jump to navigation

អ្វី​ទៅ​ជា Bluetooth? ខែមករា 21, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

បើ​និយាយ​​ពី Bluetooth ​ប្រហែល​​ជា​រឿង​សាមញ្ញ​បំផុត​សម្រាប់​ប្រិយមិត្ត ​តែ​ប្រហែល​ជាពុំ​ទាន់​បាន​ដឹង​ច្បាស់​ថា​តើ Bluetooth នេះ​កើត​ឡើង​តាំង​ពី​ពេល​ណា​​នោះ​ទេ។​ តើ​វា​តួនាទី​យ៉ាង​ម៉េច​ខ្លះ​ទៅ? មាន​ប៉ុន្មាន​ version ? ​មាន​លក្ខណៈ​យ៉ាង​ណា​ខ្លះ​ទៅ? សូម​ស្វែង​យល់​ជា​មួយ Sabay ដូច​ខាង​ក្រោម៖

Bluetooth គឺ​ជា​បច្ចេកវិទ្យា open wireless ដែល​ត្រូវ​បានគេ​ប្រើ​សម្រាប់​ផ្ទេរ​ទិន្នន័យ​​ក្នុង​ចម្ងាយ​ខ្លី ( ប្រើ​ប្រាស់​​ប្រព័ន្ធ​​វិទ្យុ​ផ្ទេរ​ឯកសារ​តាម​រលក ) នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ និង fixed device មួយ​ចំនួន​​​ដោយ​បង្កើត Personal Area Network (PANs) ដែល​មាន​សុវត្ថិ​ភាព​ខ្ពស់​។ បច្ចេកវិទ្យា​ថ្មី​នេះ​ប្រើ​ប្រាស់​ប្រេកង់ hopping spread spectrum ដែល​កាត់​យក​ទិន្នន័យ​​​ និង​​ផ្ទេរ​ក្នុង​កម្រិត 79 bands ( ស្មើ​នឹង1MHz​)។ ចន្លោះ​​ហ្វ្រេកង់ស៍​​ដែល Bluetooth អាច​បាញ់​បាន​គឺ​ពី 2402-2480​ MHz។

លក្ខណៈ​ពិសេស​​របស់​Version​នីមួយៗ

•Bluetooth v1.1 និង v1.0B មាន​ភ្ជាប់​មក​ជា​មួយ (BD_ADDR) ជា Address សម្រាប់​កំណត់ Hardware device របស់ Bluetooth។
•Bluetooth v1.2: អាច​ផ្ទេរ​ទិន្នន័យ​បាន​ក្នុង​កម្រិត 1 Mbit/s មាន​បំពាក់ AFH ជា​ប្រភេទ​​ហ្វ្រេកង់ស៍​ Adaptive ដែល​អាច​ការ​ពារ​​ការ​ជ្រៀត​ពីហ្វ្រេកង់ស៍​ដ៏​ទៃ​ទៀត​។
•Bluetooth v2.0+EDR: អាច​ផ្ទេរ​ទិន្នន័យ​បាន​ក្នុង​កម្រិត 3 Mbit/s។
•Bluetooth v2.1+EDR: អាច​ផ្ទេរ​ទិន្នន័យ​បាន​ក្នុង​កម្រិត 3​​ Mbit/s ដែរ​ តែ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា SSP(Secure Simple Pairing) និង​EIR(Extended Inquiry Response) ដែល Version នេះ​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​ឆ្នាំ 2007។
•Bluetooth v3.0+ HS (High-Speed): គឺ​ជា Version ចុច​ក្រោយ​បំផុត​ដែល​​បាន​បញ្ចេញ​នៅ​ឆ្នាំ 2009 ហើយ​អាច​​ផ្ទេរ ​ទិន្នន័យ​បាន​ក្នុង​កម្រិត 24​​ Mbit/s ជា​មួយ​នឹង​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា​មាន​បំពាក់ AMP (Alternate MAC/PHY) និង UCD (Unicast Connectionless Data)។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bluetooth ត្រូវ​បាន​បង្កើត​ដំបូង​ដោយ​​ក្រុមហ៊ុន​ទូរគមនាគមន៍ Ericsson កាល​ពី​ឆ្នាំ 1994 ហើយបច្ចុប្បន្ន​នេះ​គ្រប់​គ្រង​ដោយ Bluetooth Special Interest Group។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: