jump to navigation

ប្រើ Ifunbox ដើម្បីបញ្ចូលអក្សរខ្មែរលើ iphone ដោយមិនចាំបាច់ Jailbreak ខែ​ឧសភា 31, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

ជាទូទៅដើម្បីបាន ចូលទៅដូរប្រព័ន្ឋខាងក្នុង IOS បានត្រូវ Jailbreak IOS ជាមុនសិន រួចប្រើ shh តាមវិធី Winsc ជា wieless ដែលមានការពិបាកក្នុងការ ដោះដូរនឹង តំរូវអោយមាន wireless រវាង PC នឹង IOS ។ តែទោះយ៉ាងណា Ifunbox អាចអោយយើងភ្ជាប់ ពី IOS ទៅ PC ដោយ ខ្សែរ USB នឹងមិនទាមទា អោយ Jailbreak ឡើយ ។

ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីរបៀបបញ្ជូលអក្សខ្មែរ លើ Iphone តាមរយះ Ifunbox ដោយiphone (ខ្ញុំសូមប្រាប់ថាការធ្វើបើមានបញ្ហាខ្ញុំមិនធានាជូនទេ ចាំសាកសិន)

តំរូវការ៖

អក្សរខ្មែរសំរាប់ Iphone ដែលអាចដោនឡូដបាននៅទីនេះ (ដោនឡូត)
Ifunbox ដែលអាចដោនឡូដបាននៅទីនេះ (ដោនឡូត)
របៀបធ្វើ៖

បើក Ifunbox រួចភ្ជាប់ Iphone ទៅនឹង កុំព្យូទ័រ តាមរយះ USB
ពេលភ្ជាប់បានហើយ អ្នកនឹងឃើញ លើ Ifunbox បង្ហាញជាពី ផ្នែក (Folder view (ខាងឆ្វេង) នឹង file view (ខាងស្តាំ))
ចុចលើ Raw filesystem->System->Library->Font នៅក្នុងនេះសូមប្តូរ font បួន
CGFontCache.plist ទៅជា CGFontCache.plist.orginal
CGFontCacheReduced_H_.plist ទៅជា CGFontCacheReduced_H_.plist.orginal
CGFontCacheReduced_UH_.plist ទៅជា CGFontCacheReduced_UH_.plist.orginal
CGFontCache_UH_.plist ទៅជា CGFontCache_UH_.plist.orginal
ពេលប្តូរួចរាល់ហើយ សូមទាញយក font khmer ដែលដោនឡូដហើយ នោះរួមមាន(មើលរូបខាងក្រោម)

Copy ខ្មែរ បួនខាងក្រោម ចូលចំនួស font file sytem ៤ ដែលយើងបានកែរ
copy OtherFonts ពីfolder ខ្មែរ ចូលទៅក្នុង file system (ដូចរូបខាងក្រោម)

បន្ទាប់មក ចូលទៅក្នុង Cache folder សូមកែ font ដូចខាងក្រោម៖
PhoneKeyCaps.ttf ទៅជា PhoneKeyCaps.tff.original
Helvetica.ttf ទៅជា Helvetica.tff.original
Fallback.ttf ទៅជា Fallback.ttf.original
ជាចុងក្រោម សូម copy ៣ files នៅក្នុង khmer font មានឈ្មោះដូចគ្នា បញ្ជូលទៅជំនួស 3files ដែលយើងបានកែ
ពេលនេះអ្នកអាចមើល អក្សរខ្មែរ បានហើយ សូមសាកល្បងបើកមើលលើវេបសាយដែលប្រើជាអក្សរខែ្មរ ដូចជាវេបសាយនេះស្រាប់ ។

ទួនាទីរបស់ F0recast វើសិន​1.3 ខែ​ឧសភា 31, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

ប្រសិនបើមិនដឹងថាតើ iOS របស់អ្នក អាច Jailbreak ឬ​ថាអាច unlock បានរឺអត់នោះ កុំព្រួយ ជាមួយនឹង F0recast 1.3 គឺពិតជាអាចជួយអ្នកបានជាពិសេសចំពោះអ្នកមិនទាន់ច្បាស់អំពី ការ Jailbreak ឬ Unlock .

F0recast នឹងបង្ហាញលេខ serial ប្រភេទវើសិន baseband នឹងវើសិន bootloader ។វាក៍នឹងបង្ហាញផងដែរថាតើ ទូរស័ព្ទរបស់អ្នកអាច​jailbroken រឺ unlocked បានអត់ជាពិសេសជួយប្រាប់ថា ប្រភេទសូហ្វវែរអ្វី សំរាប់ Jailbreak ឬ Unlock ទៀតផង.

របៀបប្រើគឺងាយទេគ្រាន់តែ download f0recast 1.3 រួចភ្ជាប់ទូរស័ព្ទរបស់អ្នកនឹង កុំព្យូទ័រ ចុចលើ F0recast 1.3 វានឹងបង្ហាញពត៌មានភ្លាម អ្នកអាចដោនឡូដបានទាំង Mac nwg PC

ដោនឡូដនៅទីនេះ៖

http://ih8sn0w.com/index.php/welcome.snow

ការពារ USB Flash ដោយ ប្រើ Password! ខែ​ឧសភា 16, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

ជាមួយ បច្ចេកវិទ្យា នៃ កម្មវិធី Microsoft BitLocker ជាប់ នៅ ក្នុង Window 7 ស្រាប់ នឹង ធ្វើ ឱ្យ លោក អ្នក អស់ បារម្ភ ពី ការ បាត់បង់ ទិន្នន័យ ទៀត ឡើយ ព្រោះ ថា កម្មវិធី នេះ ជា Program សម្រាប់ បង្កើត លេខ សំងាត់ ដើម្បី ការពារ ទិន្នន័យ នៅ ក្នុង នោះ។
ដើម្បី ការពារ ការ បាត់បង់ ទិន្នន័យ មិត្ត យុវវ័យ អាច អនុវត្តន៍ តាម វិធី ខាង ក្រោម បាន ដោយ ងាយ៖
១. ដោត USB Flash ទៅ នឹង កុំព្យូទ័រ របស់ អ្នក

២. Right Click លើ USB Flash របស់ អ្នក ហើយ ចុច លើ ឃ្លា Turn on BitLocker

៣. បន្ទាប់ មក វា នឹង ចេញ ផ្ទាំង មួយ ដើម្បី បញ្ជាក់ ប្រាប់ អ្នក កុំ ឱ្យ ដក USB Flash

៤. មក ដល់ ផ្ទាំង នេះ គឺ ជា ផ្ទាំង តម្រូវ ឱ្យ អ្នក ដាក់ លេខ សំងាត់ ប៉ុន្តែ មុន នឹង ដាក់ លេខ សំងាត់ សូម គូស ធិក លើ ឃ្លា Use a password to unlock the drive។

៥. បន្ទាប់ ពី គូស ធិក ហើយ អ្នក អាច ដាក់ លេខ សំងាត់ បាន។ ត្រង់ ចំណុច វា នឹង ទាមទារ ឱ្យ អ្នក ប្រើ លេខ សំងាត់ មាន លក្ខណៈ វែង ដូចនេះ សូម វាយ បញ្ចូល ឱ្យ បាន ត្រឹមត្រូវ។

៦. ដាក់ លេខ សំងាត់ រួច សូម ចុច ពាក្យ Next។ បន្ទាប់ ពី ចុច Next វា នឹង លោត ផ្ទាំង មួយ ឡើង ដើម្បី ឱ្យ យើង រក្សា ទុក ឬ Print ឯកសារ សម្រាប់ ក្នុង ករណី អ្នក ភ្លេច Password។ ដូចនេះ អ្នក អាច Save ឯកសា ឬ Print ទុក ក៏ បាន ហើយ សូម ចុច Next។

៧. បន្ទាប់ ពី ចុច Next វា នឹង លោត ផ្ទាំង មួយ ទៀត។ ដើម្បី បន្ត ដំណើរ ការ ទៀត សូម ចុច ឃ្លា Start Encrypting។

៨. បន្ទាប់ ពី ចុច Start Encrypting រួច ហើយ វា នឹង លោត ផ្ទាំង ដំណើរ ការ មួយ។ បន្ទាប់ ពី ដំណើរ ការ នេះ ចប់ USB Flash របស់ អ្នក នឹង ចាប់ ផ្ដើម ចាក់ សោ ជាមួយ Password។

ជាមួយ កម្មវិធី Microsoft’s BitLocker មិត្ត យុវវ័យ ក៏ អាច ដំណើរ ការ លើ External ឬ Internal Hard Disk របស់ អ្នក បាន ផង ដែរ ប៉ុន្តែ ត្រូវ ចង់ ចាំ Password ឱ្យ បាន ច្បាស់លាស់។

Alcolhol 120% កម្មវិធី​សម្រាប់​ដុត​ស៊ីឌី ខែ​ឧសភា 5, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

Alcolhol 120% អាច​កាន់​កាប់​ការ​ងារ​បង្កើត​ជា Virtaul ដែល​មាន​ចំនួន​ដល់​ទៅ​31​និង​ការងារ​ជា​មួយ CD Rom ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​រៀប​ចំ Disk ដោយ​មិន​ចាំ​បាច់​មាន Disk ពិត​នោះ​ឡើយ។ ជា​មួយ​នឹង​កម្មវិធី​នេះ​អ្នក​អាច​ចម្លង CD និង DVDs ទៅ​កាន់ CD-R, CD-RW, DVD-R, DVD+R, DVD-RW, DVD-RAM, និង DVD+RW discs ។ កម្មវិធី​នេះ​អាច​ប្រើ​បាន​ជា​មួយ​ប្រភេទ​ជា​ច្រើន​ដូចជា CD (CD-DA, CD+G, CD-ROM, CD-XA, VideoCD, Photo CD) និង DVD (DVD-ROM, DVD-Video, DVD-Audio)។
លក្ខណៈ​ពិសេស
- មាន​នាទី​ពិសេស​សម្រាប់​រៀបចំ CD images និង virtual drives
- អាច​បង្កើត Virtaul drive បាន​ច្រើន
- ​ហើយ​អាច​ធ្វើការ Images បាន​លឿន 200x
- កម្មវិធី : Alcohol 120%
- ប្រព័ន្ធ​ប្រតិបត្តិការ: Win XP / Vista
- ទំហំ: 9.6 MB
- វ៉ិបសាយ: http://www.alcohol-soft.com

KMPlayer ខែ​ឧសភា 5, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

លោកអ្នកពិតជាបានស្គាល់ និង ធ្លាប់បានប្រើប្រាស់កម្មវិធីចាក់បទភ្លេងជាច្រើនរួចមកហើយ ដែលកម្មវិធីទាំងនោះសុទ្ធតែ មានលក្ខណះពិសេសរបស់វារៀងៗខ្លួន ដែលលោកអ្នកត្រូវតែជ្រើសរើសយកមកប្រើប្រាស់អោយត្រូវនឹងតំរូវការ។ ហើយសព្វ ថ្ងៃនេះមានកម្មវិធីថ្មីៗជាច្រើន ដើម្បីបំពេញតំរូវការរបស់លោកអ្នក។ ដូចជាកម្មវិធី KMPlayer គឺជាកម្មវិធីមួយថ្មីដែលមាន តួនាទីសំរាប់ធ្វើអោយចំរៀងមានសំលេងកាន់តែពិរោះ ហើយអាចធ្វើអោយអារម្មណ៍របស់លោកអ្នកធូរស្រាល និង មាន ភាពរីករាយ។ កម្មវិធីនេះអាច Support ជាមួយ File ជាច្រើនដែលសុទ្ធតែជា File ចំរៀង និង វីដេអូ ដែលលោកអ្នកមិនចាំបាច់ រកកម្មវិធីផ្សេងទៀតឡើយ គួបផ្សំជាមួយនិង Interface យ៉ាងស្រស់ស្អាតទៀតនោះ វាធ្វើអោយចំរៀងកាន់តែពិរោះឡើងមួយ កំរិតទៀត។
កម្មវិធីៈ KMPlayer តំរូវការៈ តម្រូវការ ៖Windows2000/XP/2003 ទំហំ ៖6.70 MB
វិបសាយ ៖យៈ http://www.kmplayer.com
លក្ខណៈពិសេស និង មុខងារៈ
- ជាកម្មវិធីសំរាប់ចាក់ចំរៀងយ៉ាងពិរោះ
- មាន Interface ស្រស់ស្អាត
- អោយចំរៀងមានសំលេងពិរោះ
- Support ជាមួយ File ជាច្រើន

របៀប រក្សារ Unlock ដដែលបើទោះជា Update ទៅ វើសិនថ្មី IOS ៤.៣.២ ខែ​ឧសភា 1, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

របៀប រក្សារ Unlock ដដែលបើទោះជា Update ទៅ វើសិនថ្មី IOS ៤.៣.២
ខែ​មេសា 24, 2011ពត៌មានទូរស័ព្ទបញ្ចេញមតិទៅ វិចារ
ជាទូទៅក្រុម Dev Team បានបង្កើតកម្មវិធីសំរាប់អោយ Jailbreak IOS គ្រប់ជំនាន់នៃ IOS ដែលរួមមាន

pawn tool
Snowbreeze
ក្នុងថ្នែកនេះខ្ញុំនិយាយពី update ដោយរក្សា Unlock តាមរយះ Sn0wBreeze 2.6
(សូមព្រមានទុកជាមុនថា របៀបធ្វើគឺទទួលខុសត្រូវដោយខ្លួនឯង)

ជាទូទៅ IOS ដែល Unlock បានចំពោះ
IPHONE4 គឺ modem firmware 01.59.00
IPHONE 3Gs គឺ modem firmware 04.26.08 / 05.11.07 / 05.12.01 / 05.13.04 / 06.15.00
(របៀនមើល modem firmware ចុច Setting->General->About ខាងក្រោមបំផុត)

ដំណើរការនៃ Jailbreak លើ Sn0wbreeze 2.6 នឹងរក្សា unlock ដដែល៖
សូមចុច Backup ដើម្បីរក្សាឯកសាចំរៀង contact ទុក​សិនមុនពេលដំណើរការ ?

ដោនឡូដ Snowbreeze 2.6 តាមរយះ (ចុចទីនេះ)
ដោនឡូដ IOS 4.3.2 សំរាប់ Iphone 4 (ចុចទីនេះ)
ដោនឡូដ IOS 4.3.2 សំរាប់ Iphone 3gs (ចុចទីនេះ)
បើកយក Snowbreeze ពី ZIP file សូមចុច លើ Snowbreeze 2.6 សំរាប់ដំណើរការ ->ចុច Ok ->ចុច close credit ->ចុច continue
ចុចលើសញ្ញាព្រួញនៅខាងស្តាំ បន្ទាប់មកចុច Browse រើសយក ISO 4.3.2 ទៅតាមទូរស័ព្ទរបស់អ្នកដែលបានដោនឡូដ(លេខ​2រឺ3ខាងលើ iPhone 4 គឺ iPhone3,1_4.3.2_8H7_Restore.ipsw, iPhone 3GS គឺ: iPhone2,1_4.3.2_8H7_Restore.ipsw)
ទុកអោយ Snowbreeze ដំណើរការ . នៅពេលចប់វានឹងបង្ហាញថាfile IPSW បានដំណើរការហើយនឹងឈ្មោះប្រភេទទូរស័ព្ទ , បន្ទាប់មកសូមចុច ប៊ូតុងពណ៌ខៀវដើម្បីដំណើរការ សំរាប់អ្នក iPhone 3GS users,វានឹងអោយយើងរើសថា iPhone 3GS ជា old or new bootrom. បើអ្នកមិនដឹង bootroom ចាស់រឺថ្មី ភ្ជាប់អាយហ្វូនអ្នករួចសូមចុចលើ Detect it for me button.បន្ទាប់មកធ្វើតាមលំដាប់លំដោយទៅតាមរបៀបបង្ហាញរបស់ Snowbreeze។
បន្ទាប់ពី ជ្រើសរើស Bootroom ហើយនឹងមានលក្ខខ័ណ្ឌបីអោយយក៖
Baseband Preservation Mode
Simple Mode
Expert Mode
ចុចលើ Expert Mode បន្ទាប់មកចុចលើប៊ូតុងព្រួញពណ៍ខៀវ បន្ទាប់ ចុច General ចុចសញ្ញាព្រួញ មកនឹងបង្ហាញជំរើសអោយយើងជ្រើសរើស
Enable battery percentage
Enable Gestures Menu – this is pre-selected and for multitouch gestures that is only available to developers currently)
Activate the Phone (Hactivate) – select this option if you don’t use an official carrier SIM
Install SHSH
(ជាទូទៅគួជ្រើសរើសយក Activate the Phone (Hactivate) គួយកជំរើសនេះសំរាប់អ្នកប្រើ ស៊ីមខុសពីស៊ីម AT&T អាមេរិច)
ចុចប៊ូតុងពណ៌ខៀវ (ចុច SKIP ចោលលើពាក្យ download apps from your favorite repos)
ឥលូវនេះសូមចុចលើ Build IPSW នឹងចុចលើប៊ូតុងពណ៌ខៀវ
សូមរងចាំអោយSn0wbreeze ដំណើរការបង្កើត IPSW ថ្មីមួយទៀតដែលស៊ីពេល៥ទៅ៦នាទី.
ពេលចប់ហើយ វានឹងបង្ហាញ ពាក្យថា the custom firmware has been successfully ហើយអ្នកនឹងឃើញfile IPSW ថ្មីលើ Desktop គឺ sn0wbreeze_iPhone 4-4.3.2.ipsw សំរាប់អាយហ្វូន 4 user រឺ sn0wbreeze_iPhone 3GS-4.3.2.ipsw file សំរាប់ iPhone 3GS
បិទូរស័ព្ទរបស់អ្នក រួចចុច ទូរស័ព្ទទៅជា DFU ម៉ូដ សូមធ្ចើតាមការបង្ហាញលើអេក្រង់ Snowbreeze
ចុចអោយជាប់ប៊ូតុង Power ខាងលើ នឹងព្រមគ្នាជាមួយ Home buttons រាប់10 វិនាទី
លែងដៃប៊ូតុង Power ប៉ុន្តែរក្សាចុចលើប៊ូតុង Home រាប់10 វិនាទី
បន្ទាប់មកទូរស័ព្ទយើងនឹងក្លយា DFU ម៉ូដ (អាក្រង់ទូរស័ព្ទរបស់អ្នកពណ៌ខ្មៅមិនមានអ្វីទាំងអស់)
(សូមធ្វើម្តងទៀតបើសិន ទូរស័ព្ទមិនទាន់ចូល DFU ម៉ូដ ការណែនាំបីខាងលើ)
ភ្ជាប់ទូរស៍ព្ទទៅ កុំព្យូទ៍រ បើក Itune ពេលនោះ Itune វានឹងបង្ហាញថា iTunes has detected an iPhone in recovery mode ចុច OK ប៊ូតុង
មុនពេលចុច Restore ប៊ូតុងសូមចុចលើ Keyboard កុំព្យូទ័រ គឺ SHIFT key ចុចអោយជាប់រួច ចុច restore ពេលនោះវានឹងអោយយើងជ្រើសរើស យក file សំរាប់ Restore ត្រូវចងចាំថា ត្រូវយក file ដែល Snowebreeze ធ្វើរួច ដែលមានឈ្មោះ sn0wbreeze_iPhone 4-4.3.2.ipsw សំរាប់អាយហ្វូន 4 user រឺ sn0wbreeze_iPhone 3GS-4.3.2.ipsw file សំរាប់ iPhone 3GS ​(បើសិនជាអ្នកជ្រើសរើសខុសអ្នកនឹងអោយទូរស័ព្ទ មានបញ្ហាជាមិនខាន)
បន្ទាប់រើសfile រួចហើយសូមចុច ពាក្យ Choose រងចាំ Itune នឹង Restore រហូតដល់ចប់ បន្ទាប់ Iphone របស់អ្នក នឹង Reboot បន្ទាប់មកអ្នកនឹងឃើញទូរស័ព្ទរបស់អ្នក update ទៅវើសិន 4.3.2 ហើយ Modem firmware ដដែល។
សូមមើលពីរបៀបប្រើ​ Snowbreeze 2.6 តាមរយះវីដេអូខាងក្រោម៖ http://www.youtube.com/watch?v=8P6Ud_7-1CE&feature=player_embedded

របៀប UNLOCK (ប្រសិនបើទូរស័ព្ទអ្នកfirmware 01.59.00)
សូមចុចលើ Cydia ចូលទៅ Search រួចវាយពាក្យ Ultrasn0w
ចុច Install -> confirm ជាកាស្រេច
ទូរស័ព្ទអ្នកអាច unlock បានហើយ
បើសិនរកពាក្យ Ultrasn0w មិនឃើញ សូមមើលរបៀប install Ultrasn0w http://www.youtube.com/watch?v=ftZn38r48ew&feature=player_embedded and

http://latephonenews.wordpress.com

SNOWBREEZE 2.6 ខែ​ឧសភា 1, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

យក IPHONE 4 មកធ្វើការ ដំឡើង តាមរយះ SNOWBREEZE 2.6 ដោយរក្សា UNLOCK (០1.59.00)នៅដដែល ។ តំបូងគេអោយខ្ញុំលប់ចោលទិន្ន័យទាំងអស់ក្នុង ទូរស័ព្ទ ក្រោយពីលប់ហើយ ស្រាប់តែ Reoot ចេញមកវិញ វាមិនទៅណាទាំងអស់ មានតែរូប LOGO APPLE វិញ (ហាមដាច់ខាចពេលប្រើ Jialbreak ការប្រើ Erace All Content and setting តាមរយះ Setting->General->Reset ពេល Reboot វានាំអោយ គាំនឹង Apple LOGO​ មិនងាយនឹងរកវិធីដោះស្រាយបានទេ)

ខ្ញុំគិតថានឹងប្រើវីធីអីដើម្បីជួយអោយដើរឡើងវិញ បើប្រើ៖

ប្រើ ITUNE វាអាចRestoreបានតែនឹងអស់ Unlock ហើយព្រោះ baseband វា នឹងតំលើងតាមនឹងដែរ (គ្រោះថ្នាក់)
ប្រើ Redsnow វាអាចបានតែ​ Jaibreak តែវាមិនអាចរក្សា baseband សំរាប់ Unlock បានឡើយ (គ្រោះថ្នាក់)
ប្រើ Snowbreeze 2.6 ដោយជ្រើសរើស expert mode (សូមមើលវិធីប្រើ)
ទឹកទីមួយ៖ ក្រោយពី កែខៃ IPSW ហើយដាក់ Iphone 4 ជា DFU mode ពេលប្រើ ITUNE បែជា ERROR 1600 ដល់ករមានអ្នកណាជួយបាន មានតែល្បង Google ហើយខ្ញុំ (រកវិធីណានៅតែមិនដំណើរការសោះ បែកញើស)
ទឹកទីពី៖ តាមពិតទៅ គឺ ITUNE វាមិនទាន់ Update ក្រោយពីUPDATE ហើយ សាក Restore ចុច SHIFT KEY រួចរើសយក IPSW ដែល កែខៃពី SNOWBREEZE 2.6 រួចមក

របៀប​ប្រើ​ប្រាស់ VirtualBox ដើម្បី​បង្កើត​ម៉ាស៊ីន​សិប្បនិមិត្ត ខែ​មេសា 8, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

Posted April 7, 2011 by happylkt in យូនីកូដខ្មែរ. Leave a Comment

ដំបូង​ខ្ញុំ​សុំ​ពន្យល់​ថា អ្វី​ទៅ​គឺ​ជា​ម៉ាស៊ីន​សិប្បនិមិត្ត។

ម៉ាស៊ីន​សិប្បនិមិត្ត​គឺ​ជា​ប្រភេទ​ម៉ាស៊ីន​ក្លែង​បន្លំ ដែល​គេ​ដំឡើង​វា​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង ក្នុង​គោល​បំណង​សាក​ល្បង​ប្រើ។ ឧទាហរណ៍​ថា​យើង​សព្វ​ថ្ងៃ​នេះ​កំពុង​ប្រើ Windows7។ ក្រោយ​មក​ទៀត​ស្រាប់​តែ​យើង​ចង់​សាក​ប្រើ moonOS ហើយ​យើង​ខ្ជិល​ចែក​កន្លែង​ក្នុងថាស​រឹង(Hard Disk) ដើម្បី​ដំឡើង​នោះ គឺ​យើង​ត្រូវ​មាន​កម្មវិធី​មួយ​នៅ​ក្នុង Windows7 ដើម្បី​ដំឡើង moonOS សាក។

ម៉ាស៊ីន​សិប្បនិមិត្ត ត្រូវ​បាន​គេ​បង្កើត​ឡើង​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ទៅ​នឹង​ម៉ាស៊ីន​ពិត​ដែរ។ ដូច​ជា៖ RAM, ទំហំ​ថាស​រឹង, រន្ធ USB, Bluetooth, និង ផ្សេងៗ​ទៀត។ ហើយ​លក្ខណៈ​សម្បត្តិ​នេះ​ទៀត​សោត យើង​អាច​កែ​សម្រួល​វា​បាន និង​អាច​សម្រប​វា​ទៅ​តាម​តម្រូវ​ការ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ត្រូវ​ដំឡើង​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត។ ការ​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ វា​មិន​ប៉ះ​ពាល់​ដល់​ការ​ចែក​ទីកន្លែង​ផ្ទុក​នៅ​ក្នុង​ថាស​រឹង​នោះ​ទេ។ ពេល​យើង​ចាប់​ផ្ដើម​ដំឡើង​នោះ គេ​នឹង​សួរ​យើង​អំពី​ទី​កន្លែង​ផ្ទុក​ឯកសារ​មួយ ដែល​ឯកសារ​នោះ​គឺ​ជា​ថាស​រឹង​សិប្បនិមិត្ត​ផង​ដែរ។ ដើម្បី​ដំឡើង​បាន លុះ​ត្រា​តែ​យើង​មាន​ឯកសារ *.iso ដែល​យើង​អាច​ទាញ​យក​បាន​ពី​គេហទំព័រ​របស់ប្រព័ន្ធប្រតិបត្តិការ​និមួយៗ។

VirtualBox នៅក្នុង Windows7

កម្មវិធី​សម្រាប់​ដំឡើង​ម៉ាស៊ីនសិប្បនិមិត្ត​មាន​ដូច​ជា៖VirtualBox, VMware ជា​ដើម។ តែ​ខ្ញុំ​សូម​លើក​យក VirtualBox មក​បង្ហាញ ព្រោះ​វា​មាន​ទំហំ​តូច ហើយ​អាច​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​ក៏​ជា​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ ចំណែក​ឯ VMware វិញ​មាន​ទំហំ​ធំ ហើយ​ប្រសិន​បើ​ចង់​ប្រើ​ត្រូវ​ចំណាយ​លុយ​ទិញ និង​ជា​កម្មវិធី​កូដ​បិទ​ជិត។

សូម​ទាញ​យក​កម្មវិធី​នេះ​នៅ​ក្នុង៖ http://www.virtualbox.org/wiki/Downloads ហើយ​សូម​ដំឡើង​វា។ VirtualBox ជា​កម្មវិធី​ដែល​អាច​ដំណើរ​ការ​បាន​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដូច​ជា Linux, Windows, និង Mac OS។ ខាង​ក្រោម​នេះ​គឺជា​របៀប​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​នៅ​ក្នុង VirtualBox កំណែ 3.2។ តែ​ប្រសិន​បើ​អ្នក​ប្រើ4.0 ក៏​មិន​អី​ដែរ ព្រោះ​វា​ស្រដៀង​គ្នា​ទេ។ កម្មវិធី​នេះ​ក៏​មាន​ជា​ភាសា​ខ្មែរ​ផង​ដែរ។ តែ​ពុំ​ពេញ​លេញ និង ត្រឹម​ត្រូវ​អស់​នោះ​ទេ។

VirtualBox នៅក្នុង MacOSX

VirtualBox នៅក្នុង Linux/GNOME

ការ​ដំឡើង​ប្រហែល​ជា​ស្មុគ​ស្មាញ​បន្តិច​ប្រសិន​បើ​អ្នក​មិន​សូវ​ជា​ពូកែ​កុំព្យូទ័រ​នោះ​ទេ។ តែ​ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ តាម​ដំណាក់​កាល​និមួយៗ។ ហើយ​ខ្ញុំក៏​សង្ឃឹម​ថា អ្នក​នឹង​រីករាយ​ជាមួយ​នឹង​អត្ថបទ​មួយ​នេះ​ផង​ដែរ។

១. ជា​ដំបូង​សូម​បើក​កម្មវិធី​ឡើង

២. សូម​ចុច​លើ​ប៊ូតុង New ដើម្បី​បង្កើត​នូវ​ម៉ាស៊ីន​សិប្បនិមិត្ត​ថ្មី

៣. វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​មក បន្ទាប់​មក​សូម​ចុច Next

៤. នៅ​ត្រង់​នេះ គឺ​ជា​កន្លែង​ឲ្យ​យើង​រើស​នូវ​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ ដែល​យើង​នឹង​ដំឡើង។ ឧទាហរណ៍៖ ខ្ញុំ​រើស​យក Ubuntu

៥. នេះ​ជា​ដំណាក់​កាល​ដែល​យើង​រើស​អង្គចងចាំ (RAM) ឲ្យ​វា។ យើង​គួរ​ណា​តែ​រើស​យក​សមល្មម និង​លៃ​យ៉ាង​ណា​កុំ​ឲ្យ​វា​ធំ​ជាង អង្គចងចាំ ម៉ាស៊ីន​ពិត​របស់​យើង។

៦. នេះ​ជា​ដំណាក់​កាល​បង្កើត​ថាស​រឹង​សិប្បនិមិត្ត។ វា​មាន​ជម្រើស​ចំនួន​ពីរ​គឺ៖
•Create new hard disk សម្រាប់​បង្កើត​នូវ​ថាសរឹង​សិប្បនិមិត្ត​ថ្មី​មួយ
•Use existing hard disk សម្រាប់​ប្រើ​ថាស​រឹង​សិប្បនិមិត្ត​ដែល​មាន​ស្រាប់

ខ្ញុំ​នឹង​រើស​យក​ជម្រើស​ទី​១

៧. នេះ​គឺ​ជា​ផ្ទាំង​ដើម្បី​បង្កើតថាស​រឹង​សិប្បនិមិត្ត​ថ្មី​មួយ សូម​ចុច Next ដើម្បី​ចាប់​ផ្ដើម​បង្កើត

៨. នៅ​ទីនេះ​មាន​ជម្រើស​ពីរ​សម្រាប់​ឲ្យ​អ្នក​រើស៖
•Dynamically expanding storage ជា​ប្រភេទ​ថាស​រឹង​សិប្បនិមិត្ត ដែល​កើន​ទំហំ​តាម​អ្វី​ដែល​យើង​ដំឡើង។ ឧទាហរណ៍​ថា ប្រសិន​បើយើង​កំណត់​វា​ត្រឹម​៨ជីកាបៃ​នោះ ហើយ​ប្រព័ន្ធ​ដែល​យើង​ដំឡើង​រួច​មាន​ទំហំ​២ជី​កាបៃ ពេល​នោះ​ឯកសារ​ថាស​រឹង​សិប្បនិមិត្ត នឹង​មាន​ទំហំ​ត្រឹម​តែ ២ជីកាបៃ​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ដំឡើង​កម្មវិធី​អ្វី​មួយ​នៅ​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​នោះ​ទំហំ​១ជីកាបៃ​ទៀត ឯកសារ​ថាស​រឹង​នោះ វា​នឹង​កើន​ឡើង​១​ជីកាបៃ​ថែម​ទៀត ដូច្នេះ​វា​មាន​ទំហំ​៣ជីកាបៃ​ហើយ។ តែ​វា​មិន​អាច​កើន​ឡើង​ដោយ​ឥត​ដែន​កំណត់​ទេ គឺ​វា​កើន​ឡើង​រហូត​ដល់​ចំណុច​កំណត់​របស់​យើង។
•Fixed-size storage ជា​ប្រភេទ​ថាស​រឹង​សិប្បនិមិត្ត​នឹង​ថ្កល់ ហើយ​ទំហំ​របស់​វា​មិន​ប្រែ​ប្រួល​តាម​ការ​ដំឡើង​នោះ​ទេ។ ប្រសិន​បើ​អ្នក​រើស​វា ហើយ​កំណត់​ទំហំ​វា​ចំនួន​៨ជីកាបៃ​នោះ វា​នឹង​បង្កើត​ឯកសារ​ថាស​រឹង​សិប្បនិមិត្ត​មួយ ដែល​ទំហំ​៨​ជី​កាបៃ​តែ​ម្ដង។

ខ្ញុំ​នឹង​ធ្វើការ​ជ្រើស​យក​ជម្រើស​ទី​១ ព្រោះ​វា​ចំណេញ​ទំហំ​ប្រើប្រាស់

៩. រើស​ទីតាំង​ផ្ទុក​ឯកសារ​សិប្បនិមិត្ត និង កំណត់​ទំហំ​ប្រើប្រាស់​របស់​វា

១០. លទ្ធផល​នៃ​ការ​បង្កើត​ថាស​រឹង​សប្បនិមិត្ត សូម​ចុច Next

១១. នេះ​ជា​លទ្ធផល​នៃ​ការ​បង្កើត​ម៉ាស៊ីន​សិប្បនិមិត្ត

១២. នេះ​គឺ​ជា​ផ្ទាំងកម្មវិធី ពេល​ដែលយើង​បាន​បង្កើត​ម៉ាស៊ីន​សិប្បនិមិត្ត​រួច

១៣. សូម​ចុច​លើ​ម៉ាស៊ីន​សិប្បនិមិត្ត Ubuntu បន្ទាប់​មក​ចុច​លើ​ប៊ូតុង Start នៅ​ផ្នែក​ខាង​លើ

១៤. នេះ​គឺ​ជា​ផ្ទាំង​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​ម៉ាស៊ីន​សិប្បនិមិត្ត ចុច Next ដើម្បី​ចាប់​ផ្ដើម

១៥. នេះ​ជា​ផ្ទាំង​ដែល​តម្រូវ​ឲ្យ​យើង​រើស​យក​ឯកសារ .iso សូម​ចុច​លើ​រូបសឺមី​តូច​មួយ​នោះ

១៦. សូម​ចុច Add ដើម្បី​បន្ថែម​ឯកសារ *.iso របស់​អ្នក។ ក្រោយ​ពី​បន្ថែម​រួច សូម​ចុច​លើ​ឯកសារ​នោះ ហើយ​ចុច​លើ​ប៊ូតុង Select

១៧. នៅ​ពេល​នេះ ការ​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​បាន​ដំណើរ​ការ​ហើយ សូម​រីករាយ​ជាមួយ​ការ​ប្រើ​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ ក្នុង​គោល​បំណង​សាក​ល្បង​ប្រើ​ឲ្យ​ស្គាល់​នូវ​លក្ខណៈ​ពិសេស​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំឡើង​ក្នុង​វា ឬ ចង់​សាក​ប្រើ​កម្មវិធី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​យើង​ដំឡើង​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​នោះ។

១៨. ក្រោយ​ពេល​ដំឡើង​ប្រព័ន្ធ​ប្រតិប្តត្តិការ​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​ហើយ សូម​ចុចលើ​ពាក្យ Device នៅ​ក្នុង​របារ​ម៉ឺនុយ​ខាង​លើ ហើយ​រើស​ដូច​ខាង​ក្រោម (រើស​យក​ជម្រើស​ដែល​មាន​ឈ្មោះ Host Drive ពី​មុខ)

នៅ​ពេល​នេះ លោក​អ្នក​អាច​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តការ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ​ហើយ។ សូម​រីករាយ​ជាមួយ​នឹង​កម្មវិធី​មួយ​នេះ។

copy right by http://it4ug.net

Windows XP ​តួ​អក្សរភាសា​ខ្មែរ​បង្ហាញ​មិន​សូវ​ច្បាស់ ខែមករា 25, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

ជា​ធម្មតា​ប្រសិន​បើ​អ្នក​ប្រើ​ Windows XP នោះ​អ្នកនឹង​ឃើញ​តួ​អក្សរភាសា​ខ្មែរ​បង្ហាញ​មិន​សូវ​ច្បាស់ ជា​ហេតុ​នាំឲ្យ​អ្នក​លំបាក​អាន។ លោក​អ្នក​អាច​ធ្វើ​ឲ្យ​វា​មាន​ភាព​ច្បាស់​ងាយ​ស្រួល​អាន ដោយ​គ្រាប់​តែ​អនុវត្ត​វិធី​ងាយ​ៗ​ដូច​ខាង​ក្រោម​៖
១. ប្រើ​កណ្តុរ​ខាង​ឆ្វេង​ចុច​លើ​ Start នៅ​លើ​ Taskbar រួច​រំកិល​ទៅកាន់​ Setting ហើយ​ចុច​លើ Control Panel
២. ស្វែង​រក​ Display រួចចុច​​ពីរ​ដង​លើ​វា
៣. ចុច​លើ​ផ្ទាំង Appearance
៤. ចុច​លើ​ប៊ូតុង Effects…
៥. ប្តូរ​ពី Standard ទៅ Clear Type
៦. ចុង​ក្រោយ ចុច​ប៊ូតុង OK

បង្ហាញfile and folder លាក់ដោយមេរោគ ខែមករា 25, 2011

Posted by គិរីវង្ស in គ្មាន​ចំណាត់ក្រុម.
add a comment

ពេល​ខ្លះ​គួរ​អោយ​រំខាន​ណាស់​ដែល​អ្នក​មិន​អាច​រក​ឃើញ​ឯកសារ​នៅ​ក្នុង ​flash drive ឬ storage device របស់​អ្នក ​ទោះ​បី​ជា​អ្នក​បាន​save វា​ទុក​ហើយ​ក៏​ដោយ​។​ដើម្បី​​បង្ហាញ​នៅ​រាល់​ឯក​សា​រ​ទាំង​អស់​រួម​ទាំង​មេរោគ​ដែល​មាន​នៅ​ក្នុង​ drive​ នោះ​ សូម​ព្យាយាម​សាក​ល្បង​នូវ​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម ៖

លោក​អ្នក​អាច​អនុវត្ត​នូវ​វិធីសាស្ត្រ​ពីរ​យ៉ាង៖

វិធីសាស្ត្រ​​ទី ១
-​ សូម​បើក drive របស់​លោក​អ្នក
-​ បន្ទាប់​​មក​​សូម​​ចុច​​លើ ​Tools នៅ​​លើ​​របារ ​Menu
- បន្ទាប់​មក​យក Folder Options…
- នោះ​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាងក្រោម

១. សូម​ចុច​លើ​ថេប View
២. នៅ​ក្នុង​ប្រអប់ Advanced Settings សូម​ធីក​យក Show hidden files and folders

វិធីសាស្ត្រ​ទី ២ ៖
- ទៅ​កាន់​ម៉ឺនុយ Start
- ចុច Run
- វាយ​ពាក្យ​ថា regedit ក្នុង​ប្រអប់​អត្ថបទ និង​ចុច Enter

ពេល​កម្មវិធី Registry Editor បើក សូម​ធ្វើ​ដូច​ខាងក្រោម ៖

សូម​ទៅ​កាន់​ចំណុច​ដូច​ខាង​ក្រោម ៖

១. ទៅ​កាន់ HKEY_LOCAL_MACHINE និង​បើក Software បន្ត​ទៅ Microsoft -> Windows -> Current Version -> Explorer បន្ទាប់ Advanced -> Folder -> Hidden -> SHOWALL
២.លុប​តម្លៃ CheckedValue ។

៣. បង្កើត DWORD value ថ្មី​ដែល​មាន​ឈ្មោះ​ថា CheckedValue (ដូច​ខាង​លើ​ដែរ តែ​ប្រភេទ​វា​ជា REG_DWORD) ។

៤. កែប្រែ​តម្លៃ​ទិន្នន័យ​របស់​វា (value data) ទៅ 1 (0×00000001) ។

៥. រួចរាល់…

តាមដាន

Get every new post delivered to your Inbox.