jump to navigation

លាតត្រដាងគន្លឹះសំងាត់ ២០ យ៉ាងដែលលាក់ក្នុង Windows 7 ខែមិថុនា 27, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

តើមានចំណេះដឹងទៅលើ Windows 7 ច្រើនកំរិតណា? តើចំណុចពិសេសអ្វីខ្លៈដែលអ្នកធ្លាប់បានរំពឹងថាជាលក្ខណៈ ចាំបាច់សំរាប់ការប្រើប្រាស់មានប្រយោជន៍ទៅដល់ការងាររបស់អ្នកនោះ? ជាមួយនឹងគន្លឹះ ២០ យ៉ាងខាងក្រោមនេះ នឹងបង្ហាញប្រាប់អ្នកអំពីគន្លឹះសំងាត់ទាំងឡាយដែលសុទ្ធសឹងតែជាមុខងារ និងការងារមានប្រយោជន៍ ដែលត្រូវបានលាក់ បង្កប់ទុកជាអាថ៌កំបាំងនៅក្នុង Windows 7 ហើយក៏ត្រូវបានលាតត្រដាងការពិតនៅថ្ងៃនេះដែរ។
Windows 7 Keyboard Shortcuts
ដល់ពេលដែលត្រូវចាប់ផ្ដើមលេង Keyboard shortcuts ហើយ! ចំណុចដំបូងសំរាប់អ្នកប្រើប្រាស់ជំនាញត្រូវធ្វើការចង ចាំជាមួយនឹងការងារដែលទាក់ទងទៅនឹងប្រព័ន្ធដំណើរការថ្មីនេះ។ នៅក្នុង Windows 7 យើងបានធ្វើការលាតត្រដាងនូវ ការកំណត់ថ្មីៗមួយចំនួនសំខាន់ៗដើម្បីចំណេញពេលវេលាដោយប្រើ Shortcut ផ្សេងៗដែលនឹងធ្វើឱ្យ Mouse ប្រច័ណ្ឌនឹង ម្រាមដៃរបស់អ្នក។ Alt + P

នៅក្នុង Windows Explorer សំរាប់បន្ថែមនូវ Preview Pane នៅផ្នែកខាងស្ដាំនៃផ្ទាំង Windows។ Panel មួយនេះវាល្អ បំផុតសំរាប់ការ Preview រូបភាពទាំងឡាយដែលមាននៅក្នុង Photo Directory របស់លោកអ្នក។
Windows++ (Plus Key)
Windows+- (Plus Key)

.

គ្រាន់តែចុច Key Windows ជាមួយនឹង Key (+) ឬ (-) ដើម្បីប្រើមុខងារកែវពង្រីក (Magnifier) ដែលអនុញ្ញាតិឱ្យអ្នកធ្វើ ការពង្រីក ពង្រួមទៅលើផ្ទៃ Desktop ឬបើកនូវមុំកែងកែវពង្រីកដើម្បីឱ្យអ្នកពង្រីក ឬពង្រួមផ្នែកផ្សេងៗនៅលើ អេក្រង់របស់អ្នក។ អ្នកអាចកែប្រែទៅលើមុខងារផ្សេងៗរបស់កែវពង្រីក ដើម្បីដំណើរការទៅតាម Mouse Pointer ឬ Keyboard cursor របស់អ្នក។ ត្រូវចងចាំក្នុងចិត្ដថា កែវពង្រីកអាចដំណើរការបានតែម្យ៉ាងគត់នៅពេលដែល Aero Desktop បានធ្វើការ Enable។
Windows + Up
Windows + Down
ប្រសិនជាផ្ទាំង Windows របស់អ្នកមិនទាន់បាន Maximize ពេញអេក្រង់នោះ លោកអ្នកគ្រាន់តែចុច Key Windows + Up វានឹងធ្វើឱ្យផ្ទាំង Windows របស់អ្នកពង្រីកពេញអេក្រង់។ សំរាប់ Key Windows + Down នឹងធ្វើការការពង្រួមនូវ ផ្ទាំង Windows ដែលអ្នកបានបើក។
Windows + Shift + Up

មានលក្ខណៈស្រដៀងទៅនឹង Shortcut ខាងលើដែរ ដោយគ្រាន់តែចុច Key ទាំងបីនេះខណៈពេលដែលផ្ទាំង Windows មួយកំពុងបើក វានឹងលាតពីលក្ខណៈបញ្ឈរ (Vertically) ទៅជាកំពស់ពេញ Desktop។ ផ្នែកទទឹងនៃផ្ទាំង Window នឹងរក្សានូវប្រវែងដូចដើម ហើយពេលចុច Key Windows + Down វានឹងធ្វើការ Restore ទៅកាន់ទំហំដើម របស់វាវិញ។
Windows + Left
Windows + Right

ចំណុចមួយក្នុងចំណោមលក្ខណៈថ្មីៗដែលមាននៅក្នុង Windows 7 គឺសម្មតិភាពដែលអាចធ្វើឱ្យផ្ទាំង Window មួយ បង្ហាញពាក់កណ្ដាលនៃអេក្រង់របស់អ្នក ដោយអាចធ្វើការអូស (drag) ទៅធ្វេង ឬស្ដាំ។ សំរាប់ Shortcut មួយគូរនេះ អាចបង្ហាញនូវការងារដូចគ្នាដោយមិនចាំបាច់ប្រើ Mouse របស់អ្នកឡើយ។ នៅពេលមួយដែលផ្ទាំង Window បាន កំណត់មិនផ្លាស់ប្ដូរទៅផ្នែកម្ខាងទៀតនៃអេក្រង់ អ្នកអាចប្រើ Shortcut នេះដដែលៗដើម្បីរំកិលទៅជ្រុងផ្សេងទៀត។ វាមានប្រយោជន៍ប្រសិនជាអ្នកពង្រីកផ្ទាំង Desktop មួយដោយឆ្លងកាត់ Monitor ជាច្រើន។
Windows + Home
រាល់ផ្ទាំង Window ដែលប្រើនឹងស្ថិតនៅលើផ្ទៃ Desktop របស់អ្នក ខណៈពេលដែលរាល់កម្មវិធីដែលបានបើកផ្សេង ទៀតបាន Minimize។ ប្រើ Shortcut នេះម្ដងទៀតនឹងធ្វើការ Restore មកវិញនូវរាល់ផ្ទាំង Window ផ្សេងៗ។
Windows + E

សំរាប់បើកនូវផ្ទាំង Explorer ថ្មីមួយឡើងដោយស្វ័យប្រវត្ដិដើម្បីបង្ហាញនូវ Libraries folder។
Windows + P

សំរាប់គ្រប់គ្រងនូវ Monitor ជាច្រើនរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយនឹង Shortcut មាន ប្រយោជន៍មួយនេះ។ Key Windows + P នឹងបើកឡើងនូវផ្ទាំងតូចមួយលើ Window ដែលអនុញ្ញាតិឱ្យអ្នកធ្វើការ Configure ទៅលើ Display ឬ Projector ទីពីររបស់អ្នក។ អ្នកអាច Switch ពី Monitor តែមួយទៅជាពីរ Display ទាំង ការបង្ហាញរូបដូចគ្នា ឬខុសគ្នា។
Windows + Shift + Left
Windows + Shift + Right
ប្រសិនជាអ្នកប្រើប្រាស់នូវ Display ពីរ ឬច្រើន ចូរចងចាំថា Shortcut នេះផ្ដល់នូវភាពងាយស្រួលបំផុត ក្នុងការ ផ្លាស់ទីផ្ទាំង Window មួយពី Screen មួយទៅកាន់ Screen ផ្សេងទៀត។ ផ្ទាំង Window នឹងរក្សានូវទំហំរបស់វាដដែល និងប្រែប្រួលទៅតាមទីតាំងនៅលើ Screen ថ្មី ដែលវាមានសារៈសំខាន់នៅពេលដែលយើងធ្វើការជាមួយនឹង ឯកសារជាច្រើន។
Windows + [Number]
រាល់កម្មវិធីទាំងឡាយដែលមានទីតាំងនៅលើ Taskbar របស់អ្នក អាចដំណើរការបានដោយគ្រាន់តែចុច Key Windows និងលេខរៀងដែលត្រូវនឹងទីតាំងដែលកម្មវិធីស្ថិតនៅលើ Taskbar ។ ឧទាហរណ៍ ចុច Key Windows + 1 វា នឹងដំណើរការនូវកម្មវិធីដែលមានទីតាំងនៅលេខរៀង ១ ដែលមានលើ Taskbar។ នេះជាភាពងាយស្រួលមួយ ដោយគ្រាន់តែប្រើ Key ជាជាងដែលយើងប្រើ Mouse ដើម្បីចុចទៅលើ Icon នីមួយៗ។
Windows + T

មានលក្ខណៈដូចមុខងារ Alt + Tab ដែរ តែ Windows + T អាចវិលចុះវិលឡើងជារង្វង់តាមរយៈកម្មវិធីទាំងឡាយ ដែលអ្នកបានបើកនៅលើ Taskbar។
Windows + Space

ការប្រើ Shortcut នេះសំដែងឡើងទៅដូចនឹងមុខងារដែលអ្នកធ្វើការផ្លាស់ប្ដូរ Mouse របស់អ្នក ទៅផ្នែកស្ដាំខាង ក្រោមនៃ Taskbar។ វានឹងធ្វើឱ្យរាល់ផ្ទាំង Window ដែលដំណើរការមាន លក្ខណៈថ្លា (Transparent) ដូច្នេះអ្នកអាច មើលនូវ Desktop របស់អ្នកបាន។ ផ្ទាំងនេះនឹងនៅតែបង្ហាញថ្លាជារៀងរហូតនៅពេលដែលអ្នកនៅតែចុចលើ Key Windows។
Ctrl + Shift + Click
ចុចទៅលើ Key Ctrl និង Shift ខណៈពេលដែលអ្នកដំណើរការនូវកម្មវិធីមួយចេញពីរ Taskbar ឬ Start Menu ដើម្បី ដំណើរការវាជាមួយនឹងសិទ្ធជា Administrative។

កំណត់កំរិតភាពច្បាស់នៃការបង្ហាញ Text និង Color
អ្វីដែលជាតំរូវការដំបូងដែលអ្នកត្រូវធ្វើបន្ទាប់ពីបានដំឡើង Windows 7 រួចរាល់នោះគឺធ្វើការ កែតំរូវទៅលើម៉ាស៊ីន និង កំណត់កំរិតភាពច្បាស់ទៅលើអក្សរ (ClearType text) និង កំរិតពណ៌ (Display Color) ។ Windows 7 បញ្ចូលនូវរបៀប កំណត់ពីររួចជាស្រេច (Built-in wizards) ក្នុងម៉ាស៊ីនដែលអាចឱ្យអ្នកដំណើរការបានតាមរយៈជំហានខាងក្រោមៈ សូមដំណើរការមុខងារ ClearType Text ដោយវាយ “cttune” នៅក្នុងប្រអប់ Search ក្នុង Start Menu។ លទ្ធផលនឹង បង្ហាញឡើងជាមួយនឹងស៊េរីមួយចំនួននៃជំហានដែលនឹងសួរអ្នក ក្នុងការជ្រើសរើសទៅលើកំរិតភាពច្បាស់បំផុត ទៅលើវិធីសាស្ដ្រក្នុងការបង្ហាញ Text។

សំរាប់មុខងារនេះដែរ វាពិតជាមានសារៈសំខាន់ណាស់ប្រសិនជាអ្នកប្រើប្រាស់ Windows 7 ជាមួយ នឹងឧបករណ៍ បញ្ចំងស្លាយ (Projector) ឬប្រភេទកញ្ចក់ LCD ធំៗ។ សូមវាយ “dccw” ក្នុងប្រអប់ Search ក្នុង Start Menu។ វានឹង បង្ហាញឱ្យអ្នកនូវជំហានមួយចំនួនក្នុងការកំណត់ ដែលអាច កែបានទៅលើទៅលើ gamma, brightness, contrast និង color នៃ Screen ដើម្បីធ្វើឱ្យការមើលរូបភាពមានលក្ខណៈកាន់តែប្រសើរ។

គ្រប់គ្រង Font ឱ្យកាន់តែល្អប្រសើរ និងរូបភាពថ្មីនៃការបង្ហាញ Font

ការគ្រប់គ្រងលើ Font គឺត្រូវបានកែប្រែច្រើនបំផុតនៅក្នុង Windows 7 ។ ប្រអប់ “Add Fonts” គឺមិនមានទៀតឡើយ ដោយជំនួសមកវិញនូវមុខងារបន្ថែមមួយចំនួននៅក្នុង Font Folder វិញ។ ដំបូង Folder បង្ហាញ Font ជាលក្ខណៈ Preview នូវរាល់ Font File Icon នីមួយៗ (អាច ជ្រើសរើសទំហំក្នុងការមើល)។ អ្នកអាច toggle font ទាំងឡាយ on និង off ដោយគ្រាន់តែចុច ខាងស្ដាំនៅលើ Font Icon និងជ្រើសរើសយក “hide” ។ ធ្វើបែបនេះនឹងជួយការពារកម្មវិធីពី ការ loading font (ដូច្នេះអាចជួយសន្សំសំចៃមេម៉ូរី) ប៉ុន្ដែវានឹងរក្សា File នៅតែមានដដែលនៅក្នុង Font Folder។

.

អាថ៌កំបាំងនៃ Wallpaper មួយចំនួនដែលមិនបង្ហាញខ្លួន

Windows 7 Beta ឃើញមានមកជាមួយនឹងរូបត្រី Betta ដែលជារូបភាព Wallpaper Default នៃលើ Desktop របស់វា ប៉ុន្ដែអ្វីដែលអ្នកពុំបានដឹងនោះ គឺវាក៏មានបញ្ចូលផងដែរនូវរូបភាព Desktop Background ចំនួន ៦ ដើម្បីបំពេញ បំណងទៅតាមទេសភាពនៃតំបន់នីមួយៗរបស់អ្នក (ដូចដែលបានបង្ហាញនៅពេលដែលអ្នកដំឡើង OS ដំបូង)។ សំរាប់ User របស់ប្រទេសអាមេរិក ជាឧទាហរណ៍គឺ ទទួលបាន ៦ រូបភាព (1900 x 1200) ផ្សេងគ្នាដែលបានបង្ហាញ ពីទីតាំង National Park និងឆ្នេរសមុទ្រដ៏ល្បីល្បាញ។ រូបភាព Wallpaper ដែលអាចរកបាន សំរាប់តំបន់ដទៃៗផ្សេង ទៀត គឺនៅមានបង្កប់ស្ងាត់ៗនៅក្នុង Folder ដែលលាក់ទាំងនោះ។

ដើម្បីអាចធ្វើការចូលទៅទាញយករូបភាព Wallpaper ទាំងនេះបាន សូមវាយពាក្យ “Globalization” នៅក្នុងប្រអប់ Search ក្នុង Start Menu។ លទ្ធផលតែមួយគត់គឺជា Folder ដែលមានទីតាំងនៅក្នុង Windows directory។ អ្នកអាច បានឃើញត្រឹមតែ “ELS និង Sorting” Folder នៅទីនេះ ជាបន្ដសូម Search បន្ដទៀតដោយវាយ “MCT” នៅជ្រុងលើ ខាងស្ដាំនៃ Search Bar។ ធ្វើបែបនេះវានឹងបង្ហាញនូវ Folder ថ្មីដែលគ្មានលំដាប់ចំនួន ៥ ដែលរាល់ Folder នីមួយៗ ត្រូវគ្នាទៅនឹងតំបន់ផ្សេងៗនៅលើពិភពលោក។ រុករក Folder ទាំងនេះឥឡូវភ្លាម សំរាប់បន្ថែមនូវរូបភាព Wallpaper ស្អាតៗ និង theme ប្លែក!

គួរតែផ្ដល់ការចាប់អារម្មណ៍ទៅលើ UAC

ថ្វីបើវាជាចេតនាល្អក៏ដោយ ដែល User Account Control បានលេចឡើង (pop-up) ដែលជាវាការរំខានមួយក្នុង ចំណោមការរំខានជាច្រើនផ្សេងទៀតដែលមាននៅក្នុង Vista ហើយជាលក្ខណៈមួយដែលភាគច្រើននៃយើង ទាំងអស់គ្នាធ្វើការ Disable ជាប្រញាប់ បន្ទាប់ពីបានធ្វើការដំឡើង Windows សារជាថ្មី។ UAC ក្នុង Windows 7 បង្ហាញនូវពាក្យដាស់តឿនតិចជាង ប៉ុន្ដែអ្នកអាចស្វែងរកដំណោះស្រាយល្អសំរាប់ការដាស់តឿនជាទំលាប់ដដែល របស់វានេះបាន ដោយគ្រាន់តែដំណើរការ UAC Settings ចេញពី Start Menu។ គ្រាន់តែវាយពាក្យ “UAC” នៅក្នុង ប្រអប់ Search Bar បន្ទាប់មកចុចទៅ លើលទ្ធផលដែលស្វែងរកឃើញ យើងនឹងស្វែងរកឃើញថាការកំណត់នោះ នៅខាងក្រោមបង្អស់។

គណនានូវប្រាក់កំចីរបស់អ្នក និងគន្លឹះគណិតវិទ្យាពិសេសៗ

កម្មវិធី Wordpad និង Paint មិនគ្រាន់តែជាកម្មវិធីដែលបានធ្វើការ upgrade តែម្យ៉ាង នោះឡើយក្នុង Windows 7។ កម្មវិធីគណនា (Calculator) របស់វាក៏បានធ្វើឱ្យកាន់តែពិសេសច្រើនជាងការគណនាធម្មតាៗរបស់កម្មវិធីមុនៗ។ ក្នុង Vista កម្មវិធី Calculator នេះមានលក្ខណៈ Standard និង Scientific ម៉ូដ។ ឥឡួវនេះអ្នកអាច ប្រើបានច្រើនតំរូវការរវាង លក្ខណៈ Standard , Scientific, Programmer និង សូម្បីតែ Statistic ម៉ូដ។

បន្ថែមពីលើនេះជំរើសមីនុយ អាចឱ្យអ្នកទាញយកមកប្រើនូវមុខងារបំលែងស្វ័យប្រវត្ដិថ្មីៗជាច្រើន មានដូចជា ការបំលែងខ្នាត (មុំ ឬជ្រុង, សីតុណ្ហភាព, មាឌ , ទំហំ, ចំណុះ) និងការគណនាកាលបរិច្ឆេតជាដើម។ បន្ថែមពីលើ សីតុណ្ហភាពក៏បានផ្ដល់ឱ្យអ្នកក្នុងការគិតចំណាយលើរយៈចំងាយដែលត្រូវប្រើប្រេង កិច្ចសន្យាជួលនានា និង សូម្បី តែវាយតំលៃទៅលើប្រាក់កំចីផ្សេងៗដោយផ្អែកទៅលើវត្ថុមួយចំនួនដែលអ្នកបានបញ្ចូល។

តាមដាននូវសកម្មភាពរបស់អ្នក ជាមួយ Problem Steps Recorder

ហេតុផលចំបងសំរាប់ការចេញផ្សាយនូវ Windows 7 Beta នេះសំរាប់ឱ្យអ្នក Developer របស់ក្រុមការងារ Microsoft ដើម្បីទទួលបាននូវការឆ្លើយតប Feedback ពី User ប្រើប្រាស់ទាំងឡាយ។ (លោកអ្នកអាចកត់សំគាល់បានតាមរយៈ ពាក្យ Send Feedback link នៅផ្នែកខាងលើបង្អស់នូវរាល់ផ្ទាំង Window)។ បន្ថែមពីលើនេះ អ្នក Developer ទាំងឡាយ ក៏មានបញ្ចូលជាស្រេច (Built-in) នូវមុខងារស្វែងរកបញ្ហដែលយើងហៅថាជា Diagnostic tool ដោយហៅថា Problem Steps Recorder ដែលបានរួមបញ្ចូលផងដែរនូវការចាប់រូបភាពលើអេក្រង់ (Screen Capture) ជាមួយនឹងសកម្មភាព Mouse ដើម្បីថតទុកនូវសកម្មភាពរបស់អ្នក។ អ្នកអាចដំណើការកម្មវិធីនេះបានពី Start Menu ដោយគ្រាន់តែវាយ “psr.exe”ក្នុងប្រអប់ Search។

ចុចទៅលើប៊ូតុង Record បន្ទាប់មកកម្មវិធី Problem Steps Recorder នឹងចាប់ផ្ដើមធ្វើការតាមដាននូវ Mouse និង Keyboard របស់អ្នកដែលបានបញ្ចូលខណៈពេលដែលអ្នកចាប់យករូបភាព Screenshots ដែលវាត្រូវគ្នាជាមួយនឹង សកម្មភាពថ្មីៗនីមួយៗរបស់អ្នក។ ចុច Stop ដើម្បីឈប់ ហើយការងាររបស់អ្នកនឹងត្រូវបាន Save ទៅជាប្រភេទ HTML Slide show បង្កើតឡើងសារជាថ្មីនូវជំហានរបស់អ្នក ដែលអ្នកអាចធ្វើការបញ្ចូលនូវ comment និងសេចក្ដី ពន្យល់ផ្សេងៗ។ វាក៏ជាលក្ខណៈមានប្រយោជន៍ផងដែរ ប្រសិនជាអ្នកមានតំរូវការក្នុងការបង្កើតជា ឯកសារ បង្រៀនសំរាប់ការងារទាក់ទងនឹងកុំព្យូទ័រ។

ស្វែងរកអ្វីៗចេញពី “My Computer”

កម្មវិធី Windows Explorer ជា Default ធ្វើការរាយនាមនូវថតឯកសារ Folder ជា Libraries directory ប៉ុន្ដែមានមួយចំនួន នៃក្រុមការងាររបស់យើងមានភាពងាយស្រួលប្រើច្រើនជាងជាមួយនឹងការប្រើប្រាស់ “My Computer” ជា Default node ជាពិសេសប្រសិនជាយើងប្រើនូវ Hard Drive ដែលមានចំនួនច្រើន និងឧបករណ៍ External Storageផ្សេងៗ។ ដើម្បីផ្លាស់ប្ដូរ Default node សូមស្វែងរក Windows Explorer នៅក្នុង Start Menu ដោយវាយ “explorer” នៅក្នុងប្រអប់ Search ក្នុង Start Menu ហើយសូមចុចខាងស្ដាំលើលទ្ធផលដំបូង។ ជ្រើសរើស “Properties”។ នៅពីក្រោម Shortcut tab ទីតាំងនោះនឹងបង្ហាញៈ %SystemRoot% ហើយគោលដៅនៃ File គឺៈ %SystemRoot%\explorer.exe

សូមធ្វើការ Past នូវ Target field ដូចខាងក្រោមៈ

%SystemRoot%\explorer.exe /root,::{20D04FE0-3AEA-1069-A2D8-08002B30309D} ការកើតឡើងជាថ្មីម្ដងទៀតនៃ Explorer នឹងបើកទៅចំ “My Computer” ។ អ្នកចាំបាច់ត្រូវតែ unpin និង replace Explorer shortcut ដែលមានស្រាប់ចេញពី Taskbar ដើម្បីបំពេញនូវការភ្ជាប់។ អ្នកគ្រាន់តែចុចខាងស្ដាំលើ Icon រួច ចុចលើ “Unpin this program from the taskbar” ដើម្បី Remove វាចោល ហើយបន្ទាប់មកទាញ Explorer ចេញ ពី Start Menu រួចដាក់ទៅកាន់កន្លែងនោះវិញ។

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: