jump to navigation

ដោះស្រាយ Spyware និង Hijacker Software ខែមករា 23, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

​វា​ជា​រឿង​មួយ​ពិបាក​ណាស់ បើសិនជា​យើង​ព្យាយាម​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ពពួក software ដែល​បង្ក​បញ្ហា​ចំពោះ​កុំព្យូទ័រ​របស់​យើង (​ដូចជា Adware, Spyware malware និង​ផ្សេងៗ​ទៀត​) ពពួក software មេរោគ​រំខាន​ទាំងនេះ​មិន​ត្រឹមតែ បង្ក​ជា​បញ្ហា​ចំពោះ​កុំព្យូទ័រ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​លួច​យក​ពត៌មាន​ដទៃទៀត​ដែល​មាន​នៅក្នុង​ម៉ាស៊ីន​របស់​យើង ។ ភាគច្រើន​នៃ​ពួកវា​ច្រើន​តែ​មក​តាម​រយៈ​ការប្រើប្រាស់ Internet នៅពេល​ដែល​កុំព្យូទ័រ​របស់​យើង​មិន​បាន​ប្រើប្រាស់​អ្វី ឬ​វិធី​ណាមួយ​សំរាប់​ការពារ​សោះ​នោះ ។ ភាគច្រើន​នៃ​បញ្ហា​ទាំងនេះ​ច្រើន​កើតមានឡើង​ចំពោះ​អ្នក​ទើប​ចាប់ផ្តើម​ប្រើ​កុំព្យូទ័រ​ថ្មីៗ ឬ​អ្នក​ធ្លាប់ប្រើ​ហើយ​ក៏​ដោយ​តែ​ពុំ​សូវ​បាន​យកចិត្តទុកដាក់ ឬ​គ្មាន​វិធី​សំរាប់​ការពារ​មួយ​ដែល​មាន​ប្រសិទ្ធិភាព​គ្រប់គ្រាន់ ។​

​ការឆ្លង​របស់​មេរោគ​កុំព្យូទ័រ​ទាំងនោះ​គឺ​លឿន​ជាទីបំផុត នៅពេលដែល​យើង​បើក​កុំព្យូទ័រ​ដែលមាន Internet ប្រើ​ភ្លាម​វា​ក៏​អាច​ឆ្លង​បាន​ភ្លាមៗ​ដែរ​គឺ​មិន​ដល់​មួយ​នាទី​ផង​ទេ​ជា​ទូទៅ ។ ប្រភព​របស់​មេរោគ​ពពួក Malware ទាំងនោះ​អាច​ឆ្លង​មក​តាម​រយៈ Website របស់​អ្នក​ណាមួយ​ដែល​យើង​បាន​ចូល ទោះ​ដោយ​ចេតនា​ក្តី អ​ចេតនា​ក្តី ឯ​ប្រភព​ចម្លង​មួយទៀត​នោះ​គឺ​តាមរយៈ email, ពពួក​មេរោគ​ទាំងនោះ​លួច​ចូល​ទៅក្នុង PC របស់​យើង​តាមរយៈ FREE PROGARM មួយចំនួន​តាម​វិធី​មួយ​គឺ ជាបឋម​គេ​បង្កើតឲ្យមាន​ប្រូ​ក្រា​មមួយ​ចូល​មក​ជា​មុន ប្រូ​ក្រាម​នេះ​វា​គឺជា​អ្នក​លួច​បើកផ្លូវ​សំរាប់​ឲ្យ​មេរោគ​ផ្សេងទៀត​អាច​ចូល​មក​បាន ឬ​ដើម្បី​បង្ក​បញ្ហា​បាន ពួក​វា​ទាំងពីរ​ក៏​ជា​អ្នក​បង្កបញ្ហា​ដល់ Operating System របស់​យើង និង​ប្រូ​ក្រាម ប៉ុន្តែ​មាន​មេរោគ​មួយ​ចំនួន​វា​មិន​ត្រឹម​តែ​បង្ក​បញ្ហា​ត្រឹម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឲ្យ​គ្រឿង Hardware របស់​យើង​ខូច​លែង​អាច​ប្រើ​ការ​បាន​ទាំងស្រុង​តែ​ម្តង នេះ​គឺជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត ។​

​បើ​យើង​យក​ពាក្យ Spyware នោះ​មក​និយាយ​ឲ្យ​ងាយ​ស្តាប់ និង​យល់បាន​នោះ​គឺ​ពួក​វា​តាមដាន​នូវ​រាល់​សកម្មភាព​របស់​យើង ពេល​យើង​ចូល Internet វា​សង្កេតមើល​តាំងពី​ទម្លាប់​របស់​យើង Website ណាខ្លះ​ដែល​យើង​ចូល​រួច​បញ្ជូន​ពត៌មាន​ទាំងអស់​ដែល​វា​ប្រមូល​បាន​បញ្ជូន​ទៅឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ​ដែល​ជា​អ្នក​ទទួល​ប្រយោជន៍​នេះ ។ ឬ​អាច​ថា​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ទាំងនោះ​ជា​អ្នក​ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ដៃ ប៉ុន្តែ​មិន​ស្ថិត​នៅក្នុង​រង្វង់​នៃ​ការគ្រប់គ្រង​របស់​ខ្លួន​ដោយផ្ទាល់​ឡើយ គឺ​បាន​ធ្វើ​វា​ជា​ប្រយោល​ចៀសវាង​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់ បើសិនជា​គេ​រកឃើញ ។​

​ពួក Spyware ទាំងនោះ​បាន​ដាក់ចេញ​នូវ Popup ជារឿយ​ដើម្បី​ឲ្យ​យើង click ទៅ​លើ​វា នៅពេល​នោះ​ដោយ​ការចាប់អារម្មណ៍​ចំពោះ Popup យើង​បាន​បើក GATE របស់ “POPUP BLOCKER” អនុញ្ញាត​ឲ្យ​វា​បើក​តែ​វា​មិន​ត្រឹម​តែ​បើក Popup ឲ្យ​យើង​មើល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​គឺ​វា​មាន​លទ្ធភាព​បញ្ជូន Spyware ចូលទៅក្នុង​ម៉ាស៊ីន​របស់​យើង​ក្នុងពេល​តែមួយ​ព្រម​គ្នា ត្រង់នេះ​យើង​ជា​អ្នក​ប្រើ​មិន​ចាប់ភ្លឹក​ឡើយ ។ ក្រៅពីនេះ​ទៀត​មាន Spyware ខ្លះ​បាន​គ្រប់គ្រង​ទាំងស្រុង​ទៅលើ Browser របស់​យើង​តែម្តង បន្ទាប់​មក​វា​ប្រើប្រាស់​ម៉ាស៊ីន​របស់​យើង​ដើម្បីឲ្យ​ទៅ​លួច​យក​អ្វី​មួយ​ពី​ម៉ាស៊ីន​របស់​អ្នកណា​ម្នាក់​ទៀត ឬ​អាច​ប្រើប្រាស់​ម៉ាស៊ីន​របស់​យើង​ឲ្យ​បញ្ជូន​ចេញ​មេរោគ​ផ្សេងៗ​ទៅ​អ្នកដទៃ​រាល់ពេល​ដែល​យើង​បញ្ជូន email របស់​យើង​ចេញ ។ បញ្ហា​នេះ​គឺជា​រឿង​មួយ​ពិបាក​សំរាប់​គ្រប់គ្រង និង​សំរាប់​អ្នក​គ្រប់​គ្នា​ពីព្រោះ​ប្រភព​នៃ​អ្នកបង្ក​ពុំ​អាច​រកឃើញ ឯ​អ្នក​ប្រើ​កុំព្យូទ័រ​ធម្មតាៗ​សោះ​បាន​ក្លាយជា​អ្នក​បញ្ជូន​មេរោគ​ចេញ​ដោយ​ពុំបាន​ដឹង​ខ្លួន​សោះ ។​

​ពពួក​មេរោគ​ទាំងនោះ​មិន​មាន​តែ​មួយ ឬ​ពីរ​នោះឡើយ គឺ​រាប់ម៉ឺន​ឯណោះ ប៉ុន្តែ​គោលដៅ​របស់​ពួក​វា​គឺ​ពុំ​ដូចគ្នា​ទាំង​អស់​ឡើយ ។​

​ហេតុ​នេះ​សូម​កុំ​គិត​ថា​ម៉ាស៊ីន​របស់​យើង​មាន​សុវត្ថិភាព​មួយ​រយ​ភាគរយ​ឲ្យសោះ ពីព្រោះ​ពួក​មេរោគ​ទាំងនោះ​នៅ​រង់ចាំ​តែ​ចន្លោះប្រហោង​របស់​យើង​តែប៉ុណ្ណោះ វា​អាច​សម្ងំ​នៅក្នុង​ម៉ាស៊ីន​យើង​រាប់​ខែ ឬ​ឆ្នាំ ដើម្បី​បាន​ឱកាស​ល្អ​ណា​មួយ​ដែល​វា​ត្រូវការ​ដើម្បី​ធ្វើ​សកម្មភាព​នោះ ដូចនេះ​សូមកុំ​គិត​ថា​គ្មាន​អ្វី​កើតឡើង ប្រហែលជា​មិន​អី​ទេ នោះ​គឺ​ខុស​ហើយ ។​

មាន​មធ្យោបាយ​មួយចំនួន​ដែល​យើង​អាច​ប្រើ​ឬ​ធ្វើ​ដើម្បី​ការពារ​ពពួក​មេរោគ​ឈ្លានពាន​ទាំងនោះ ដោយ​យើង​ប្រើ​វិធី​ការពារ​ផង​និង​កំចាត់​ផង​រួម​គ្នា ។ មិនតែប៉ុណ្ណោះ​សូម​ចាំ​ថា �​មេរោគ​កើតមាន​រួច​សិន​, បង្ក​បញ្ហា​រួច​សិន ទើប​អាច​រក​វិធី​កំចាត់​បាន​តាម​ក្រោយ​� សូម​ពិចារណា​ចំពោះ​ន័យ​នេះ នោះ​យើង​អាច​យល់​បាន​ហើយ​ថា តើ​ប្រូ​ក្រាម​កំចាត់​មេរោគ​អាច​ការពារ​យើង​បាន​មួយរយ​ភាគរយ​ដែរឬទេ ?

​បញ្ហា​មួយ​ដែល​យើងទាំងអស់គ្នា​កំពុង​មាន​គឺ​យើង​ប្រើប្រាស់ Program សំរាប់​ការពារ​មេរោគ​ប្រភេទ Persional Use “FREE”, ទោះបីជា​ដូច្នេះ​ក៏ដោយ​ក៏​ប្រូ​ក្រាម​ដែល​គេ​ឲ្យ​យើង​ប្រើ FREE ទាំងនោះ​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​សំរាប់​ការពារ​ម៉ាស៊ីន​យើង​បាន​ទេ ជួន​កាល​វា​អាច scan រកឃើញ ប៉ុន្តែ​មិន​អាច​ដក​មេរោគ​នោះ​ចេញ​បាន ជួន​កាល​ទៀត​យើង​ដឹង​ថា​មាន​មេរោគ ប៉ុន្តែ​ប្រូ​ក្រាម​ពុំ​អាច scan រកឃើញ ហេតុ​នេះ​គួរ​កុំ​ទុកចិត្ត​ពេក​ចំពោះ​ប្រូ​ក្រាម​ដែល​គេ​ឲ្យ​យើង​ប្រើ​ដោយ Free (​ឥតគិតថ្លៃ​) ទាំងនោះ ។ បើសិន​យើង​ចង់បាន​ប្រូ​ក្រាមការពារ​មេរោគ​ពេញលេ​ញយើង​ត្រូវ​បង់លុយ​ឲ្យគេ​ប្រចាំឆ្នាំ ឬ​ត្រូវ​ទិញ​ក្នុង​តំលៃ​មួយ​, រឿង​នេះ​ពិបាក​បន្តិច​ពីព្រោះ​យើង​ត្រូវមាន Credit Card សំរាប់​ទិញ ពីព្រោះ​ក្រុមហ៊ុន​ទាំងនោះ​ច្រើន​មាន​មូលដ្ឋាន​នៅ​អាមេរិក​ឯណោះ ។ ដូច្នេះ​បញ្ហា​នៅតែ​មាន​ដដែល រឿង​មួយ​ទៀត​នោះ​គឺ​ពេល​យើង​ទិញ CD មក​ប្រើ​ដែល​មាន​ផ្ទុក​ប្រូ​ក្រាម​នៅក្នុង​នោះ​មេរោគ​ខ្លះ​មាន​នៅក្នុង​នោះ​រួចជាស្រេច​ទៅហើយ ដូច្នេះ​ពេល​បញ្ចូល (Install) ប្រូ​ក្រាម​ថ្មី​ចូល​គឺ​មានន័យថា​យើង​បាន​ចម្លង​មេរោគ​ចូល​ផងដែរ យើង​ឃើញ​ហើយ​ថា​បញ្ហា​គឺ​នៅតែ​មាន ។​

​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ? តើ​មាន​ទេ ?

​ដំបូង​យើង​ត្រូវ​រក​វិធី​ការពារ​ខ្លួន​យើង​ជាមួយ​វិធី​ងាយៗ​ខ្លះ​សិន :

​១- នៅ​រាល់ពេល​យើង​ចូល Internet បើសិន​ជា​ត្រូវ​ទិញ​អ្វីមួយ ឬ​សរសេរ​សំបុត្រ ឬ​បញ្ជូន​ឯកសារ​ក៏ដោយ សូម្បី​វាយ Password Network របស់​ក្រុមហ៊ុន គឺ​ត្រូវ​ដក​ខ្សែ Internet ចេញ​សិន​ទើប​វាយ Password Network របស់ Server យើង បន្ទាប់មក​ត្រូវ​ស៊ក​ខ្សែ ឬ បើក​សេវា Internet ជា​ក្រោយ ។​

​២- ខណៈ​នៅក្នុងពេល​ចូល Internet ហើយ​ត្រូវ​សរសេរ​អ្វីមួយ​ដែល​ជា​កិច្ចការ​សំខាន់​ត្រូវ​បិទ Browser និង​ដក​ខ្សែ Internet ចេញ​ដែរ ឬ​អាច Disable Internet សិន​, បិទ Wireless connection បើសិន​ចូល​តាមរយៈ Wireless សរសេរ​អ្វីដែល​ត្រូវ​សរសេរ save វា​រួចរាល់​ហើយ​ទើប​បើក​សេវា Internet ដើម្បី​បញ្ជូន ឬ​ធ្វើការ​អ្វី​ផ្សេង​ជា​បន្ត ។​

៣- ឯកសារ​ដែល​សំខាន់​មិន​គួរ​ទុក​នៅ​ក្នុង​កុំព្យូទ័រ​ឡើយ គួរ​ត្រូវ​បាន save ទុក​ទៅក្នុង Flash Memory ឬ DVD ឬ CD ដែល​យើង​អាច​យក​តាម​ខ្លួន​បាន ក្នុង​ករណី​ចាំបាច់​យើង​អាច save ទៅ​ទុក​ក្នុង Drive ណាមួយ​ផ្សេង​ក្រៅពី Drive C, សូម​កុំ save file ទុក​នៅ​ក្នុង My Document, សូម​កុំ save file ទៅ​ទុក​នៅ​លើ Desktop សូម​កុំ save file ទុក​នៅ​ក្នុង Windows Directory ពីព្រោះ​វា​ងាយ​បាត់បង់​, ងាយ​ឆ្លង​មេរោគ​, ងាយ​ធ្វើឲ្យ​ម៉ាស៊ីនរបស់​យើង​ដើ​រយឺត គឺ​ហាម​ជា​ដាច់ខាត​មិនឲ្យ save file ទុក​ក្នុង​កន្លែង​ទាំងនោះ​ឡើយ​, ពីព្រោះ​ក្នុងពេល​មាន​បញ្ហា​កើតឡើង​យើង​មិន​អាច​ដោះស្រាយបាន ហើយ​ចាំបាច់​ត្រូវ Format Hard Disk បញ្ចូល Window សារជាថ្មី អ្វីៗ​ដែល​យើង​បាន save ទុក​ក្នុង​នោះ​គឺ​ត្រូវ​បាត់បង់​ទាំង​ស្រុង​មិន​អាច​យក​មក​វិញ​បាន​ឡើយ សូម​ប្រយ័ត្ន​ឲ្យបាន​ច្រើន​ចំពោះ​រឿងនេះ ។​

៤- ក្នុងករណី​ដែល​ឯកសារ​យើង​មាន​ទំហំ​ធំៗ ឬ​ក្នុង​ចំនួន​ច្រើន ហើយ​សំខាន់​ផង​នោះ គួរប្រើ Flash Memory មួយ​ដោយឡែក ឯ Memory មួយ​ផ្សេង​ទៀត​សំរាប់​ប្រើ​ជាទូទៅ ធ្វើ​បែប​នេះ​ដើម្បី​ការពារ​យើង​ពី​បញ្ហា​មួយចំនួន ដូចជា​ឆ្លង​មេរោគ​ពី​ម៉ាស៊ីន​របស់គេ ឬ​ខូចខាត​ដោយ​ប្រការ​ណាមួយ ។​

ដោយ​ពេល​ឥឡូវនេះ Flash Memory មាន​តម្លៃថោក​ល្មម​ដែរ​ទេ​គួ​រទិញ​ឲ្យ​វា​មាន​ទំហំ​ធំ​បន្តិច ហើយ​មាន​គុណភាព​ខ្ពស់ កុំ​ស្តាយ​អី​ឲ្យសោះ​បើ​មាន​បញ្ហា​កើតឡើង​ដោយសារ​ទិញ​របស់​គ្មាន​គុណភាព​មក​ប្រើ ។​

​៥- ក្នុង​ខណៈ​ដែល​យើង​ត្រូវ​ធ្វើ​អ្វីមួយ​ផ្សេង​សូមកុំ​បើក Internet Browser ចោល សូម Disable វា​សិន ពេល​ត្រូវ​ការប្រើ​សឹម​បើក​វា​មក​វិញ​ពីព្រោះ​វា​ក៏​អាច​ទុក​លទ្ធភាព​ឲ្យ​មេរោគ​ធ្វើ​សកម្មភាព​បាន​ដូចគ្នា ។​

​វិធី​ការពារ​ដោយ​ប្រើ Software :

– មានប្រូ​ក្រា​មមួយ​ដែល​យើង​គួរ​គិត​ដល់​មុនគេ ហើយ​មាន​សមត្ថភាព​អាច​ការពារ​យើង​បាន​សឹង 100 ភាគរយ គឺ “Deepfreeze” ប្រូ​ក្រាម​នេះ​យើង​អាច​រកបាន​នៅ​តាម​កន្លែង​បំរើសេវា Internet និង​ហាង​លក់ CD Software មួយចំនួន ឬ​អាច​ទិញ​បាន​តាមរយៈ Link ខាងក្រោម​នេះ

​http:\\www.faronics.com/html/deepfreeze.asp

​តម្លៃ $ 45/1year (Standard)

​ប្រូ​ក្រាម Deepfreeze នេះ​មាន​លទ្ធភាព​អាច​បិទ Drive ណាមួយ ឬ​ទាំងអស់​របស់​យើង​មិនឲ្យ​មាន​ការផ្លាស់ប្តូ​រ​អ្វី​បាន ឬ Install អ្វី​ចូល​បានឡើយ យើង​ជា​អ្នក​ប្រើ​អាច​គ្រប់គ្រង​ការបើក ឬ​បិទ​វា​នៅពេលណា​ដែល​យើង​ត្រូវ​បញ្ចូល​អ្វី​ថ្មី​បន្ទាប់​មក​ត្រូវ​បិទ​វា​ភ្លាម ហើយ Restart ម៉ាស៊ីន​របស់​យើង​សារជាថ្មី កុំ​ទុក​ចាំ​រហូត​ធ្វើ​កិច្ចការ​ចប់​ឲ្យសោះ​ព្រោះវា​ជា​ឱកាស​មួយ​អាច​ឲ្យ​មេរោគ​ឆ្លង​ចូល​បានដែរ ។​

Deepfreeze មិនមែន​ជា​ប្រូ​ក្រាម​សំរាប់​កំចាត់​មេរោគ ឬ​ការពារ​មេរោគ​នោះឡើយ វា​គឺជា​ប្រូ​ក្រា​មមួយ​ដែល​ជា​អ្នក​បិទទ្វារ​ចាក់សោ​របង ចាក់សោ​ផ្ទះ​កុំឲ្យ​មាន​អ្វី​អាច​ចូល​បាន ទោះបី​មាន​អ្វី​ជ្រៀតចូល​បាន​រួច​ធ្វើ​សកម្មភាព​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ព្រោះ​ពេល​យើង​បិទ​កុំព្យូទ័រ​រួច​បើក​វា​ត្រឡប់មកវិញ គឺ​អ្វីៗ​ដែល​បាន​ដាក់​ដូរ​ផ្លាស់​ទាំង​ប៉ុន្មាន​និង​ត្រូវ​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ទាំងអស់ ។​

​ ​ក្រៅពី Deepfreeze គឺ​នៅ​មានប្រូ​ក្រា​មមួយ​ទៀត​ឈ្មោះ Artificial Dynamic Safe Space ប្រូ​ក្រាម​នេះ​វា​មាន​សមត្ថភាព​មួយ​ស្រដៀង​គ្នា​ទៅនឹង Deepfreeze ដែរ គឺ​វា​បាន​បង្កើត​ប្រព័ន្ធ​បញ្ឆោត​មួយ អ្វីៗ​ដែល​មិន​ប្រក្រតី មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដោយ​អ្នក​ប្រើ​និង​ត្រូវ​ដក​ចោល​ជា​ស្វ័យប្រវត្តិ ហេតុ​នេះ​គ្មាន​អ្វី​អាច​ចម្លង​ចូល​ម៉ាស៊ីន​យើង​បាន​ដូចគ្នា ប៉ុន្តែ​ប្រូ​ក្រាម​នេះ​តម្រូវ​ឲ្យ​យើង setup និង​បញ្ជាក់​ប្រាប់​អ្វីៗ​ច្រើន​គួរសម​ប៉ុន្តែ​វា​មានលទ្ធភាព​បំពេញ​ការងារ​ច្រើន​ជាង Deepfreeze ។​

Link ទៅកាន់ Website គឺ :

​http:\\www.artificialdynamics.com/

– ប្រូ​ក្រាម​នេះ​មាន Personal Edition “FREE” សំរាប់​ប្រើការ​ដោយ​មិន​ចាំបាច់​បង់ប្រាក់ ប៉ុន្តែ​យើង​ត្រូវ install dotnet framework 2.0 សិន​ទើប​អាច​ប្រើ​ប្រូ​ក្រាម​នេះ​បាន ។​

​ប្រូ​ក្រាម​ទាំងពីរ​ខាងលើ​នេះ អាច​ឲ្យ​យើង​ការពារ​ម៉ាស៊ីន​របស់​យើង​សឹង​បាន 100 ភាគរយ ក្រៅពី​នេះ​យើង​អាច​ប្រើ FREE AVG, Spybot S&D, Ad-Aware

​ ​ក្នុងករណី​ដែល​យើង​មិន​ប្រាកដថា តើ​ម៉ាស៊ីន​របស់​យើង​មាន Malware ឬ​អត់​នោះ យើង​អាច​ប្រើ Ad-Aware និង Spybot S&D សម្រាប់​ឲ្យ​វារក​និង​កំចាត់​មេរោគ​ប្រភេទ Spyware (Malware) ទាំង​នោះ​ចោល​បាន​ខ្លះ តែ​មិន​ទាំង​អស់​ឡើយ ។ ប្រូ​ក្រាម​ទាំងពីរ​នេះ Free អាច download យកមកប្រើ​ការបា​នតា​ម​រយៈ Link ខាងក្រោម ។ សូមបញ្ជាក់​ថា​បញ្ហា​មួយចំនួន​ធ្ងន់ធ្ងរ​ប្រូ​ក្រាម​ទាំងពីរ​នេះ​ពុំ​អាច​ជួយ​បានឡើយ ពីព្រោះ​មាន Spyware ខ្លះ​ក៏​ខ្លាំង​រហូត​ធ្វើ​ពុំ​បែក​ផងដែរ ។​

1- Ad-aware​ ​Link http:\\www.lavasoft.com/

​2- Spybot​ ​ ​Link http:\\www.safer-networking.org/en/spybotsd/index.html

​3- AVG​ ​ ​Link http:\\www.Grisoft

​សំរាប់​មេរោគ ឬ​បញ្ហា​ធំ​ធ្ងន់ធ្ងរ​នោះ​យើង​ចាំបាច់​អាច​ត្រូវ​ប្រើ​វិធី​មួយ​ចំនួន​ដូចខាងក្រោម​នេះ ។​

​ ​ក្នុងករណី​ដែល Ad-aware និង Spybot S&D មិន​អាច​ដោះស្រាយ​បញ្ហា ឬ​ការពារ​យើង​បាន ហើយ​កុំព្យូទ័រ​របស់​យើង​ដំណើរការ​មិន​ប្រក្រតី ឬ​យើង​សង្កេតឃើញ​មាន Popup ច្រើន​កើតឡើង​ពេល​យើង​ចូល Internet នោះ​មានន័យ​ថា​យើង​បាន​ឆ្លង​ឬ​ទទួលយក Malware ណាមួយ​រួចជាស្រេច​ទៅហើយ​, ហើយ​ប្រភេទ​នៃ​អានុភាព​របស់​វា​អាចនិយាយបាន​ថា �​ខ្លាំង​� ក៏​ថា​បាន ប៉ុន្តែ​យើង​នៅ​អាច​មាន​វិធី​ដោះស្រាយ​បាន​នៅឡើយ​ទេ ។​

​ ​ដំបូង​គេ​គឺ​យើង​ត្រូវ​ទិញ​ប្រូ​ក្រាម​សំរាប់ Scan Virus (​ពេញ​សិទ្ធ​) ណាមួយ​សិន​ដូចជា Bitdefender, AVG, Microtrend, Trend Micro ដើម្បី scan បន្ទាប់​មក​សូម​ប្រើ cwshredder, Tool នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​វា​អាច​ស្វែងរក​និង​ដក​យក​បញ្ហា​ផ្សេងៗ​បង្កដោយ Malware ទាំងនោះ វា​អាច​ដក nasty code web search browser hijacker បានល្អ​គួរសម អាច​ដោះស្រាយ​បញ្ហា​បាន​ប្រហែល 80-100% ។​

​ ​ក្រៅពី​នេះ​យើង​គួរប្រើ​ប្រូ​ក្រាម (Tool) ផ្សេង​ទៀត​ឲ្យជួយ​ការពារ​នៅ​មាត់​ច្រកចូ​ល​តែម្តង​គឺ Zonalarm និង Sygate Personal Firewall ប្រូ​ក្រាម​ទាំងពីរ​នេះ​គឺ​ឆ្មាំ​យាម​ការពារ​ម៉ាស៊ីន​របស់​យើង និង​តាមដាន​មើល​នូវ​រាល់​សកម្មភាព​ផ្សេងៗ​ជាពិសេស​វា​ពិនិត្យមើល​រាល់​ទិន្នន័យ​ដែល​ត្រូវបាន​បញ្ជូន​ចេញពី​ម៉ាស៊ីន​របស់​យើង ពីព្រោះ​ពពួក​ក​មេរោគ​បង្ក​បញ្ហា​ច្រើន​ទាក់ទិន​ជាមួយ​ការបញ្ជូន​ទិន្នន័យ​ចេញ ហើយ​សមត្ថភាព​របស់​ប្រូ​ក្រាម​ទាំងពីរ​នេះ​អាច​ត្រួតពិនិត្យ​ដឹង​និង​ប្រាប់​យើង​ពី​សកម្មភាព​ទាំងនោះ​បាន​ភ្លាមៗ​ទាន់ពេលវេលា ។​

​ជា​ចុងក្រោយ​គេ​បំផុត​មាន​ការតម្រូវ​ខ្លះ​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​ជា​ទៀងទាត់​រាល់​ចុង​សប្តាហ៍ (​ជា​ការល្អ​) ដើម្បី​ថែទាំ​ម៉ាស៊ីន​យើង​ពី​បញ្ហា​មេរោគ (​ឈ្លើង​សម័យ digital) :

​- ត្រូវ scan ម៉ាស៊ីន​របស់​យើង​ឲ្យបាន​រាល់​សប្តាហ៍ ប៉ុន្តែ​ត្រូវ​ធ្វើ​វា​នៅ​ក្នុង Safemode (​ពេល​បើក PC ត្រូវ​ចុច F8 Key ដើម្បី​ចូល Safemode) ទើប​ជា​ការល្អ ។​

– បើក Firewall របស់​យើង on

​- Update ប្រូ​ក្រា​មនិង Windows របស់​យើង​ឲ្យបាន​ញឹកញាប់​បើសិនជា​អាច​ធ្វើទៅបាន​

​- ជៀសវាង​ចម្លង​យក file ពី​គេ​ដែល​មិន​អាច​ទុកចិត្តបាន​

– ប្រើប្រាស់​ម៉ាស៊ីន​មួយ​បំពាក់​ដោយ​ប្រូ​ក្រាមការពារ និង​ដក​មេរោគ​សំរាប់​ឆែក​មើល ឬ​បើក file មកពី​ប្រភព​មិន​ច្បាស់ បើ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ឲ្យ​រួចរាល់​សិន​ទើប​យក file ដែល​បាន​ពិនិត្យ​រួច​នោះ​មក​ប្រើការ ។​

* យើង​ត្រូវ​មានប្រូ​ក្រា​មមួយចំនួន​ដូច​ខាងក្រោម​នៅក្នុង​ដៃ​ដើម្បី​ជួយ​ការពារ​យើង :

– Deepfreeze

– Ad-aware 2008

– Spybot S&D

– AVG

​- Cwshredder

– Sygate

– X-Ray PC

– LimeWare (​ជា​ប្រូ​ក្រាម​សំរាប់ Share file online)

– Avira Antivir Personal (Free)

– Avast Home Edition

​ប្រូ​ក្រា​មទាំង​ប៉ុន្មាន​ខាងលើ​នេះ​យើង​មិន​ចាំបាច់​ទិញ​ឡើយ ប៉ុន្តែ​អាច​ជួយ​យើង​បាន​ច្រើន​ស្ទើរតែ 100% វិធី​ផ្សេង​ក្រៅ​ពី​បាន​រៀបរាប់​ខាងលើ​ហាក់​មិនសូវ​មាន​ប្រសិទ្ធិភាព​ឡើយ ។​

​ចំពោះ​ប្រូ​ក្រាម​ដែល​មិន​បាន​ដាក់ Link ឲ្យ​សូម search រក​វា​ក្នុង google.com គឺ​អាច​រកឃើញ និង download បាន ។​

បញ្ជាក់ : ប្រូ​ក្រាម​ទាំងនេះ​មាន​ទំហំ​មិនធំ​ទេ គឺ​ល្មម​អាច download ទោះបី​មាន Internet ល្បឿន​យឺត​ក៏​មិន​អី​ដែរ ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: