jump to navigation

រចនា​ម៉ូដ​អក្សរ​ពេជ្រ​ CM Mag ក្នុង Adobe Photoshop CS3 ខែមិថុនា 27, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
រាល់​​​​​ការ​​​​​ចុះ​​​​​ផ្សាយ​​​​​កន្លងមក​​​​​ទស្សនាវដ្ដី​​​​​វិទ្យាសាស្ត្រ​​​​​កុំព្យូទ័រ​​​​​យើងខ្ញុំ​​​​​តែងតែ​​​​​លើក​​​​​នូវ​​​​​វិធីសាស្ត្រ​​​​​ក៏ដូចជា​​​​​បច្ចេកទេស​​​​​ក្នុង​​​​​ការ​​​​​រចនា​​​​​​​​​​Logo​​​​​​​​​​ការ​​​​​រចនា​​​​​អក្សរ​​​​​ការ​​​​​កែច្នៃ​​​​​រូបភាព​​​​​ការ​​​​​គូស​​​​​រូប​​​​​តុក្កតា​​​​​ជា​​​​​រូបភាព​​​​​Icon​​​​​ជាមួយ​​​​​នឹង​​​​​កម្មវិធី​​​​​Adobe​​​​​​​​​​​Photoshop​​​​​,​​​​​Illustrator​​​​​,​​​​​Corel​​​​​Draw​​​​​ជា​​​​​ដើម​​​​​។​​​​​សម្រាប់​​​​​ការ​​​​​ចុះផ្សាយ​​​​​លេខ​​​​​នេះ​​​​​យើង​​​​​ខ្ញុំ​​​​​សូម​​​​​លើក​​​​​នូវ​​​​​បច្ចេកទេស​​​​​រចនា​​​​​អក្សរ​​​​​ជា​​​​​ម៉ូដ​​​​​ពេជ្រ​​​​​នៅ​​​​​ក្នុង​​​​​កម្មវិធី​​​​​Adobe​​​​​​​​​​Photoshop​​​​​​​​​​CS3​​​​​។
​​​​​ របៀប​​​​​អនុវត្តន៍​​​​​៖
​​​​​​​​​​ – ​​​​​សូម​​​​​បង្កើត​​​​​សន្លឹក​​​​​ការងារ​​​​​ថ្មី​​​​​មួយ​​​​​រួច​​​​​ចាក់​​​​​ផ្ទៃ​​​​​ពណ៌ខ្មៅ​​​​​បន្ទាប់មក​​​​​សូម​​​​​វាយ​​​​​អក្សរ​​​​​ជា​​​​​ពណ៌ស​​​​​។
​​​​- ​​​​​សូម​​​​​កំណត់​​​​​Layer​​​​​​​​​​Styles​​​​​ឲ្យ​​​​​អក្សរ​​​​​ដោយ​​​​​ចុច​​​​​ម៉ឺនុយ​​​​​Layer​​​​​=>​​​​​Layer​​​​​Style​​​​​រួច​​​​​កំណត់​​​​​Bevel​​​​​and​​​​​​​​​​Emboss​​​​​និង​​​​​Gradient​​​​​​​​​​Overlay​​​​​ដូច​​​​​ខាងក្រោម​​​​​៖
សូម​​​​​ចុច​​​​​គ្រាប់ចុច​​​​​Ctrl​​​​​ឲ្យ​​​​​ជាប់​​​​​រួច​​​​​ចុច​​​​​លើ​​​​​Layer​​​​​​​​​​Text​​​​​ដើម្បី​​​​​បង្កើត​​​​​ជា​​​​​​​​​​Select​​​​​​​​​​ឲ្យ​​​​​វា​​​​​(សម្រាប់​​​​​កម្មវិធី​​​​​Adobe​​​​​​​​​​​Photoshop​​​​​CS​​​​​សូម​​​​​ចុច​​​​​Ctrl​​​​​ឲ្យ​​​​​ជាប់​​​​​បន្ទាប់​​​​​មក​​​​​ចុច​​​​​លើ​​​​​Icon​​​​​នៃ​​​​​Layer​​​​​ដែល​​​​​នៅ​​​​​លើ​​​​​ផ្ទាំង​​​​​Layer​​​​​Palette​​​​​។
-​​​​​ បន្ទាប់មក​​​​​សូម​​​​​ចុច​​​​​ម៉ឺនុយ​​​​​​​​​​Select​​​​​=>​​​​​Modify​​​​​=>​​​​​Contract​​​​​​​​​​រួច​​​​​កំណត់​​​​​យក​​​​​តម្លៃ​​​​​5​​​​​​​​​​pixels​​​​​សូម​​​​​កុំ​​​​​ទាន់​​​​​ដោះ​​​​​​​​​​Select
សូម​បង្កើត​​​​​Layer​​​​​ថ្មី​មួយ​រួច​ចាក់​ផ្ទៃ​ពណ៌ស​បន្ទាប់​មក​ចុចម៉ឺនុយ​​​​​​​​​​Filter​​​​​=>​​​​​noise​​​​​=>​​​​​Add​​​​​noise​​​​​ដោយ​​​​​កំណត់​តម្លៃ​​​​​​​​​​Amount​​​​​=​​​​​40%​​​​​,​​​​​Distribution​​​​​=​​​​​Gaussian​​​​​​​​​​និង​​​​​ធីក​​​​​យក​​​​​​​​​​monochromatic​​​​​​​​​​ដើម្បី​​​​​ពិនិត្យ​​​​​មើល​​​​​បន្ទាប់​​​​​មក​​​​​ទៀត​​​​​សូម​​​​​ចុច​​​​​Ctrl​​​​​+​​​​​F​​​​​ពីរ​​​​​ដង​​​​​ដើម្បី​​​​​កំណត់​​​​​យក​​​​​​​​​​Filter​​​​​​​​​​ម្ដង​​​​​ទៀត​​​​​សូម​​​​​កុំ​​​​​ទាន់​​​​​ដោះ​​​​​​​​​​Select​​​​​។
– ​​​​​​​​​​ចុច​​​​​ម៉ឺនុយ​​​​​Filter​​​​​=>​​​​​Noise​​​​​=>​​​​​Dust​​​​​and​​​​​Scratches​​​​​​​​​​រួច​​​​​កំណត់​​​​​តម្លៃ​​​​​​​​​​Radius​​​​​=​​​​​1​​​​​,​​​​​Threshold​​​​​=​​​​​130​​​​​(សូម​​​​​បញ្ជាក់​​​​​ថា​​​​​អ្នក​​​​​អាច​​​​​កំណត់​​​​​តម្លៃ​​​​​Threshold​​​​​ខុស​​​​​ពី​​​​​ខាងលើ​​​​​តាម​​​​​ដែល​​​​​អ្នក​​​​​ត្រូវការ)។
​​​​​ – ​​​​​​​​​​បន្ទាប់​​​​​មក​​​​​សូ​​​​​ម​​​​​ចុច​​​​​ម៉ឺនុយ​​​​​​​​​​Filter​​​​​=>​​​​​Stylize​​​​​=>​​​​​Emboss​​​​​រួច​​​​​កំណត់​​​​​តម្លៃ​​​​​Height​​​​​=3​​​​​,​​​​​Amount​​​​​=​​​​​130%​​​​​រួច​​​​​យើង​​​​​ឃើញ​​​​​ថា​​​​​វា​​​​​មាន​​​​​សភាព​​​​​ងងឹត​​​​​ដូច្នេះ​​​​​សូម​​​​​បង្កើន​​​​​ពន្លឺ​​​​​វា​​​​​បន្ថែម​​​​​ទៀត​​​​​ដោយ​​​​​ចុច​​​​​ម៉ឺនុយ​​​​​​​​​​Image​​​​​=>​​​​​Adjustments​​​​​=>​​​​​Brightness​​​​​and​​​​​Contrast​​​​​​​​​​រួច​​​​​រំកិល​​​​​តម្លៃ​​​​​Brightness​​​​​​​​​​ប្រហែល​​​​​+​​​​​85​​​​​និង​​​​​​​​​​Contrast​​​​​​​​​​ប្រហែល​​​​​-20​​​​​បន្ទាប់​​​​​មក​​​​​សូម​​​​​ចុច​​​​​Ctrl​​​​​+​​​​​D​​​​​ដើម្បី​​​​​ដោះ​​​​​​​​​​Select​​​​​​​​​​ចេញ។
ដើម្បី​ឲ្យ​វា​មាន​ភាព​រលោង​​​​​និង​មាន​ពន្លឺ​កាន់​តែ​ស្អាត​​​​​​និង​​​​​​ផុស​ជាង​មុន​​​​​សូម​​​​​​លោក​អ្នក​កំណត់​​​​​Layer​​​​​Styles​​​​​”​​​​​Bevel​​​​​and​​​​​Emboss​​​​​”​​​​​និង​​​​​”Inner​​​​​Shadow​​​​​”​​​​​ឲ្យ​​​​​Layer​​​​​(​​​​​noise​​​​​)​​​​​ដែល​នៅ​លើ​គេ​ដូច​ខាង​ក្រោម៖
​​​​​​​​​​ចូរ​​​​​បន្ថែម​​​​​ពន្លឺ​​​​​មួយ​​​​​ចំនួន​​​​​ឲ្យ​​​​​វា​​​​​ដោយ​​​​​បង្កើត​​​​​Layer​​​​​ថ្មី​​​​​រួច​​​​​ប្រើ​​​​​Brush​​​​​Tool​​​​​”​​​​​Crosshatch​​​​​4​​​​​”​​​​​ដែល​​​​​កំណត់​​​​​យក​ទំហំ125px​​​​​ហើយ​​​​​គូស​​​​​លើ​​​​​Layer​​​​​ថ្មី​​​​​ជា​​​​​ពណ៌​​​​​ស​​​​​បន្ទាប់​​​​​មក​​​​​កំណត់​​​​​ទំហំ​​​​​Brush​​​​​ស្មើ​​​​​75​​​​​px​​​​​និង​​​​​Hardness​​​​​=​​​​​0​​​​​ជា​​​​​AirBrush​​​​​ហើយ​​​​​ផ្ដិត​​​​​ជា​​​​​រង្វង់​​​​​នៅ​​​​​ចំ​​​​​កណ្ដាល​​​​​នៃ​​​​​Brush​​​​​ដែល​​​​​បាន​​​​​គូស​​​​​រាង​​​​​X​​​​​ខាង​​​​​លើ​​​​​សូម​​​​​មើល​​​​​រូប​​​​​ខាង​​​​​ក្រោម​​​​​៖
បន្ទាប់​​​​​មក​​​​​សូម​​​​​ចម្លង​​​​​ផ្កាយ​​​​​នោះ​​​​​ដាក់​​​​​លើ​​​​​អក្សរ​​​​​របស់​​​​​អ្នក​​​​​តាម​​​​​ចំណូល​​​​​ចិត្ត។
ស្រដៀង​​​​​គ្នា​​​​​នេះ​​​​​ដែរ​​​​​អ្នក​​​​​ក៏​​​​​អាច​​​​​ប្រើ​​​​​នូវ​​​​​ពណ៌​​​​​Gradient​​​​​ផ្សេង​​​​​ទៀត​​​​​ដូច​​​​​ចំណុច​​​​​ទី​២​​​​​ដើម្បី​​​​​កំណត់​​​​​ទៅ​​​​​លើ​​​​​Layer​​​​​ដើម​​​​​រួច​​​​​អនុវត្ត​​​​​តាម​​​​​ចុច​​​​​នីមួយ​​​​​ខាង​​​​​លើ​​​​​លោក​​​​​អ្នក​​​​​នឹង​​​​​ទទួល​​​​​បាន​​​​​លទ្ធផល​​​​​មួយ​​​​​ផ្សេង​​​​​ទៀត។
ចំណាំ​​​​​ ៖ ​​​​​Effect​​​​​នេះ​​​​​សូម​​​​​លោក​​​​​អ្នក​​​​​បង្កើត​​​​​លើ​​​​​ទំហំ​​​​​ដែល​​​​​ធំ​​​​​បន្ទាប់​​​​​មក​​​​​បង្រួញ​​​​​វា​​​​​នៅ​​​​​ចុង​​​​​បញ្ចប់​​​​​នោះ​​​​​វា​​​​​នឹង​​​​​ធ្វើ​​​​​ឲ្យ​​​​​មើល​​​​​ទៅ​​​​​មាន​​​​​សភាព​​​​​ច្បាស់។
​​​​​ ជា​​​​​ចុង​​​​​ក្រោយ​​​​​សូម​​​​​ចុច​​​​​(​​​​​Crtl​​​​​+​​​​​A)​​​​​ដើម្បី​​​​​Select​​​​​លើ​​​​​Layer​​​​​ទាំងអស់​​​​​រួច​​​​​Merge​​​​​វា​​​​​ឲ្យ​​​​​ទៅ​​​​​ជា​​​​​Layer​​​​​តែមួយ​​​​​បន្ទាប់​​​​​មក​​​​​ចុច​​​​​Ctrl​​​​​+​​​​​T​​​​​ដើម្បី​​​​​ពង្រីក​​​​​បង្រួម​​​​​។​​​​​សូម​​​​​មើល​​​​​លទ្ធផល​​​​​ខាងក្រោម​​​​​៖

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: