jump to navigation

Nokia នឹង​បើក​ការិយាល័យ​ដំបូង​នៅ​កម្ពុជា​ ខែកក្កដា 23, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
Nokia ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ដែល​មាន​ចំណែក​ទី​ផ្សារ​ធំ​ជាង​គេ​នៅ​កម្ពុជា​ មាន​គម្រោង​បើក​ការិយាល័យ​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ “បង្កើន​ភាព​ជិត​ស្និទ្ធ​” ជា​មួយ​ប្រជាជន​ក្នុង​ស្រុក​ កាន់​តែ​ខ្លាំង​ឡើង​ៗ ។ លោក​ Willian Hamilton-Whyte ប្រធាន​គ្រប់​ទូទៅ​របស់​ក្រុមហ៊ុន​ Nokia ប្រចាំ​តំបន់​ឥណ្ឌូចិន​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ការ​បើក​ការិយាល័យ​ថ្មី​ នៅ​អគារ​ខ្ពស់​ Delano ក្នុង​សង្កាត់​វាល​វង់​ រាជ​ធានី​ភ្នំពេញ​ក្នុង​គោល​បំណង​បង្កើន​ការ​ពង្រីក​ទូរស័ព្ទ​ម៉ាក​ Nokia និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ក្រុមហ៊ុន​របស់​ហ្វាំងឡង់​មួយ​នេះ​​។ ក្នុង​អំឡុង​កិច្ច​សម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​សណ្ឋាគារ​អាំងទែរកុងទីណង់តាល​លោក​បាន​លើក​ឡើង​ថា​ ៖”ការិយាល័យ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន​កម្ពុជា​ខ្លាំង​ឡើង​ៗ” ។ ការ​ចាប់​ផ្ដើម​ដោយ​មាន​បុគ្គលិក​ ៤​នាក់​ការិយាល័យ​នេះ​ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​ជួយ​ជំរុញ​ដល់​ការ​ចែកចាយ​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​ ។ លោក​ William Hamilton-Whyte បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​ជា​អ្នក​មាន​ចំណែក​ទីផ្សារ​ធំជាង​គេ​ ក្នុង​ការ​លក់​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​ ។ លោក​ William Hamiton-Whyte បាន​បដិសេធ​ ក្នុង​ការ​បង្ហាញ​តួលេខ​ស្តី​ពី​ការ​លក់​នៅ​កម្ពុជា​ ។ លោក​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​លោក​អាច​លក់​ផលិត​ផល​របស់​ខ្លួន​ បាន​ច្រើន​ហួស​ពី​ទូរស័ព្ទ​ម៉ាក​ចាស់ៗ​ទៅ​ទៀត​ ។ លោក​បាន​អះអាង​ថា​ ៖”Nokia ត្រូវ​ការ​ធ្វើ​ការ​លើ​ដំណោះ​ស្រាយ​ និង​សេវា​កម្ម​” ។ លោក​បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​ បាន​សម្លឹង​មើល​ការ​លក់​តាម​បណ្តាញ​អ៊ីនធឺណិត​ដោយ​ការ​លក់​កម្ម​វិធី​ Software សម្រាប់​ប្រើ​ក្នុង​ទូរស័ព្ទ​ដៃ ។ លោក​លើក​ឡើង​ថា​៖ “កសិករ​ក្នុង​វិស័យ​កសិកម្ម​ នៅ​ឥណ្ឌា​ កំពុង​ប្រើ​ប្រាស់​កម្ម​វិធី​ទូរស័ព្ទ​ដៃ​ ដើម្បី​ស្វែង​រក​តម្លៃ​ផល​ដំណាំ​របស់​ខ្លួន​ និង​ត្រួត​ពិនិត្យ​មើល​អាកាស​ធាតុ​និង​កត្តា​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ខ្លួន​”​ ។ នៅ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​ ក៏​មាន​ផែន​ការ​ប្រកាស​លក់​ទូរស័ព្ទ​ដៃ​ទំនើប​ម៉ាក​ Nokia C3 ដែល​ជា​ទូរស័ព្ទ​មាន​ keyboard និង​អាច​ភ្ជាប់​ទៅ​អ៊ីនធឺណិត​បាន​ ។ ទូរស័ព្ទ​ប្រភេទ​នេះ​ ត្រូវ​បាន​កំណត់​គោល​ដៅ​សម្រាប់​យុវវ័យ​ ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ទំនាក់​ទំនង​ បណ្តាញ​សង្គម​ ។ ទូរស័ព្ទ​តម្លៃ​ថ្លៃ​ រួម​មាន​ទាំង​ទូរស័ព្ទ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ Nokia កំពុង​មាន​ប្រជា​ប្រិយ​ភាព​កាន់​តែ​ខ្លាំង​ឡើងៗ​ នៅ​កម្ពុជា​ ។ ក្រុមហ៊ុន​ហេឡូ​ បាន​ដាក់​តាំង​លក់​ទូរស័ព្ទ​ដៃ​ម៉ាក​ Blackberrry បង់​ប្រាក់​ជា​មុន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​នៅ​កាណាដា​នៅ​ស្ទីឌី​យោ​ Motion កាល​ពី​២​ខែមុន​ ។​ ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង​៥ កំពុង​ផ្តល់​សេវា​ 3G នៅ​កម្ពុជា​ ។ ប៉ុន្តែ​ ផលិតផល​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ អាច​ជា​គោល​ដៅ​សម្រាប់​ទី​ផ្សារ​ដ៏​តូច​ចង្អៀត​នេះ​ ។ លោក​ William Hamiltion-Whyte បាន​បន្ថែម​ថា​ ៖”ប្រសិន​បើ​លោក​ចង់​លក់​ទូរស័ព្ទ​តម្លៃ​ ៦០០ ដុល្លារ​អាមេរិក​ លោក​ត្រូវ​លក់​វា​នៅ​ទី​ក្រុង​”។ លោក​បញ្ជាក់​ទៀត​ថា​ កម្ពុជា​ ជា​មូលដ្ឋាន​ដ៏​ធំ​សម្រាប់​ប្រជាជន​ដែល​ងាយ​ប្រែប្រួល​តាម​តម្លៃ​និង​ ម៉ាក​ទូរស័ព្ទ​ ហើយ​អ្នក​ទាំង​នោះ​ ច្រើន​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ និង​តាម​តំបន់​ជន​បទ ។ ម្យ៉ាង​វិញ​ទៀត​ ការ​លក់​ទូរស័ព្ទ​ដែល​អាច​ប្រើ​ជា​ពិល​ និង​វិទ្យុ​ គឺ​ជា​កត្តា​សំខាន់​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​តំបន់​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​ពិសេស​តាម​តំបន់​ជនបទ​ ។ ទូរស័ព្ទ​ដៃ​ម៉ាក​ Nokia នឹង​ត្រូវ​បាន​បន្ត​លក់​តាម​រយៈ​ក្រុមហ៊ុន​ KTH ដែល​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន​ Nokia ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: