jump to navigation

តើល្បឿនអ៊ីនធឺណិតរបស់អ្នកត្រឹមត្រូវដែរឬទេ? ខែធ្នូ 14, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback
ប្រសិនបើលោកអ្នកបានភ្ជាប់អ៊ិនធឺណែតពីក្រុមហ៊ុនផ្ដល់សេវាកម្មនានានៅក្នុងប្រទេសបញ្ហាដែលលោកអ្នកត្រូវគិតមុនគេនោះ គឺទៅ លើល្បឿនដែលលោកអ្នកបានព្រមព្រៀងជាមួយក្រុមហ៊ុនថាតើពួកគេបានផ្ដល់អោយ គ្រប់គ្រាន់រឺក៏អត់និងចំណុចមួយទៀតគឺត្រូវតាមដានរាល់ ការប្រើប្រាស់របស់វា។ មានមិត្ដអ្នកអានជាច្រើនបានសួរមកកាន់ការិយាល័យនៃទស្សនាវដ្ដីយើងខ្ញុំពីបញ្ហា នេះដើម្បីរកវិធីសម្រាប់វាស់ល្បឿន ពិតប្រាកដរបស់វា។ ពួកគេខ្លះបាននិយាយថាអ៊ិនធឺណែតដែលកំពុងតែប្រើប្រាស់គឺមិនសមស្របឬក្រុមហ៊ុនទាំងនោះផ្ដល់ល្បឿនមិនគ្រប់អោយ ពួកគេ។ប្រសិនបើលោកអ្នកជួបបញ្ហានេះតើលោកអ្នកគួរដោះស្រាយយ៉ាងណា?។ ISP ខ្លះមិនអាចផ្ដល់នូវល្បឿនអ៊ិនធឺណែត តាមការកំណត់ដែលបានព្រមព្រៀងជាមួយលោកអ្នកនោះទេព្រោះពួកគេត្រូវការគ្រប់គ្រង Resource របស់ពួគេជាហេតុ ធ្វើអោយអតិថិជនទាំងអស់ទទួលបាន ត្រឹមតែល្បឿនមធ្យមតែប៉ុណ្ណោះ។ តែក៏មានក្រុមហ៊ុន ISP ជាច្រើនបានផ្ដល់ល្បឿនគ្រប់គ្រាន់ទៅតាមគំរោងដែរ។ លោកអ្នកគួរតែសួរទៅ ក្រុនហ៊ុនផ្ដល់សេវាកម្មដែលលោកអ្នកបានប្រើប្រសិនបើលោកអ្នកមានមន្ទិលសង្ស័យនោះលោកអ្នកគួរតែ អោយពួកគេប្រាប់ពីវិធីសាស្ដ្រដែល អាចដឹងពីការស្ទង់ល្បឿនរបស់អ៊ិនធឺណែត។ ទាំងនេះគឺជាមធ្យោបាយដ៏ឆ្លាតមួយក្នុងការគ្រប់គ្រងនូវការគ្រប់គ្រងនូវការប្រើប្រាស់អ៊ិនធឺណែត របស់លោកអ្នក។ប៉ុន្ដែប្រសិនបើលោកអ្នកនៅតែមិនជឿជាក់ថាពួកគេប្រាប់ពីការពិតនោះលោកអ្នកអាចប្រើប្រាស់ពីវិធី សាស្ដ្រមួយចំនួនដូចខាងក្រោមៈ
សម្រាប់ការភ្ជាប់អ៊ិនអឺណែតមកលើកុំព្យូទ័រតែមួយការងារដែលត្រូវតាមដានល្បឿនរបស់វានោះគឺធម្មតានោះទេ។ ប្រសិនបើលោក អ្នកប្រើប្រាស់កម្មវិធីកំចាត់មេរោគ McAfee VirusScan ឬ Total Protection 2009 លោកអ្នកអាចប្រើប្រាស់ Option របស់កម្មវិធីដើម្បី គ្រប់គ្រង។ ដែលវិធីនេះគឺអាចធ្វើការបានត្រឹមតែមួយម៉ាស៊ីនតែប៉ុណ្ណោះ ប៉ុន្ដែវាអាចរកឃើញនូវអ្វីៗដែលទាក់ទងនិងអ៊ិនធឺណែត ដូចជាល្បឿន និងការ Download ជាដើម។ ក្រៅពីនេះនៅមានកម្មវិធីជាច្រើនទៀតដែលមាន មុខងារនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការតាមដានល្បឿន អ៊ិនធឺណែតនិងការប្រើប្រាស់វាហើយអាចដាសតឿនអោយលោកអ្នកឈប់ប្រើប្រាស់ ISP ដែលលោកអ្នកកំពុងតែប្រើ ប្រសិនបើពួគគេមិនបាន ធ្វើអ្វីដែលបានសន្យានោះ។ ការស្ទង់នៃល្បឿនអ៊ិនធឺណែតនេះអាចមើលទៅលើល្បឿននៃការ Download និងការ Upload ហើយលោកអ្នកនិង អាចប្រៀបធៀបបានថាល្បឿនដែលបានត តើវាត្រូវគ្នាដែររឺទេ។ ក្រៅពីនេះលោកអ្នកអាចប្រើប្រាស់កម្មវិធីជាច្រើនដូចជាៈ
-BitMeter2: កម្មវិធីនេះលោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃ ហើយអាចបង្ហាញជាផ្ទាំងថ្លានៅលើ Screen ឬនៅក្នុង System Tray ដោយវាបង្ហាញពីពេលវេលាយ៉ាងច្បាស់អំពីទំហំនៃការ Download Upload និងពីល្បឿនរបស់វាជាប្រចាំថ្ងៃ សប្ដាហ៍ និងខែ។
– WatchWAN (free): កម្មវិធីនេះសម្រាប់ត្រួតពិនិត្យលើប្រព័ន្ធដំណើរការ MAC និង IP Address ។ វាកំចាត់ចោលនូវការផ្លាស់ប្ដូរ Packet រវាងកុំព្យូទ័ររបស់លោកអ្នកនិងខ្សែ Modem ឬពី Router និងដំណើរការទាំងឡាយណាដែលអាចរំខានដល់ការប្រើប្រាស់។
– Bandwidth Meter Pro: ចាប់តាំងពីមានកម្មវិធីដ៏ល្អដូចជា BitMeter2 លោកអ្នកពិតជាមិនបានឃើញកម្មវិធីដ៏ល្អមួយទៀតដូចជា Bandwidth Meter Pro នោះទេ។ កម្មវិធីនេះមាន Screen ស្រស់ស្អាត។
Router ភាគច្រើនតែងតែមាន Port ជាច្រើនសម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗរួមទាំង Wi-Fi ផងដែរ។ កម្មវិធីដែល Built In នៅក្នុង Router ទាំងនោះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យពីការប្រើប្រាស់ អ៊ិនធឺណែតនោះទេព្រោះមានកុំព្យូទ័រជាច្រើនដែលកំពុង ប្រើអ៊ិនធឺណែតជារៀងរាល់ពេលនោះ។ ប៉ុន្ដែប្រសិនបើលោកអ្នកកំពុងតែប្រើប្រាស់ Wi-Fi Router ស៊េរីថ្មី លោកអ្នកគួរតែជ្រើសរើសយក Wi-Fi Router ដែលមាន SNMP (Simple Network Management Protocol) ដែលប្រភេទ Router ទាំងនេះវាមានតំលៃប្រហាក់ប្រហែលគ្នានិង Router ដែលគ្មាន SNMP។ ចំពោះ Wi-Fi Router ដែលមាន SNMP លោកអ្នកអាចប្រើវាដូចជាប្រភេទនៃកម្មវិធីដែលសម្រាប់គ្រប់គ្រងប្រព័ន្ធ Network ដោយ Client ទាំង អស់អាចធ្វើការកត់ត្រាដោយខ្លួនឯងបាននៃដំណើរការរបស់អ៊ិនធឺណែតនូវរាល់ឧបករណ៍ទាំងអស់នៅក្នុងប្រព័ន្ធ Network។ ចំណែកឯ SNMP Wi-Fi Router ដែលមានតំលៃខ្លះវារាប់បញ្ចូលទាំង Linksys WRV200, D-Link DWL2100AP និង D-Link DFL-CPG310។ ចំពោះកម្មវិធីសម្រាប់គ្រប់គ្រង SNMP ដែលគេចូលចិត្ដប្រើហើយមានជាកម្មវិធីដែលមានសមត្ថភាពខ្ពស់ ដូចជា កម្មវិធី Paessler PRTG Network Monitor ជាដើម ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: