jump to navigation

វិធី​ច្រើនយ៉ាង​នៃ​ការប្រើ Internet ខែមករា 23, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

​​Internet គឺជា​បណ្តាញ Network ពិភពលោក​តែមួយគត់​ដែល​បាន​ភ្ជាប់​មនុស្ស​ពី​គ្រប់​ទីកន្លែង​ឲ្យ​អាច​ទាក់ទង​គ្នា​បាន ។ ដើម្បី​ឲ្យ​យើង​អាច​ប្រើ​សេវា Internet នេះ​បាន​យើង​ចាំបាច់​ត្រូវ​ទទួលយក​សេវា​នេះ​តាមរយៈ​ក្រុមហ៊ុន​ណា​មួយ ដែល​មាន​ផ្តល់​សេវា​នេះ​ដោយ​មធ្យោបាយ​ផ្សេងៗ ។​

​ ​ជាធម្មតា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា Internet គេ​ហៅថា ISP (Internet Service Provider), នៅ​ប្រទេស​កម្ពុជា​យើង​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ដំណើរការ​ផ្តល់​សេវា Internet នេះ ឯ​តម្លៃ​នៃ​ការប្រើប្រាស់​វិញ គឺ​មិន​ដូច​គ្នា​ទេ ឯ​វិធី​នៃ​ការផ្តល់​សេវា Internet នោះ​ក៏​មិន​ដូចគ្នា​ដែរ យើង​អាច​ប្រើ​សេវា Internet នេះ​ដោយ​ផ្ទាល់​នៅលើ​កុំព្យូទ័រ​យើង ឬ​យើង​អាច​ប្រើ​វា​នៅ​លើ​ទូរស័ព្ទ​ប្រភេទ​ខ្លះ ឬ​អាច​ប្រើ​ទូរស័ព្ទ​ធ្វើ​ជា​ម៉ូដឹម​ភ្ជាប់​សេវា Internet មក PC ឯ​មធ្យោបាយ​មួយ​ទៀត​នោះ​គឺ​ប្រើ Card ដែល​អាច​ដាក់ SIM ទូរស័ព្ទ​ចូល​ហើយ​អាចមក PC តែម្តង ។​

​​រឿង​ដែល​យើង​ត្រូវ​គិត​មុនគេ​នោះ​គឺ តើ​យើង​នឹង​ប្រើ​សេវា Internet នេះ​ដើម្បី​ប្រយោជន៍​អ្វី បើ​ការប្រើ Internet នោះ​យូរៗ​ម្តង​ទេ យើង​គួរប្រើ Internet នៅ​តាម​ហាង Internet កាហ្វេ​វិញ ប្រសើរ​ជាង​ទទួលយក​សេវា​នេះ​មក​ប្រើ​ដោយ​បង់​ខែ ឬ​ទិញ​កាត​ប្រើ ពីព្រោះ​វា​តម្រូវ​ឲ្យ​យើង​ត្រូវមាន PC ឬ​ទូរស័ព្ទ (​អាច​ត្រូវ​មាន​ទាំង​ពីរ​ក្នុង​ករណី​ខ្លះ​) ។​

​​បើសិន​ការប្រើ Internet របស់​យើង​ចាំបាច់​ត្រូវ​ប្រើ​ញឹកញាប់ និង​រាល់ៗ​ថ្ងៃនោះ យើង​ក៏​ត្រូវ​គិត​ផង​ដែរ​ថា តើ​យើង​នឹង​ប្រើ​វា​នៅ​មួយកន្លែង ឬ​ត្រូវ​ប្រើ​វា​នៅតាម​ទីកន្លែង​ខុសៗ​គ្នា ? បន្ទាប់ពី​យើង​បាន​សម្រេច​ចិត្ត​ហើយ សូម​ជ្រើសរើស​មធ្យោបាយ​ទាំងឡាយ​ដូច​ខាងក្រោម :

​​ក្រុមហ៊ុន​ដែល​មាន​ផ្តល់​សេវា Internet នៅ​ព្រះរាជាណាចក្រ​កម្ពុជា :

+ សំរាប់ PC :

​​1- Camintel

​​2- Camnet

​​3- Clicknet

​​4- EZE COM

​​5- CityLink

​​6- Online

​​7- Vietnet

​​8- Mekongnet

​​9- Telesouf

​​10- Wireless IP

+ សំរាប់​ទូរស័ព្ទ :

​​1- Camshin

​​2- Mobitel

​​3- Qbmore

​​4- Hello

​​ដើម្បី​ឲ្យ​ជ្រាប​ព័ត៌មាន​ច្បាស់​របស់​ក្រុមហ៊ុន​នី​មួយៗ សូម​អញ្ជើញ​ទាក់ទង​ផ្ទាល់​ទៅកាន់​ក្រុមហ៊ុន​ដូច​បាន​បង្ហាញ​ជូន​ខាង​លើ​នេះ ។​

​តើ​យើង​គួរ​ជ្រើសរើស​យក​ក្រុមហ៊ុន​មួយ​ណា ?

​​បញ្ហា​នេះ​គឺ​អាស្រ័យ​ទៅលើ​ការ​ដែល​យើង​មាន​ប្រាក់​សំរាប់​ចំណាយ​ប៉ុណ្ណោះ ឯ​កត្តា​ផ្សេងទៀត​មាន​ដូចខាងក្រោម​នេះ :

– BroadBand យើង​ទទួលយក​សេវា Internet តាមរយៈ​ឧបករណ៍​ម្យ៉ាង​ដែល​ចាំបាច់​ត្រូវដាក់​តម្លើង​វា​នៅលើ​ដំបូល​ត​តាម​ខ្សែកាប​ចូល​មក​កាន់​ប្រអប់​សម្រាប់​ទទួល​មួយ បន្ទាប់មក​ទើប​យើង​តវា​ចូលមក PC តាមរយៈ​ខ្សែ Network

​​+ យើង​ត្រូវ​ទិញ ឬ​បង់​រំ​លោះ​ចំពោះ​គ្រឿង​ឧបករណ៍ ឬ​ជួល​

​​+ យើង​ត្រូវមាន​ប្រាក់​កក់​ចាប់ពី ១០០ ដុល្លារ​ឡើង​ទៅ​

​​+ ត្រូវ​បង់ថ្លៃ​សេវា​មុន​មួយខែ​

​​+ ត្រូវ​បង់ពន្ធ​នៃ​ចំនួន​ទឹកប្រាក់ ត្រូវ​បង់​សរុប​

​​+ ការប្រើប្រាស់​មាន​ចំនួន​កំណត់​

​​+ ល្បឿន​នៃ​ការប្រើ​មានកំណត់​ចាប់ពី 64kbps ឡើងទៅ​

​​+ ល្បឿន​ដែល​អាច download មិន​ដូចគ្នា​នឹង​ល្បឿន​ប្រើ​ធម្មតា​ឡើយ​

​​+ ការប្រើប្រាស់​លើសពី​ចំនួន​កំណត់​ត្រូវ​បង់លុយ​បន្ថែម​

– ប្រើ​តាមរយៈ​ទូរស័ព្ទ​

​តាម​មធ្យោបាយ​នេះ​គឺ​យើង​ត្រូវ​បង់​លុយ​សម្រាប់​ពេល​វេលា​នៃ​ការប្រើ​ទូរស័ព្ទ​ផង បង់​ទាំង​ថ្លៃ​ប្រើ Internet ផង​ដល់​ទៅ​ពីរ​មុខ ។​

​​ជាធម្មតា​មធ្យោបាយ​នេះ​គឺ​យើង​ត្រូវមាន Modem របស់​យើង​ផ្ទាល់ បើ​ប្រើ Laptop យើង​ពុំ​ចាំបាច់​ត្រូវការ Modem ឡើយ ក្រុមហ៊ុន​ខ្លះ​តម្រូវ​ឲ្យ​យើង​ទិញ Modem របស់គេ ឬ​បង់​រំ​លោះ ឬ​ជួល ហើយ Modem នោះ​ប្រើ​មាន​តម្លៃ​ថ្លៃ​បង្គួ​រដែរ ក្រុមហ៊ុន​ខ្លះ​ទៀត​មាន​ផ្តល់ Modem ឲ្យ​យើង​ប្រើ​តែ​ត្រូវ​កក់​ប្រាក់​ទុក​រហូត​យើង​ឈប់​ប្រើ​ទើប​អាច​ដក​យក​វិញ​បាន ។​

​​ការប្រើប្រាស់​តាមរយៈ Modem នេះ​មាន​២​បែប​ដែរ មួយ​គឺ​យើង connect តាមរយៈ Modem ធម្មតា ឯ​វិធី​មួយទៀត​គឺ​តាមរយៈ​ម៉ូដឹម​កំណត់​ឲ្យ​ដោយ​ក្រុមហ៊ុន​ផ្ទាល់ ។​

​​ចំពោះ​ល្បឿន​នៃ​ការប្រើ​វិញ​គឺ​ពុំ​ដូចគ្នា​ឡើយ​ទោះ​ប្រើ​គ្រឿង​ឧបករណ៍​ដូច​គ្នា​ក្តី ប៉ុន្តែ​នោះ​ក៏​អាស្រ័យ​ទៅលើ​ទម្លាប់​នៃ​ការប្រើប្រាស់​របស់​យើង​ផង​ដែរ ។​

– ប្រើប្រាស់​តាមរយៈ​ខ្សែកាប​

​ ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​ផ្តល់​សេវា Internet តាមរយៈ​ខ្សែកាប​, ល្បឿន​ប្រើ​តាមរយៈ​ខ្សែកាប​គឺ​លឿន​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​វិធី​ផ្សេងៗ ប៉ុន្តែ​តម្លៃ​នៃ​ការប្រើ​វិញ​ក៏​មាន​តម្លៃ​ថ្លៃ​ដែរ ទាំង download និង upload គឺ​លឿន​ប្រហែល​គ្នា ។ តំបន់​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ​អាច​ប្រើ​សេវា​ខ្សែកាប​នេះ​ពុំ​បាន​ទេ​បើសិនជា​គ្មាន​ខ្សែកាប​ទៅដល់ ឬ​ក្រុមហ៊ុន​មិនទាន់​បាន​រាយ​ខ្សែ​ទៅដល់ ត្រូវ​សាកសួរ​ក្រុមហ៊ុន​នោះ​ជាមុនសិន ទោះបី​ទីកន្លែង​ដែល​យើង​រស់​នៅ​មាន​ខ្សែកាប​ទូរទស្សន៍​ទៅដល់​ក្តី ប៉ុន្តែ​ខ្សែកាប​ថ្មី​ប្រភេទ digital នេះ មិនទាន់​រាយ​ដល់​ក៏​ពុំ​អាច​ប្រើ​សេវា​តាម​រយៈ​ខ្សែកាប​នេះ​បានដែរ ។​

​​ក្រៅ​ពី​វិធី​ដែល​អាច​ភ្ជាប់​សេវា Internet ដោយផ្ទាល់​មក PC របស់​យើង​, យើង​នៅ​មាន​វិធី​មួយទៀត​គឺ ប្រើ​ទូរស័ព្ទដៃ​របស់​យើង ឬ Card ម្យ៉ាង​សម្រាប់​ភ្ជាប់ Internet មក​ប្រើ​នៅលើ PC ។​

​- ប្រើ​តាមរយៈ​ក្រុមហ៊ុន​ទូរស័ព្ទ​

​​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនទូរស័ព្ទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ចំនួន ៤ បាន​ផ្តល់​សេវា Internet តាម​បច្ចេកទេស 3G ។ ដូចនេះ បើសិនជា​ទូរស័ព្ទ​របស់​យើង​មាន​ប្រព័ន្ធ ហ្រេ្វ​កង់ 3G (​មាន​ដល់ 3.5G) នោះ​យើង​អាច​ធ្វើ​ដូច​ខាងក្រោម​នេះ ។​

​​ជាបឋម​ត្រូវ​ទាក់ទង​សួរ​សុំ​ប្តូរ​ស៊ីម (SIM) ពី SIM ធម្មតា​មក​ប្រើ SIM ប្រភេទ 3G វិញ (​លេខ​ទូរស័ព្ទ​របស់​យើង​នឹង​ត្រូវ​បាន​គេ​រក្សា​ទុក​ឲ្យនៅ​ដដែល​) ជាមួយ SIM ប្រភេទ 3G បូក​ជាមួយ​ទូរស័ព្ទដៃ​របស់​យើង​មាន 3G យើង​អាច​ប្រើ Internet ក្នុង​ល្បឿន​លឿន​ជាង​ប្រើ​តាមរយៈ​ប្រព័ន្ធ​ផ្សេងៗ ។ ការប្តូរ​យក SIM ថ្មី​នេះ​អាច​មិន​ត្រូវ​បង់លុយ​សោះ ឬ​ត្រូវ​បង់​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​​ឆែក​មើលថា តើ​ទូរស័ព្ទ​របស់​យើង​ដែល​មាន​ស្រាប់​ហើយ មាន​ប្រព័ន្ធ 3G ដែរ​ឬ​អត់​? បើ​គ្មាន​ទេ សូម​ពិចារណា​តាមរយៈ​វិធី​មួយទៀត​គឺ ទិញ​កាត​ម្យ៉ាង​មាន​២​សណ្ឋាន មួយ​អាច​ដោត​តាមរយៈ USB Port ឯ​មួយ​ទៀត​យើង​អាច​ស៊ក​ចូល​តាមរយៈ Express card (Computer Laptop ប្រភេទ​ថ្មី​ទើប​មាន Slot នេះ​)

​​តាមរយៈ Card នេះ​, យើង​អាច​ស៊ក​ស៊ីម​ទៅក្នុង Card ធ្វើឲ្យ card នេះ​ដំណើរការ​បី​ដូចជា​ទូរស័ព្ទ​មួយ​គ្រឿង​មាន 3G ដូច្នោះ​ដែរ ។​

​ ​សព្វថ្ងៃ​នេះ​ការប្រើ Internet តាមរយៈ 3G មាន​ភាព​ទូលំទូលាយ​ច្រើន បើ​យើង​មាន Laptop ពីព្រោះ​វា​មាន​ល្បឿន​លឿន គិត​ប្រាក់​ពី​ការប្រើ​ជាមួយ​ទឹកប្រាក់​ទូរស័ព្ទ​តែម្តង មិន​ចាំបាច់​ត្រូវ​បង់ថ្លៃ​សេវា Internet ផ្សេង បង់​ឲ្យ​ថ្លៃ​ទូរស័ព្ទ​ផ្សេង​ឡើយ ។ យើង​អាច​ប្រើ Internet របស់​យើង​នៅទីណា​ក៏បាន នៅផ្ទះ កន្លែងធ្វើការ ក្នុង​ឡាន ឬ​ទីណា​ទៀត​ក៏​បាន​ឲ្យតែ​មាន​សេវា​ទូរស័ព្ទ​របស់​ស៊ីម​ដែល​យើង​បាន​ទិញ​អាច​ទៅដល់ ។​

​​បើ​យើង​មិន​មាន​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ 3G ទេ Card នេះ​គឺជា​មធ្យោបាយ​តែមួយគត់​, តម្លៃ​របស់​វា គឺ​មាន​ចាប់ពី 120-170 ដុល្លារ យើង​អាច​រក​ទិញ​វា​បាន​តាមរយៈ​ហាង​លក់​កុំព្យូទ័រ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ។​

​​សម្រាប់​វិធី​នៃ​ការប្រើ ឬ​ត​ភ្ជាប់​វិញ​សូម​ទំនាក់ទំនង​ទៅ​កាន់​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់ SIM យើង​បាន​ទិញ​មក ដើម្បី​សុំ​ព័ត៌មាន​ដើម្បី​ត​ភ្ជាប់ ។​

​​សូមបញ្ជាក់​ថា :

​​- Card នេះ​មាន Feature របស់​វា​មិន​ដូច​គ្នា​ឡើយ យើង​គួរ​រក​ទិញ Card ណា​ដែល​មាន Speed វា​ដល់ 7.2 Mbps (​ជា​ប្រភេទ 3G ឬ 3.5G) ព្រមទាំង​ឲ្យ​វា​អាច​ប្រើ​ជា​មួយ USB បាន (​ពីព្រោះ​យើង​អាច​ប្រើ​ជាមួយ desktop ក៏បាន Laptop ក៏បាន​) ។​

​​- បើសិនជា​យើង​មាន Port USB ល្បឿន​យឺត (Version 1.1) មិនមែន 2.0 នោះ​ល្បឿន​បញ្ជូន និង​ទទួល​ក៏​យឺត​ទៅតាម​នោះដែរ ហេតុ​នេះ​គួរ​ធ្វើការ​កត់ចំណាំ​ផង ។​

​​ក្រុមហ៊ុន​ផ្តល់​សេវា Internet តាមរយៈ​ទូរស័ព្ទ​ខ្លះ​អាច​ឲ្យ​យើង​ប្រើ Internet បាន​ទោះ​នៅទីណា​ក៏​ដោយ​ឲ្យតែ​មាន​សេវា​ទូរស័ព្ទ​នោះ​ទៅដល់ តែ​ចំណែក​ក្រុមហ៊ុន​ខ្លះ​ទៀត​គឺ​អាច​ប្រើ​បាន​ត្រឹម​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ ។​

​​នៅ​មាន​វិធី​ភ្ជាប់ Internet មួយបែប​ផ្សេងទៀត​គឺ ទីកន្លែង​ណា​មួយ​ជា​កំណត់ យើង​មិន​ចាំបាច់​មាន​អ្វី​ទាំងអស់ ឲ្យតែ Laptop របស់​យើង​មាន wifi (wireless network) រួច​យើង​អាច​ទៅ​កាន់​ទីកន្លែង​ណាមួយ​ដែល​បានកំណត់​ឲ្យ​ដោយ​ក្រុមហ៊ុន …​។​

​​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​ផ្តល់​សេវា Internet តាម​បែប​នេះ​នៅក្នុង​ទីក្រុង​ធំៗ មួយចំនួន និង​នៅ​ហាង​លក់​ទូរស័ព្ទ​មួយ​ទឹក Parkway ។​

​​- USB Modem

​​- HSDPA USB Card

​​- Mobidata (​មាន​លក់​នៅ​ភ្នំពេញ​)

​​- GSM 3G USB Card

​​យក​រូប​ខាងលើនេះ​មក​ដាក់​ឲ្យបាន​ចំនួន ៣ និង​រូប​ទូរស័ព្ទ​ខាងក្រោម​ណាមួយ​ក៏បាន​ដែល​មាន 3G

​​- Nokia E61i

​​- LGKC 910 Renoir

​​បើ​មាន​ប្រាក់​យើង​អាច​ទិញ HTC Shift តែ​ម្តង​ក៏​បាន ពីព្រោះ​វា​ជា PC ផង ជា​ទូរស័ព្ទ​សេរី​ខ្ពស់​ផង តម្លៃ​ពី 1300-1500 ដុល្លារ ។​

​HTC Shift

– USB Modem

​​តាមពិតទៅ Modem គឺជា​គ្រឿង​ឧបករណ៍​មួយ​ប្រភេទ​ត្រូវបាន​គេ​ប្រើ​ជា​យូរយារ​ណាស់​មកហើយ​ដើម្បី​បញ្ជូន​ទិន្នន័យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត វា​អាច​ដំណើរការ​បាន​ដោយ​ស្ថិតនៅ​ចន្លោះ​រវាង​កុំព្យូទ័រ ២ គ្រឿង ។ យើង​អាច​ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​គ្រឿង​ឲ្យ​បញ្ជូន​ឯកសារ​ឲ្យ​គ្នា​ទៅវិញទៅមក​បាន​តាមរយៈ​ម៉ូដឹម នេះ​ប៉ុណ្ណោះ នោះ​គឺជា​ពេល​ដែល​ពុំ​ទាន់​មាន Internet ។​

​​ប៉ុន្តែ​សព្វថ្ងៃនេះ Modem ត្រូវបាន​គេ​ច្នៃ​មក​ជា​ប្រព័ន្ធ​មួយ​ផ្សេង​វិញ​គឺ​វា​អាច​ចាប់​រលកសញ្ញា​វិទ្យុ​នៃ​ប្រព័ន្ធ​ទូរស័ព្ទដៃ ព្រមទាំង​មាន​ទំហំ​តូចៗ​ជាង​មុន​ច្រើនណាស់ ។ Modem ប្រភេទ​នេះ​មាន​សមត្ថភាព​អាច​ចាប់​យក​រលកសញ្ញា 850, 900,1800, 2100Mbz ដែល​ជា​រលកសញ្ញា​របស់​ទូរស័ព្ទ​ចល័ត ដើម្បី​ភ្ជាប់​ទៅកាន់ Internet ។ សូម​មើល​រូប​ខាងក្រោម :

​ ​សព្វថ្ងៃនេះ​មាន USB Modem ជាច្រើន​ប្រភេទ​កំពុង​លក់​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រភេទ​និង​ម៉ាក​ព្រមទាំង​សមត្ថភាព​ប្រើប្រាស់​បាន​ខុសៗ​គ្នា ។ យើងខ្ញុំ​បាន​ទំនាក់ទំនង​ទៅ​ហាង USB Modem មួយ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ស្តីពី​វត្ថុ​នេះ ប៉ុន្តែ​យើងខ្ញុំ​បាន​ទទួល​មក​វិញ​ត្រឹម​តែ​ជា E-mail បញ្ជាក់ថា : ហាង​របស់​គាត់​មាន​នាំចូល និង​លក់​ចែកចាយ USB Modem នេះ​ចំនួន​២​ម៉ូ​ដែល​ខុស​គ្នា​គឺ មួយ​សេរី E169 និង​មួយទៀត​សេរី E220 គាត់​គ្រាន់តែ​បញ្ជាក់​នៅក្នុង e-mail ថា បើសិន​ជា​អ្នក​ប្រើ​ស្ថិតនៅក្នុង​ប្រព័ន្ធ Turbo Network ល្បឿន​របស់​វា​គឺ​អាច​បាន​ដល់​ទៅ 3.6Mbps ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: