jump to navigation

ដំណោះស្រាយ​ពេល​កុំព្យូទ័រ​អ្នក​ឆ្លង​វីរុស (Malware) ខែកក្កដា 4, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
ពិត​ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​កុំព្យូទ័រ​យួរ​ដៃ (Notebook) សម្រាប់​ធ្វើ​ការងារ ប្រើ​ដើម្បី​កម្សាន្ត បើក​អ៊ីនធឺណិត អ្នក​ប្រើ​វា​ទាំង​ក្នុង​កន្លែង​ការិយាល័យ ទាំង​នៅ​ផ្ទះ ទាំង​នៅ​តាម​ហាង​កាហ្វេ ដូច្នេះ​អ្នក​នឹង​មិន​អាច​ជៀស​ផុត​ពី​ការ​លុកលុយ​របស់ Malware ឬ Spyware ឡើយ​ដែល​វា​អាច​ឆ្លង​តាម​រយៈ​ការ​ចុច​តំណ​ក្នុង​អ៊ីនធឺណិត ឬ​ក្នុង​ផ្ទាំង​ផុស​ឡើង (Pop-up Window) ឬ​តាម​រយៈ​ការ​ដំឡើង​កម្មវិធី​ដែល​អ្នក​មិន​ស្គាល់​ប្រភព​ច្បាស់ ។ វា​អាច​មាន​ដំណោះស្រាយ​ជា​ច្រើន​សម្រាប់​បញ្ហា​នេះ​ដើម្បី​ធ្វើ​ឲ្យ Notebook របស់​អ្នក​ជៀស​ផុត​ពី​ការ​លុកលុយ​របស់ Malware ឬ Spyware ។
1.ជ្រើសរើស​កម្មវិធី​ដែល​ល្អ:
អ្នក​ប្រើ​ភាគច្រើន​តែង​មាន​កម្មវិធី​កម្ចាត់ Spyware ឬ វីរុស (anti-spyware ឬ anti-virus) ដែល​បាន​ដំឡើង​ក្នុង Notebook ប៉ុន្តែ​កម្មវិធី​ទាំងនេះ​ប្រហែល​ជា​នឹង​មិន​អាច​ជួយ​អ្នក​បាន​ច្រើន​ទេ ប្រសិន​បើ​អ្នក​មិន​ធ្វើការ Update វា​ជា​ប្រចាំ​នោះ ។ សូម្បី​តែ​កម្មវិធី​ដែល​ល្អ និង​លេចធ្លោ​ជាងគេ Spybot Search & Destroy (សូម​ទាញយក​ដោយ​ឥតគិតថ្លៃ​តាម​រយៈ​វ៉ិបសាយ http://www.safer-networking.org ឬ​យក​ក្នុង CD របស់​ទស្សនាវដ្ដី CM ក៏​បាន) ក៏​ត្រូវការ​ឲ្យ​អ្នក Update វា​ជា​ប្រចាំ​ដែរ​ដើម្បី​វា​អាច​ជួយ​ការពារ Notebook របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ជៀស​ផុត​ពី Malware ឬ Spyware ចង្រៃ ។ ជា​ទូទៅ​នៅ​ពេល​អ្នក​ប្រើ​ជួប​ប្រទះ​បញ្ហា ហើយ​ស្ថានភាព​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​ចាប់ផ្ដើម​ដំណើរ​ការ​កម្មវិធី​កម្ចាត់​វីរុស ឬ Spyware នេះ​ជា​ការ​ធ្វើ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ការ Update កម្មវិធី​កម្ចាត់​វីរុស ឬ Spyware មុន​នឹង​អ្នក​ដំណើរការ​វា​គឺ​ជា​ការ​ប្រសើរ​បំផុត ហើយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​ដោយ​សុវត្ថិភាព​ទៀត​ផង ។ ពេល​អ្នក​ចាប់ផ្ដើម​ស្កែន​កុំព្យូទ័រ​ទាំងមូល​ដើម្បី​រក​មេរោគ ឬ Malware សូម​ប្រាកដ​ថា​អ្នក​បាន Update កម្មវិធី​នេះ​ហើយ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ​ការ​ស្កែន​រក​មេរោគ​របស់​អ្នក​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ ។ អ្នក​អាច​ដំឡើង​កម្មវិធី​កម្ចាត់​វីរុស​ដែល​គិត​ថ្លៃ​ដូច​ជា McAfee ឬ Symantec ដែល​វា​អាច Update ដោយ​ស្វ័យប្រវត្តិ​ប្រសិន​បើ​កុំព្យូទ័រ​អ្នក​បាន​ភ្ជាប់​អ៊ីនធឺណិត ។ ទស្សនាវដ្ដី​យើង​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រើ​កម្មវិធី​កម្ចាត់ Malware ឬ Spyware ដែល​ល្អ គឺ​កម្មវិធី Spybot Search & Destroy ពេល​អ្នកប្រើ​កម្មវិធី​នេះ​សូម​ចុច​ប៊ូតុង​រូបតំណាង Update ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ផ្ទាំង​កម្មវិធី ដើម្បី​ទាញ​យក Malware Definition ថ្មីៗ បន្ទាប់​ពី​ទាញយក​បាន​បញ្ចប់​អ្នក​អាច​ចុច​លើ​ប៊ូតុង Check for problem ដើម្បី​ស្វែងរក​បញ្ហា​ដែល​កើត​មាន​លើ Notebook របស់​អ្នក ។

អ្នក​ក៏​អាច​ប្រើ​កម្មវិធី Ad-Adware SE របស់​ក្រុមហ៊ុន LavaSoft ដោយ​ឥត​គិត​ថ្លៃ​ កម្មវិធី​នេះ​ក៏​ល្អ​សម្រាប់​កម្ចាត់​ពពួក Malware, Adware និង Spyware ផង​ដែរ (អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​តាម​វ៉ិបសាយ http://www.lavasoftusa.com)។

វា​ជា​ការ​ប្រសើរ​ប្រសិន​បើ​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​កម្ចាត់ Malware ឬ Spyware ច្រើន​ជាង​មួយ​ដើម្បី​ស្វែងរក​បញ្ហា​នៃ​ការ​ឆ្លង Malware, Adware ឬ Spyware លើ Notebookរបស់​អ្នក ។ ហើយ​កម្មវិធី​នេះ​អាច​ដំណើរការ​បាន​លុះត្រាតែ​អ្នក​អនុញ្ញាត​ឲ្យ​វា​ដំណើរការ ហើយ​សូម​កុំ​ភ្លេច Update មុន​នឹង​អ្នក​ដំណើរ​កម្មវិធី​ទាំងនេះ​ស្កែន​កុំព្យូទ័រ​របស់​អ្នក ។
2.ការ​ការពារ​ដែល​ប្រសើរ​បំផុត:
មធ្យោបាយ​ប្រសើរ​បំផុត​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​របស់​អ្នក​ជៀស​ផុត​ពី​ការ​ឆ្លង Malware ឬ Spyware គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គេ​ចូល​មក​លុកលុយ​ក្នុង​កុំព្យូទ័រ​អ្នក វីនដូ​មាន​ប្រព័ន្ធ​ការពារ​មួយ​ដែល​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ដំឡើង​ដំបូង​គេ​ហៅ​វា​ថា “Firewall” ។ ដូច្នេះ​ចូរ​ពិនិត្យ​ឲ្យ​ប្រាកដ​ថា Firewall អ្នក​បាន​បើក​ដំណើរ ។ ដើម្បី​ចូល​មើល Firewall ថា​បើក ឬ​មិន​បើក​នៅ​ក្នុង Windows Vista/7 ចូរ​ចុច​ចូល Control Panel រួច​ចុច​លើ Windows Firewall ប្រសិន​បើ​ឃើញ​វា​កំណត់​ថា Off ចូរ​កំណត់​វា​ឡើងវិញ​ដោយ​ធីក​យក On ។

នៅ​មាន​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ធ្វើ​ឲ្យ​ការ​ការពារ​កាន់តែ​រឹងមាំ នោះ​គឺ​ត្រូវ​ប្រើប្រាស់​កម្មវិធី Firewalls ដែល​មាន​នៅ​លើ​វ៉ិបសាយ​ហើយ​អាច​ធ្វើការ​ងារ​នេះ​បាន ។ កម្មវិធី​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ​គឺ ZoneAlarm (អាច​ទាញ​យក​បាន​តាម​រយៈ​វ៉ិបសាយ http://www.zonelabs.com) ។

នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី​នេះ​ហើយ ​វា​នឹង​បង្ហាញ​ផ្ទាំង​ប្រាប់​អ្នក​ថា តើ​កម្មវិធី​ណា​ខ្លះ​មាន​សិទ្ធ​ក្នុង​ការ Access ទៅ​កាន់​អ៊ីនធឺណិត បន្ទាប់​មក​កម្មវិធី​នេះ​នឹង Block រាល់​កម្មវិធី​ផ្សេងៗ​ដែល​មិន​បាន​កំណត់​សិទ្ធ​ឲ្យ​វា ។
ក្រៅ​ពី​នេះ​អ្នក​ក៏​អាច​ប្រើ​កម្មវិធី Symantec is Sygate Enterprise Protection និង កម្មវិធី McAfee Total Protection for Enterprise តែ​កម្មវិធី​ទាំង​នេះ​សុទ្ធតែ​គិតថ្លៃ ។
3.កុំ​ចុច​លើ​តំណ (Link)ឬ​ដំឡើង​កម្មវិធី​ដែល​អ្នក​មិន​ស្គាល់​ប្រភព:
ការ​មាន​កម្មវិធី​កម្ចាត់ Spyware ឬ​វីរុស​ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​គឺ​ជា​ការ​ប្រសើរ​ណាស់​ទៅ​ហើយ ប៉ុន្តែ​វា​នៅ​តែ​មាន​ចន្លោះ​ប្រហោង និង​ចំណុច​ខ្វះខាត​ដដែល ។ ដូចជា​កម្មវិធី Spybot Search & Destroy នឹង​មិន​ការពារ​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​ការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ចូល​ក្នុង​ម៉ាស៊ីន​អ្នក​នោះ​ទេ ហើយ​កម្មវិធី ZoneAlarm នឹង​មិន Block កម្មវិធី​ដែល​អ្នក​គិត​ថា​វា​ផុត​ភ័យ​ហើយ​ពេល​វា Access ទៅ​កាន់​អ៊ីនធឺណិត​នោះ​ទេ ។ មួយ​ទៀត​ទាក់ទង​នឹង Pop-Up Windows (ជា​ផ្ទាំង​ដែល​ផុស​ឡើង​ពេល​អ្នក​ចូល​វ៉ិបសាយ ឬ​ចុច​លើ​តំណ​នានា​ក្នុង​វ៉ិបសាយ​ណាមួយ) ចូរ​កុំ​ចុច​លើ​វា​ឲ្យ​សោះ​លើកលែង​តែ​អ្នក​ស្គាល់​ប្រភព​វា​ច្បាស់​បើ​មិន​ដូច្នេះ​ទេ Malware ឬ Spyware នឹង​ឆ្លង​ចូល​កុំព្យូទ័រ​របស់​អ្នក​តាម​រយៈ​តំណ ឬ​ផ្ទាំង Pop-up នេះ​ជា​មិន​ខាន ។ ប្រសិនបើ​អ្នក​ប្រើ Browser IE6 ឬ IE7 វា​មិន​អាច​ជួយ​អ្នក​បាន​ឡើយ តែ​បើ​អ្នក​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត IE8 ឬ FireFox 3.5 ឬ Chrome វា​មាន​សុវត្ថិភាព​ខ្ពស់ និង​ជួយ​អ្នក​បាន​ច្រើន​ដោយ​វា​អាច​បិទ (Block)​មិន​ឲ្យ​ចេញ​ផ្ទាំង Pop-up ឡើយ ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: