jump to navigation

របៀប Block នៃការដំឡើងកម្មវិធីផ្សេងៗដែលដំណើរនៅលើកុំព្យូទ័រ ខែធ្នូ 14, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

គន្លឹះក្នុងលេខនេះនឹងផ្ដល់ជូនមិត្ដអ្នកអានទាំងឡាយដើម្បីធ្វើការ Block នូវរាល់កម្មវិធីដែលមានភ្ជាប់មកជាមួយ Windows ឬជាកម្មវិធីដំឡើងដទៃទៀតពីការដំណើរការនៅលើម៉ាស៊ីនកុំព្យូទ័រណាមួយ។ ប្រសិនជាអ្នកចង់ធ្វើការ Restrict កម្មវិធីមួយពីការដំណើរការ។ ក្រុមគ្រួសាររបស់អ្នក និងអ្នករួមការងារទាំងអស់នឹងទទួលបាននូវដំណោះ ស្រាយយ៉ាងងាយក្នុងការធ្វើបែបនេះ។ វាពិតជាមានប្រយោជន៍សំរាប់អ្នក ប្រសិនណាជាអ្នកចង់ចែករំលែកនូវ ម៉ាស៊ីនកុំព្យូទ័រជាមួយអ្នកប្រើប្រាស់ផ្សេងឯទៀត ឬអ្នកមិនចង់ឱ្យអ្នកទាំងនោះដំណើរការនូវរាល់កម្មវិធីទាំងអស់ ដែលបានដំឡើង។ កម្មវិធីនេះអាចដំណើរស្ទើតែគ្រប់ប្រភេទ Windows ហើយអ្នកអាច Download កម្មវិធីនេះតាម រយៈ Link: http://www.computeronlinetips.com/Free-Dump/AppLockerV1102.zip ។ របៀបខ្លះៗក្នុងការអនុវត្ដន៍ៈ
-បន្ទាប់ពីបានធ្វើការ Download ចប់រួចរាល់ហើយ សូមធ្វើការដំឡើងតាមជំហានងាយៗរបស់ផ្ទាំង Wizard។ ខណៈ បន្ទាប់ពីបានធ្វើការដំឡើងរួចរាល់ហើយ សូមចុចពីរដងនោលើ AppLocker Icon នៅលើ Desktop ដើម្បីចាប់ផ្ដើម ដំណើរការកម្មវិធី។ ឥឡូវនេះកម្មវិធីនឹងបង្ហាញនូវ List នៃកម្មវិធីទាំងឡាយដែលមានដូចជា Microsoft Word, Excel, Internet Explorer និង កម្មវិធីជាច្រើនទៀត។

មកដល់កន្លែងនេះសូមចុចនៅលើ CheckBox របស់កម្មវិធី បន្ទាប់មកចុចនៅលើប៊ូតុង Save ដើម្បី Block នូវកម្មវិធី ផ្សេងៗនោះ។ ករណីដែលអ្នកចង់ធ្វើការ Block កម្មវិធី Internet Explorer ដូច្នេះសូមចុចលើ CheckBox នៃ Internet Explorer ហើយខណៈពេលដែល Save ការផ្លាស់ប្ដូររួចរាល់ហើយ សូមសាកល្បងចុចនៅលើកម្មវិធី Internet Explorer ដំណើរការវា ពេលនោះអ្នកនឹងទទួលបានសារមួយដូចខាងក្រោមៈ

ឥឡូវនេះអ្នកអាចបញ្ចូលបន្ថែមនូវកម្មវិធីផ្សេងៗ សំរាប់កម្មវិធីដែលបាន Lock ដោយ Default ក្នុង List។ អ្នកអាច Lcok ទៅលើកម្មវិធីផ្សេងៗឯទៀតដោយគ្រាន់តែចុចលើប៊ូតុង “Configure” ដើម្បីបើកផ្ទាំង Configuration windows។ សូមវាយនៅត្រង់ប្រអប់ Caption នូវពាក្យណាមួយដែលអ្នកចង់បង្ហាញនៅលើ “Lock Application” List។ បន្ទាប់មក វាយឈ្មោះ File ដំណើរការ (EXE) និងចុចប៊ូតុង Add ដើម្បីបញ្ចូលនូវកម្មវិធីថ្មីៗទាំងនោះ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: