WiFi ជាអ្វី? ខែមករា 21, 2011
Posted by គិរីវង្ស in គ្មានចំណាត់ក្រុម.trackback
លោក Vic Hayes ជាស្ថាបនិក WiFi ដំបូងដែលឥឡូវនេះ គេហៅគាត់ថាជាបិតា WiFi “Father of WiFi”។ នៅឆ្នាំ 1991 ក្រុមហ៊ុន NCR Corporation/AT&T របស់ហុល្លង់បានដាក់ WiFi អោយដំណើរការនៅលើទីផ្សារដំបូងដោយប្រើប្រពន្ធ WaveLAN ក្នុងកម្រិតល្បឿនត្រឹម 1ឬ2 MBក្នុងមួយវិនាទីប៉ុណ្ណោះ។ តាមពិតទៅ WiFi (Wireless Fidelity) គឺជាឈ្មោះសម្ព័ន្ធភាព ដែលមានក្រុមហ៊ុនជាង 300 មកពីបណ្ដាប្រទេសផ្សេងៗបានចូលជាសមាជិក។
ពាក្យបច្ចេកទេសដែលប្រើជំនួស WiFi គឺ IEEE (Institute of Electrical and Electronics Engineers) 802.11 ដែលមាននាទីភ្ជាប់បណ្ដាញពី Device មួយទៅ Device មួយទៀត។ អ្វីដែលជាចំណុចពិសេសរបស់ WiFi នោះគឺបណ្ដាញគ្មានខ្សែ WLAN (Wireless Local Area Network) ដែលអាចភ្ជាប់ Device បាន ច្រើនតាមរយៈប្រព័ន្ធផ្ទេរទិន្នន័យ Spread-spectrum ឬ OFDM ។
WiFi អាចភ្ជាប់បានសម្រាប់ វីដេអូ Game console, Smartphone, MP3 player, ម៉ាស៊ីន Printer, កាមេរ៉ា digital និង កុំព្យូទ័រលើតុ។
WLAN Channel សម្រាប់ប្រទេសនីមួយៗ :
-2.4 GHz (802.11b/g/n): មាន 14 channel អាចប្រើបានជុំវិញពិភពលោក។
-3.6 GHz (802.11y): អាចប្រើបានតែនៅអាមេរិកប៉ុណ្ណោះ។
-5GHz (802.11a/h/j/n): ជា Channel ដែលប្រទេសនីមួយៗ អាចកំណត់ហ្វ្រេកង់ស៍បានហើយមានការប្រែប្រួលជានិច្ច។
មកដល់ពេលនេះមានអ្នកប្រើប្រាស់ WiFi ប្រមាណជាង 700 លាននាក់ កន្លែងភ្ជាប់ WiFi មានជាង 750,000 នៅជុំវិញពិភពលោកយើងនេះ៕
មតិ»
No comments yet — be the first.