jump to navigation

សម្អាត​កុំព្យូទ័រ​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​មួយ​កម្មវិធី PerfectSpeed PC Optimizer ​ ខែតុលា 20, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

PerfectSpeed PC Optimizerគឺ​ជា​កម្មវិធី​មួយ​ដែល​មាន Tools ដ៏​ល្អ​សម្រាប់​ផ្ដល់​នូវ​ដំណោះ​ស្រាយ​យ៉ាង​ទូលំ​ទូលាយ​ដើម្បី​ធ្វើ​ការ​កែលំអ​សុខភាព​កុំព្យូទ័រ​របស់​លោកអ្នក​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់ PerfectSpeedPC Optimizerសម្អាតRegistry កុំព្យូទ័រ​យ៉ាង​មាន​ប្រសិទ្ធភាព​រក្សា​ទំហំ​ផ្ទៃHard disk បំបាត់​ព័ត៌មាន​ផ្ទាល់​ខ្លួន​និង​ធ្វើ​ឲ្យWindowsមាន​ដំណើរការ​លឿន​ជាង​មុន​ព្រម​ទាំង​មាន​សុវត្ថិភាព​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក។វា​បាន​ថែ​រក្សា​នូវ​ប្រព័ន្ធ​ដំណើរការ​របស់​ទាំង​​បាន​យ៉ាង​ល្អ​បំផុត​និង​មាន​លក្ខណ​ពិសេស​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
-Drive Optimization:រៀប​ចំ​រាល់​ឯកសារ​ទាំង​អស់​ឲ្យ​មាន​សន្ដាប​ធ្នាប់​និង​ទាញ​ទំហំ​ទំនេរ​បញ្ចូល​គ្នា​ដើម្បី​ងាយ​ស្រូស​ក្នុង​ការ​ប្រើប្រាស់​លើ​ផ្ទៃHard disk។
– Registry cleaning:ជួស​ជុលRegistry keysយ៉ាង​មាន​ប្រសិទ្ធភាព។
– ធ្វើ​ឲ្យ​ផ្ទៃHard disk មាន​ទំហំ​ទំនេរ​ឡើង​វិញ​និង​មាន​តួនាទី​ជា​ច្រើន​ទៀត។
– តម្រូវ​ការ​ប្រព័ន្ធ​ដំណើរការ៖
+ ទំហំ​របស់​កម្មវិធី៖33.8 MB។
+ Windows XP Home/Professional,2000,Vista,7។
+ ថត​ចម្លង​តាម​រយៈ​វ៉ិបសាយ៖www.cm.com.kh
I.របៀប​ដំឡើង​កម្មវិធី:
ដើម្បី​ដំ​ឡើង​កម្មវិធី​លោក​អ្នក​ត្រូវ​ចុច​ពីរ​ដង​លើ File “perfectspeed.exe”ដោយ​អនុវត្ត​តាម​សារ​របស់​កម្មវិធី​ជា​មួយ​និង​ប៊ូតុងNext រហូត​ដល់Finish។
– ចុច​លើ Tools រើស​យក Register…ដើម្បី​បញ្ចូល Serial number។

ក្រោយ​ពី​លោក​អ្នក​បាន​បញ្ចូល​អ៊ីមែល​និង​លេខ​កូដ​របស់​កម្មវិធី​រួច​ចុច​លើ​ប៊ូតុងREGISTER NOW។សូម​បញ្ជាក់​ផត​ដែរ​ថា​លេខ​កូដ​របស់​កម្មវិធី​សូម​លោក​អ្នក​រើស​ឲ្យ​បាន​ត្រូវ​ទៅ​តាម​ជំនាន់​របស់​កម្មវិធី​ទើប​ត្រូវ។
II.ដំណើរការ​កម្មវិធី:
ចុច​លើ Start =>Programs =>PerfectSpeedCPOptimizer នោះ​លោក​អ្នក​និង​ទទួល​បាន​ទម្រង់​ដូច​រូប​ខាង​ក្រោម៖

យើង​ឃើញ​ថា​នៅ​លើ Interface ជម្រើស​ល្អ​ៗ​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​យក​មក​ប្រើប្រាស់​ទៅ​តាម​តម្រូវ​ការ​របស់​យើង​បាន​យ៉ាង​ងាយ​ស្រូល​ជា​មួយ​និងTools របស់​កម្មវិធី។ជា​បន្ត​ដើម្បី​ជា​ជំនួយ​ដល់​ការ​អនុវត្ត​របស់​លោក​អ្នក​យើង​ខ្ញុំ​លើក​យក​របៀប​នៃ​ការ​អនុវត្ត​មួយ​ចំនួន​ដូច​ខាង​ក្រោម។
1.ចុច​លើ​ប៊ូតុងRe-Check PC performance ដើម្បី​មើល​របាយការណ៍​លើ​ម៉ាស៊ីន​របស់​យើង​ដែល​បាន​ប្រើ​ពី​មុន​រហូត​មក​ដល់​ពេល​នេះ។

ប្រសិន​បើ​លោក​អ្នក​ទទួល​បាន​សារPOOR ដូច​មាន​នៅ​ក្នុង​រង្វង់​ខាង​លើ​នោះ​មាន​ន័យ​ថា​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក​ខូច File Registry។ដើម្បី​កែ​រាល់​បញ្ហា​និង​ធ្វើ​ឲ្យ​ទំហំ​នៃ​ផ្ទៃ Hard disk ទំនេរ​យើង​អាច​ចុច​លើ​ប៊ូតុង Improve PC Performance។

នៅ​ត្រង​ចំណុច​នេះ​យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​បន្ថែម​នៃ Option ក្នុង​រូប​ខាង​លើ។បន្ទាប់​ពី​បាន​ជ្រើស​រើស​រួច​ចុច​លើ​ប៊ូតុង Next។

រើស​យក​ជម្រើស​ណាមួយ​ដែល​យើង​ត្រូវ​ការ​រួច​ចុច​លើ​ប៊ូតុង Start។

ជា​បន្ត​ចុចNext។

-រើស​យក​ទីតាំង​ណាមួយ​រួច​ចុច​លើ​ប៊ូតុង Start។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: