jump to navigation

ហេតុ​ផល 14 យ៉ាង​ដើម្បី​ឈាន​ទៅ​រក​ការ Upgrade Windows 7 ខែមិថុនា 27, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
តើ​យើង​គួរ​តែគិត​ទៅ​ដល់​កំណែ​ប្រែ​នៃ​ការ​អភិវឌ្ឍន៍ ​Software ​ដែល​ឬ​ទេ​?​ វា​ពិត​ជា​សំខាន់​សម្រាប់​លោក​អ្នក​ដែល​មាន​តម្រូវ​ការ​ ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​បម្រើ​ទៅ​លើ​ការងារ​របស់ខ្លួន​ ឬ​អាច​ ជា​អ្នក​ជំនាញ​ការ​ខាង​ផ្នែក​ព័ត៌​មាន​វិទ្យា​ (IT​)។​ ថ្មី​ៗ​នេះ ​Windows ​7 ​ជា​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្ដិ​ការ​ដំបូង​មួយ​ដែល​ជាប់​ចំណាត់​ថ្នាក់​ លក់​ដាច់​ជាង​គេ​បំផុត​ បើ​ប្រៀប​ធៀប​ទៅ​នឹង​កំណែ​ Windows ​មុន​ៗ ​ដែល​ក្រុម​ហ៊ុន​ Microsoft ​ធ្លាប់​ចេញ​ផ្សាយ​កន្លង​មក​។ ​ហើយ​វា​ក៏​ជា ​ប្រព័ន្ធ​ប្រតិបត្ដិការ​ ដែល​ផ្ដល់​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ទាក់ទង​នឹង​ សោភ័ណ​ភាព​ និង​មុខ​ងារ​ប្លែក​ៗ​។​ តើ​មិត្ដ​អ្នក​អាន​ទាំង​ឡាយ​មាន​ ធ្លាប់​គិត​ថា​ចង់​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្ដិការ​ថ្មី​នេះ​ទេ​?​ តើ​អ្វី​ខ្លះ​ដែល​ជា​ ចំណុច​ពិសេស​ដែល​ លោក​អ្នក​គួរ​តែ​ដឹង​ដើម្បី​ឈាន​ទៅ​រក​ការ​ Upgrade ​នូវ​ Windows​ 7 ​នោះ​។ ​ខាង​ក្រោម​នេះ​យើង​ខ្ញុំ​នឹង​បង្ហាញ​ជូន​មិត្ដអ្នក​ អាន​ទាំង​ឡាយ​ឱ្យ​បាន​យល់​ច្បាស់​ពី​ហេតុ​ផល​ ១៤ ​យ៉ាង​ដើម្បី​ធ្វើការ​ Upgrade ទៅកាន់ Windows 7។
១.ល្បឿន​ដំណើរ​ការ​កាន់​តែ​លឿន:
Windows 7 ត្រូវ​បាន​កត់​សម្កាល់​ថា​មាន​ល្បឿន​លឿន​បំផុត​ក្នុង​ការ ​បើក​ ឬ​ដំណើរ​ការ​ជាង​នៅ​ក្នុង ​Vista​។​ ប្រសិន​ជា​អ្នក​បាន​ធ្វើការ ​ដំឡើង​វា​នៅក្នុង ​Hard ​Disk​ ដែល​បាន​ Format ​ឱ្យ​ស្អាត​នោះ​វា​នឹង​ ដំណើរ​ការ​កាន់​តែ​លឿន​បន្ថែម​ទៀត ប៉ុន្ដែ​ករណី​ភាគ​ច្រើន​គឺ​មក​ពី​អ្នក​មិន​ទាន់​បាន ​រៀប​ចំ​វា​ឱ្យ​បាន​រៀប​រយ​។​ នៅ​លើ​កុំព្យូទ័រ​ធម្មតា​វា​នឹង​ដំណើរ​ការ​លឿន​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ ឬ​អាច​មាន​ល្បឿន​ ប្រហាក់​ប្រហែល ​នឹង​ Vista ​ដែរ​។

២​ . សោភ័ណភាពល្អនៃ Taskbar
អ្វី​ដែល​គួរ​កត់​សម្កាល់​ខ្លាំង​បំផុត​ទៅ​លើ​ Windows 7 នោះ​គឺ​ការ​ កែ​ទំរង់​ទៅ​លើ ​Icon នៅលើ Taskbar ដែល​អនុញ្ញាត​ផ្ទុក​នូវ Items បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដោយ​រៀបចំ​ចូល​គ្នា​នៅ​កន្លែង​ទំនេរ​តែមួយ។ រំកិល Mouse របស់​អ្នក​ទៅ​លើ Icon របស់​កម្មវិធី​ខណៈ​នោះ​វា​នឹង​ បង្ហាញ​ឡើង​ជា​ទម្រង់​ thumbnail នូវរាល់ file ឬវ៉ិបសាយនីមួយៗ ដែលអ្នកបានបើកវា។

៣.កែប្រែទៅលើមុខងាររំខាន UAC:
Microsoft ក៏​បាន​ស្ដាប់​ផង​ដែរ​ទៅ​លើ​កម្រិត​នៃ​ការ​រិះ​គន់​មក​ពី​គ្រប់ ​មជ្ឈដ្ឋាន​នា​នា​ទាក់​ទង​នឹង​មុខងារ​សុវត្ថិ​ភាព UAC ដែល​មាន​ដំបូង​ឡើង​ នៅក្នុង​ Vista ហើយ​បើ​ទោះ​បី​ជា​ Windows 7 នៅតែ​មាន​មុខ​ងារ​នេះ​ភ្ជាប់​មក​ជា​មួយ​ដដែល​នោះ ប៉ុន្ដែ​វា​ក៏​នៅ​មាន​កម្រិត​ស្រាល ​និង​កាត់ ​បន្ថយ​នូវ​ការ​រំខាន​ជា​ច្រើន​ផង​ដែរ​ទាក់​ទង​នឹង​ប្រព័ន្ធ​សុវត្ថិ​ភាព​ នេះ​។ ជាមួយ​នឹង​ជម្រើស​ ៤ ​សម្រាប់​ User ​ក្នុងការធ្វើ​ Setting ផ្សេងៗ ​នោះ​ទៅ​លើ​ម៉ាស៊ីន​យ៉ាង​ហោច​ណាស់​ក៏​មាន​មួយ​ផងដែរ ដែល​គិត​ថា ​ជា​ចំណុច​សំខាន់​ខ្លាំង​បំផុត​មិន​អាច​ខ្វះ​បាន​ ដែល​វា​នឹង​ធ្វើ​ការ​ក្រើន រំលឹក​ដល់​អ្នក​នៅ​ពេល​ដែល​កម្មវិធី​ណា​មួយ​ត្រូវ​បាន​ Install ឬ Uninstall ឬក៏​អ្នក​បាន​ធ្វើការ​ផ្លាស់ប្ដូរ ​កែ​ប្រែ​ទៅ​លើ​ការ​កំណត់​ណា​មួយ​នៅ​លើ ​System។

៤.អាចប្រើបច្ចេកវិទ្យា Touchscreen :
Windows Touch ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ និង​មាន​វ័យ​ឆ្លាត​បំផុត​។ ​ចង់​ធ្វើ​ការ​ Zoom in គឺ​គ្មាន​បញ្ហា​ឡើយ​ គឺ​គ្រាន់​តែ​ដាក់​ម្រាម​ដៃ​ពីរ​នៅ​លើ​ Screen ​និង​ញែក​វា​ចេញ​ពី​គ្នា​។ ​ហើយ​បើ​ចង់​ធ្វើ​ការ​ Zoom out វិញ​គឺ​គ្រាន់​តែផ្​គុំ​ដៃ​ចូល​គ្នា​វិញ ​ជា​ការ​ស្រេច។​ រាល់ ​Icon ​សំខាន់​ៗ​ទាំ​ងអស់​គឺ​ត្រូវ​បាន​ពង្រីក​ ធំ​ឡើង​ដើម្បី​បង្កើត​នូវ​ភាព​ងាយ​ស្រួល​ដើម្បី​ប្រើ​ប្រាស់​។

៥.ប្រព័ន្ធបណ្ដាញកាន់តែងាយស្រួល:
Windows 7 អាច​ធ្វើការ​ស្វែងរក​ដោយ​ស្វ័យ​ប្រវត្ដិ​នៅពេល​ដែល​បញ្ចូល ​(Add) នូវ​ឈ្មោះ​កុំព្យូទ័រ​ថ្មី​មួយ​ និង​សួរ​អ្នក​ប្រសិន​ជា​អ្នក​ចង់​ បង្កើត​វា​ជា​ផ្នែក​មួយ​នៃ ​Home​Group​។ ​សន្មត់​ថា​អ្នក​ធ្វើ​បែប​នេះ ​ដោយ​ជ្រើស​រើស​នូវ​ Libraries ណា​មួយ​ ឬ​ក៏​ជា Hardware ​ដែល​អ្នក​ ចង់​ធ្វើ​ការ​ Share (ដូច​ជា ​Printer អ្នក​ជា​ដើម​​។ វាយ​លេខ​សំងាត់ ​បញ្ចូល​ ហើយ​ខណៈ​នោះ​ អ្នក​អាច​តភ្ជាប់​បាន​ហើយ​។

៦-ប្រើ​លក្ខណៈ​ Jump lists បាន​ល្អ:
លក្ខណៈ​នៃ ​Jump List ​បាន​ផ្ដល់​នូវ​មធ្យោ​បាយ​ងាយ​ស្រួល​ មួយ​នៃ​ការ​ចូល​ប្រើប្រាស់​ទៅ​លើអ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​របស់ ​អ្នក​នោះ​គឺ​ Favorite និង​កម្ម​វិធី​ដែល​បើក​ប្រើ​ប្រាស់​ញឹក​ញាប់​។​ គ្រាន់​តែ​ចុច ​Mouse ស្ដាំ​នៅ​លើ ​Icon កម្ម​វិធី​ដែល​ពាក់​ព័ន្ធ​នៅ​លើ​ Taskbar (ដូច​ជា​កម្ម​វិធី Word) ហើយ​វា​នឹង​បង្ហាញ​ឡើង​នូវ​ List មួយ​នៃ​ File ទាំង​ឡាយ​ដែល​ទើប​តែ បើក​ប្រើប្រាស់​ថ្មី​ៗ​ដែល​នៅ​ជាប់​ ជា​មួយ​គ្នា​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​ធ្វើការ​ pin ទៅកាន់ម៉ឺនុយ។

៧-ប្លែកអារម្មណ៍ទៅលើ Desktop gadgets :
នៅក្នុង Windows 7 ប្រើ gadgets (ដែល Microsoft ឱ្យឈ្មោះថា ជា widgets) ជាច្រើនប្លែកមានលក្ខណៈដូចគ្នាទៅនឹង Vista ដែរ ជាមួយនឹងភាពប្លែកគ្នាមួយគឺពុំមាននូវ sidebar ឡើយ។ នៅពេលដែល អ្នកដំណើរការ gadget វាគ្រាន់តែលិចឡើងដោយត្រដាងនៅលើ Desktop។ វាមាន gadget ដ៏ស្រស់ស្អាតដល់ទៅ ៩ ដើម្បីជ្រើសរើស ចេញពីប្រព័ន្ធដំណើរការ និងមានខ្លះៗមួយចំនួនទៀតដែលបានផ្ដល់ ឱ្យបន្ថែមនៅលើ Online ចេញពី Windows Live Gallery។

៨-កាន់តែស្រួលប្រើជាមួយ Aero Peek :
ប្រ​សិន​ជា​អ្នក​គ្រាន់​តែ​ចង់កំ​ណត់លក្ខណៈ peek ឱ្យបាន​លឿន នៅ​លើផ្ទៃ Desktop របស់អ្នក 9តួយ៉ាង​ដូច​ជា​ការ View gadget) ដោយប្រើ Aero Peek។ យក Mouse របស់អ្នក​សំ​កាំង​នៅ​លើ​ប៊ូតុង ហើយ​រាល់​ផ្ទាំង​ទាំង​ឡាយ​ដែល​បាន​បើក​ទាំង​អស់​នឹង​ក្លាយ​ជា​លក្ខណៈ​ transparent ​ដែល​អនុញ្ញាតិ​ឱ្យ​អ្នក​មើល​បាន​យ៉ាងត្​រឹម​ត្រូវ​តាម​រយៈ​ ពួកវា ប្រសិន​ជា​អ្នក​ចង់​ទទួល​បាន​នូវ​ការ​មើល​ឃើញ​ភ្លាម​ៗ​ដូច​ជា ​កាំ​រស្មី ​X-ray រ​បស់​ស្ទីល ​Superman​។

៩.គ្រប់គ្រងការបើកផ្ទាំងជាមួយ Aero Shake :
Windows 7 មានវិធីសាស្ដ្រដ៏ងាយ​ស្រួលមួយ​ដើម្បីធ្វើការ បង្រួម (Minimize) ទាំង​អស់​បាន​យ៉ាង​លឿន ប៉ុន្ដែ​មួយ​នៃ​កម្ម​វិធី ឬ ​Folder របស់​អ្នក​ដែល​បាន​បើក​។ គ្រាន់​តែ​ចុច Click នៅលើផ្នែក Title bar នៃផ្ទៃ Windows ណាមួយដែល អ្នក​ចង់​ទុក​ឱ្យ​វា​នៅ​ បង្ហាញ ​ហើយ​ធ្វើការ​អង្រួន​វា។ រាល់ផ្ទាំង​ផ្សេងៗ​ដែល​នៅ​បង្ហាញ​ ផ្សេង​ទៀត​នឹង​រួញ​ចុះ​មក​ក្រោម​ទៅ​កាន់ Taskbar។ ដើម្បីធ្វើការ ហៅផ្ទាំងដែលបាន Minimize នោះមកវិញ គឺ​គ្រាន់​តែធ្វើ​ការ​អង្រួន ​ម្ដងទៀត ទៅ​លើផ្​ទាំង​ដែល​កំពុង​បើក​ (Active) ជា​ការ​ស្រេច។

១០.កែតម្រូវលើទីតាំងបើកផ្ទាំងជាមួយ Aero Snap:
ការទាញ (Drag) នូវផ្ទាំង Window ដែលបាន​បើក​ទៅ​ជ្រុង ​ខាង​ធ្វេង ​ឬខាងស្ដាំ​នៃ​ផ្ទាំង​ Desktop របស់​អ្នក​ពេល​នោះ Windows 7 នឹង​ធ្វើ​ការ​កែ​ទម្រង់​ (Resize) ដោយ​តម្រឹម​វា​ទៅ​កាន់ ​ទី​តាំង​ពាក់​កណ្ដាល​បាន​យ៉ា​ងត្រឹម​ត្រូវ​នៅ​លើ Screen។ ​លក្ខណៈ​ បែប​នេះ​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​លើ ទំព័រ​ពីរ​ដែល​មាន​ទំរង់​ស្រដៀង​គ្នា​ពី​ម្ខាង ​ទៅ​ម្ខាង​ទៀត​នៅ​លើ ​Monitor​។ ​លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ការ​រុញ​ផ្ទាំង​ Window ត្រឡប់ ទៅ​កាន់​ផ្ទាំង​កណ្ដាល​វិញ​ វា​នឹង​ធ្វើ​កា​រត្រឡប់​ទៅ​រក​ទំហំ ​ឬទីតាំង ដើមវិញជាមិនខាន។

១១.ទាញការកម្សាន្ដមកក្បែរខ្លួនជាមួយ Media streaming :
គម្មវិធី Windows Media Player បានឱ្យអ្នកប្រើលក្ខណៈ stream Audio និង Video នៅលើប្រព័ន្ធបណ្ដាញរួចមកហើយ។ គិតមកដល់ Version ដែលមានបញ្ចូលនៅក្នុង Windows 7 នេះបាន ឈានទៅរកដំណាក់កាលមួយទៀត ទោះបីជា ឥឡូវនេះអាច ឱ្យអ្នកធ្វើការ Stream ប្រព័ន្ធកម្សាន្ដគ្រប់ Media បាននៅលើ ប្រព័ន្ធអ៊ីនធឺណែត។ ការកំណត់កាន់តែមានភាពងាយស្រួលឡើងៗ អ្នកចាំបាច់គ្រាន់តែធ្វើការបង្កើត ឬ Access ទៅកាន់ ID នៅលើ Online ដែលត្រូវបានផ្ដល់ឱ្យ។

១២.កំណែប្រែទៅលើកម្មវិធី Paint កាន់តែប្រសើរ :
សម្រាប់កំណែប្រែកម្មវិធី Paint នៅលើ Windows 7 មានលេង តុបតែងច្រើនជាពិសេសទៅលើ Interface ដូចជាយើងបានប្រើប្រាស់ នៅក្នុងកម្មវិធី Microsoft Word (WordPad ក៏បានទទួលនូវលក្ខណៈតុបតែងនេះដែរប។ ហើយ​ការជ្រើសរើស​ទៅ​លើ​ការងារ​រចនា ដូចជា​ឧបករណ៍​ផាត់​ពណ៌​ផ្សេងៗ​ធ្វើ​ឡើង​មាន​លទ្ធផល​តាម​បែប​ធម្មជាតិ​ច្រើន​។ ​ប្រើ​នូវ ​មុខ​ងារ ​oils ឬ watercolours ជា ​ឧទាហរណ៍​ស្រាប់ ហើយ​កម្ម​វិធី ​Paint ​ក៏​អាច​ដំណើរ​ការ​បាន​ លឿន​ជាង​មុន និង​ទាញ​អ្នក​ឱ្យ​ចុច​នៅ​លើ​មុខ​ងារ​ brush ថែម​ ទៀត​ផង។

១៣.កម្មវិធី Calculator កាន់តែពិសេស:
រៀបចំឡើងសារជាថ្មីចេញពីចំណុចទាបដល់ចំណុចកំពូល ដែលកម្មវិធី Calculator របស់ Windows 7 បានផ្ដល់នូវលក្ខណៈ ជាច្រើនសម្រាប់ដំណោះស្រាយដល់ផ្នែកគណិតវិទ្យា ដូចជាការ គណនាស្ដង់ដាតាមបែបធម្មតា វិទ្យាសាស្ដ្រ ទាក់ទងនឹង Programmer ហើយនឹង Statistic ម៉ូដផ្សេងៗ ការចងចាំទុក History ការបញ្ចូល ជាក្រុមលើតម្លៃ digit ការបម្លែងទៅលើខ្នាត និងគណនាទៅលើ កាលបរិច្ឆេទផងដែរ។ វាក៏ផ្ដល់នូវ Worksheet ផងដែរ ដែលអាច ឱ្យអ្នក ប្រើដើម្បីធ្វើការគណនាទៅលើប្រាក់កំចី កិច្ចសន្យាជួលរថយន្ដ ការចំណាយទៅលើថ្លៃប្រេង (ចំនួន mile ក្នុងមួយ Gallon ឬចំនួនលីតក្នុងមួយ ១០០គីឡូម៉ែត្រប របស់អ្នកជាដើម។

១៤. Libraries រៀបចំកាន់តែមានសណ្ដាប់ធ្នាប់ :
Libraries ជាទម្រង់ Folder ពិសេស​ជាច្រើន​ដែល​បាន​ចង​ភ្ជាប់​គ្នា​ដែល​មាន​នូវ​ទិន្នន័យ​ចេញ​ពី​ប្រភព (Source) ផ្សេងៗ​ពីគ្នា​ៗ​ ដែល​ រួម​បញ្ចូល​ផង​ដែរ​នូវ​ External Drive ផ្សេង​ៗ និង​បណ្ដាញ​កុំព្យូទ័រ ​ជាច្រើន​ដែល​តភ្ជាប់​ផង​ដែរ​។ រាល់​ File ទាំង​ឡាយ​ដែល​មាន​ មិន​ថា​នៅ​ទីក​ន្លែង​ណាក៏​ដោយ ​ក៏អ្នក​អាច​ធ្វើ​ការ​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ គឺ​គ្រាន់​តែ​ចូល​តាម​រយៈ​ ទី​តាំង​តែ​មួយ​ និង​ធ្វើការ​ Short, Shuffle និង Share។ អ្នក​អាច​ប្រើ​ប្រាស់​នូវ​ Libraries ណា​មួយ​ដែល​បង្កើត​ ឡើង​រួច​ជា​ស្រេច​ ឬក៏​អាច​បង្កើត​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ក៏​បាន។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: