jump to navigation

ចង់​ទិញ​ទូរស័ព្ទ​ដៃ​មួយ​ទឹក​ គួរ​សង្កេត​លើ​ចំណុច​ណា​ខ្លះ? ខែមករា 21, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

ការ​សម្រេច​ចិត្ត​​ចំណាយ​ថវិកា​ក្នុង​ការ​ទិញ​​​ទូរស័ព្ទ​មួយ​ទឹក ​មក​ប្រើ​នោះ​គឺ​ពិត​ជា​​ការ​ប្រថុយ​ប្រថាន​បន្តិច​ហើយ​ ព្រោះ​ខ្លាច​តែ​ទិញ​ទៅ​ប៉ះ​ចំ ទូរស័ព្ទ​គ្មាន​គុណភាព ​ចំណាយ​ថវិកា​ឥត​ប្រយោជន៍ មិន​សម​ទៅ​តាម​បំណង​រំពឹង​ទុក​។ អញ្ចឹង​មិត្ត​យុវវ័យ​ដែល​កំពុង​តែ​ស្វែង​រក​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ ​មក​ប្រើប្រាស់​នោះ គួរ​ពិចារណា​ និង​សង្កេត​លើ​ផ្នែក​​ណា​ខ្លះ​ ទើប​ទទួល​បាន​ទូរស័ព្ទ​ដៃ​ប្រកប​ដោយ​គុណភាព​ស្រប​ទៅ​តាម​ទំហំ​ទឹកប្រាក់​ដែល​បាន​ចំណាយ​នោះ?

ខ្ញុំ​មាន​បំណង​ចង់​ទិញ​ទូរស័ព្ទ​ដៃ​ដែល​គេ​ប្រើ​ហើយ តែ​អត់​ដឹង​មើល​លើ​អី​ខ្លះ​ទេ Sa អាច​ប្រា់ប​បាន​ទេ? អ្ហេ! ចំពោះ​បញ្ហា​នេះ Sa សូម​បង្ហាញ​ជូន​នូវ​​គន្លឹះ​មួយ​ចំនួន​ក្នុង​ការជ្រើស​រើស​​ទូរស័ព្ទ​មួយ​ទឹក​ ប្រកប​ដោយ​គុណភាព​ខ្ពស់​ដូច​ខាង​ក្រោម៖

•សួរ​បញ្ជាក់​រក​ប័ណ្ណ​ធានា ប្រសិន​បើ​ទូរស័ព្ទ​នោះមិន​ទាន់​ផុត​កាល​កំណត់​នៅ​ឡើយ
•ករណី​គ្មាន​ប័ណ្ណ​ធានា​​ ត្រូវ​​សួរ​បញ្ជាក់​អោយ​បាន​ច្បាស់​ពី​ម្ចាស់​ហាង​ ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​ទូរស័ព្ទ​ម៉ូដែល​នេះ​ តើ​អាច​ធានា​អោយ​រយៈ​ពេល​ណា​ដែរ ?
•ផ្ទៀងផ្ទាត់ លេខ Imei ១៥ខ្ទង់​គ្រាន់​តែ​ចុច *#06# នោះ Imei Number នឹង​បង្ហាញ​លើ​អេក្រង់
•ពិនិត្យ​មើល​តែម​ដែល​បិទ​ជាប់​នឹង​ទូរស័ព្ទ​អោយ​បាន​ត្រឹម​ត្រូវ បើ​ដាច់​រហែក​មាន​ន័យ​ថា​ម៉ាស៊ីន​នោះ​ធ្លាប់​ជួសជុល
•ពិនិត្យ​មើល​ខ្ចៅ​ទូរស័ព្ទ បើ​មាន​ស្នាម​រិចរឹល​ គឺ​ម៉ាស៊ីន​នោះ​ក៏​ធ្លាប់​ជួសជុល​ហើយដែរ
•ពិនិត្យ​អេក្រង់​ បើ​មាន​ចំណុច​ ជាំ ចូល​ទឹក ស្លេក ឬ​ឆ្នូត..
•រើស​យក​ថ្ម Originalមិន​ឆាប់​ប៉ោង ហើម ឬ​ខូច ទើប​កាន់​បាន​យូរ
•ជ្រើស​រើស​ប្រភេទ​ឆ្នាំង​សាក Original បញ្ចូល​ឆាប់​ពេញ ងាយ​ស្រួល​សាក
•ពិនិត្យ​មើល​បញ្ចូល​ថ្ម វា​ធ្វើ​អោយ​ម៉ាស៊ីន​ទូរស័ព្ទ​ឡើង​ក្ដៅ​អត់ ហើយ​បញ្ចូល​ថ្ម​ចូល​ដែរ​រឺ​ទេ ឬ​ពេល​ឈប់​សាក​ក៏​អស់​ទៅ​វិញ
•ប្រសិន​បើ​ទូរស័ព្ទ​នោះ​មាន​កាមេរ៉ា សូម Test ពី​សមត្ថ​ភាព​ ក៏​ដូច​ជា​​ភ្លើងFlashជា​ដើម
•ដោត​កាស​ដើម្បី​ធ្វើតេស្ត​សំឡេង​របស់​វិទ្យុ និង​បទ​ចម្រៀង
•សូម​ចាក់​ចម្រៀង​ស្ដាប់​ក្រែង​មាន​សំឡេង​រ៉ែ ឬ​លឺ​ខ្សោយ
•ធ្វើ​ការ Call ចេញ​ចូល ដើម្បី​អោយ​ដឹង​ថា​លឺ​ច្បាស់ រឺ​មិន​ច្បាស់
•ធ្វើ​ការ​ប្ដូរ Sim​ card ព្រោះ​ទូរស័ព្ទ​ខ្លះ​អាច​ស្គាល់​តែ Sim ១ រឺ ២ ប្រព័ន្ធ​តែ​ប៉ុណ្ណោះ
•សង្កេត​មើល​លើ​បញ្ហា​ សេវា គុណភាព​ថ្ម ម៉ាស៊ីន​ឧស្សាហ៍ Restart ការ​គាំង ឬ​មាន​​បញ្ហា​ផ្សេងៗ​ទេ​ សូម​ប្រញាប់​យក​ទៅ​ជួប​អ្នក​លក់​ភ្លាម កុំ​ទុក​យូរ​អោយ​សោះ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: