jump to navigation

លក្ខណៈសម្បត្តិ​របស់ Ubuntu 10.04 Lucid Lynx ខែធ្នូ 14, 2010

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

បន្ទាប់​ពី​ចេញ​នូវ​កំណែ​សាកល្បង​ជា​ច្រើន ទីបំផុត Ubuntu 10.04 Lucid Lynx បាន​ចេញ​ផ្សាយ​ហើយ។ ទស្សនាវដ្ដី​កុំព្យូទ័រ​សូម​បង្ហាញ​នូវ​លក្ខណៈសម្បត្តិ​ថ្មីៗ​របស់ Ubuntu 10.04 Lucid Lynx ដល់​មិត្ត​អ្នក​អាន​ឲ្យ​បាន​ជ្រាប។
បង្កើន​ល្បឿន Boot លោកMark Shuttleworth បាន​សន្យា​តាំង​ពី​ឆ្នាំ ២០០៩ ថា Ubuntu 10.04 Lucid Lynx នឹង​ដំណើរ​ការ Boot យ៉ាង​លឿន។ ឥឡូវ​បន្ទាប់​ពី​ការ​អភិវឌ្ឍន៍​យ៉ាង​យូរ​មក Ubuntu មាន​សមត្ថភាព Boot យ៉ាង​លឿន​គឺ​ត្រឹមតែ​១០​វិនាទី​ប៉ុណ្ណោះ។
រូប​រាង​ថ្មី Ubuntu 10.04 ប្រើ​រូបរាង Plymouth ជំនួស​ឲ្យ Usplash ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ខណៈ​ពេល​ដំណើរការ Boot កុំព្យូទ័រ ។

មិន​មែន​តែ​រូបរាង​នៃ​ការ Boot នោះ​ទេ​ប៉ុន្តែ​គឺ​ប្រព័ន្ធ​ទាំងមូល​ដូចជា រូបតំណាង ស្បែក​ផ្ទៃតុ បង្អួច​ចូល និង​នៅ​មាន​ច្រើន​ទៀត ត្រូវ​បាន​ផ្លាស់ប្ដូរ​ថ្មី​ទាំង​អស់។ ការ​រចនា​ថ្មី​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ទាក់​ទាញ និង​មាន​ភាព​ទាន់​សម័យ។

Ubuntu One Music Store
អាច​ឲ្យ​អ្នកប្រើ​ទិញ​បទ​ចម្រៀង​ដែល​គេ​ពេញ​ចិត្ត និង​តាម​តម្រូវការ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​អនឡាញ​អ៊ីនធឺណិត។

Ubuntu One File Syncing:
File Syncing គឺ​ជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​ឯកសារ​ជាមួយ​សេវាកម្ម Ubuntu One ដោយ​គ្រាន់តែ ចុច​កណ្ដុរស្ដាំ​ហើយ​ជ្រើស​យក “Synchronize on Ubuntu One”។
គាំទ្រ iPad, iPhone និង iPod touch:
ឥឡូវ​ឧបករណ៍​របស់ Apple អាច​ដំណើរការ​បាន​នៅ​លើ Ubuntu ប៉ុន្តែ​វា​នូវ​មាន​កំណត់​លើ​ផ្នែក​ខ្លះ។ មជ្ឈមណ្ឌល​កម្មវិធី​របស់ Ubuntu
កំណែ​ថ្មី​របស់​មជ្ឈមណ្ឌល​កម្មវិធី Ubuntu (Software Center) បង្ក​លក្ខណៈ​ងាយស្រួល ហើយ​ផ្ដល់​ជូន​នៅ​សេចក្ដី​ពិពណ៌នា និង​រូបភាព​របស់​កម្មវិធី​បាន​ល្អ​ជាង​មុន។ មាន​កម្មវិធី​ជា​ច្រើន​និង​ងាយស្រួល​ដំឡើង​បំផុត។

Blogging client ក្នុង​កំណែ​នេះ Ubuntu បាន​ភ្ជាប់​ជាមួយ​កម្មវិធី Gwibber ដែល​អនុញ្ញាត​ឲ្យ​អ្នក​រក្សា​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក។ Ubuntu គាំទ្រ​គេហទំព័រ​ល្បីល្បាញ​ជា​ច្រើន​ដូចជា ៖ Digg, Facebook, Twitter, Flickr និង​មាន​ជា​ច្រើន​ទៀត…

បង្កើត​និង​កែប្រែ​ភាពយន្ត​ដោយ​ខ្លួនឯង ជាមួយ​កម្មវិធី PiTiVi វា​អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​ឯកសារ​វីដេអូ ឬ​បង្កើត​ភាពយន្ត​ដោយ​ខ្លួន​ឯង។

Ubuntu មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ទៀត​ដែល​ទស្សនាវដ្ដី​កុំព្យូទ័រ​ពុំ​អាច​រៀបរាប់​អស់។ លោក​អ្នក​អាច​ទាញ​យក Ubuntu បាន​ដោយ​សេរី​នៅ​លើ​គេហទំព័រ​របស់ Ubuntu គឺ http://www.ubuntu.com ដើម្បី​សាក​ល្បង​នូវ​លក្ខណៈ​សម្បត្តិ​ថ្មី​របស់ Ubuntu ដោយ​ខ្លួន​ឯង។ ឬ​លោក​អ្នក​អាច​អញ្ជើញ​មក​ការិយាល័យ​របស់​ទស្សនាវដ្ដី​យើង​ផ្ទាល់​ដើម្បី​ចម្លង​កម្មវិធី​នេះ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: