jump to navigation

ការពារ USB Flash ដោយ ប្រើ Password! ខែ​ឧសភា 16, 2011

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

ជាមួយ បច្ចេកវិទ្យា នៃ កម្មវិធី Microsoft BitLocker ជាប់ នៅ ក្នុង Window 7 ស្រាប់ នឹង ធ្វើ ឱ្យ លោក អ្នក អស់ បារម្ភ ពី ការ បាត់បង់ ទិន្នន័យ ទៀត ឡើយ ព្រោះ ថា កម្មវិធី នេះ ជា Program សម្រាប់ បង្កើត លេខ សំងាត់ ដើម្បី ការពារ ទិន្នន័យ នៅ ក្នុង នោះ។
ដើម្បី ការពារ ការ បាត់បង់ ទិន្នន័យ មិត្ត យុវវ័យ អាច អនុវត្តន៍ តាម វិធី ខាង ក្រោម បាន ដោយ ងាយ៖
១. ដោត USB Flash ទៅ នឹង កុំព្យូទ័រ របស់ អ្នក

២. Right Click លើ USB Flash របស់ អ្នក ហើយ ចុច លើ ឃ្លា Turn on BitLocker

៣. បន្ទាប់ មក វា នឹង ចេញ ផ្ទាំង មួយ ដើម្បី បញ្ជាក់ ប្រាប់ អ្នក កុំ ឱ្យ ដក USB Flash

៤. មក ដល់ ផ្ទាំង នេះ គឺ ជា ផ្ទាំង តម្រូវ ឱ្យ អ្នក ដាក់ លេខ សំងាត់ ប៉ុន្តែ មុន នឹង ដាក់ លេខ សំងាត់ សូម គូស ធិក លើ ឃ្លា Use a password to unlock the drive។

៥. បន្ទាប់ ពី គូស ធិក ហើយ អ្នក អាច ដាក់ លេខ សំងាត់ បាន។ ត្រង់ ចំណុច វា នឹង ទាមទារ ឱ្យ អ្នក ប្រើ លេខ សំងាត់ មាន លក្ខណៈ វែង ដូចនេះ សូម វាយ បញ្ចូល ឱ្យ បាន ត្រឹមត្រូវ។

៦. ដាក់ លេខ សំងាត់ រួច សូម ចុច ពាក្យ Next។ បន្ទាប់ ពី ចុច Next វា នឹង លោត ផ្ទាំង មួយ ឡើង ដើម្បី ឱ្យ យើង រក្សា ទុក ឬ Print ឯកសារ សម្រាប់ ក្នុង ករណី អ្នក ភ្លេច Password។ ដូចនេះ អ្នក អាច Save ឯកសា ឬ Print ទុក ក៏ បាន ហើយ សូម ចុច Next។

៧. បន្ទាប់ ពី ចុច Next វា នឹង លោត ផ្ទាំង មួយ ទៀត។ ដើម្បី បន្ត ដំណើរ ការ ទៀត សូម ចុច ឃ្លា Start Encrypting។

៨. បន្ទាប់ ពី ចុច Start Encrypting រួច ហើយ វា នឹង លោត ផ្ទាំង ដំណើរ ការ មួយ។ បន្ទាប់ ពី ដំណើរ ការ នេះ ចប់ USB Flash របស់ អ្នក នឹង ចាប់ ផ្ដើម ចាក់ សោ ជាមួយ Password។

ជាមួយ កម្មវិធី Microsoft’s BitLocker មិត្ត យុវវ័យ ក៏ អាច ដំណើរ ការ លើ External ឬ Internal Hard Disk របស់ អ្នក បាន ផង ដែរ ប៉ុន្តែ ត្រូវ ចង់ ចាំ Password ឱ្យ បាន ច្បាស់លាស់។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: