jump to navigation

សៀវភៅ​គណិតវិទ្យា​ថា្នក់​ទី​១២​ថ្មី ខែកក្កដា 6, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

សៀវភៅ​គណិតវិទ្យា​ថ្នាក់​ទី​១២ ដែល​ទើប​នឹង​បោះពុម្ព​ដើម​ឆ្នាំ​២០១០​នេះ ចែក​ចេញ​ជា​ពីរ​ក្បាល កម្រិត​មូលដ្ឋាន និង​កម្រិត​ខ្ពស់ ។ ការរៀន ប្រហែល​ជា​ត្រូវ​រៀន​សៀវភៅ​កម្រិត​មូលដ្ឋាន​ចប់ ទើប​រៀន​កម្រិត​ខ្ពស់ គឺ​រៀន​ពីរ​ក្បាល​ក្នុង​មួយ​ឆ្នាំ ឬ​មួយ​ក្បាល​ក្នុង​មួយ​ឆមាស(?) ។

សៀវភៅ​គណិតវិទ្យា​កម្រិត​មូលដ្ឋាន​មាន ៦​ជំពូក សិក្សា​អំពី លីមីត​នៃ​អនុគមន៍ ដេរីវេ​នៃ​អនុគមន៍ អថេរភាព​និង​សង់​ក្រាប អាំងតេក្រាល ស្ថិតិ​ពីរ​អថេរ និង កោនិក

គណិតវិទ្យា​កម្រិត​ខ្ពស់ មាន ៩​ជំពូក សិក្សា​អំពី លីមីត​នៃ​ស៊្វីត ដេរីវេ អនុគមន៍ អថេរភាព​និង​ក្រាប​នៃ​អនុគមន៍ អាំងតេក្រាល​កំណត់ សមីការ​ឌីផេរ៉ង់ស្យែល​លំដាប់​ទី​១ បំណែងចែក​ប្រូបាប វ៉ិចទ័រ​ក្នុង​លំហ ភាព​ចែក​ដាច់​និង​វិធី​ចែក​អឺគ្លីត និង សមីការ​ប៉ារ៉ាម៉ែត​និង​កូអរដោនេ​ប៉ូលែ

ការរៀបចំ​​មេរៀន​ក្នុង​សៀវភៅ​នេះ​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

  • មេរៀន​នីមួយៗ​បាន​បញ្ជាក់​វត្ថុ​បំណង​ច្បាស់លាស់
  • ខ្លឹមសារ​មេរៀន​នីមួយៗ ផ្ដើម​ចេញ​ពី​ឧទាហរណ៍​ក្នុង​ជីវភាព​រស់នៅ
  • មាន​លំហាត់​ប្រតិបត្តិ​សម្រាប់​ពង្រឹង​ចំណេះ​ដឹង​សិស្ស
  • នៅ​ចុង​មេរៀន​នៃ​ជំពូក​នីមួយៗ​មាន​សង្ខេប​គន្លឹះ​មេរៀន​សម្រាប់​ឱ្យ​សិស្ស​ចងចាំ​នូវ​អ្វី​ដែល​បាន​រៀន​រួច
  • មេរៀន​នីមួយៗ មាន​លំហាត់ និង​លំហាត់​ជំពូក​សម្រាប់​ឱ្យ​សិស្ស​អនុវត្ត​ដើម្បី​ពង្រឹង​ចំណេះដឹង
  • នៅ​ចុង​ទំព័រ​នៃ​សៀវភៅ​នេះ មាន​ពន្យល់​ពាក្យ​គន្លឹះ និង​មាន​ចម្លើយ​លំហាត់​សម្រាប់​ឱ្យ​សិស្ស​ផ្ទៀងផ្ទាត់ ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: