jump to navigation

ដំណោះស្រាយពេលភ្លេច Password របស់ Windows User Account ខែធ្នូ 14, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

លោកអ្នកប្រាកដជាធ្លាប់ជួប និងធ្លាប់សួរថា តើធ្វើដូម្ដេចទៅនៅពេលដែលខ្ញុំភ្លេច User Account Password? តើបញ្ហានេះអាច ដោះស្រាយបានលុះត្រាតែយើងធ្វើការដំឡើង Windows ថ្មីឬយ៉ាងណា? តើមានដំណោះស្រាយផ្សេងពីនេះឬទេ? ពិតជាមាន នៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញជូនមិត្ដអ្នកអានទាំងអស់ ពីរបៀបក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង នៅពេលដែល លោកអ្នកភ្លេចនូវ User Account Password។ យើងមានមធ្យោបាយពីរបីដើម្បីទាញយកនូវ Windows Account Password។ សំរាប់ការបង្ហាញជូនខាងក្រោមនេះចែកចេញជាពីរផ្នែក។ ប្រសិនជាអ្នកចង់បំបាត់ចោលនូវ User Account Password ចាស់នោះ សូមប្រើ Offline NT Password និង Registry Editor។ ប្រសិនជាអ្នកចង់រុករក Password វិញដោយមិនមានការកែប្រែទៅលើ Password ចាស់នោះ គឺយើងចាំបាច់ត្រូវប្រើកម្មវិធី Ophcrack។ យើងក៏មានជាច្រើនផងដែរនូវកម្មវិធីដែលអាចស្វែងរក ឬបង្ហាញនូវ Windows Password ផងដែរ ដែលអាចរកបាន ប៉ុន្ដែតាមរយៈបទពិសោធន៍នោះ យើងខ្ញុំសូមឱ្យមិត្ដអ្នកអានទាំងអស់ សាកល្បងជាមួយកម្មវិធីទាំងពីរនេះ ព្រោះវាមានឥទ្ធិពលខ្ពស់បំផុតសំរាប់ដំណោះស្រាយនូវបញ្ហា Password ដែលលោកអ្នក ចង់បាន។
– តំរូវការប្រើប្រាស់ៈ
កម្មវិធី Offline NT Password and Registry Editor
http://home.eunet.no/pnordahl/ntpasswd/ (ឥតគិតថ្លៃ)
កម្មវិធី Ophcrack
http://ophcrack.sourceforge.net/ (ឥតគិតថ្លៃ)
កម្មវិធី IsoBurn
http://isoburn.sourceforge.net/ (ឥតគិតថ្លៃ)
ប្រើ Offline NT Password និង Registry Editor Offline NT Password និង Registry Editor គឺជាមុខងារ Password Recovery មួយដែលមានភាពងាយស្រួលជាងបំផុត ក្នុងការប្រើប្រាស់។ វាអាចអនុញ្ញាតិឱ្យអ្នកធ្វើការ Reset ទៅលើ User Account Password ដោយរួមបញ្ចូលទាំង Administrator Password។ វាក៏ជាប់ទាក់ទងផងដែរ ទៅលើការ Download បន្ដិចបន្ដួច។ ដើម្បី Download Offline NT Password និង Registry Editor សូមចូលទៅកាន់ ៖ សូមធ្វើការពន្លា Extract Archive ហើយអ្នកនឹងទទួលបាន ISO File មួយ។ ធ្វើការ Burn ISO នោះទៅកាន់ស៊ីឌី ដោយ ប្រើប្រាស់នូវកម្មវិធីប្រភេទ CD Burning មានដូចជា CDBurnerXP ឬ ISOBurn។ បន្ទាប់ពីអ្នកបានធ្វើរួចរាល់ហើយ សូមដាក់វានៅក្នុង Drive រួចធ្វើការ Restart ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ សូមប្រាកដថាអ្នកបានកំណត់ទៅលើកម្មវិធី BIOS ដើម្បី Boot ចេញពី CD Drive។ អ្នកអាចផ្លាស់ប្ដូរនូវលំដាប់ Boot ដោយគ្រាន់តែចូលទៅកាន់មីនុយ Boot ជាមួយ Key F10 មុនពេលដែល OS ដំណើរការ។ កម្មវិធីនឹងចាប់ផ្ដើមដំណើរការនៅលើឌីស។ អ្នកនឹងទទួលបាននូវខ្សែបន្ទាត់មួយ ដែលមានពាក្យ “boot” ។ សូមចុចលើ Enter ហើយដំណើរការនឹងធ្វើការបន្ដ

នៅពេលដែលដំណើរការត្រូវបានឈប់ម្ដងទៀតនោះ សូមចុច Key “1” ។ បែបនេះនឹងអនុញ្ញាតិឱ្យកម្មិធីធ្វើការ Search នូវរាល់ Partition ទាំងឡាយនៃ NTFS។

នៅពេលដែលកម្មវិធីសួរអំពីទីតាំងចូលទៅកាន់ Registry Directory នោះ សូមចុច Enter។ បែបនេះនឹងធ្វើការរក្សាទុក ដដែលនូវ Default Directory (\Windows\System32\config)

ឥឡូវអ្នកនឹងឃើញនូវ List មួយនៃ Registry Entries ។ ក្នុងគោលបំណងរបស់យើងខ្ញុំ អ្នកមិនចាំបាច់ត្រូវបារម្ភពីអ្វីផ្សេង ៗនោះឡើយ គឺគ្រាន់តែចុចប៊ូតុង Enter។ ធ្វើនេះដើម្បីប្រាប់កម្មវិធី ថាយើងចង់ធ្វើការ Reset ទៅលើ Password

ឥឡូវនេះបណ្ដំនៃ Registry បានដំណើរការ សូមចុចប៊ូតុង Enterនៅលើ Keyboard របស់អ្នក ដើម្បី Edit លើ USER Data និង Password

ឥឡូវនេះអ្នកនឹងឃើញនូវ List មួយនៃរាល់ USER Account ទាំងឡាយដែលមាននៅលើ System។ សូមស្វែងរក USER Account ដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរ រួចហើយវាយឈ្មោះដែលត្រូវគ្នា។ សូមប្រាកដថាអ្នកវាយ User Name យ៉ាងត្រឹម ត្រូវ ដូចដែលវាបានបង្ហាញឡើង និងសូមចុចប៊ូតុង Enter
សូមប្រុងប្រយ័ត្ននៅពេលដែលកម្មវិធីសួរអ្នកនូវរាល់ការងារដែលអ្នកចង់ធ្វើ។ អ្នកមិនចង់ធ្វើការ Set នូវ Password ថ្មីឥឡូវនេះទេ។ បែបនេះអាចបណ្ដាលឱ្យមានបញ្ហាធំនៅពេលដែលយើងព្យាយាម boot ចូលប្រព័ន្ធដំណើរការ Windows XP, Windows Vista ឬ Windows 7។ ដូច្នេះសូមចុច “1” ដើម្បី Clear Password។

កម្មវិធីនឹងបង្ហាញអ្នកនូវ Message ថា Password ត្រូវបាន Clear ដើម្បីប្រាប់អ្នកថា Password ត្រូវបាន Remove ចោល ដោយជោគជ័យ។

មកដល់ចំណុចនេះសូមវាយសញ្ញា ឧទាន (!) ដើម្បីត្រឡប់ទៅកាន់មីនុយដើមវិញ។ សូមចុចប៊ុតុង “q” ដើម្បីបិទកម្មវិធី។ នៅត្រង់ជំហានទី ៤ សូមប្រាកដថាអ្នកបាន Save រាល់ការផ្លាស់ប្ដូរ។ ផ្ទុយទៅវិញ Password នឹងមិនត្រូវបានផ្លាស់ប្ដូរ នោះឡើយ។ ដើម្បី Save ការផ្លាស់ប្ដូរសូមវាយ ‘y’ ។

នៅពេលកម្មវិធីសួរ ប្រសិនជាអ្នកចង់ធ្វើដំណើរការជាថ្មីនោះ សូមចុច Key ‘n’ ខណៈពេលដែល Password របស់អ្នកត្រូវ បាន Remove រួចរាល់ហើយនោះ នៅត្រង់ចំនុចនេះ។ ដើម្បីបិទកម្មវិធី ហើយត្រឡប់ទៅកាន់ Windows សូមចុច Ctrl – Alt- Del។ ពេលនោះកុំព្យូទ័រនឹងធ្វើការ Restart ហើយ Password គួរតែបានធ្វើការ Remove ចេញពី Account។ ប្រើកម្មវិធី Ophcrack ដើម្បីមើល Password Ophcrack គឺជាកម្មវិធីមានប្រយោជន៍មួយមានលក្ខណៈក្រាហ្វិកសមញ្ញដែលអាចដំណើរការចេញពីស៊ីឌី។ គោលបំណងធំ ដែលយើងប្រើប្រាស់កម្មវិធីនេះគឺដោយសារ វាមិនធ្វើការ Remove Password ដោយស្វ័យប្រវត្ដិនោះទេ ប៉ុន្ដែជំនួសមកវិញ វាអាចបង្ហាញអ្នកនូវ Password។ Ophcrack ប្រើប្រាស់ការ Optimize ខ្ពស់បំផុត ដែលធ្វើឱ្យវាមានឥទ្ធិពលក្នុងការរុករកទៅលើ Password។ តាមពិតទៅវាអាចធ្វើការ Recover ឧានរហូតដល់ ៩៩ ភាគរយនៃលេខសំងាត់គ្រប់បែបក្នុងរយៈពេលតែប្រមាណ នាទីប៉ុណ្ណោះ។ Ophcrack មានបី Version ផ្សេងៗពីគ្នា។ យើងប្រើប្រាស់ Live CD នៃ Ophcrack ពីព្រោះយើងសន្មត់ថាអ្នកមិន មាន User Account ណាមួយផ្សេងទៀតដើម្បីដំណើរការកម្មវិធី។ វាមានពីរ Version ខុសគ្នា ដែលមួយសំរាប់ដំណើរការលើ ប្រព័ន្ធដំណើរការ Vista/Windows 7 និង មួយទៀតសំរាប់ដំណើរការលើ Windows XP។ សូមចូលទៅកាន់ទីតាំងដូចខាងក្រោម ដើម្បី Download:
– សំរាប់ប្រព័ន្ធដំណើរការ Windows XP:
http://biznetnetworks.dl.sourceforge.net/sourceforge/ophcrack/ophcrack-xp-livecd-2.1.0.iso
– សំរាប់ប្រព័ន្ធដំណើរការ Windows Vista/Windows:
http://biznetnetworks.dl.sourceforge.net/sourceforge/ophcrack/ophcrack-vista-livecd-2.1.0.iso ពេលណាមួយ ដែលអ្នកបានធ្វើ CD Burn នោះ សូមដាក់ឌីសដែលធ្វើនោះនៅក្នុង Drive ហើយកំណត់ឱ្យ Boot ចេញពីឌីសនោះ ។ អ្នកចាំឧាច់ត្រូវធ្វើការផ្លាស់ប្ដូរនូវ Boot Order ដូច្នេះអ្នកអាច Boot ចេញពីស៊ីឌីបាន។ Ophcrack នឹងចាប់ផ្ដើមដំណើរការ ហើយនឹងបង្ហាញឡើងជាមួយនឹងជំរើសបីផ្សេងគ្នា មានដូចជា graphic mode, VESA mode និង text mode។ យើងនឹង ប្រើប្រាសនូវ ក្រាហ្វិក Mode ដែលវាជំរើសសមញ្ញជាងគេ ដូច្នេះសូម highlight ទៅលើ graphic mode និងចុចលើប៊ូតុង Enter។

Ophcrack នឹងចាប់ផ្ដើមបង្ហាញឡើងនូវ Text ជាច្រើន ដូច្នេះសូមបារម្ភអំពីអ្វីដែលវាបាននិយាយ។ នៅពេល Ophcrack ចាប់ផ្ដើម វានឹង Load នូវ File ទាំងឡាយដែលវាចាំបាច់ត្រូវដំណើរការទៅកាន់់មេម៉ូរី។

នៅពេលដែលវាធ្វើការ Load ចប់រួចរាល់ទៅកាន់មេម៉ូរីហើយនោះ វានឹងចាប់ផ្ដើមស្វែងរកនូវ Password ដោយស្វ័យប្រវត្ដិ។

អ្នកនឹងស្វែងរកឃើញ Password នៅខាងក្រោមផ្នែក LM Pwd 1 ឬ NT Pwd នៅលើ Progress Tab។ ពេលមួយដែលកម្មវិធី ស្វែងរក Password សូមជួយសំរួលដោយចុចលើប៊ូតុង Stop ដើម្បីបញ្ចប់។ សូមប្រាកដថាអ្នកសរសេរនូវ Password ខណៈពេល ដែលកម្មវិធីនឹងមិនទាន់ផ្លាស់ប្ដូរនូវ Password។ នៅពេលដែលអ្នកចប់រួចរាល់ហើយនោះ សូមចុចនៅលើប៊ូតុង Exit។ ដើម្បីធ្វើ ការ Restart កុំព្យូទ័រ សូមទៅលើ Key ណាមួយ។ នៅពេលដែលវាសួរ ប្រសិនជាអ្នកចង់ធ្វើការ Shutdown សូមចុច “y” ហើយ កុំព្យូទ័រនឹងធ្វើការ Restart និងច្រានស៊ីឌីចេញមកវិញ។ សូមដកស៊ីឌីចេញ រួចធ្វើការ Boot Windows។ ឥឡូវនេះអ្នកគួរតែទទួលបាននូវ User Account Password។ ច្បាស់ណាស់ ធ្វើការ Format សាជាថ្មី អាចនឹងជួសជុលទៅលើបញ្ហា បាន ប៉ុន្ដែវាគ្រាន់តែជាភាពសមញ្ញដើម្បីធ្វើ Recover ទៅលើ User Account Password។ ឥឡូវនេះអ្នកបានដឹងហើយនូវរបៀប ដើម្បីស្វែងរកនូវ User Account Password សំរាប់មិត្ដភក្រ័របស់អ្នក ឬសំរាប់ករណីសំខាន់ណា មួយដែលពួកគេមានទិន្នន័យ សំខាន់នៅលើកុំព្យូទ័ររបស់ពួកគេនោះ ហើយគេក៏មិនអាចបណ្ដោយឱ្យ ទិន្នន័យទាំងនោះឧាត់បង់ដោយទទេនោះឡើយ។ អ្នក ប្រហែលជាត្រូវសរសេរនូវ Password របស់គេ សំរាប់ជាកំណត់ចំណាំ ដូច្នេះអ្នកមិនចាំបាច់ដើម្បីធ្វើការងារនេះម្ដងទៀតឡើយ។ សំរាប់កម្មវិធីអនុវត្ដន៍ខាងលើមិត្ដអ្នកអានទាំងអស់ អាចមកថតចំលងផ្ទាល់នូវការិយាល័យនិព្វន្ដទស្សនាវដ្ដីវិទ្យាសាស្ដ្រ គ្រប់ ម៉ោងធ្វើការ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: