jump to navigation

Microsoft-Security-Essentials អ្នក​កម្ចាត់​វីរុស​របស់​ម៉ាយ​ក្រូសូហ្វ ខែតុលា 20, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

.ដូច​ដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ​ថា នា​ពេល​សព្វថ្ងៃ​នេះ​បច្ចេកវិទ្យា​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក៏​ប៉ុន្តែ​បច្ចេកវិទ្យា​ទាំង​នោះ​វា​ក៏​បាន​ផ្ដល់​ផល​ប៉ះពាល់​មក​លើ​អ្នក​ប្រើប្រាស់​វា​វិញ​ផង​ដែរ ដែលបង្កឡើង​ដោយ​អ្នក​បង្កើត​មេរោគ​កុំព្យូទ័រ​ចង្រៃ​ដែល​ព្យាយាម​វាយលុក​ចំណុច​ប្រហោង​នៃ Windows ​ ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់​ៗ​ដែល​យើង​រក្សា​ទុក ឬ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ម៉ាស៊ីន​ដោយ​ធ្វើ​ឲ្យ​គាំង​មិន​ដំណើរ​ការ ។ល។ ដោយ​មេរោគ​ទាំង​នោះ​ភាគ​ច្រើន​ឆ្លង​តាម​រយះ​ការ​ប្រើប្រាស់​ឧបករណ៍​​ផ្ទុក​ទិន្នន័យ​ចល័ត​​ផ្សេង​ៗ​ដូចជា USB Flash Drive ឬ​បណ្ដាញ Internet នៅ​ពេល​ដែល​បើក​មើល E-mail, មើល​ព័ត៌មាន​ផ្សេង​ៗ, លេង Chat

ព្រម​ទាំង​នៅ​ពេល​​ Download Software ផ្សេង​ៗ មិន​ប្រក្រតី​ដូច Software Crack, បើក​វ៉ិបសាយ​​រក Serial Key របស់​ពួក Hacker …និង​គេហទំព័រ​អាសអាភាស​ជាដើម ដែល​វា​មាន​ផ្ទុក​មេរោគ​ជា​ហេតុ​ធ្វើ​អោយ​មាន​បញ្ហា​ក្នុង​កុំព្យូទ័រ។ ហើយ​ពពួក​មេរោគ​ទាំង​អស់​នោះ​រួម​មាន​ប្រភេទ Spyware, Ad-ware, Virus ,Worm, Spam, Trojan, Phishing…។ តែ​ឥឡូវ​នេះ​ប្រិយមិត្ត​អស់​កង្វល់​ព្រួយបារម្ភ​អំពី​បញ្ហា​ទាំង​នេះ​ទៀត​ហើយ​ដោយ យើង​មាន​កម្មវិធី​ដែល​ជំនាញ​ខាង​កម្ចាត់​មេរោគ​កុំព្យូទ័រ​ថ្មី​មួយ ​ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន  Microsoft ដែល​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​អំពី​កិត្តិនាម​ដ៏​​ល្បីល្បាញ​ផ្ដាច់​គេ​របស់​ក្រុម​ហ៊ុន ហើយ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​មាន​ឈ្មោះ​ថា Microsoft Security Essentials។ គោល​បំណង​ដែល​ក្រុម​ហ៊ុន​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ពុំ​មែន ដើម្បី​ប្រកួតប្រជែង​ជាមួយ​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​នោះ​ទេ តែ​ដើម្បី​ក្នុង​ន័យ​ចង់​ចូល​រួម​ជំរុញ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មរោគ​កុំព្យូទ័រ ដែល​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ជះឥទ្ធិពល​អាក្រក់ សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា។   ហើយ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ស្គាល់​សមត្ថភាព​របស់​វា​​រួច​មក​ហើយ។ Microsoft Security Essentials ជា​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​កម្ចាត់​មេរោគ​យ៉ាង​ប៉ិនប្រសព្វ មិន​ចាញ់​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​ទៀត​ឡើយ​ដូច​ជា Norton, Dr.Web, Kaspersky, AVG…នោះ​ទេ។ ហើយ​ឥឡូវ​នេះ Microsoft Security Essentials បាន​កំពុង​តែ​ពង្រឹង​ផ្នែក​សុវត្ថិភាព​នៃ​កម្មវិធី​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ដែល​បង្ក​លក្ខណៈ​កាន់​តែ​ប្រសើរ​ក្នុង​ការ​ថែរក្សា​ការពារ​សុវត្ថិភាព​ឯកសារ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​គ្នា ដែល​មាន​នៅ​ក្នុង Version ១.០.១៦១១.០ របស់​ខ្លួន។ លក្ខណៈ​ពិសេស​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​រួមមាន ៖
  –       Graphic ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ប្រើ ព្រម​ទាំង​មិន​បណ្ដាល​មាន​ការ​រអាក់រអួល​ក្នុង​ពេល​បើក​ដំណើរ​ការ​ម៉ាស៊ីន​នោះ​ទេ។
–       ​បំពាក់​កម្មវិធី Firewall auto protection សម្រាប់​ជា​ជម្រើស​ដ៏​ប្រសើរ​នៅ​ពេល​ដែល​មាន​មេរោគ​សាហាវ វា​ចូល​មក​វាយលុក​តាម​រយះ Network ឬ​តាម​ឧបករណ៍​សម្រាប់​ផ្ទុក​ទិន្នន័យ​ផ្សេងៗ។ ហើយ​​ប្រិយមិត្ត​​អាច​ប្រើ​ជម្រើស​នេះ​បាន ដើម្បី​ផ្ដាច់​ឫសគល់​របស់ ​មេរោគ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ម៉ាស៊ីន ។
–       មាន​ប្រើ​ប្រាស់ Option Tools ចំនួន​តែ​ ៤ ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការ​កំណត់ឲ្យ​ប្រើប្រាស់​នៅ​ក្នុងកម្មវិធី ដែល​វា​បង្ក​នូវ​ភាព​ងាយ​ស្រួលដល់​អ្នក​ប្រើ​ប្រាស់ មិន​តែ​ប៉ុណ្ណោះ​សម្រាប់​ការ Update Virus Definition របស់  Microsoft Security Essentials វិញ​មាន​ភាព​ងាយ​ស្រួល ដោយ​ចំណាយ​តែ 5-10MB ប៉ុណ្ណោះ​នៅ​ពេល Update  តាម​រយះ Internet សម្រាប់​ការ Update​ ដំបូង​គេ​បំផុត។ ប្រសិន​បើ​ប្រិយមិត្ត​មាន​ចំណាប់​អារម្មណ៍​ចង់​សាកល្បង​កម្មវិធី​ថ្មី​នេះ សូម​​ចូល​ទៅ​កាន់ http://www.microsoft.com/security_essentials/ រួច​ចុច​ត្រង់​ពាក្យ Download​ ដើម្បីចូល​ទៅ​កាន់ទំព័រ​ទាញយក​កម្មវិធី Microsoft Security Essentials ជា​ការ​ស្រេច ឬ​អាច​ចូល​ទៅ​កាន់ CD ដែល​ភ្ជាប់​មក​ជា​មួយ​នឹង​ទស្សនាវដ្តី​ ។
ជំហាន​ទី ១៖

– សូម​ចុច​​កណ្ដុរស្ដាំ​លើ​ឯកសារ ដំឡើង រួចយក​ពាក្យ Open

បន្ទាប់​ពី​អ្នក​បាន​បើ​នូវកម្មវិធី​នេះ​ ដើម្បី​​ធ្វើ​ការដំឡើង​វា​នោះ​អ្នក​នឹង​ឃើញ​នូវផ្ទាំង​ព័ត៌មាន​ដែល​មាន​បង្ហាញ​អំពី​កម្មវិធីនេះ រួច​សូម​ចុច​លើ​ពាក្យ Next ដើម្បី​ដំណើរ​ការ​ជំហានបន្ទាប់។

– សូម​ចុច​លើ​ពាក្យ I accept ដើម្បី​ធ្វើ​​ការ​ត្រួត​ពិនិត្យ​នូវ​ប្រតិបត្តការរបស់​អ្នក​អាច​ទទួល​យក​កម្មវិធី​របស់​អ្នក​អត់ រួច​សូម​រង់​ចាំ​ប្រហែល ១ នាទី។
– ក្រោយ​ពី​ត្រួត​ពិនិត្យ​ការ​ដោយ​ជោគ​ជ័យ​ រួច​សូម​រង់​ចាំ​បន្តិច​នោះ​វា​នឹង​បង្ហាយ​ដូច​រូប​ខាង​ក្រោម​ ។

– សូម​ចុច​លើពាក្យ Validate។

– បន្ទាប់ពីការ Validate បានទទួលនូវជោគជ័យ ឥឡូវ​នេះ​អ្នក​បាន​មក​ដល់​ជំហាន​​នៃ​ការ​ដំឡើង​កម្មវិធី​ពិតប្រាកដ​ហើយ សូម​បន្តដំណើរ​ទៅ​មុខទៀត ​ដោយ​ចុច​ពាក្យ Install ។ សូម​រង​ចាំ​រហូត​ទាល់​តែ​បញ្ចប់​ការ​ដំឡើង​កម្មវិធី។

– ពេលនេះ​កម្មវិធី Microsoft Security Essentials ត្រូវ​បាន​បញ្ចប់​ការ​ដំឡើង​រួច​រាល់​ហើយ សូមចុច​លើ​ពាក្យ Finish ដើម្បី​បន្ត​ការ​សាកល្បង​កម្មវិធី ដោយ​ព្រម​ទាំង​ធ្វើ​ការ​ Update Virus Definitions ផង។

ជំហាន​ទី ២៖
ឥឡូវ​នេះ​គឺ​ចូល​ដល់​ជំហាន​នៃ​ការ Update Virus Definitions បន្ទាប់​ពីការ​បញ្ចប់​នូវជំហាន​ នេះ​រួច នោះ​អ្នក​នឹង​មានលទ្ធភាព​ធ្វើការ​កំណត់​​នូវ Setting របស់​កម្មវិធីបាន។

ជំហាន​ទី ៣៖ ណែនាំ​អំពី​មុខងារ​ផ្សេង​ៗ​របស់​ Menu នៃ​កម្មវិធី៖
–  នៅ​ពេល​ដែល​អ្នក​បើ​កកម្មវិធី Microsoft Security Essentials លើ​ដំបូងនោះ​ អ្នក​នឹង​បាន​ឃើញពាក្យ Home ដែល​នៅក្នុង​នោះ​ផង​ដែរ​គឺ មាន​បង្ហាញ​ព័ត៌មាន​ស្ដី​ពី ជម្រើស​នៃ​ការ​ Scan ដូច​ជា
· Quick: សម្រាប់ការ​ស្កែន​មេរោគ យ៉ាង​លឿន​បំផុត​ដោយ​គ្រាន់​តែ​កម្មវិធីធ្វើ​ការ​ស្គែន​តែ​ផ្នែក​សំខាន់​មួយ​ចំនួន​ដូច​ជា Files System ។
· Full: សម្រាប់ការ​ស្កែន​មេរោគ ចាប់​ផ្តើមពី​Drive C:\ រហូត​ដល់​Drive ផ្សេងៗ​ដទៃទៀត ដោយ​ពុំ​បន្សល់​ចន្លោះ​ប្រយោង​អ្វី​នោះ​ទេ។
· Custom: ជា​ការ​ស្គែន​មេរោគ ដោយ​ធ្វើ​ការ​កំណត់​តែ​ចំពោះ Files  ណា​មួយ​ដែល​អ្នក​គិត​ថា​ចង់​ស្គែ​នវា​តែ​ប៉ុណ្ណោះ។

–  Change my scan schedule គឺ​ជា​ជម្រើ​ដែល​អាច​នាំ​ផ្លូវ​អ្នក​ទៅ​ដល់​ការ​កំណត់​នូវ Setting Option tap ដូច​រូប​ខាង​ក្រោម ដែល​ក្នុង​នោះ​មាន​តែ​ផ្នែក​ ២ ប៉ុណ្ណោះ​ដែល​សំខាន់
· Scheduled scan: ជាការ​កំណត់​នូវ​ពេល​វេលា​សម្រាប់ ​Scan មេរោគដោយ​ស្វ័យប្រវត្តិ។
· Default actions: ជាការ​កំណត់​ចំពោះ​កម្មវិធី​ថាតើ​នូវពេល​ចាប់​បាន​មេរោគហើយ ត្រូវ​ប្រកាស​ព័ត៌មាន​ដល់​អ្នក​ប្រើ​ឬ​ទេ? ដូច​រូប​ភាព​ខាង​ក្រោម
– រូប​នេះ​បង្ហាញ​អំពី​ការ​ផ្ដល់​ព័ត៌មាន​ចំពោះ​អ្នក​ប្រើប្រាស់​ស្ដីពី​រោគសញ្ញា​នៃមេរោគ។

សូម​ចូល​ទៅ​កាន់​ពាក្យ Show details នោះ​វា​នឹង​បង្ហាញ​នូវ​ព័ត៌មាន​លម្អិត​ស្ដីពី​មេរោគ​ដូច​រូប​នេះ សូមចុច​លើ​ពាក្យ Clean computer ដើម្បី​ធ្វើ​ការ​សម្អាត​​មេរោគ​ចេញ​ពី​ក្នុង​ម៉ាស៊ីន ដូចរូបខាង​ក្រោម :
ស្វែង​យល់​អំពី Update Option tap ជា​ជម្រើស​ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ដឹង​អំពី​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការ Update Virus Definition។  អត្ថបទ​នេះផ្តល់ដោយ Microsoft TechNet Cambodia ​រៀប​រៀង​​ដោយ ឡូវ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: