jump to navigation

Apple Mac Book Pro ខែមករា 23, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

Apple Mac Book Pro
កុំព្យូទ័រ​ប្រភេទ Apple Macintosh ពុំ​សូវ​ត្រូវបាន​គេ​និយម​ប្រើ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​តាម​សាលា និង​ទីកន្លែង​មួយចំនួន​វិញ MAC (​ពាក្យ​កាត់​) គឺ​ពោរពេញ​ទៅ​ដោយ​ឧត្តមភាព ទាំង​គុណភាព​ក៏​ល្អ​ដាច់​គេ រូបរាង​ក៏​ប្រសើរ​ជាង​គេ ឯ​អ្វី​ដែល​វា​អាចធ្វើ​បាន​វិញ គឺ​ល្អ​ជាង PC ឆ្ងាយ​ណាស់ ដោយ​រួមទាំង​ល្បឿន​នៃ​ការធ្វើ​កិច្ចការ​ផងដែរ ។​

អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​មួយទៀត​នោះ​គឺ ប្រូ​ក្រាមរ​បស់ MAC ពុំ​សូវ​មាន file រង​ច្រើន​ដូចជា PC ឡើយ ឯ Interface របស់​វា​វិញ​គឺ ល្អ​ហួស​ឆ្ងាយ​ជាង Windows ឆ្ងាយ​ណាស់ ។​

​កុំព្យូទ័រ​របស់ MAC ត្រូវបាន​គេ​ប្រើ​រហូត​ដល់​បោះចោល កម្រ​មាន​គេ​យកមក​លក់​ជា​របស់​ជជុះ​ណាស់ ត្រង់​ចំណុច​នេះ​បាន​ធ្វើឲ្យ Apple MAC ក្លាយទៅជា Computer ទទួលបាន​ការពេញនិយម​យ៉ាង​ឆាប់រហ័ស​បំផុត រហូតមកដល់​ពេលនេះ​ទៀតសោត ទាំង MAC ទាំង IPOD និង IPHONE គឺជា​របស់​ពិសេស​ម្យ៉ាង​សម្រាប់​អ្នក​ដែល​មាន​វា​ក្នុង​ដៃ ។​

​តួយ៉ាង Mac Book Pro កាលដើមឡើយ​បាន​ប្រើប្រាស់ CPU របស់​ក្រុមហ៊ុន Motorola ប៉ុន្តែ​ក្នុង​រវាង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Mac Book Pro បាន​កែ​មក​ប្រើ CPU របស់ Intel វិញ ជា​ហេតុ​ធ្វើឲ្យ​វា​ក្លាយទៅជា computer ម្យ៉ាង​កាន់តែ​ពិសេស​ឡើង​ថែម​ទៀត គឺ​វា​អាច​ប្រើ​បាន​ទាំង MAC OS និង​អាច​ប្រើ​បាន​ទាំង windows (ទាំងអស់) រួមទាំង windows vista ផង នេះ​គឺជា​ចំណុច​ខ្លាំង​មួយ​របស់ Mac Book Pro ។ ក្រៅពី​នេះ​យើង​នៅ​អាច​ប្រើ​ប្រូ​ក្រាម design សម្រាប់ windows ជាមួយ MAC បាន ហើយ​របៀប​ដែល​វា​អាច​ដំណើរការ​ជាមួយ windows បាន​គឺ​ដូចគ្នា និង PC ធម្មតា​ដូច្នោះ​ដែរ ប្រការ​ពិសេស​មួយទៀត​នោះ អ្នក​ប្រើ​អាច​ប្រើ​ទាំង MAC OS និង windows នៅលើ​ម៉ាស៊ីន​តែ​មួយ​បាន មានន័យថា​យើង​អាច​ប្រើ OS (Operating System) ពីរ​បាន ។ ការ​ដែល​គេ​អាច​ធ្វើ​ដូច្នេះ​បាន​នោះ​គឺ​អាស្រ័យ​ដោយ BOOTCAMP (BOOTCAMP គឺជា​ប្រូ​ក្រា​មមួយ​ផ្តល់ឲ្យ​ដោយ​ក្រុមហ៊ុន Apple ដោយ​ឥតគិតថ្លៃ សម្រាប់​ឲ្យ​យើង​អាច​ប្រើ OS ណា​ផ្សេងៗ​បាន មិន​ចំពោះតែ windows ប៉ុណ្ណោះ​ទេ​) ។​

​​ដោយ​ប្រមើល​មើល​ពី​ចំណុច​ខ្លាំង​សម្រាប់​រយៈពេល​វែង​ក្រុមហ៊ុន Apple បាន​ធ្វើឲ្យ​អ្នកប្រើ PC ងាក​បែរ​ត្រឡប់មក​ប្រើ MAC វិញ​ ។ នោះក៏​ព្រោះតែ​វា​ពុំ​សូវ​មាន​បញ្ហា CRASH (​គាំង​) មិនសូវ​មាន​មេ​រោគរាតត្បាត ងាយស្រួល​ប្រើ (​ប៉ុន្តែ​ពិបាក​សរសេរ​ប្រូ​ក្រាម​សម្រាប់ឲ្យ​ប្រើ​ជា​មួយ​) ។​

ជាថ្មី, ​លក្ខណៈ​ពិសេស​នេះ​បាន​ដណ្តើមយក​ទីផ្សារ​របស់ Microsoft មួយចំនួន​រួចជាស្រេច​ទៅហើយ​, ជា​សន្សឹមៗ​អ្នក​ប្រើ​កុំព្យូទ័រ​បាន​បែរមក​ទិញ MAC ជា​ជំនួស​ឲ្យ PC នៅក្នុង​រវាង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នោះ​ក៏​ព្រោះតែ​គុណភាព​មាន​លំនឹង​ល្អ​ក្នុង​ការប្រើប្រាស់ មាន​បញ្ហា​តិចតួច​បំផុត តែ​មិនសូវ​មានប្រូ​ក្រាម​សម្រាប់ប្រើ​ច្រើន​ដូចជា pc ទេ នោះ​ក៏​ព្រោះតែ​ការសរសេរ​ប្រូ​ក្រាម​ឲ្យ MAC វា​ពិបាក​បន្តិច ។​

​ក្នុង​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ថ្មីៗ​នេះ Apple បាន​បន្ធូរបន្ថយ​ការ​កំហិត​ចំពោះ SDK (System Development Kit) របស់ខ្លួន ព្រមទាំង​ព្យាយាម upgrade គ្រឿង Hardware របស់ MAC ឲ្យបាន​ប្រសើរជាង​មុន​ថែមទៀត ។ MAC អាច​ដំណើរការ windows ដែលមាន configuration ដូចគ្នា​និង PC ល្បឿន​របស់​កុំព្យូទ័រ MAC អាច​ដំណើរការ windows បាន​លឿន​ជាង PC ធម្មតា​ច្រើនដង នោះ​ក៏​ព្រោះតែ​ប្រព័ន្ធ OS របស់ MAC ល្អ​ជាង windows ។​

ទោះបីជា​យ៉ាង​ដូច្នេះ​ក្តី MAC នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ថ្លៃ​ដែរ​បើ​ប្រៀបធៀប​ជាមួយ PC ប៉ុន្តែ​រឿង​នេះ​ត្រូវបាន​ក្រុមហ៊ុន Apple ចេញ​មក​អះអាង​ថា Apple MAC និង​មាន​តម្លៃ​ប្រហាក់ប្រហែល PC ដែរ ។ ហេតុនេះ​គ្រប់គ្នា​អាច​ទិញ MAC ទៅប្រើ ឬ​ទិញ PC ទៅប្រើ​អាស្រ័យ​ដោយ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: