jump to navigation

Home Premium / Business / Ultimate ខែមករា 23, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

​យើង​អាច​ប្រើ​ជា​មួយ Window Tablet, Touch Technology លុះត្រា​ណា Tablet របស់​យើង​មាន Touch Technology

Ultimate

​​Window BitLocker Drive Encription តម្រូវឲ្យមាន USB Flash Drive និង PC ដែលមាន TPM 1.2 Chip

​ម៉ាស៊ីន​កុំព្យូទ័​រណា​ដែលមាន Hard Disk ពុំមែន​ជា​ប្រភេទ SATA ហើយ​មាន Memory ប្រភេទ​ល្បឿន​យឺត CPU ពុំមែន​ជា dual core និង dual core 2 processor ទេនោះ Vista នឹង​មិន​អាច​ដំណើរការ​បាន​ស្រួល​ឡើយ ។​

​​ទោះបីជា​យើង​អាច install ឲ្យប្រើ​ការ​បាន​ក៏ដោយ​ក៏​ជារឿ​យៗ​វា​នឹង crash (​គាំង​) មានដំណើរ​ការរអាក់រអួល ។​

​​ចំពោះ​វិធី install វិញ​គឺ​មាន​ដូចខាងក្រោម​នេះ​

​បញ្ជាក់ : CD ឬ DVD ដែល​យើង​ទិញ​មក​ពី​កន្លែង​ថតចម្លង​លក់ ច្រើន​មាន Virus ជាប់​មក​ជាមួយ​ក្នុងនោះ ហេតុ​នេះ​សូម​យក CD ឬ DVD នោះ​ទៅ​ស៊ក​ក្នុង​ម៉ាស៊ីន​ណាមួយ​ដែល​មាន​ប្រព័ន្ធ​ការពារ Virus ជាមុនសិន ដើម្បី​ឲ្យដឹងថា​វា​មាន​មេរោគ​ដែរ ឬទេ ។ ប្រការ​ល្អ​បំផុត​គួរ​ជាវ​យក window vista ពី​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ឬ​អាច​រក​ជាវ​បាន​នៅ​តាម​ហាង​នានា​ដែល​ទទួល​សិទ្ធ​លក់​ចែកចាយ softwares របស់​ក្រុមហ៊ុន Microsoft ។​

​វិធី Install

​​ប្រមូលយក Mainboard chipset និង Utilities របស់​វា រួម​និង CD Driver or Driver ផ្សេងៗ​ទៀត​របស់ Hardware រួម​និង​ប្រូ​ក្រាម Update ឬ Upgrade របស់​ប្រូ​ក្រាម​នានា​ដែល​យើង​ត្រូវ​ប្រើ​មក​ដាក់​មួយ​កន្លែង​ឲ្យ​ហើយ​ស្រាប់ ។​

​​CD ឬ DVD របស់ window vista ជា​ប្រភេទ​អាច Boot បាន ដើម្បី​ឲ្យ​វា Boot ចូលទៅ CD ត្រូវ​ចូល bios setup រួច​ប្តូរ Boot priority មកជា CD ឬ DVD ជំនួស​ឲ្យ​ការ boot ពី HD ។​

​ទី ១) ស៊ក DVD ឬ CD ចូលក្នុង CD/DVD Drive រួច​ចុច​ប៊ូ​តុង Restart PC របស់​យើង​សារជាថ្មី​, ពេល​ម៉ាស៊ីន​របស់​យើង boot មក​ជា​ថ្មី​វា​នឹងមិន boot ចូល HD (Hard Disk) ទេ ប៉ុន្តែ​គឺ​វា​ចូលទៅ boot ពី DVD របស់ Vista នោះ​តែម្តង សូម​មើល screen ខាងក្រោម​នេះ ។​

​ពេល​វា​ចាប់ផ្តើម​ដំណើរការ​ដំបូង​យើង​នឹង​បាន​ឃើញ progress bar ដូច​រូប​ខាងឆ្វេង​នេះ ។ សូម​រង់ចាំ​រហូត​វា​បញ្ចប់​សិន ។​

​ទី ២) Screen ទី ២ វា​នឹង​ចេញ​មក​សម្រាប់​ឲ្យ​យើង setup Language, Time, Currency Format, Keyboard ឬ input Method ជ្រើសរើស​ទៅតាម​អ្វី​ដែល​យើង​ត្រូវដាក់ រួច​ចុច “Continue”

​​How to install windows vista​ ​

​​ដើម្បី​ប្រើ window vista ឲ្យមាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ត្រូវ install វា​ជា​មួយ Hard Disk format ថ្មី ឬ​ជាមួយ​ម៉ាស៊ីន​ថ្មី​តែម្តង យើង​មិន​ត្រូវ​រក្សាទុក window មុន​ហើយ upgrade វា​ទេ គឺ​ត្រូវ format ចោល​ជា​មុន​សិន មុន​នឹង​ផ្តើម install ។​

​​មុន​នឹង​អាច install window vista បាន​សូម​ពិនិត្យ​មើល​ពី system requirement ជាមុនសិន ពីព្រោះ​បើ​ម៉ាស៊ីន​របស់​យើង​មាន Hardware ពុំ​ត្រូវ​ជាមួយនឹង​ការតម្រូវ​ទាំងនេះ​ទេ window vista អាច​មិន​ដំណើរការបាន ឬ​ប្រើ​បានដែរ តែ​ដើរ​មិន​ស្រួល :

Home Basic

-CPU : (​ស៊ី​ភី​យូ​)

​​ត្រូវមាន​ ​1GHz 32-bit (x86) ឬ 64-bit (x64) Processor

​​512Mb នៃ System Memory

​​20Gb Hard Disk space

​​DVD ROM DRIVE

​​AUDIO OUTPUT (Sound Card)

​​INTERNET ACCESS (​បើ​មាន​)

​​ការ​តម្រូវ​ឲ្យមាន​ជា​បន្ថែម :

​​សម្រាប់​ការតម្រូវ​ផ្សេងៗ​ទៀត​នោះ​គឺ​អាស្រ័យ​ដោយ​ការប្រើប្រាស់​ជាក់ស្តែង ។ បញ្ហា​មួយទៀត​ដែល​យើង​ត្រូវ​ប្រយ័ត្នប្រយែង​ដែរនោះ​គឺ :

​​១- ប្រូ​ក្រាម​ដែល​យើង​ប្រើ​សូម​ឆែក​រកមើល​ថា​តើ​វា​អាច​ប្រើ​ជា​មួយ window vista ដែរ ឬទេ​? បើ​ចាំបាច់​ត្រូវ upgrade ប្រូ​ក្រាម​យើង​ឲ្យ​អាច​ប្រើ vista បាន​ទើប​ជា​ការត្រឹមត្រូវ ។​

​​២- គ្រឿង Hardware មួយចំនួន​ដែល​យើង​ប្រើ​ដែរ តែ​នៅ​ក្រៅ​កុំព្យូទ័រ​គួរ​ត្រូវបាន upgrade driver របស់​វាឲ្យ​អាច​ប្រើ​ជា​មួយ vista បាន​ផង​ដែរ ។​

​​៣- ក្រៅពី​នេះ​បើសិនជា​យើង​មាន​ប្រើ​ទូរស័ព្ទ​ភ្ជាប់​មក​កុំព្យូទ័រ ធ្វើជា Modem ក្តី ឬ​សម្រាប់ Transfer file ផ្សេងៗ គួរ​ឆែក​ពិនិត្យមើល driver របស់​វា​ដែរ ថា​តើ driver suite របស់​វា​អាច​ប្រើ​ជា​មួយ vista បានដែរ ឬទេ​?

​ ​បញ្ហា​មួយទៀត​ដែល​យើង​ត្រូវ​ដឹង​ផង​ដែរ​គឺ window vista ទាំងអស់​មាន Home Business Ultimate និង Enterprise អាច​ដំណើរការ​បាន​ជាមួយ CPU ដែលមាន core ច្រើន​លើ​នោះ ប៉ុន្តែ​មាន​តែ window vista business ultimate និង enterprise ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​យើង​ប្រើ dual processor បាន​លើស​ពី​មួយ ។​

​សម្រាប់ Home Premium / Business / Ultimate

– CPU 32-Bit (x86) ឬ 64-Bit (x64) Processor

– 1GB នៃ System Memory

– 40 GB Hard Disk space

– Support for Directx9 Graphic ជាមួយ​

​​* WDDM Driver

​​* 128 Mb នៃ Graphic memory (​តិច​បំផុត​) មេម៉ូរី​ច្រើន​ល្អ វា​ជួយ​ធ្វើឲ្យ Interface លឿន (​អ្វី​ដែល​យើង​អាច​មើលឃើញ​)

​​* Graphic Card គួរ​មាន Pixel Shader 2.0 នៅលើ Hardwarre តែម្តង​

​​* ត្រូវមាន 32-Bit ក្នុង 1 pixel

– DVD ROM DRIVE

– Sound Card

– Internet (​មាន​សេវា Internet)

ការ​តម្រូវ​ឲ្យមាន​ជា​បន្ថែម​

​​សូម​មើល​ផ្នែក � ការតម្រូវ​បន្ថែម​របស់ Home Basic � ចំពោះ​គ្រឿង​បន្ថែម​ផ្សេងទៀត​ដូចជា : Home Premium / Ultimate

​​ត្រូវមាន TV Card ដើម្បី​ឲ្យ​កម្មវិធី​មើល​ទូរទស្សន៍​អាច​ដំណើរការបាន​

ទី ៣) Screen ថ្មី​នេះ​អនុញ្ញាត​ឲ្យ​យើង Install ឬ Repair window vista, ដោយហេតុ​ថា យើង​នឹង install window vista នេះ​ថ្មី ហេតុ​នេះ​យើង​ត្រូវ​ចុច “install” មិនមែន​ចុច “Repair” ឡើយ ។​

​ ​ចុច​យក “Install now”

​ទី ៤) ពេលនេះ​យើង​ត្រូវ​ចុច​បញ្ចូល Product keys ដែល​មាន​មក​ជាមួយ window vista ដែល​យើង​បាន​ទិញ ច្រើន​មាន​បិទ​នៅ​លើ​សំបក​របស់ Disk នោះ​(​ប្រអប់​) ។​

​ទី ៥) ទោះបីជា​យើង​មិន​បាន​ចុច​បញ្ចូល Product key នេះ​ក៏​យើង​នៅ​អាច Proceed ការ install នេះ​ទៅ​មុខ​បានដែរ​, ជាមួយនិង window vista ដែល​យើង​បាន​ទិញ​មក​នោះ ។ យើង​អាច​ត្រូវ​ជ្រើសរើស window vista ណាមួយ​ឲ្យ​ត្រូវ​តាម​អ្វី​ដែល​យើង​ចង់ install ។​

​​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​ត្រូវ​ជ្រើសរើស​ឲ្យ​ត្រូវតាម window vista ដែល​យើង​កំពុង install មិនមែន​ជ្រើស​យក​មួយ​ណា​ក៏​បាន​នោះឡើយ ទោះបី​ក្នុង screen ដែល​បង្ហាញ​មក​នោះ​អនុញ្ញាត​ឲ្យ​យើង​ជ្រើស​យក​មួយ​ណា​ក៏​បាន​ក៏ដោយចុះ ។​

​ទី ៦) Tick យក “I accept the licence terms” រួច​ចុច “Next”

​ទី ៧) ជ្រើសរើស​យក​ប្រភេទ​នៃ installation ដែល​យើង​ត្រូវការ​, ពេល screen ថ្មី​នេះ​លេច​ចេញ​មក យើង​ឃើញ default របស់​វា​គឺ​ស្ថិតនៅត្រង់ upgrade ប៉ុន្តែ​ត្រង់​ទី​នេះ​ត្រូវបាន disable ដោយហេតុ​ថា​យើង​បាន Boot មកពី CD ដូចនេះ យើង​ត្រូវ​ជ្រើសរើស​យក Custom (advance) option ដើម្បី install ថ្មី​តែ​ម្តង ។​

​ទី ៨) ពេលនេះ​យើង​នឹង​ជ្រើសរើស​យក​ទីកន្លែង​ដែល​យើង​ត្រូវ install វា​, ក្នុងករណី​ដែល​យើង​មាន HD ដែល​មិន​ទាន់​បាន partition (unpartition) នោះ​វា​និង​បង្ហាញ (List) ឲ្យ​យើង​បានឃើញ HD នោះ​នៅក្នុង​តារាង List មួយ​ដូច​មាន​នៅក្នុង​រូប​នេះ​ស្រាប់ ។​

​ ​ប៉ុន្តែ​បើសិនជា​យើង​មាន HD ចាស់ៗ (​ប្រើ​ហើយ​) ថែមទាំង​មាន file នៅក្នុង​នោះ​ផង នោះ​វា​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ HD នោះ​ជា Logical drive ។ ឧ​. យើង​អាច​ជ្រើសរើស​យក Format, Delete, ឬ បង្កើត partiton ថ្មី (create new partition) ។ បើ​យើង​ប្រើ HD ថ្មី​នោះ យើង​ចាំបាច់​ត្រូវ​ចុច Next ដើម្បី​បន្ត install ទៅមុខទៀត ពេល​នេះ​វា​នឹង​បង្កើត partition ថ្មី រួច​វា​នឹង format HD នេះ​ឲ្យ​យើង​ដោយ​ប្រើ NTFS file system

​ទី ៩) បន្ទាប់មក window vista នេះ​នឹង​ចាប់ផ្តើម install copy ចម្លង​យក file ដែល​ត្រូវការ​សម្រាប់ installation ។ នៅក្នុង​ខណៈ​នេះ​វា​នឹង​ប្តូរ​ពី progress មួយ​ទៅ progress មួយទៀត ជា​ចុងក្រោយ​វា​នឹង Boot ម៉ាស៊ីន​របស់​យើង​ជាថ្មី ហើយ​ផ្តើម Boot មកពី CD ឬ DVD ដូច​កាល​គ្រា​ដំបូង​ដែរ ។ ពេលនេះ (Boot) មិន​ត្រូវ​ចុច key ណា​ទាំងអស់ ទុកឲ្យ installer វា​ធ្វើការ​នេះ​ដោយ​ខ្លួនឯង ។​

​ទី ១០) បន្ទាប់​ពី installation copy process បានបញ្ចប់​ហើយ វា​នឹង​បង្ហាញ screen មួយ​ទៀត​ឲ្យ​យើង​សម្រាប់​បញ្ជាក់ប្រាប់​ឈ្មោះ​របស់​អ្នក​ប្រើ (User name) និង​លេខ​សម្ងាត់ (Password) រួមជាមួយ​នឹង​រូបភាព​តំណាង​សម្រាប់​អ្នក​ប្រើ​ស្រដៀង​គ្នា​ទៅនឹង window xp ដែរ ។​

​ទី ១១) វា​ឲ្យ​យើង​ជ្រើសរើស​យក Background, យើង​រើសយក Background ណាមួយ​ដែល​យើង​ពេញចិត្ត ។​

​ទី ១២) Screen មួយ​ទៀត​នេះ​វា​ឲ្យ​យើង​ជ្រើសរើស​ការការពារ window របស់​យើង ពេលនេះ​យើង​ជ្រើសរើស​យក “Use recommend settings” ដើម្បី “continue”

​ទី ១៣) ធ្វើការ​ផ្លាស់ប្តូរ​ម៉ោង​តំបន់ ថ្ងៃ ខែ រួច​ចុច Next បន្ត​ទៅមុខ​ទៀត screen ចេញ​បន្ត​មក​ទៀត​វា​នឹង​ប្រាប់​ឲ្យ​យើង​ជ្រើសរើស​ទីតាំង​ជា​ប្រភេទ Home, Work , Public Location យើង​ត្រូវ (​គួរ​) ជ្រើសរើស​យក “Home” រួច​ចុច “Continue” ។ ជា​ចុងក្រោយ​វា​នឹង​ចេញ​ពាក្យ “Thank you” screen បញ្ជាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា យើង​បាន​មក​ដល់​ទីបញ្ចប់​នៃ installation របស់​យើង​ហើយ ប៉ុន្តែ​តាម​ការពិត​យើង​នៅ​មាន​អ្វីៗ​ត្រូវធ្វើ​ជា​ច្រើន​ទៀត នេះ​វា​គ្រាន់តែ​បញ្ចប់​មួយ​ផ្នែក​ធំ​របស់ windows vista ប៉ុណ្ណោះ ។ ចុច Next ដើម្បី​បន្ត​ទៅមុខ​ទៀត ។​

​ទី ១៤) ពេលនេះ window vista នឹង​ដំណើរការ​ស៊ីជម្រៅ​មួយ​គឺ​ស្វែងរក​កម្រិត​ល្បឿន​នៃ​ការ​ដំណើរការ​របស់ System យើង ។ យើង​នឹង​បានឃើញ Status bar នៅ​ផ្នែក​ខាង​ក្រោម​កំពុង​រត់ “progress” រហូត​ដល់​ទីបញ្ចប់ ក្រោយ​មក​វា​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ screen មួយទៀត​ដើម្បី​ឲ្យ​យើង Log on

​ទី ១៥) ពេល Log on screen នេះ​ចេញ​មក យើង​គ្រាន់តែ​វាយ​បញ្ចូល password រួច​ចុច​សញ្ញា​ព្រួញ​ទៅមុខ ដើម្បី​បើក window vista នៅ​គ្រា​ដំបូង​នេះ​តែម្តង​

​ទី ១៦) មិនយូរប៉ុន្មាន screen មួយទៀត​នឹង​បង្ហាញ​ចេញ​មក​ឲ្យ​យើង​ឃើញ​នូវ​ពាក្យ “Welcome” ស្ថិតនៅ​កណ្តាល screen ខាងស្តាំ យើង​ប្រើ screen នេះ​ដើម្បី configure បន្ថែម​បន្ថយ​នូវ​អ្វីៗ ឬ update window vista នេះ​បាន​តាម​ប្រាថ្នា ។​

​ទី ១៧) នៅ​ទី​ចុងក្រោយ​នេះ​យើង​អាច​ឆែក​ពិនិត្យ​រកមើល Hardware ណាមួយ​ដែល​មិនអាច​ដំណើរការ​បាន​ជាមួយ vista ដោយ​ត្រូវ Update driver របស់​វា ឬ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​វា​ដំណើរការ​បាន​មក​វិញ យើង​ឆែក​មើល​បាន​តាមរយៈ “Device Manager”

​ ​* Click Start Menue យក Control Panel រួច​យក System រើសយក Device Manager សម្លឹង​រកមើល​ត្រង់​កន្លែង​ណាមួយ​ដែល​មាន​បង្ហាញ​ពណ៌​លឿង​ជា​សញ្ញា បង្ហាញថា​វា �​មិន​ដំណើរការ​� ពេលនេះ​យើង​អាច​ចាប់ផ្តើម install hardware driver របស់ maindoard ជាមុនសិន ក្នុងករណី​ដែល install mainboard drever ហើយ​នៅតែ​មាន​បញ្ហា​ទៀត សូម​មើល​តាម​លក្ខណៈរ​បស់​វា​ជា​អ្វី រួច​រក driver ឲ្យ​ត្រូវតាម​នោះ​មក install ឲ្យ​វា​រហូត​យើង​លែង​ឃើញ​មាន​ចេញ​ពណ៌​លឿង​ទៀត ។​

​​នៅ​ខណៈ​នេះ​យើង​អាច​ចាប់ផ្តើម install driver និង program ផ្សេងៗ​ដែល​យើង​ត្រូវការ​បាន​ហើយ ជា​ការ​ល្អ​បំផុត​គឺ install ប្រូ​ក្រា​មមួយ​ត្រូវ restart ម្តង កុំ install ប្រូ​ក្រាមជាន់ៗ​គ្នា​ច្រើន​ហើយ​ទើប restart ម្តង​សរុប​តែ​ម្តងនោះ ពុំ​ជា​រឿង​ប្រសើរ​ឡើយ ជួនកាល​អាច​មាន​បញ្ហា​ពេល​យើង​ប្រើ​វា ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: