jump to navigation

របៀប​ប្រើ Acronis Disk Director Suite​ ដើម្បីចែក​ Partition ក្នុង HardDisk ខែកក្កដា 15, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

Acronis Disk Director Suite /Server ជា​កម្មវិធីដ៏​ល្អ​សំរាប់​គ្រប់​គ្រង Hard Disk ឬ​ Partitions ដូច​ជា​ លុប​ បង្កើត​​ បន្ថែម​ បន្ថយ បម្លែង និង​មាន​នាទីសំខាន់​ជា​ច្រើន​ទៀត ។ ហើយ​ Acronis Disk Director Suite អាច​ប្រើ​បាន​ទាំងនៅលើ Windows និង Dos (Bootable Disk) ។ ខាង​ក្រោម​នេះជា​រៀប​ប្រើ​វា​ក្នុង Dos (Bootable CD) ដើម្បី​ចែក Partitions ក្នុង​ Hard Disk មួយដែល​​មាន​ទំហំ 8Gb :

  1. ដាក់​ CD Acronis Bootable CD ក្នុង​ CD-Rom បន្ទាប់​មក​កែក្នុង Cmos អោយ​កុំព្យូទ័រ​ចាប់​ផ្តើម​ Boot ពី​ CDROM មុន​គេ ។
  2. ជ្រើស​រើស​យក​ Acronis Disk Director Suite :

    រង់​ចាំបន្តិច​រហូត​ដល់​វា​ដើរ​ដល់​ផ្ទាំង​ដូច​ខាងក្រោម :

    សូម​ជ្រើស​យក Manual Mode

ប​ន្ទាប់​មក​វា​នឹង​បង្ហាញ​រាល់​ Hard Disk និង​ Partitions ដែល​យើង​មាន​ ។ ចំពោះ​រូប​ខាង​លើ​បញ្ជាក់​ថា ខ្ញុំ​មាន​ Hard Disk មួយ​ទំហំ 8GB ថ្មី​សុទ្ធ ដែល​មិន​ទាន់​មាន​ Partition ទេ (Unallocated Space) ។

  1. បើ​សិន​យើង​ចង់​ចែក​ Hard Disk ជា​ពីរ​ Partition យើង​ត្រូវ​ចុច​លើ​ ” Unallocated” > Create Partition >វា​នឹង​ចេញ​ផ្ទាំង​មួយ ​អោយ​យើង​បំពេញពត៌​មាន​ដូចជា ‘

-Label ​Partition: ឈ្មោះ Partition.
-File System: ប្រភេទFile System របស់​ Partition (គួរ​រើស​យក NTFS).​
-Primary Partition: ជា​ Partition សំរាប់​ដំឡើង​ Windows ចូល.
-Logical Partition: ជា​ Partition សំរាប់​ដាក់​ឯកសារ​ធម្មតា.
-Partition Size: ជា​កន្លែង​កំណត់​ទំហំ Parition .

ខាង​លើ​ជាការ​កំណត់​អោយ​ Partition មួយ​ទំហំ 4Gb ប្រភេទ NTFS និងជា Primary Partition . បន្ទាប់​ពីកំណត់​រួច​រាល់​ហើយ​សូម​ចុច OK. បន្ទាប់​ពីចុច OK ហើយ​​វា​នៅ​តែ​មិន​ទាន់​ធ្វើ​នៅឡើយ​ លុះត្រា​តែ​យើង​ចុច​លើ​ពាក្យ ” Commit” (រូប​ទង់​ជាតិ​ពណ៌​ស លាយ​ខ្មៅ) > Proceed .

បន្ទាប់​មក​យើង​នឹង​ទទួល​បាន Partition មួយ​ដូច​រូប​ខាង​ក្រោម :

ប្រសិន​បើ​ចង់​បង្កើត​ Partition មួយ​ទៀត គ្រាន់​តែ​ចុច​ Mouse ស្តាំលើ Unallocated បន្ទាប់មក​ធ្វើ​ដូច​ពីមុន​ជា​ការ​ស្រេច ។

ពត៌មាន​បន្ថែម : http://www.acronis.com/homecomputing/products/diskdirector/

Download Disk Director Suite
Download Disk Director Suite 10 via Torrent

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: