jump to navigation

របៀប​ដំឡើង​ប្រព័ន្ធប្រតិបត្តិការ​ Ubuntu 9.10 linux for human beings ខែមិថុនា 27, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
Ubuntu 9.10 តាម​ដែល​យើង​បាន​ដឹង​គឺជា Karmic Koala ត្រូវ​បាន​គេ​បង្កើត​ឲ្យ​រួច​នៅ​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​​២០០៩​ហើយ​វា​ជា​ជំនាន់​ទី​១១​នៃ​ប្រភេទ​របស់​ Ubuntu OS។នៅ​ខាង​ក្រោម​នេះ​យើង​ធ្វើ​ការ​បង្ហាញ​ពី​របៀប​នៃ​ការ​ដំឡើង​ប្រព័ន្ធ​ដំណើរការ​របស់ Ubuntu 9.10 ​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន។ទោះបីជា​មាន​​មនុស្ស​ភាគ​ច្រើន​ធ្លាប់​បាន​ស្គាល់​វា​ក៏ដោយ​ក៏​ពេល​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​មួយ​ចំនួន​ធំ​មិន​ដែល​បាន​ដំឡើង​វា​និង​មិន​ដឹង​ពី របៀប​ប្រើប្រាស់​វា​ទៀត​ផង។ជា​បន្ត​ទៅ​នេះ​យើង​និង​លើក​យក​ពី​របៀប​យ៉ាង​សាមញ្ញ​បំផុត​ប៉ុន្តែ​មាន​វា​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​លោក​អ្នក។ដើម្បី​ដំឡើង​កម្មវិធី​នេះ​បាន​ទាមទារ​ឲ្យ​កុំព្យូទ័រ​របស់​លោក​អ្នក​មាន​Hard disk 5GB,RAM555MB& CPU800ឡើង​ទៅ។យើង​យកCD ដាក់​ចូល​ទៅ​ក្នុងCD/DVD-ROM រួច​បើក​កុំព្យូទ័រ​ ( Reboot) របស់​លោក​អ្នក​សា​ឡើង​វិញ​ដោយ​ឲ្យ​វាBoot ចេញ​ពីCDទៅ​តាម​លំដាប់​លំដោយ​ហើយ​បន្ទាប់​មក​លោក​អ្នក​ចុច​លើ F8,F11ឬ F12 អា​ស្រ័យ​លើBIOS របស់​លោក​អ្នក​ដែល​បាន​កំណត់​ក្នុង​ការ​ជ្រើសរើស​ដើម្បី​ប្រើប្រាស់។

-រើស​យក​ភាសា​ណា​ដែល​យើង​ចង់​បាន​ហើយ​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​រួច​ចុច​លើ Key Enter ។

នៅ​ត្រង់​ចំណុច​នេះ​យើង​អាច​ធ្វើការ​សាកល្បង​បាន​មួយ​ចំនួន​ដូច​ជា​ការ​ការប្រើប្រាស់​សាកល្បង​ដោយ​ឲ្យ​កម្មវិធី​ដំណើរការ​នៅ​លើCD ការTest memoryជា​ដើម។ដើម្បី​បន្ត​ការ​ដំឡើង​រើស​យក Install Ubuntuរួច​ចុច​លើ Key Enter ។ ក្រោយ​មក​ប្រហែល​ជា​បី​ឬ​បួន​នាទី​មាន​ផ្ទាំង​សារ​បង្ហាញ​ឲ្យ​លោក​អ្នក​ធ្វើ​ការ​ជ្រើសរើស​យក​ភាសា​ណាមួយ​សម្រាប់​ដំឡើង​។

-ជ្រើសរើស​យក​ភាសា​ណាមួយ​រួច​ចុច​លើ​ប៊ូតុង Forward ​ដើម្បី​បន្ត។

-ជ្រើស​រើស​យក​ដំបន់​ណា​មួយ​ឬTime zoneណា​ដែល​យើង​កំពុង​ស្ថិត​នៅ​ឬ​ដំបន់​ជា​គោល​រួច​ចុច​លើ​ប៊ូតុង Forward ។

នៅ​លើ​ផ្ទាំង​សា​ទី​បី​នេះ​យើង​អាច​រើស​យក Keyboard layout បាន​ប៉ុន្តែ​ជា​ទូ​ទៅ​វា​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។ ចុច​លើ​ប៊ូតុង Forward បន្ទាប់​មក Finish ​នោះKey board ត្រូវ​បាន​រៀប​ចំ​បាន​រួចរាល់។ ការងារ​ជាមួយ​ទំហំ​ផ្ទៃ Hard disk
យើង​មាន​បួន​ជម្រើស​ដើម្បី​អនុវត្តិ៖
1- ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ដំណើរការ​ផ្សេង (ឧទាហរណ៍ Windows XP) ​យើង​ចង់​ឲ្យ​ប្រព័ន្ធ​ដំណើរការBoot​ទ្វេ​ដង​នោះ​យើង​រើស​យក​ជម្រើស​ទី​មួយ Install them side by side, choosing between them at each start-up ។

បញ្ជាក់​ផង​ដែរ​ថា​នៅ​ត្រង​នេះ​ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​បាន​ដំឡើង​ប្រព័ន្ធ​ដំណើរការ​ណា​ផ្សេង​ទៀត​នោះ​ដូច​ជា Microsoft Windows ជា​ដើម​ចូរ​ចងចាំ​ថា​បន្ទាប់​ពី​យើង​បាន​ដំឡើង​រួច Windows boot loader វា​ត្រូវ​បាន​ជំនួស​ពី​លើ​ដោយUbuntu boot loaderតែម្ដង។
2- ប្រសិនបើ​យើង​ចង់​លុប​ចោល​ប្រព័ន្ធ​ដំណើរការ​ដែល​មាន​ស្រាប់​ឬ​ Hard disk ដែល​ពុំ​មាន​អ្វី​ទាំង​អស់​ផ្ទៃ​ទទេ​ហើយ​យើង​ចង់​ដំឡើង​វា​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​លើ​ផ្ទៃ​នៃHard disk នោះ​រើស​យក Use the entire disk ។

– គូ​រំលឹក​ ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់​ផង​ដែរ​ថា​បន្ទាប់​ពី​យើង​បាន​ចុច​លើ​ប៊ូតុង Forward​នោះ​ប្រព័ន្ធ​ដំណើរការ​ដែល​មាន​ពីមុន​ៗ​មក​ត្រូវ​បាន​បាត់បង់​ឬ​លុប​ចោល​អស់​ឧទាហរណ៍Windows OS។
3, ជម្រើស​ទី​បី​គឺ Use the largest continuous free space ហើយ Ubuntu 9.10 វា​ចាប់​ផ្ដើម​ចូល​កាន់​ផ្ទៃ​នៃ Hard disk ទាំង​មួល​តែ​ម្ដង ។
4, នៅ​លើ​ចំណុច​ទី​បួន​នេះ​គឺ Specify partitions manually វា​ទាមទារ​ឲ្យ​តែ​អ្នក​ប្រើប្រាស់​ដែល​មាន​កម្រិត​ខ្ពស់​ប្រើ​ហើយ​ដើម្បី​បង្កើត Partitions ពិសេស​ឬ Format ផ្ទៃHardជា​មួយFilesystem ផ្សេង​ទៀត​វា​ប្រសើរ​ជាង​អ្វី​ភ្ជាប់​មក​ជាមួយ​ដោយ​ស្វ័យ​ប្រវត្តិ។ប៉ុន្តែ​មធ្យោបាយ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្កើតPortion មួយ​ ដែល​ត្រូវ​ប្រើប្រាស់​បាន​យ៉ាង​ពេញលេញ​នៅ​ករណី​ដំឡើង​ប្រព័ន្ធ​ដំណើរការ​ទាំង​មូល​ឡើង​វិញ។
របៀប​ធ្វើPartition ដ៏​ងាយ​ស្រួល ​ជាមួយ /home:
– រើស​យក Specify partitions manually រួច​ចុច​លើ​ប៊ូតុង Forward។
– រើស​យកHard drive មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែល ./dev/sda គឺ​ជា physical hard drive ទី​មួយ ./dev/sdb គឺជា Hard drive ទី​ពីរ​នៅ​ក្នុង​ម៉ាស៊ីន​របស់​យើង។ដូច្នេះ​យើង​ត្រូវ​ជ្រើស​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា​ណា​មួយ​ដែល​យើង​ចង់Format​ហើយ​ម្យ៉ាង​វិញ​ទៀត​ទិន្នន័យ​ចាស់​របស់​យើង​ដែល​មាន​នៅ​ក្នុងHard drive មុន​នោះ​ត្រូវ​បាត់បង់។
– រើស​យក​hard drive ដែល​មិន​មានPartition(មាន​ន័យ​ថា​មិន​មាន​ប្រព័ន្ធ​ដំណើរការ​ផ្សេង​ឬ​ទិន្នន័យ​សំខាន់​នៅ​លើ​វា)ប៉ុន្តែ​មានPartition ខ្លះ​នៅ​លើ​វា។រើស​យកPartition មួយ​ក្នុង​ចំណោមPartitionទាំង​អស់​រួច​ចុច​លើ​ប៊ូតុង Delete។ប្រហែល​ពី​ឬ​បី​នាទី​ក្រោយ​មក​និង​មាន​ទំហំ​ទំនេរ​លើHard disk។សូម​ធ្វើ​បែប​នេះ​ជា​មួយPartitions ផ្សេងៗ​ទៀត​ចេញ​ពី​ការ​ជ្រើសរើសHard drive ដោយ​ធ្វើ​បែប​នេះ​រហូត​ដល់​បាន​លុប​អស់​ហើយ​យើង​មាន​ទំហំ​ទំនេរ​មួយ(Free space) line។
– រើស​យក Free space line រួច​ចុច​លើ​ប៊ូតុង Add ។នៅ​ក្នុង Windows ថ្មី​វាយ2000 MB ជា​ទំហំ​នៅ​ក្នុងPartition ថ្មី​ហើយ​រើស​យក swap area option ពី Use as។ចុច​លើ​ប៊ូតុង OK ហើយ​ បន្ទាប់​មក​យើង​ឃើញ​ទំហំ​ជាក់​លាក់​របស់​វា។
– ជា​មួយ Free space line បាន​ជ្រើសរើស​ហើយ​ចុច​លើ​ប៊ូតុង Add។នៅ​ក្នុងWindows ថ្មី​នេះ​ហើយ​រើស​យក Primary Option រួច​វាយ​តម្លៃ​រវាង 10,000 & 50,000 MB សម្រាប់​ទំហំPartition ថ្មី​និង​រើស​យក / ឲ្យ​ដូច​ទៅ​និង Mount point ។ចុចOK បន្ទាប់​ពីរ​ឬ​បី​នាទី​ក្រោយ​មក​យើង​និង​មាន​ការ​កត​សម្គាល់​មួយ ext4 /line ជា​មួយ​និង​ទំហំ​ជាក់​លាក់។
– ជាមួយ free space line បាន​រើស​យក​បន្ទាប់​ចុច Add​នៅ​ក្នុងWindows ថ្មី​រើស​យក Primary option រួច​វាយ​តម្លៃ​រវាង​ពី 30,000MB & 50,000MBចូល​ក្នុងPartition ថ្មី​រួច​រើស​យក /home ដូច Mount point។​ចុចOK​នោះ​យើង​ឃើញ​កំណត់​សម្គាល់​មួយ ext4 /home ជាមួយ​ទំហំ​ជាក់​លាក់។
– ចុច​លើ​ប៊ូតុង Forward ដើម្បី​បន្ត​ការ​ដំឡើង។

គំ​និត្យ​ពិចារណា!​ទិន្នន័យ​ទាំង​អស់​នៅ​លើHard disk ដែល​យើង​បាន​ជ្រើសរើស​ឬ​Partition ត្រូវ​បាន​លុប​ចោល​ហើយ​មិន​អាច​ទាញ​យក​បាន​វិញ​ទេ។ជា​បន្ត​ចុច​ប៊ូតុង Forward។

ចូរ​បំពេញ​ឈ្មោះ​និង​លេខ​សម្ងាត់​របស់​យើង​សម្រាប់Login ចូល​ប្រើប្រាស់​ក្រោយ​ពី​យើង​បាន​ដំឡើង​ចប់។ពីព្រោះ​ថា​វា​ជា​ការ​ទាមទារ​របស់Ubuntu OS ហើយ​ត្រូវ​តែ​ចង់​ចាំ​វា​ទុក​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ជា​សិទ្ធិ​សម្រាប់​ឲ្យ​យើង​អាច​ចូល​កាន់Desktop​បាន។ក្រោយ​ពី​បំពេញ​រួច​ចុច Forward ។

នៅ​ត្រង់​ចំណុច​នេះ​ជា​ជំហាន​ចុង​ក្រោយ​នៃ​ការ​ដំឡើង​ហើយ​យើង​អាច​ជ្រើសរើស​ដើម្បី​ដំឡើង Boot loader នៅ​លើPartitionsផ្សេងៗ​ឬ​Drive ណា​ឲ្យ​ខុស​ពី​ការ​កំណត់​ដោយ​ស្វ័យប្រវត្តិ​របស់Ubuntu OS​ប៉ុន្តែ​ទង្វើ​បែប​នេះ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ដែល​មាន​ជំនាញ​ប៉ុណ្ណោះ។ប្រសិនបើ​យើង​ចង់​ដំឡើង​ភ្ជាប់​ទៅ​កាន់USB Memory ហើយ​ប្រសិនបើ​វា​ជា USB Hard drive បន្ទាប់​មក​យើង​គូ​ដឹង​ថា​ការ​ដំឡើង​ពី​ទំហំ​នៃ​កុំព្យូទ័រHard drive MBR របស់​យើង។​រើស​យក USB Drive បាន​ភ្ជាប់​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​ចុច Advanced រួច OKហើយ​ចុច​ប៊ូតុង Install”។

បន្ទាប់​មកUbuntu 9.10 វា​និង​ចាប់​ផ្ដើម​ដំឡើង។

ក្រោយ​ពី​ដំឡើង​ចប់​វា​និង​លោត​ផ្ទាំងWindows បង្ហាញ។

នៅ​ពេល​នេះUbuntu វា​និង​បង្ហាញ​កន្លែង​សម្រាប់​បញ្ចូល Users name & Password ដែល​យើង​បាន​កំណត់​ខាង​លើ​ដើម្បី​ចូល​កាន់Desktop។

– បញ្ចូល​ឈ្មោះUser & Password បន្ទាប់​មក​ចុច​លើ​ប៊ូតុង Log in។នោះ​យើង​និង​ទទួល​បានDesktop របស់Ubuntu។
-​ បន្ទាប់​មក​យើង​នឹង​ទទួល​បាន​ទម្រង់​ Desktop ដ៏​ស្រស់​ស្អាត​របស់​ Ubuntu ។

ក្រោយ​ពី​យើង​បាន​ចូល​ដល់​ Desktop​ ហើយ​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​ងារ​បាន​យ៉ាង​ងាយ​ស្រួល​ ។ ម៉្យាង​វិញ​ទៀត​យើង​មិន​ចាំ​បាច់​ដំឡើង​កម្ម​វិធី​សម្រាប់​ Device មួយ​ចំនួន​ដូច​ជា​ Network Card, Sound Card ជាដើម​ ។
* ចូរ​កត់​ចំណាក់​ថា​ ដើម្បី​ឲ្យ​ការ​ដំឡើង​មាន​ភាព​ងាយ​ យើង​ត្រូវ​ភ្ជាប់ម៉ា​ស៊ីន​យើង​ទៅ​និង​ អ៊ីនធឺណិត​ ដើម្បី​ឲ្យ​វាយ​ទាញ​យក​ធាតុ​ផ្សំ (Componart) ឬ Package មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កម្ម​វិធី​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ​អាច​ប្រើ​បាន

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: