jump to navigation

ប្ដូរ​ពី Windows 7 Home Premium ទៅ Professional ខែតុលា 20, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
អ្នក​ទិញ​កុំព្យូទ័រ​ថ្មីៗ​ជា​ច្រើន​មាន Windows 7 Home Premium នៅ​លើ​វា​ជា​ស្រេច​ហើយ​ពួក​គេ​ចង់​បាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ទៀត​ជា​មួយ Windows 7 Professional។ ហើយ​ពួក​គេ​បាន​ទិញ Key របស់ Windows 7 នោះ​យើង​អាច​ធ្វើ Upgrade Windows7 Home Premium ឲ្យ​ទៅ​ជា Windows 7 Professional បាន​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ នៅ​លើក​ទី​មួយ​ខ្ញុំ​គិត​ថា​វា​និង​ទាម​ទារ Disk ដើម្បី​ធ្វើ​ការ Upgrade ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​អ្នក​អាច​ធ្វើការ​អនុវត្តន៍​តាម​រចនាសម័្ពន្ធ​ដ៏​ងាយ​ដូច​ខាង​ក្រោម​ដើម្បី Upgrade Windows 7 ដោយ​ប្រើ​ប្រាស់ Windows Anytime Upgrade។
ដើម្បី Upgrade Windows 7 Home Premium ទៅ Windows 7 Professional:
-Windows Upgrade Anytime: ចុច​លើ​ប៊ូតុង Start menu icon នៃ Windows 7 រួច​វាយ​ពាក្យ “Windows Anytime Upgrade” ចូល​ក្នុង​ប្រអប់​សម្រាប់​ស្វែង​រក​ដូច​រូប​ខាង​ក្រោម។

-ចុច​លើ​ពាក្យ Windows Anytime Upgrade នៅ​ខាង​ក្រោម​តារាង​នៃ​កម្មវិធី​ដែល​វា​បាន​បង្ហាញ​នូវ Windows 7 Anytime Upgrade ដូច​បង្ហាញ​ខាង​ក្រោម។

-Windows License Key: នៅ​ក្នុង​ផ្ទាំង​សារ​ខាង​លើ​ចុច​លើ Enter an Upgrade Key ភ្លាម​នោះ​វា​និង​បើ “Enter Your Upgrade Key” មាន​ផ្ទាំង​សារ​ដូច​ខាង​ក្រោម។ បន្ទាប់​មក​លោក​អ្នក​វាយ​នូវ Windows 7 license ដែល​លោក​អ្នក​បាន​ទិញ​ឬ​លោក​អ្នក​មាន​ជា​ស្រេច​រួច​ចុច​លើ​ប៊ូតុង Next។

បន្ទាប់​ពី​លោក​អ្នក​បាន​បញ្ចូល license key របស់ Windows 7 Professional ហើយ​ផ្ទាំង Widows វា​ចាប់​ផ្ដើម​ដំណើរ​ការ​ត្រួត​ពិនិត្យ​មើល​លើ key ថ្មី​ដែល​យើង​បាន​បញ្ចូល​ដូច​រូប​ខាង​ក្រោម។

នៅ​ពេល​បញ្ចប់​ពី​ការ​ត្រួត​ពិនិត្យ​មើល​លើ Key ចុច​លើ​ប៊ូតុង Next។
-Accept License Terms: នៅ​លើ​ផ្ទាំង​សារ​ខាង​ក្រោម​វា​និង​ទាម​ទារ​ឲ្យ​លោក​អ្នក​ទទួល​យក Windows 7 license terms ដូច​បាន​បង្ហាញ​រូប​ខាង​ក្រោម។ ចុច​លើ Microsoft Software License Terms ដើម្បី​ចូល​ទៅ​មើល license បន្ទាប់​មក​ចុច​លើ​ប៊ូតុង Accept។

-ចាប់​ផ្ដើម​ធ្វើ​ការ​ផ្លាស់​ប្ដូរ Windows 7: បន្ទាប់​ពី​ចុច​លើ Microsoft Software License Terms ខាង​លើ​លោក​អ្នក​និង​អាច​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ពី Windows 7 Home Premium ទៅ​ជា Windows 7 Professional ដោយ​ចុច​លើ​ប៊ូតុង Upgrade ដូច​រូប​ខាង​ក្រោម។

-Windows 7 Professional: បន្ទាប់​មក​វា​និង Upgrade ដោយ​ទាញ​យក File ពី​អ៊ីនធឺណិត​នោះWindows 7 Home premium វា​និង​ផ្លាស់​ប្ដូរ​ទៅ​ជា Windows 7 Professional ក្រោយ​មក​លោក​អ្នក​ទទួល​បាន​សារ​បញ្ជាក់​ថាWindows ត្រូវ​បាន Upgrade ដោយ​ជោគ​ជ័យ​សូម​ចុច​លើ​ប៊ូតុង Close ដើម្បី​បញ្ចប់។

បញ្ជាក់៖នៅ​ពេល​នៃ​ការ​វាយ​បញ្ចូល Key ប្រសិន​បើ​លោក​អ្នក​បាន​វាយ Key របស់ Windows ណា​មួយ​នៃ Windows 7 នោះ​លទ្ធ​ផល​ចុង​ក្រោយ​ទទួល​បាន​គឺ​ជា Windows(7) នោះ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: