jump to navigation

បង្តើនល្បឿនដំណើរការកុំព្យូទ័រការន់តែប្រសើរឡើងជាមួយនឹងកម្មវិធី TuneUp Utilities 2010 ខែតុលា 20, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

TuneUp Utilities 2010ជំនួយ​ការ​របស់​ម៉ាស៊ីន​កំព្យូទ័រ Tuneup utility គឺ​ជា​កម្ម​វិធី​បង្រួម​សំរាប់​កុំព្យូទ័រ​ដែល​បាន​ទទួល​ការ​ពេញ​និយម​ខ្លាំង​បំផុត​ ហើយ​វាអាច​ធ្វើ ការងារ​បាន​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ការ​ជំនួយ​កុំព្យូទ័រ​របស់​អ្នក​ឱ្យដំណើ​រការ​កាន់​តែលឿន​ និង​ មាន​ស្ថេរភាព​ឡើង ។ ​វា​មាន​មុខ​នា​ទី​ជា​ច្រើន​នៅ​ក្នុង​កម្ម​វិធី​នេះ​មួយ ​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ឧបករណ៍​ដ៏ច្រើន​ក្នុង​ការ​ធ្វើ Window maintenance, Repair, optimization, និង customization ដោយ​ដៃរ​បស់​អ្នក​ ។ ​ដូច​ច្នេះ​អ្នក​មិន​ចាំ​បាច់​ដំ​ឡើង​កម្ម​វិធី​ផ្សេង​ៗ​គ្នា​នោះ​ឡើយ​ ដោយ​គ្រាន់​តែ Tuneup utility តែ​មួយ​នេះ​អាច​បំពេញ​តួរ​នាទី​របស់​វា​បាន​ច្រើន​ទៅ​ហើយ ​។ ​ហើយ​នៅ​ពេល​​ថ្មីៗ​នេះ ​TuneUp បាន​ដាក់​ចេញ​នូវ​ Version ​ចុង​ក្រោយ​របស់​វា​គឺ TuneUp Utilities 2010 ដែល​ប្រើ​បាន​ជាមួយ​នឹង​ Windows 7 ផង​ដែរ​ ។ Tune​Up Utilities 2010 នេះ​មាន​លក្ខណៈ​ពិសេស​ថ្មីៗ​ជាច្រើន​ និង​ ការ​បង្កើន​ Tools​ របស់​វា ដែល​ធ្វើ​ឱ្យ​ការ​ Maintenance នៅ​លើ​ម៉ាស៊ីន​កំព្យូទ័រ កាន់​តែមាន​ភាពងាយ​ស្រួល​សម្រាប់​អ្នក​ជំនាញ​ ឬ​ក៍​មិន​មាន​ជំនាញ​ក៍​ដោយ ​។ ​ តម្រូវ​ការ​ប្រពន្ធ័​ប្រតិ​បត្ដិ​ការ​ ៖
• Windows XP (Service Pack 2 or higher), Vista or Windows 7 (32- or 64-bit version)
• ទំហំ 20.2MB
នៅ​ពេល​ដែល​លោក​អ្នក​ចាប់​ផ្ដើម​បើក​កម្ម​វិធី​នេះលោក​អ្នក​និង​សំគាល់​ឃើញ​ថាទំពរ័ដំបូងរបស់ TuneUp Utilities 2010 ដែលយើងស្គាល់ថា Start Center ដែល​ត្រូវបាន​គេរៀបចំ​ឡើង​កាន់​តែងាយ​ស្រួល​ប្រើ ចែក​ចេញជា 4 ផ្នែក​សំខាន់​ៗ ដូច​រូបខាង​ក្រោម​ ៖

• Maintain System

ជាមួយ នឹង ការ maintenance ដោយ​ស្វ័យ​ប្រវត្ដិ ដែល​ដំណើរ​កា​រស្រាប់ ​កំព្យូទ័រ​របស់​អ្នក​នឹង​ត្រូវ​បាន​ទទួល​ការ ជួស​ជុល និង សំ​អាត​ ជារៀង​រាល់​បីថ្ងៃ​នៃការ​ប្រើ​ប្រាស់​កំព្យូទ័រ ។ maintenance tasks ទាំងអស់និង​ដំណើរ​ការដោយ​ខ្លួនឯង​នៅពេល​ដែល​ដំណើរ​ការ​ ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ​បាន​ឈប់​ ។

សម្រាប់ការងាររបស់ maintenance tasks ខាងលើនេះ ប្រសិនបើលោក អ្នកចង់ដំណើរ] ការនៅពេលណាមួយភ្លាមៗនោះ លោកអ្នកអាចចុចទៅលើ Start one-click maintenance ហើយចំណែកឯតួរនាទីដោយឡែកនីមួយៗរបស់ maintenance system នេះ ចុចទៅលើប៊ូតុង all-function ដើម្បីប្រើតួរនាទីនីមួយៗរបស់វា ។
• Increase Performance

Tuneup utility នឹងផ្ដល់សេចក្ដីបញ្ចាក់មួយពីការបង្កើនដំណើរការ នៃម៉ាស៊ីនកំព្យូទ័ររបស់អ្នក ។ ប៉ុន្ដែជាដំបូងលោកអ្នកត្រូវ បង្កើត Profile ពីការប្រើម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក ។ ដែល តម្រូវឱ្យអ្នកកំណត់ពី Internet connection speed , optimize visual effect ហើយរយៈពេលប៉ុន្មានដែលកម្មវិធីមួយត្រូវបានឈប់ប្រើ មុន ពេល tuneup utility បញ្ចាក់ឱ្យលុបវាចោល ។ នៅពេលដែលរួចរាល់ tuneup utility និងត្រួតពិនិត្យមើល system ហើយផ្ដល់នូវការបញ្ចាក់ដោយអាស្រយ័ទៅ លើពត៌មាន លំអិតដែលអ្នកបានបញ្ជូល ។, អ្នកប្រហែលជាទទួលបានការ បញ្ជាក់សំរាប់ការបង្កើនល្បឿន Network connection និង ប្រាប់ឱ្យអ្នក ធ្វើការ Uninstall នូវ Program ដែលមិនប្រើ ។

• Fix Problems

Tuneup Utility 2010 ផ្ដល់ឱ្យអ្នកនូវ Repair Tools ជាច្រើន ដែលអនុញ្ញាត្ដិឱ្យអ្នក ជួសជុលបញ្ហាដែលកើតឡើង ជាញឹកញយ នៅក្នុង Window ដោយប្រើ តួរនាទីរបស់ Fix common problems module ។ ជ្រើសរើសបព្ហារបស់ Window ដែលអ្នកធ្លាប់ជួប ហើយធ្វើតាមដំណាក់កាល នីមួយ ៗដើម្ប ដោះស្រាយបញ្ហាទាំងនោះ ។ មើរូបភាពដូចខាងក្រោម ៖

ហើយក្រៅពីនេះលោកអ្នកអាចទាញយកមកទិន្នន័យដែលបានលុប ត្រួតពិនិត្យមើលបញ្ហាដែលមាននៅលើ Hard Disk និងចាត់ចែងកម្មវិធីដែលកំពុងដំណើរការបានដោយងាយ ។
• Customize Windows

TuneUp Utilities 2010 អាចឱ្យលោកអ្នកកំណត់ Window ទៅជាលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក ដូចជាការកែរ New Boot Screen, log on screen, Icon និង Animation ជាដើម ។
តើមានអ្វីថ្មីនៅក្នុង TuneUp Utilities 2010 ?
– Turbo Mode:
អ្វីដែលថ្មីនៅក្មុង version 2010 នេះ គឺ Tuneup Turbo mode ដែលលោកអ្នកអាចបិទនូវចំនួនដ៏ច្រើននៃ Back ground Process ដែលមិនសំខាន់ ។ លោកអ្នកនឹងឃើញភាពរអាក់រអួលនៃកម្មវិធីយ៉ាងតិចបំផុត និង ការបង្កើនចំនួន Frame (Frame per second) នៅក្នុងហ្គេម ។ Turbo Mode នេះផ្ដល់ឧបករណ៍បង្រួមចំនួន 11 ហើយដើម្បីប្រើប្រាស់ លោកអ្នកគ្រាន់តែបើកកម្មវិធីនេះ រួចចុចទៅលើប៊ូតុងដូចរូបខាងក្រោម ៖

បន្ទាប់មកលោកអ្នកនឹងទទួលបានផ្ទាំង window មួយដូចខាងក្រោម ៖

ចុច next លោកអ្នកនឹងបានផ្ទាំង Window ដូចខាងក្រោម ៖

នៅក្នុងផ្ទាំង window នេះមាន Tools ចំនួនបីសម្រាប់ប្រើប្រាស់
• Postpone scheduled defragmentation ៖ ពន្យាពេលការធ្វើ Defrag ទៅលើ Hard Disk
• Postpone scheduled maintenance tasks ៖ ពន្យាពេល ការងាររបស់ maintenance tasks
• Postpone automatic updates ៖ បិទការ Update ដោយស្វយ័ប្រវត្ដរបស់កម្មវិធីនេះ
បន្ទាប់មកចុច Next ដើម្បីបន្ដរទៅមុខទៀត លោកអ្នកនឹងបានផ្ទាំង Window មួយទៀត ដូចខាងក្រោម ៖

សំរាប់ផ្ទាំង window នេះមាន Tools ចំនួនពីរ ៖
• Turn off synchronization with mobile devices ៖កម្មវិធីផ្សេងៗដែលទាក់ទងទៅនឹង mobile device និងមិនដំណើរការភ្លាមៗទេនៅពេលដែលធ្វើការតភ្ជាប់
• Limit support for digital cameras and scanners ៖បិទមិនឱ្យភ្ជាប់ទៅកាន់កាមេរ៉ា និង ម៉ាស៊ីនស្គែន បន្ទាប់មកចុច next លោកអ្នកនឹងទទួលបានផ្ទាំង Window មួយដូចខាងក្រោម ៖

សំរាប់ផ្ទាំង window នេះមាន Tools ចំនួនពីរ ៖
• Turn off synchronization with mobile devices ៖កម្មវិធីផ្សេងៗដែលទាក់ទងទៅនឹង mobile device និងមិនដំណើរការភ្លាមៗទេនៅពេលដែលធ្វើការតភ្ជាប់
• Limit support for digital cameras and scanners ៖បិទមិនឱ្យភ្ជាប់ទៅកាន់កាមេរ៉ា និង ម៉ាស៊ីនស្គែន បន្ទាប់មកចុច next លោកអ្នកនឹងទទួលបានផ្ទាំង Window មួយដូចខាងក្រោម ៖

នៅក្នុងផ្ទាំង Window នេះមាន Tool ចំនួនមួយ ៖
• Switch to classic window design ៖ ផ្លាស់ប្ដូរលក្ខណៈរបស់ Widow ទៅជាប្រភេទ Classic បន្ទាប់មកចុច Next ទៀតលោកអ្នកនឹងទទួលបានផ្ទាំង Window ដូចខាងក្រោម ៖

សម្រាប់ ផ្ទាំង Window នេះមាន Tool មួយដែលគឺ ៖
• Ensures optimal performance regardless of power consumption ៖ធានាការធ្វើឱ្យដំណើរការកាន់តែល្អឡើង ដោយកាត់បន្ថយការប្រើប្រាស់ថាមពល ដោយជាពិសេសសម្រាប់ Portable computer បន្ទាប់មកចុច Next ចូលទៅកាន់ផ្ទាំង Window មួយទៀតដូចខាងក្រោម ៖

នៅក្នុងផ្ទាំង Window នេះមាន Tool ចំនួន បួនដូចខាងក្រោម ៖
• Turn off media library sharing in the network ៖បិទ Library ដែល Share នៅលើ Network មិនឱ្យឧបករណ៍ផ្សេងៗទៀតចូលទៅប្រើប្រាស់ Media Library របស់លោកអ្នក ដូចជា តាម Window Media Player និង Window Media Center ជាដើម
• Turn off the Windows search indexing function ៖បិទមុខងារ Search Index របស់ Window ដែលជួយសន្សំថាមពលផងដែរសម្រាប់ Portable Computer
• Turn off error reporting ៖ បិទមិនឱ្យ Window បច្ចេញនូវ Error Reporting
• Turn off support for virtual machines ៖ បិទមិនឱ្យប្រើម៉ាស៊ីនច្រើនដូចជា VM Ware និង Virtual PC ជាដើម ។ ចុច Finish ហើយ Restart ម៉ាស៊ីនដើម្បីឱ្យអ្វីដែលលោកអ្នកបានកំណត់អាចដំណើរការ ។
Live Optimization:
TuneUp Live Optimization ធ្វើការត្រួតពិនិត្យនៅពី ក្រោយដោយ ស្វយ័ប្រវត្ដិ និង ការពារ Background program ពីការប្រើតម្រូវការ system ច្រើនពេកនៅលើម៉ាស៊ីន ហើយតួរនាទីរបស់វាក៏ប្រើសម្រាប់ ល្បឿន Start up របស់ Program ទោះបីជាពេល ដែលកុំព្យូទ័រយឺតដោយសារ ចំនួនកម្មវិធីដែលដំណើរការ ស្របគ្នាក៏ដោយ ។ ដូចនេះទោះបីជាលោកអ្នក អាចស្វែងរកកម្មវិធីផ្សេងៗទៀត ដែលអាចប្រើប្រាស់ ដូចទៅនឹងតួរនាទីណាមួយរបស់ Tuneup utility ក៏ដោយ តែតាមពិតទៅអ្នកពិតជាមិនអាចរកកម្មវិធី ប្រភេទ all-in-one ដែលមាន Windows optimization tool ដ៏ពេញលេញដូចទៅនឹង TuneUp Utilities នេះឡើយ ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: