jump to navigation

អ្នក​ជំនាញ​សម្អាត​ និង​ បង្តើន​ល្បឿន​កុំព្យូទ័រ ខែតុលា 20, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

អ្នក​ជំនាញ​សម្អាត​ និង​ បង្តើន​ល្បឿន​កុំព្យូទ័រ

Ashampoo WinOptimizer 2010 គឺ​ជា​កម្ម​វិធី​មួយ​ ដែល​អាច​ ជួយ​ថែ​រក្សា​ Windows ឱ្យ​កាន់​តែ​មាន​ដំណើរ​ការ​លឿន​និង​ងាយ​ស្រួល​ ប្រើ​។​ប្រ​សិន​បើ​យើង​មិន​បាន​ធ្វើ​ការ​សម្អាត​រាល់​សំណល់​ឯក​សារ​ ជា​រៀង​រាល់​ថ្ងៃ​ចេញ​ពី​ម៉ា​ស៊ីន​កុំព្យូទ័រ​ទេ ​នោះ​វា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណើ​រការ​ កុំ​ព្យូទ័​ដើរ​យឺត​រាល់​ពេល​យើង​បើក​ឱ្យ​ដំណើរ​ការ​ ហើយ​ជួន​កាល​ វា​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​ក៏​មាន​។ ​ដូច​នេះ ​Ashampoo WinOptimizer 2010 យើង​អាច​ធ្វើ​ការ​កំណត់​ឱ្យ​ដំណើរ​ការ​ដោយ​ ស្វ័យ​ប្រវត្ដិ​ដើម្បី​ថែរ​ក្សា​ម៉ាស៊ីន​របស់​យើង​និង​ធ្វើ​ឱ្យ​កុំព្យូទ័រ​មាន​ ដំណើរ​ការ​លឿន​ហើយ​ល្អ​ដូច​ពេល​យើង​ទើប​ដំឡើង​ Windows ​រួច​ ព្រម​ទាំង​មិន​ធ្វើ​ឱ្យ​បាត់​បង់​ទំហំ​ផ្ទៃ Hard disk សម្រាប់​ការ​រក្សា​ទិន្នន័យ​ ផង​ដែរ​។ ​អ្នក​អាច​ Clean up system, Optimizer performance, Privacy & security, Drive Cleaner, Internet Cleaner,…។ល។
តម្រូវ​ការ​ប្រព័ន្ធ​ដំណើ​រកា​រៈ
– Windows XP/Vista (32bit/64bit)
– Hard Disk មានទំហំចាប់ពី 40MB
– រយៈពេលប្រើប្រាស់ៈប្រើបានរហូត
– កន្លែងថតចម្លងៈ http://www.cm.com.kh
– ទំហំរបស់កម្មវិធីៈ 9.14MB
I. ដំឡើងកម្មវិធី
-ចុចពីរដងលើ File setup “ashampoo_winoptimizer_ 2010_ 6.50_6585.exe” រួចចុចលើ Next រហូតដល់ដូចរូបខាងក្រោម។

– ចុចលើប៊ូតុង Enter key ដើម្បីបញ្ចូល Serial number។

– ​ក្រោយពីយើងបានបញ្ចូល Serial រួចចុចលើប៊ូតុង Check key។
II . ចាប់ផ្ដើមដំណើរការកម្មវិធី:
– ចុចលើម៉ឺនុយ Start => Run => Programs => Ashampoo => Ashampoo WinOptimizer 2010។

បន្ទាប់​ពី​យើង​បាន​បើក​កម្ម​វិធី​មក​យើង​ឃើញ​ថា​ មាន​ Option ជា​ច្រើន​សម្រាប់​ឱ្យ​យើង​ធ្វើ​ការ​អនុវត្ដ​ ដែល​នីមួយ​ៗ​មាន​មុខ​ងារ​ ផ្សេង​ៗ​ពី​គ្នា​។​
– Tasks: ប្រើដើម្បី​កំណត់​ពេល​វេលា​ការ​ងារ​ផ្សេង​ៗ​ ដោយ-​ស្វ័យ​ប្រវត្ដិ…។ល។
– Options: ជាកន្លែង​សម្រាប់​រើស​យក​ភាសា​ផ្សេង​ៗ​ ដែល​មាន​ នៅ​ក្នុង​កម្ម​វិធី​ស្រាប់​ៗ ​។ ​
– Modules: មាន Tools ជាច្រើន​សម្រាប់​ឱ្យ​យើង​ធ្វើ​ការ​ជ្រើស​រើស​ ដើម្បី​អនុវត្ដ​នៅ​ក្នុង​ម៉ាស៊ីន​របស់​យើង​។

១. រើសយក Clean up system ដើម្បី​ធ្វើ​ការ​សម្អាត​រាល់​ Files ទាំង​ឡាយ​ណា​ដែល​មិន​មាន​ប្រយោជន៍​ដែល​បាន​រក្សា​ទុក​ពាស​ពេញ ​នៅគ្រប់​គ្រប់​ទី​កន្លែង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ស៊ីន​មាន​ដំណើរ​ការ​យឺត​ ឬ​ធ្វើ​ឱ្យ​ផ្ទៃ​ Hard disk ពេញ​ដោយ​មិន​ដឹង​មូល​ហេតុ​។ ​
ក. ចុច​លើ Drive Cleaner ដើម្បី​លុប​រាល់​ File ដែល​ស្ទួន​ ឬ​ ឥត​ប្រយោជន៍​ចេញ​ពី​កុំព្យូទ័រ​របស់​យើង​ បន្ទាប់​មក​យើង​ធ្វើ​ការ​ ជ្រើស​រើស​យក​ Drive ណា​មួយ​ ឬ​គ្រប់​ Drive ទាំង​អស់​ នៅ​ក្នុង​ កុំព្យូទ័រ​របស់​យើង​ដែល​យើង​ចង់​ធ្វើ​ការ​សម្អាត​។

-​ ចុច​លើ​ Scan and Delete (​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ ដើម្បី​ស្វែង​រក​ និងលុប​រាល់​ឯក​សារ​មិន​បាន​ការ​។

– ចុចលើ Delete all selected items (Listed in Details) មាន ន័យថា វា​និង​លុប​រាល់​អ្វី​ដែល​យើង​បាន​ជ្រើស​រើស​ពី​មុន​ៗ​មក​។​
ខ​. ចុចលើ Registry Optimizer ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណើរ​ការ​ កុំព្យូទ័រ​របស់​យើង​​ឱ្យ​មាន​ដំណើរ​ការ​លឿន​និង​ធ្វើ​ការ​ជួស​ជុល​ រាល់ File Registry ទាំងឡាយ​ណា​ដែល​ខូច​ ឬ File ទាំង​ឡាយ​ណា ​ដែល​បាន​រក្សា​ទុក​ក្នុង​កំឡុង​ពេល​យើង​ដំឡើង​កម្ម​វិធី​ផ្សេង​ៗ ​ប៉ុន្ដែ​យើង​ មិន​ត្រូវ​ការ​ប្រើ​ប្រាស់​វា​ ។

គ . ចុចលើ Internet Cleaner: ដើម្បីលុបរាល់ file ដែល​បាន​ រក្សា​ទុក​ក្រោយ​ពេល​យើង​បើក​អ៊ីនធឺណិត​ដូច​ជា Internet explore , Firefox, Opera។ ដែល​យើង​អាច​អនុវត្ដ​ដូច​នឹង​ជំហ៊ាន​ខាង​លើ​ដែរ​។
២. Optimizer performance: ប្រើសម្រាប់គ្រប់គ្រងទៅលើ Defrag, System Start up ជាមួយ Start up Tuner & Process Manager។
-​ ចុច​លើ StartUp Tuner ដើម្បី​កំណត់ Service របស់​កម្ម​វិធី​មួយ​ចំនួន​ឱ្យ​មាន​ដំណើរ​ការ​ឬ​មិន​ឱ្យ​មាន​ដំណើរ​ការ​។

– ចុច​លើ​ប៊ូតុង Start ដើម្បី​ចាប់​ផ្ដើ​ម។
+ Favorites:
– ចុចលើ One-Click Optimizer : ដើម្បីលុបឬសម្អាត File ណា ដែល​យើង​មិន​ចង់​រក្សា​ទុក​នៅ​ក្នុង​កុំព្យូទ័រ​របស់​យើង។

– ចុចលើ Select optimization mode ដើម្បីលុប File ដែល​រក ឃើញ​ដោយ​មិន​ចាំ​បាច់​ផ្ដល់​ព័ត៌​មាន​។ ​ – ចុចលើ Execute One-Click Optimizer now ដើម្បី​លុប​រាល់​ជម្រីស​ ដែល​យើង​បាន​រើស​ដូច​រូប​ខាង​លើ​នេះ​បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Delete item now ប្រសិន​បើ​យើង​មិន​ចង់​ធ្វើការ​កែ​ប្រែ​អ្វី​នោះ​រួច​ចុច​ Close។
+ Diagnosis and information :
សម្រាប់មើលពីព័ត៌មានផ្សេងៗ ដូចជា Dish Space Exploreer , System Information , System Benchmark។ – ចុចលើ System Information ដើម្បីមើលព័ត៌មានដែលមាន ដែលមាននៅក្នុងម៉ាស៊ីនដូចជា Hardware និង​កម្ម​វិធី​ដែល​បាន​ដំឡើង​នៅ​ក្នុង​ម៉ាស៊ីន។

– ចុចលើ Process មើលព័ត៌មានដំណើរការរបស់់កុំព្យូទ័រ ។
– ចុចលើ Mainboard មើលព័ត៌មានអំពី Board ។
– ចុចលើ Close ដើម្បីចាកចេញ។
+ Backups:
– ចុចលើ Backups : ដើម្បីទាញយក file ដែលយើងបាន Registry Optimizer រួច។

– ចុច រើសយកចំណុចណាមួយនៃ Registry ដែលយើងបាន Optimizer រួចចុច Undo Changse ។
តែ​ប្រសិន​បើ​លោក​អ្ន​កមិន​ចង់​អនុវត្ដ​ទៅ​តាម​ជំហ៊ាន​នីមួយ​ៗ​ខាង​លើ ​ទេ​មធ្យោបាយ​ដែល​ងាយ​ស្រួល​មួយ​ទៀត​នោះ​ គឺ​លោក​អ្នក​គ្រាន់​តែ ​ចុច​លើ​ Icon “One-Click-Optimizer នៅ​លើ Desktop នោះ​ រាល់​ ឯក​សារ​ឥត​ប្រយោជន៍​របស់​លោក​អ្នក​និង​ត្រូវ​បាន​លុប​ចេញ​ពី ​ម៉ាស៊ីន​កុំព្យូទ័រ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​ ក្រៅ​ពី​ការ​ងារ​មួយ​ចំនួន​ ដែល​យើង​បាន​លើក​ឡើង​ខាង​លើ​នេះ​ យើង​ក៏​អាច​ប្រើ​កម្ម​វិធី​នេះ​ដើម្បី​ ជួយ​សម្រួល​ដល់​ការ​ងារ​យើង​ជា​ច្រើន​ ទោះ​បី​លោក​អ្នក​មិន​មាន​ ជំនាញ​ផ្នែក​កុំព្យូទ័រ​ក៏​ដោយ​។​ ដែល​លទ្ធិ​ផល​ទាំង​អស់​ក្រោយ​ពី ​យើង​អនុវត្ដ​យើង​អាច​ឃើញ​នៅ​ក្នុង​ Recycle bin ជាទូទៅ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: