jump to navigation

អ្វី​ទៅ​3G​? ខែមករា 21, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

មក​ដល់​ពេល​នេះ​​ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ពុំ​ទាន់​បាន​ស្គាល់​ច្បាស់​អំពី​ប្រព័ន្ធ 3G ទេ។ តើ​វា​មាន​តួនាទី​យ៉ាង​ម៉េច​ទៅ? ហើយ​កើត​ឡើង​តាំង​ពី​ពេល​ណា​មក? មាន​អ្នក​ប្រើ​ប្រាស់​ប៉ុន្មាន​ហើយ?

ម៉ូដែល Nokia 6650 ប្រើ 3G ប្រព័ន្ធ UMTS
3G គឺ​ជា​ពាក្យ​កាត់នៃ Third Generation (IMT-2000) ដែល​សមាគម​ទូរគមនាគមន៍​​អន្តរជាតិ​បាន​ទទួល​យក​ជា​ផ្លូវ​ការ​​​​សម្រាប់​​ការ​បំពាក់​មុខ​ងារ​ថ្មី​អោយ​ទូរស័ព្ទ​​​ គឺ​​​អាច​ភ្ជាប់​បណ្ដាញ Internet បាន។ 3G ត្រូវបាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​លើក​ដំបូង​ដោយ NTT DoCoMo របស់​ជប៉ុន​​នៅ​ក្នុងឆ្នាំ 2000 ដោយ​ប្រព័ន្ធ W-CDMA។

បន្ទាប់​មក​នៅ​ប្រទេស​កូរ៉េ SK Telecom បាន​ដាក់​អោយ​ប្រើ​ប្រាស់​​ជា​មួយ​ប្រព័ន្ធ 1xEV-DOក្នុងឆ្នាំ 2002។ ចំណែក​នៅ​អឺរ៉ុប​វិញ Manx Telecom បាន​​ជ្រើស​រើស​ប្រព័ន្ធ W-CDMA ដាក់​អោយ​ប្រើ​នៅ​ឆ្នាំ 2001។ Monet Mobile Networks របស់​អាមេរិក​ក៏​បាន​ជ្រើស​រើស​ប្រព័ន្ធ CDMA2000 ដាក់​អោយ​ប្រើ​ប្រាស់​ដែរ​​តែ​ក៏​បាន​ដួល​រលំ​ ហើយ​​ក្រោយ​មក Verizon Wireless ជា​អ្នក​បន្តវេន​​​។ m. Net Corporation របស់​អូស្ត្រាលី​ប្រើ UMTS ជា​មួយ​នឹង​ទំហំ 2100MHz ក្នុងឆ្នាំ 2002។

រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ ​ភ្ជាប់ Internet តាម​​ប្រព័ន្ធ 3G បាន​ កើន​ឡើង​ដល់ 1 ពាន់​លាន​ហើយ​បើ​គិត​ពី​ប្រទេស​ដែល​ ប្រើ​ប្រាស់​ច្រើន​ជា​គេ​រួម​មាន​​ ​ជប៉ុន​មាន 98% កូរ៉េ 80% អាមេរិក 48% និង​អង់គ្លេស 38%។

Changes in Mobile Internet Activities, 2006-2011

ទន្ទឹម​គ្នា​នេះ​ដែរ​​ប្រទេស​ដែល​មាន​កំណើនលឿន​បំផុត​ គឺ ចិន941% ប្រេស៊ីល 148% និង​រុស្ស៊ី 81%។ ចំណែក​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ​​ក៏​មាន​កំណើន​​ឡើង​ដែរ​តែ​ក្នុង​កម្រិតតិច​តួច​នៅ​ឡើយ។

បើ​ទោះ​បី​ជា​បច្ចេកវិទ្យា​មាន​កំណើន​គួរ​អោយ​កត់​សម្គាល់​ក្នុង​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ​ប្រជាជន​ក្នុង​ប្រទេស​នេះ​​ក៏​ពុំ​ទាន់​ទទួល​បាន​នូវ​ចំណេះ​ដឹង ​ស៊ី​ជម្រៅ​ដូច​ប្រទេស​អភិវឌ្ឍន៍​លើ​ពិភព​លោក​ដែរ​៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: