jump to navigation

ស្វែងយល់ពីចំណុច​ពិសេស​ៗ​នៃ​ភាសាជំនាន់ថ្មី HTML 5 ខែមករា 23, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

សម្រាប់​លោក​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​ឬ​ជា​អ្នក​ដែល​បង្កើត​គេហទំព័រ​នោះ លោក​អ្នក​ប្រាកដ​ជា​បាន​ស្គាល់ យ៉ាង​ច្បាស់​ពី​ភាសា HTML ដែល​ជា​ភាសា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ចម្បង​ក្នុង​ការ​បង្កើត​គេហទំព័រ​។ មក​ដល់​ពេល​នេះ HTML 5 បាន​ចាប់​កំណើត​ហើយ​ដែល​ជា​ជំនាន់​ថ្មី​ក្នុង​ការ​ចូល​​មក​ជំនួស​ជំនាន់​ចាស់​ៗ​របស់ HTML ដែល​មាន​ដូច​ជា​ HTML 4 ឬ XHTML 1 ជា​ដើម​ដែល​ HTML 5 ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ការ​រចនា​គេហទំព័រ​ដែល​មាន​ ​ Element និង Tag ថ្មី​ៗ​ជាច្រើន​ដែល​អាច​មាន​មុខងារ​ដូច​ជា ការ​ចាក់​វីដេអូ​ឬ ចម្រៀង យ៉ាង​ពិសេស​ជាង​មុន ព្រម​ទាំង​មុខងារ អូស​ (Drag and Drop) ជា​ច្រើន​ដែល​មុខ​ងារ​ទាំង​នេះ​មិន​ត្រូវ​ការ Plug In ដូច​ជា Flash ឬ Silverlight នោះ​ទៀត​ឡើយ​។
ចំណុច​ពិសេស​ៗ​នៃ HTML 5
ការប្រកាស​ Doc Type ថ្មី
សម្រាប់​ XHTML 1.1 ការ​ប្រកាស Doc Type គឺ​មាន​លក្ខណៈ​វែង​និង​ពិបាក​ចាំ​ដូច​ខាង​ក្រោម

តែ​សម្រាប់​ HTML 5 លោក​អ្នក​គ្រាន់​តែ​ត្រូវ​ប្រកាស​ DocType យ៉ាង​ខ្លី​និង​ងាយ​ស្រួល​ចាំ​ដូច​ខាង​ក្រោម

ការ​ដាក់​រូប​បែប​ពណ៌នា​​ (Figure)

សម្រាប់​ការ​ធ្វើ​រូច​ដែល​មាន​លក្ខណះ​ជា Figure ដែល​មាន Image និង caption បែប​នេះ ក្នុង HTML ជំនាន់​មុន​យើង​ប្រាកដ​ជា​សរសេរ​កូដ​ដោយ​ផ្សំ​ IMG និង P Tag ​​ដូច​ខាង​ក្រោម
Angkor Wat

Angkor Wat Temple

តែ​ក្នុង​ HTML 5 ជាមួយ​និង​ Tag Figure និង Caption វា​បាន​សម្រួល​ឲ្យ​កិច្ចការ​នេះ​ដែល​លោក​អ្នក​ត្រូវ​សរសេរ​កូដ​យ៉ាង​ដូច​នេះ

About image

Angkor Wat Temple

ការ​ភ្ជាប់​ទៅ Style និង Script មិន​បាច់​ដាក់ Type
សម្រាប់​ HTML ជំនាន់​ចាស់​លោក​អ្នក​ប្រាកដ​ជា​មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​សរសេរ​កូដ​វែង​ដើម្បី​ភ្ជាប់​ឬ​ទាញ​យក Styel និង​ Script មក​ប្រើប្រាស់​ ដែល​ត្រូវ​សរសេរ​យ៉ាង​ដូច​នេះ

សម្រាប់​ HTML 5 លោក​អ្នក​អាច​សរសេរ​បាន​យ៉ាង​ដូច​នេះ

មិន​ចាំ​បាច់​បិទ​ Tag ឬ ដាក់​ធ្មេញ​កណ្ដុរ​សងខាង​ Attribute
សម្រាប់​ជំនាន់​មុន​ៗ​

Hello welcome to HTML5.

សម្រាប់​រាល់​ Tag របស់​ HTML5 ការ​ដែល​លោក​អ្នក​មិន​បាន​បិទ​ Tag ឬ ក៏​មិន​ចង់​ដាក់​ធ្មេញកណ្ដុរ​សងខាង​ Attribute នោះ​មិន​ជា​បញ្ហា​ទៀត​ឡើយ។

Hello welcome to HTML5.
ធ្វើ​អោយ​ Content លើ Webpage អ្នក​អាច​កែ​ប្រែ​បាន
contenteditable ជា​ Atribute ថ្មី​ដ៏​មាន​អនុភាព​មួយ​របស់​ HTML5 ដែល​វា​អនុញ្ញាត​អោយ​លោក​អ្នក​អាច​កំណត់​សិទ្ថ​ថា​ Content ដែល​នឹង​បង្ហាញ​នៅ​លើ​ Webpage អាច​អោយ​អ្នក​ទស្សនា​កែ​វា​បាន​ដែរ​ឬ​ទេ?
សូម​ពិនិត្យ​កូដ​ខាង​ក្រោម​

CM (Computer Magazine)

ដូច​នេះ​ពេល​ដែល​ឃ្លាថា​ CM(Computer Magazine) បាន​បង្ហាញ​នៅ​លើ​ Web Page នោះ​អ្នក​ទស្សនា​ប្រកាដ​ជា​អាច​យក Mouse មក​ចុច​លើ​អក្ស​ទាំង​នេះ​និង​អាច​កែប្រែវា​បាន។ Value របស់​ contenteditable មាន​ពី​គឺ true និង​ False។
Header និង Footer បាន​រួម​បញ្ចូល​រួច​ជា​ស្រេច
ពិត​ណាស់ Header និង Footer ជា​តំបន់(Div)​ពីរ​កន្លែង​​ ដែល​សំខាន់​បំផុត​ក្នុង​ការ​រចនា​ទម្រង់​គេហទំព័រ​ដែល​លោក​សម្រាប់​ HTML ជំនាន់​មុន​ៗ​អ្នក​រចនា​គេហទំព័រ​តែង​តែ​ព្យាយាម​ឆ្នៃ​ដូច​ខាង​ក្រោម​

តែ​ពេល​នេះ​លោក​អ្នក​មិន​ចាំ​បាច់​ប្រើ​វិធី​នេះ​ទៀត​ឡើយ​ដោយ​គ្រាន់​តែ​សរសេរ​ Tag ទាំង​ពីរ​នេះ​ផ្ទាល់​តែ​ម្ដង

​ … ​
​ …

ហើយ​អ្វី​ដែល​ល្អ​នោះ​គឺ​លោក​អ្នក​អាច​បង្កើត Header និង Footer បាន​ច្រើន​ជា​មួយ​ក្នុង​ Webpage នីមួយ​ៗ។
ការ​ប្រើប្រាស់ Form នៅ​លើ HTML គឺ​មាន​លក្ខណៈ​ប្រសើរ​កាន់​តែ​ខ្លាំង​ Form ដែល​យើង​បាន​បង្កើត​ជា​មួយ HTML4 ឬ XHTML1.1 គឺ​ពិត​ជា​មាន​លក្ខណៈ​ងាយ​ស្រួល​និង​មាន​ភាព​អស្ចារ្យ​ណាស់​ តែ​ជាមួយ​ HTML 5 វា​ពិត​ជា​មាន​លក្ខណៈ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​ដែល​លក្ខណៈ​ទាំង​នោះ​មាន​ដូច​ជា ​
ការ​កំណត់​ Text Box សម្រាប់​សរសេរ​អាសយដ្ឋាន E-Mail ​

កូដ​នេះ​បាន​បញ្ជាក់​ថា TextBox នេះ​ទទួល​យក​តែ​String ដែល​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ជា​អាសយដ្ឋាន​ E-maiL តែ​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈ xxx@xxxx.com ជា​ដើម បើ​ពុំ​ដូច​ច្នោះ​ទេ​វា​នឹង​មាន​ ស៊ុម​ពណ៏​ក្រហម​ប្រាប់​ថា​សរសេរ​មិន​ត្រឹម​ត្រូវ​ទេ។
ការ​កំណត់​ Placeholder ដាក់​ក្នុង​ Textbox
ជាមួយ​ HTML 5 លោក​អ្នក​មិន​ចាំ​បាច់​ប្រើប្រាស់ Javascript សម្រាប់​ឆ្នៃ​ដាក់ Placeholder ឲ្យ TexតBox ទៀត​ទេ។
សូម​ពិនិត្យ​កូដ​ខាង​ក្រោម


លទ្ធផល​

ដូច​នេះ​ពេល​ដែល​អ្នក​ទស្សនា​ចុច​លើ​ TextBox ពាក្យ​ថា Search ដែល​ជា​ Placeholder នឹង​ត្រូ​វ​បាន​លុប​ចោល​ហើយ​អ្នក​ទស្សនា អាច​សរសេរ​អ្វី​បាន​ដូច​ធម្មតា។
ការ​កំណត់​ Require សម្រាប់ Input ណាមួយ​ក្នុង​ Form
បើ​សិន​លោក​អ្នក​ប្រាកដ​ថា Input ណាមួយ​ដែល​ត្រូវ​តែ​តម្រូវ​អោយ​ User បញ្ចូល​តម្លៃ​ណាមួយ​នោះ លោក​អ្នក​អាច​ប្រើ​ required Attribute ដែល​មាន​ក្នុង HTML5 ដែល​លោក​អ្នក​អាច​សរសេរ​បាន ២​របៀប ដូច​ជា
​ ឬ
ការ​កំណត់​ Autofocus សម្រាប់ Input ណាមួយ​ក្នុង​ Form
Autofocus នៅ​ក្នុង​ HTML5 ពិត​ជា​មាន​លក្ខណៈ​ពិសេស​ដែល​វា​អនុញ្ញាត​អោយ​លោក​អ្នក​កំណត់​ថា មាន Input ណា​ត្រូវ​តែ​មាន​ Courser select វា​រួច​ជា​ស្រេច ពេល​ដែល​ Webpage លោក​អ្នក​ត្រូវ​បាន​បើក

រាល់​ការ​បង្ហាញ​ពី​ចំណុច​ពិសេស​ទាំង​អស់​នេះ គឺ​គ្រាន់​តែ​ជា​ផ្នែក​ខ្លះ​របស់ HTML5 តែ​ប៉ុណ្ណោះ ដែល​ធាតុ​ពិត HTML 5 នៅ​មាន​ចំណុច​ពិសេស​ដទៃ​ទៀត​យ៉ាង​ច្រើន​ទៀត។
តើ​ដល់​ពេល​ប្រើ​ប្រាស់ HTML 5 ហើយ​ឬ​នៅ
ថ្វី​បើ HTML5 មាន​លក្ខណៈ​ពិសេស​ដូច​ដែល​លោក​អ្នក​បាន​ឃើញ​ក្ដី​ តែ​ការ​ប្រើប្រាស់​ HTML 5 ក្នុង​ការ​បង្កើត គេហទំព័រ មិន​ទាន់​ជា​មាន​ការ​ពេញ​និយម​នៅ​ឡើយ ដោយ​សារ​តែម​មាន Browser មួយ​ចំនួន​នៅ​មិន​ទាន់ Support នៅ​ឡើយ​ ដូច​ជា​ Internet Explorer 8 អាច​ដំណើរ​ការ HTML5 បាន​យ៉ាង​តិច​តួច​បំផុត ខណៈ​ដែល Chrome និង Firefox3.6 ឡើង​ទៅ​ហាក់​ដី​ដូច​ជា​ដំណើរ​ការ​ HTML5 បាន​ល្អ​គ្រាន់​បើ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: