jump to navigation

ចែករំលែក​អ៊ីនធឺណិត​ចេញ​ពី​កុំព្យូទ័រ​យូរ​ដៃ(Laptop) ខែធ្នូ 14, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ក្នុង​ការ​ចែករំលែក​អ៊ីនធឺណិត​ចេញ​ពី​កុំព្យូទ័រ​មួយ​ទៅ​កាន់​កុំព្យូទ័រ​ផ្សេងៗ​ដែល​នៅ​ជិត​លោកអ្នក?វា​ពិត​ជា​មាន​សារប្រយោជន៍​ច្រើន​ណាស់​ចំពោះ​លោកអ្នក​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​នៅ​តាម​គេហដ្ឋាន​ដែល​លោកអ្នក​ធ្វើការ​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា។ដើម្បី​ធ្វើ​បែប​នេះ​ជា​ដំបូង​យើង​ត្រូវ​មាន​កុំព្យូទ័រ​យូរ​ដៃ(Laptop)ភ្ជាប់​មក​ជាមួយ Ethernet សម្រាប់​ភ្ជាប់​ខ្សែ​និងWireless Network adapter ដោយ​ប្រើ​វា​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​អ៊ីនធឺណិត​ដោយ​ប្រើ ADSL Modem។តើ​យើង​ត្រូវ​ទិញ Laptop មួយ​ទៀត​ដើម្បី​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ជាមួយ​គ្នា​បាន​ឬ?នៅ​ពេល​នេះ​លោកអ្នក​មិន​ចាំបាច់​ទិញ​កុំព្យូទ័រ​ថ្មី​ដែល​មាន​ភ្ជាប់​មក​ជាមួយ Wireless នោះ​ទេ​ដោយ​គ្រាន់​តែ​លោកអ្នក​ទិញUSB Wireless adapter មួយ​ដែល​មាន​តម្លៃ​ប្រហែល​ជា​១០​ដុល្លារ​ឬ​មាន​តម្លៃ​ទាប​ជាង​នេះ​បន្ទាប់​មក​លោកអ្នក​អាច​យក​វា​មក​ដំឡើង​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រDesktop ឬlaptop ដើម្បី​ទាញ​យក​អ៊ីនធឺណិត​ពី​កុំព្យូទ័រ​ដែល​ប្រើប្រាស់ Built-in Wireless Network adapter​បាន​យ៉ាង​ស្រួល។

ក្រោយ​ពី​យើង​មាន​ឧបករណ៍​គ្រប់​គ្រាន់​ដូច​ខាង​លើ​រួច​ហើយ​ជា​ដំបូង​យើង​ត្រូវ​ដំឡើង HOST កុំព្យូទ័រ។HOST មាន​ន័យ​ថា​យើង​ដំឡើង​វា​នៅ​លើ​កុំព្យូទ័រ​ដែល​យើង​ត្រូវ​ការ​ភ្ជាប់​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​អ៊ីនធឺណិត​ឆ្លងកាត់ ADSL Modem ហើយ​វា​បាន​ក្លាយ​ជា​ម៉ាស៊ីន​មេ​ដើម្បី​ចែក​រំលែក​អ៊ីនធឺណិត Connection ឲ្យ​ទៅ​កុំព្យូទ័រ​ផ្សេងៗ។ចូល​ទៅកាន់Control Panel =>Network Connections នោះ​យើង​ឃើញLocal Area Connection, Wireless Network Connectionនិង Connection dialer (យើង​ប្រើ Streamyx)។នៅ​ក្នុង​ផ្ទាំងWindow ដែល​យើង​ហៅ​ថា Detail view mode វា​បាន​បង្ហាញ​យ៉ាង​ច្រើន​និង​ច្បាស់​លាស់​អំពី​ព័ត៌មាន​នៃ Connection របស់​យើង។

ខាង​ក្រោម​នេះ​គឺជា​ជំហាន​នៃ​ការ Configure នៃ HOST កុំព្យូទ័រ
១-     ចុច​ម្រាម​ខាង​ស្ដាំ​លើ Connection​ណាមួយ​ដែល​យើង​ប្រើ​ដើម្បី​ភ្ជាប់​ទៅកាន់​អ៊ីនធឺណិត​ហើយ​រើស​យក Properties។បន្ទាប់​មក​ចុច​លើ Advanced ហើយ​ដាក់ Check យក “Allow other network users to connect through this computer is Internet connection”។
២-    ចុច​លើ Drop down menu ហើយ​រើស​យក “Wireless Network Connection”រួច​ចុច OK។

៣-     ត្រឡប់​ទៅ​កាន់ Network Connections វិញ​ហើយ​ចុច Mouse ស្ដាំ​លើ Wireless Network Connection ហើយ​រើស​យកProperties។
៤-     ចូល​ទៅកាន់Wireless Networks tab។
៥-     ចុច​លើ Advanced ប៊ូតុង​រួច​រើស​យក Computer-to-Computer (ad hoc) Networks មួយ​គត់​ហើយ​កំណត់​ឲ្យ​បាន​ច្បាស់​ថា​វា​ពិត​ជា “Automatically connect to non-preferred networks”គឺ​វា​មិន​ត្រូវ​បាន​ដាក់ Check​រួច​ចុច​បិទ​វា​ចោល។

៦-    ចុច​លើ Add ប៊ូតុង បន្ទាប់​មក Wireless Network Propertiesនិង​លោត​បង្ហាញ។បញ្ចូល​ឈ្មោះ​នៃ Network(Network name(SSID))រួច​ហើយ​ប្ដូរData encryptionទៅ Disabled។យើង​អាច​ប្ដូរ​វា​ទៅWEP នៅ​ពេល​ការងារ​ទាំង​អស់​វា​មាន​ដំណើរការ​ល្អ។

៧-    ចុច Mouse ស្ដាំ​លើWireless adapter icon ចេញ​ពី System tray នៅ​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ​ដៃ​ហើយ​រើស​យក”View Available Wireless Networks”ហើយ​រើស​យក Network name (SSID) ដែល​យើង​បាន​រើស​យក​នៅ​ក្នុង​ជំហាន​ទី​៦​ខាង​លើ​រួច​ចុច​លើ Connect។

យើង​ឃើញ​ថាHOST វា​ដំណើរការ​ហើយ​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ចំណុច​ទី​៧​ខាង​លើ​គឺ​វា​មិន​ជា​ការ​ចាំបាច់​នោះ​ទេ​ប៉ុន្តែ​ប្រសិន​បើ​យើង​មិនបាន​ធ្វើ​វា​នោះ Client មិន​ឃើញ HOST នៅ​ក្នុង​តារាង Wireless Network ។ជា​បន្ត​យើង​និង​ត្រូវ​ការ Configure កុំព្យូទ័រ​របស់Client ដែល​ការ​ធ្វើ​នេះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​បំផុត​នោះ​គឺ​កុំព្យូទ័រClient ទាំង​អស់​អាច​កុំព្យូទ័រLaptop ឬ Desktop​ត្រូវ​តែ​ភ្ជាប់​ទៅ​កាន់HOST Computer។ ១-ចុចMouse ស្ដាំ​លើTry icon Wireless adapter នៅ​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ​ហើយ​រើស​យក”View Available Wireless Networks”រួច​រើស​យក HOST computer រួច​ចុច​លើ Connect ។

កុំព្យូទ័រClient និង​ទទួល​យកIP address ពី HOST Computerដោយ​ស្វ័យប្រវត្តិ​ពីព្រោះ​ការ​ចែករំលែក​អ៊ីនធឺណិត​ត្រូវ​បាន​ដាក់​ឲ្យ​វា​ដំណើរការ​ស្រាប់។ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​បន្តិច​ដើម្បី​ឲ្យ​វា​ដំណើរការ។នៅ​ពេល​នេះ​ទាំងHOST computer និង​កុំព្យូទ័រ Client អាច​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ហើយ​ថែមទាំង​អាច​ចែករំលែក​ឯកសារ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​បាន​នៅ​លើ​បណ្ដាញNetwork របស់​លោកអ្នក​យ៉ាង​ងាយ​ស្រួល។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: