jump to navigation

បែងចែក Hard Drive ឡើងវិញយ៉ាងងាយដោយមិនចាំបាច់ Format និងមិនបាត់ទិន្នន័យ ខែកក្កដា 4, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
សំរាប់លោកអ្នកមានបំណងចង់បែងចែក Partition Hard Drive កុំព្យូទ័រវាមិនជាការងាយស្រួលក្នុងការប្រតិបត្ដិនោះទេ ដូចនេះយើង មានវិធីសាស្ដ្រមួយដែលមានចំណុចល្អជាច្រើនក្នុងការអនុវត្ដ។ ជាតួយ៉ាងដូចជារបៀបនៃការ Repartition Your Hard Drive For Free Without Formatting or Losing Data នេះគឺធ្វើយ៉ាងណាឱ្យ Hard Disk មានទំនេរដោយមិនចាំបាច់ ធ្វើការ ធៀរមាត និងមិនឱ្យមានការ បាត់បង់នូវទិន្នន័យឡើយ ហើយតាមភាពជាក់ស្ដែងអ្នកប្រើប្រាស់ អាចនឹងមានហេតុផលជាច្រើនក្នុងការបំបែក Hard Drive មូយ ទៅជា Drive ច្រើនបានផងដែរ។ ហើយវាក៏ដូចគ្នាទៅនិងការប្រើ កម្មវិធី Norton Partition Magic ដែលអនុញ្ញាតឱ្យការពារទិន្នន័យនូវ ខណៈពេលវា Resizing Volumes។ សូមមើលការណែនាំនូវរបៀបប្រើ Interface ដើម្បី Resize, Delete ឬ ការបង្កើត Partition ថ្មីហើយ ចំណុចទាំងអស់នេះមិនធ្វើឱ្យបាត់នូវទិន្នន័យ។

  • តំរូវការដើម្បីអនុវត្ដ :
  • – កុំព្យូទ័រមួយគ្រឿងដែលមានយ៉ាងហោចណាស់ Hard Disk មួយ និង RAM ទំហំយ៉ាងតិច 300MB – កម្មវិធី Parted Margic – កម្មវិធីសំរាប់ Burn ISO លោកអ្នកអាច Download យកកម្មវិធី Parted Magic មក ប្រើប្រាស់បានដោយឥតគិតថ្លៃតាមរយៈ http:// partedmagic.com / downlaods/stable/pmagic-3.0.iso.zip ឬក៏អាចស្វែងរកបាននៅក្នុង ឌីសកម្មវិធីរបស់ CM ស្រាប់ ចំណែក€កម្មវិធីសំរាប់ Burn ISO លោកអ្នកអាចប្រើ Nero Burning Rom ឬក៏Infra Recorder ដែលអាច ប្រើបានដោយឥតគិតថ្លៃ ( http:// infrarecorder.sourceforge.net/ )។
    ១. ប្រើ ISO Burning Software ដើម្បី Bootable CD រឹ USB Thumb Drive

    ជាការចាប់ផ្ដើមលោកអ្នកត្រូវតែបំលែងប្រភេទ ISO File ឱ្យទៅ ជាប្រភេទ File Bootable CD បន្ទាប់មកលោក អ្នកអាចប្រើCD Burning Software ឬ USB Thumb Drive ក្នុងករណីនេះលោកអ្នកក៏ មានជំរើសប្រើកម្មវិធី Infra Recorder ដោយឥតគិតថ្លៃ ។លោកអ្នក ត្រូវប្រាកដថានឹងធ្វើការ Backup ទិន្នន័យសំខាន់ៗ ហើយវានឹងធ្វើការ Restart កុំព្យូទ័រ។ ករណីនេះមានកុំព្យូទ័រមួយចំនួនគឺមិន Boot ចេញពី CD, DVD Drive ឬ USB បានទេ ប្រសិនបើ System Fails ត្រូវចូល ទៅ Boot the Parted Magic Option Menu ដើម្បីឱ្យវាបង្ហាញ និង បន្ទាប់មកត្រូវ Boot Selection Menu ដោយប្រើF-Key ដើម្បី ឱ្យវាបង្ហាញនូវ Top ឬ Bottom របស់ Screen ហើយក្នុងចំណុចនេះ លោកអ្នកអាចប្រើសញ្ញា បូក ឬ ដក ទៅកាន់ Advance Device ដើម្បីរំកិលឡើងលើ និងចុះក្រោម។
    ២. របៀប Boot ចូលទៅកាន់ Parted Magic
    ២. របៀប Boot ចូលទៅកាន់ Parted Magic
    បន្ទាប់ពីបាន Burn ISO File ទៅក្នុងឌីសរួច Boot ចេញពីឌីស ដែលបាន Write នោះលោកអ្នកនឹងទទួលបានរូបដូចខាងលើសូមជ្រើសរើស Option: Default Setting (Run ពី RAM, CD Rom)ជាបន្ទាប់ លោកអ្នកនឹងឃើញប្រព័ន្ធប្រតិបត្ដិការថតចម្លងវាចូលទៅក្នុង System Memory និង Boot ទៅកាន់ Front End Interface ហើយនូវពេល Booting ត្រូវបានបញ្ចប់ CD Tray និងច្រាន Disk ចេញ ។ កម្មវិធីនេះ ត្រូវបាន Store លើ RAM ជាបន្ទាប់វានឹងដំណើរការកម្មវិធីដូចចំណុច លេខ ៣ ។
    ៣. ប្រើ Built In Partition Imager ដើម្បី Backup File
    សូមចុចលើ Icon Wrench និង Hammer បន្ទាប់មកជ្រើសរើស Image Partition។ ករណីខាងក្រោមលោកអ្នកអាចប្រើ Arrow Key ឬ TAB Key ដោយរំកិលក្នុងចន្លោះ Fileds ជាច្រើននូវលើInterface ដើម្បីអនុញ្ញាតឱ្យលោកអ្នកបង្កើតនូវSector By Sector Clone Volumes សំរាប់ធ្វើការ ពាចកុផ ទិន្នន័យទៅលើ ឌរិវេ ណាដែលចាំបាច់ ។
    ៤. ប្រើប្រាស់ GParted Partition
    ដើម្បីចែក Partition ចំណុចនេះត្រូវប្រើកម្មវិធី GParted Partition Editor លោកអ្នក ចាំបាច់ត្រូវតែមើលថាតើ Partition ណាមួយដែលអាចធ្វើការពង្រីក ឬ បង្រួម។
    ៥. របៀបប្រើ GParted Interface និង Configuration Drive
    ជាប្រការសំខាន់បំផុតក្នុងការស្វែងយល់នូវអ្វីដែលលោកអ្នកអាច ធ្វើបាននៅពេលដែលត្រូវធ្វើការចែក Partition ទៅលើ Drive ដែល កំពុងប្រើប្រាស់ជាពិសេសលើ Drive ដែលមានផ្ទុក Operating System សំរាប់ Boot។ យើងនឹងប្រើប្រាស់ឧទាហរណ៍ ដែលមានដូចនៅក្នុង រូបភាពខាងលើសំរាប់ពន្យល់។ រូបភាពខាងលើតំណាងឱ្យ Hard Drive មួយដែលមាន ៣ Partition ហើយក្នុង នោះមាន ២ ជា Operating System ដែលកំពុងតែប្រើប្រាស់។ មុននឹងបន្ដទៅមុខទៀតយើងចំបាច់ ត្រូវយល់អោយច្បាស់ជាមុនសិន ថាតើផ្នែកនីមួយៗមានន័យដូចម្ដេចខ្លះ។
    ១- ការជ្រើសរើស Hard Drive
    នៅក្នុងរូបខាងលើចំណុចទី ១ លោកអ្នកនឹងឃើញនូវ Drive ដែល យើងបានជ្រើសរើសដើម្បីធ្វើការចែក Partition ដែលក្នុងករណីនេះ វាជា 150GB Western Digital Raptor។ លោកអ្នកអាចចុចសញ្ញាព្រួញ ចុះក្រោមដើម្បីជ្រើសរើស Drive ផ្សេងទៀតដើម្បីយកមកអនុវត្ដ ប្រសិនបើមាន (អាចប្រើបានសូម្បីតែ USb ។
    ២. Partition #1
    ផ្នែកនេះតំណាងអោយ Partition ដំបូងបំផុតដែលស្ថិតនៅក្នុង /dev/sda1 ប្រសិនបើក្រឡេកមើលទៅក្នុងចំណុចទី ៥ យើងនឹង ឃើញមាន File System ប្រភេទជា NTFS ដែលមាន Label ជា Window XP ព្រមទាំងមានបង្ហាញទំហំដែលបានប្រើប្រាស់ និង ទំនេរ។ Window XP គឺជាឈ្មោះដែលខ្ញុំបានកំណត់នៅពេលដែល Format Drive នោះរួច។ លោកអ្នកមានឆ្ងល់ពីផ្នែកដែលមានពណ៌ប្រផេះ ក្រៅពី Partition នេះទេ? ផ្នែកពណ៌ប្រផេះនោះតំណាងអោយផ្នែក ទំនេរដែលមិនទាន់បានចែក Partition (Unpartitioned System Space) ហើយ វាមិនអាចប្រើប្រាស់ដោយ Operating System បានឡើយលុះត្រាតែ វាបានចែកជា Partition ហើយ Format បញ្ចូលទៅជា Drive មួយ។ ៣. Partition #2
    នៅក្នុងផ្នែកនេះវាតំណាងអោយ Partition ដែលបានបែងចែករួច ជាស្រេចនៅចំកណ្ដាលហើយស្ថិតនៅក្នុង /dev/sda2។ ប្រសិនបើ យើងក្រឡេកមើលទៅលើរូបក្នុងចំណុចទី ៥ ម្ដងទៀតយើងនឹងអាច ឃើញនូវចំណុចសំខាន់ៗទាំងអស់នៅក្នុង ផ្នែកនេះដោយរួមទាំង Label ឈ្មោះថា Windows Vista។ ចំណុចសំខាន់ដែលត្រូវកត់សំគាល់ នោះគឺ Partition នេះវាស្ថិតនៅបន្ទាប់ពី/dev/sda1។ ៤. Partition #3 នេះជា Partition ចុងក្រោយដែលយើងបានបែងចែកពីមុនរួច ហើយ វាស្ថិតនៅក្នុង /dev/sda3 និងតំណាងអោយ Sector ដែលនៅសល់ ក្រោយគេនៃ Hard Drive។
    ៥.ព័ត៌មាននៃ Partition នីមួយៗ
    នេះជាចំណុចដែលលោកអ្នកនឹងឃើញនូវព័ត៌មានលំអិតអំពី Partition នីមួយៗរបស់លោកអ្នក សូមពិនិត្យទៅលើព័ត៌មានទំាងអស់ នោះ ដោយយកចិត្ដទុកដាក់ព្រោះវាអាចជួយលោកអ្នកឱ្យយល់កាន់តែ ច្បាស់ថានៅលើ Partition នីមួយៗនោះមានអ្វីខ្លះ។
    សូមពិនិត្យមើលឱ្យកាន់តែជិតពីភាពខុសប្លែកគ្នាទៅលើអ្វីដែល លោកអ្នកបានជួបប្រទះដោយផ្អែកទៅលើការកំណត់ខាងលើ។ ប្រសិនបើលោកអ្នកមាន Partition តែមួយនៅលើ Hard Disk នោះ វាមិនមានអ្វីស្មុគស្មាញសំរាប់ការងារចែក Partition ថ្មីរបស់អ្នកឡើយ ប៉ុន្ដែវានឹងមានការពិបាកប្រសិនបើនៅលើHard Disk នោះមាន Partition ច្រើន ហើយព្រមទាំងមាន Operating System ច្រើនដូចរូប ខាងលើ ដូច្នេះការងាររបស់លោកអ្នកត្រូវតែប្រយ័ត្ន។ យើងមានសំណួរ ដែលត្រូវចោទសួរប្រសិនបើមានOS ច្រើនដូចរូបខាងលើមែននោះ។
    តើត្រូវធ្វើដូចម្ដេចប្រសិនបើខ្ញុំចង់ពង្រីក ឬបង្រួមទំហំ Partition ដែលស្ថិតនៅក្នុង /dev/sda1?-(Label: Windows XP)
    នៅពេលដែលធ្វើការជាមួយនឹង Partition សំរាប់ Boot យើងតែងតែ ចង់ការពារ Sector ដំបូងនៅពេលដែលការពង្រីក ឬបង្រួមអាច ធ្វើទៅបាន។ នៅក្នុងរូបភាពខាងលើ Partition ដំបូងពីរគឺ /dev/sda និង /dev/sda2 តំណាងអោយ Partition ដែលផ្ទុកប្រព័ន្ធប្រតិបត្ដិការ (Operating System) Windows XP និង Vista។ ចំណែកឯ Partition ទីបី /dev/sda3 គឺស្ទើរតែគ្មានសល់ Swap Volume សំរាប់ប្រព័ន្ធ ប្រតិបត្ដិការទាំងពីរខាងលើនោះឡើយ។ ដូច្នេះប្រសិនបើលោកអ្នក ចង់បង្កើនទំហំអោយ Partition ទីមួយនោះអ្វីដែលលោកអ្នកត្រូវការ ត្រូវចេញពីចំណុចពណ៌ប្រផេះមិនទាន់បានចែក Partition ស្ថិតនៅ ខាងស្ដាំ ឬក៏ចំណុចចាប់ផ្ដើមនៃ /dev/sda2 (Window Vista)។ យើងមិនអាចទាញយកចេញពី /dev/sda3 (OS Shared) បានទេ ពីព្រោះវាមិនស្ថិតនៅជិតគ្នា។
    តើត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ពង្រីករឹបង្រួមទំហំ Partition ដែលស្ថិតនៅក្នុង/dev/sda2?-(Label: Windows Vista)
    Sector ដែលបានលុបចេញពីផ្នែកខាងមុខនៃ Partition នេះអាច បន្ថែមទៅក្នុង/dev/sda1 ហើយ sector ដែលបានលុបចេញពីផ្នែក ខាងក្រោយនៃ /dev/sda2 អាចបន្ថែមទៅកាន់/dev/sda3។ ក្នុងករណី ផ្សេងទៀតទំហំដែលទំនេរអាចយកមកបង្កើតជា Partition ថ្មី។
    -តើត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ពង្រីករឹបង្រួមទំហំ Partition ទី ៣ ដែលស្ថិតនៅក្នុង /dev/sda3?-(Label: OS Shared) ប្រសិនបើយើងលុប Sector ចេញពី Partition នេះយើងអាច បន្ថែមវាទៅកាន់ /dev/sda2 (Windows Vista) ឬក៏ Format បញ្ចូល ទៅកាន់ Partition ថ្មី ប៉ុន្ដែយើងមិនអាចបន្ថែមទៅកាន់ ​/dev/sda1 បាន ឡើយពីព្រោះវាស្ថិតនៅឆ្ងាយពីគ្នា។ ហើយប្រសិនបើយើងចង់បន្ថែម ទៅកាន់ Partition ទី ១ នោះទំហំដែលអាចទាញយកមកបានមានតែ /dev/sda2 (Windows Vista) តែប៉ុណ្ណោះ។
    ៦. ពង្រីក ឬ ពង្រួម Partition
    ឯចំណុចនេះយើងត្រូវមើលទៅលើចំណុចលេខ ៤ និងសិក្សាពីដែន កំណត់នៃការងារនឹង Active Drive ថាយើងត្រូវយក Space ពីកន្លែង ណាឱ្យប្រាកដ។ ដើម្បីពង្រីក ឬបង្រួម Partition ត្រូវចុចពីរដងលើ Partition Drive បន្ទាប់មកនឺងឃើញ Option ឱ្យយើងជ្រើសរើស។
    – Free Space Preceding: ទាញយក Sector ពីចំណុច ចាប់ផ្ដើមនៃ Partition ដែលអាចភ្ជាប់ទៅកាន់Partition ផ្សេងទៀត ដោយផ្ទាល់ – New Size: ជាទំហំប្រើសំរាប់ពង្រីក ប ឬ បង្រួម Space លើ Partition – Free Space Following: ទាញយក Sector ពីចំណុច ចុងក្រោយនៃ Patition ដទៃទៀតដោយផ្ទាល់ – Create AS: ចំណុចនេះអាចមើលឃើញបានលុះត្រាតែ លោកអ្នកបង្កើត Partition ថ្មីដោយប្រើប្រាស់ Sector ដែលនៅទំនេរ។ – File System: សំរាប់ជ្រើសរើស File System ជាមួយនេះ បើលោកអ្នកត្រូវការលុប Partition ទីបី /dev/sda3 (OS Shared) និងបន្ថែម Sectors ទៅ /dev/sda2 (Windows Vista) ចុច Delete Icon នូវលើInterface បន្ទាប់មកវានិងបង្ហាញរូបដូចខាងក្រោម:
    សូមចុចពីដងលើ /dev/sda2 Partition ដើម្បីពង្រីកទំហំ ។ សូមមើល រូបខាងក្រោមៈ
    ចុច Apply បន្ទាប់ក្រោយមក /dev/sda2 (Window Vista) ទំហំ ត្រូវបានកើនចាប់ពី 68.35GB ដល់ទៅ 109.74GB ៧.ជួសជុលប្រព័ន្ធប្រតិបត្ដិការទៅលើ Partition ដែលមនិ Boot
    វាជាការធម្មតាសំរាប់ Windows ដែលវានឹងចេញសារបង្ហាញ ពីបញ្ហានៅពេល Boot ដំបូងបន្ទាប់ពីមានការ ពង្រីក បឬ ង្រួម Partition លើ Drive ដែលវាដំឡើង។ ហើយករណីភាគច្រើន វាទាមទារ អោយប្រើ Check Disk ប៉ុន្ដែយើងត្រូវធ្វើយ៉ាងដូចម្ដេចបើ Windows មិន Boot ? បើមានករណីនេះបណ្ដាលមកពី Boot.ini មានកំហុស ហើយដើម្បីដោះស្រាយបញ្ហានេះវិធីដែលងាយស្រួល និងលឿនបំផុត នោះគឺលោកអ្នកគ្រាន់តែបញ្ចូល CD Windows ដើមី្បជួសជុលឡើងវិញ ជាការស្រេច ប៉ុន្ដែខ្ញុំសូមបញ្ជាក់ថាក្នុងការសាកល្បងរបស់ខ្ញុំមិនមាន បញ្ហានោះឡើយ។

    មតិ»

    No comments yet — be the first.

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s

    %d bloggers like this: