jump to navigation

ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

អ្នក​ចាស់​មិន​ទៅ​ ម៉េច​មាន​អ្នក​ថ្មី​មក! ទោះ​បី​ជា លោកអ្នក​ធ្វើ​ការ​ថែ​រក្សា​ថ្ម (Battery) របស់ Laptop របស់​លោកអ្នក​បាន​ល្អ​ប៉ុណ្ណា​នោះ​ទេ ក៏​គង់​តែ​មាន​ថ្ងៃ​មួយ​ដែល​វា​នឹង​ខូច​ជាក់​ជា​មិនខាន។ ប្រសិន​បើ​លោកអ្នក​មាន​សំណាង​នោះ លោកអ្នក​នឹង​ប្ដូរ Laptop មុន​ពេល​ដែល​ថ្ម​នោះ​ខូច បើ​មិន​ដូច្នោះ​ទេ លោកអ្នក​នឹង​ត្រូវ​ប្ដូរ​ថ្ម មុន Laptop ហើយ 😀 ។

replace-laptop-battery1

ថ្ងៃ​នេះ សូមជូន​អំពី​គន្លឹះ​ខ្លះៗ និង​មូល​ហេតុ​បណ្តាល​ឲ្យ​​ថ្មរបស់ Laptop ឆាប់​ខូច និង​វិធី​ការពារ​​ និង​ប្រើប្រាស់​កុំឲ្យ​ឆាប់​ខូច​ផងដែរ ដែល​មាន​ដូច​ត​ទៅ៖

សារ​ពី Windows
ជា​ធម្មតា Windows របស់​លោកអ្នក​នឹង​ធ្វើ​ការបង្ហាញ Warning ប្រាប់​ដល់​លោកអ្នក នៅ​ពេលដែលថ្ម​របស់ laptop ឈាន​ដល់​កម្រិត​មួយ​ទាប​បំផុត​ក្នុង​ការ​ផ្ទុក​ចរន្ត​អគ្គិសនី ដែល​លោកអ្នក​នឹង​ឃើញ​មានសញ្ញា​ខ្វែង​ពណ៌​ក្រហមនៅ​លើ icon របស់ថ្ម នៅ​ឯ system tray នោះ​ ។ ប្រសិន​បើ​លោកអ្នក​ចុច​នៅ​លើ icon នោះ Windows​ នឹង​ប្រាប់​ដល់​លោកអ្នក​ថា “consider replacing your battery.” ដែល​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា “សូម​ប្ដូរ​ថ្មចេញ”។

consider-replacing-your-battery-warning-windows1

ជាមួយ​គ្នា​នេះ Windows ក៏​បាន​ប្រាប់​លោកអ្នក​ផង​ដែរ​ថា កុំព្យូទ័រ​របស់​លោកអ្នក​អាច​នឹង​បិទ (shutdown) ដោយ​ស្វ័យ​ប្រវត្តិ ដោយ​សារ​តែមិន​មាន​ថាមពល​គ្រប់​គ្រាន់ ឫ​បញ្ហា​ផ្សេងទៀត​ជា​មួយ​នឹង​ថ្ម​ជាដើម។ គួរ​សម្គាល់​ផង​ដែរ​ថាសារ warning​ នេះ បាន​បញ្ចូលចាប់​ពី​ជំនាន់Windows 7 តែ​ប៉ុណ្ណោះ ដូចនេះ​លោកអ្នក​នឹង​មិន​ឃើញ​មាន​ទេ ប្រសិន​បើ​លោកអ្នក​កំពុង​ប្រើ​ប្រាស់ Windows Vista ឫ XP នោះ ។

របៀប​ពិនិត្យ​មើល Battery Capacity
ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ថា battery capacity របស់​latop លោកអ្នក កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ល្អ ឫ​ទាប ឫ​យ៉ាង​ណា​នោះ លោកអ្នក​អាច​ប្រើ​ប្រាស់​​កម្មវិធី third-party ដែល​មាន​ឈ្មោះ​ថា BatteryInfoView http://www.nirsoft.net/utils/battery_information_view.html របស់ NirSoft ដើម្បី ពិនិត្យ​មើល។ កម្មវិធី​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​​ក្នុង​ការ​បង្ហាញ​ព័ត៌មានរបស់​ថ្ម រួម​មាន​ដូច​ជា ឈ្មោះ, wear level, capacity ជាដើម​ ហើយ​ជាពិសេស​នោះ គឺ​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយឥត​គិត​ថ្លៃ​ថែម​ទៀត​ផង ។

windows-view-battery-capacity1-575x500
នៅ​ក្នុង​រូប​ខាង​ក្រោម​ យើង​ឃើញ​ថា ថ្មត្រូវ​បាន​ផលិត​ឡើង​សម្រាប់​កាន់​ថាមពល 86,580 mWh ហើយ​ឥឡូវ​នេះ ថ្ម​នេះត្រូវ​បាន​សាក​ពេញ (full charge) ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា វា​មាន​ថាមពល​តែ​ 61,261 mWh​ ប៉ុណ្ណោះ។ និយាយ​ជា​រួមថ្ម​នេះ​មាន​ថាមពល​ត្រឹម​តែប្រមាណ 70% នៃ​សភាព​ដើមប៉ុណ្ណោះ។

ហេតុ​អ្វី​បាន​ជា​ថ្ម Laptop ចេះ​តែ​ចុះ​ខ្សោយ?
ថ្ម laptop ចេះ​តែ​ចុះ​ខ្សោយ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​កម្ដៅ ការ​ប្រើ​ប្រាស់ អាយុ​កាលជាដើម ហើយ​អ្វី​ទាំង​នេះ​គឺ​សុទ្ធ​តែ​មានផល​វិបាក​ដល់​ថ្ម​ដោយ​ខ្លាំង ។ មិន​ថា​យ៉ាង​ណា​ទេ ថ្ម latop ទូរស័ព្ទ ឫ​ក៏ tablet ក៏​ដោយ​ នឹង​ត្រូវ​តែ​ខូច បើ​ទោះ​ជា​លោកអ្នក​ចាក់​សោរ​ទុក​ក្នុង​ទូរដែក មិន​សូម្បី​តែ​ប៉ះ​វា​ក៏​ដោយ យូរ​ឆ្នាំ យូរ​ខែ​ទៅ វា​ក៏​គង់​នឹង​ខូច​ដដែល ។ ប្រសិន​បើ​លោក​អ្នក​ប្រើ​ប្រាស់ laptop នៅ​លើតុ​ លើ​នៅ​លើ​ពូក (Mattress) នោះ រឹត​តែ​ជា​បញ្ហា ព្រោះ​ថា​ laptop របស់​លោកអ្នក​នឹង​កើន​កម្តៅ​ក្តៅ​ខ្លាំង ហើយ​វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ថ្ម​បន្ត​គ្នា ។

laptop-fire.preview

ការផ្លាស់​ប្ដូរ​ថ្ម – Laptop Battery
ប្រសិន​បើ​លោកអ្នក​ត្រូវ​បាន​ធានា​ទៅ​លើ Hardware លោកអ្នក​អាច​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​ និង​ចំនេញ​ការ​ចំណាយ។ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​មិន​ត្រូវ​បាន​ធានា ឬ​ផុត​កំណត់​យ៉ាង​ណា​នោះ លោកអ្នក​នឹង​ត្រូវ​ទាក់​ទង​រក​ទិញ ដែល​ត្រុវ​ចំណាយ​ប្រមាណ​ជា $40+ សម្រាប់​ថ្ម laptop នោះ។ ពេល​ខ្លះ​លោកអ្នក​នឹង​ត្រូវ​ចំណាយ​កាន់​តែ​ច្រើន​ ក្នុង​ការ Order ពី​ក្រៅ​ប្រទេស ប្រសិន​បើ​ជា​មិន​មាន​ប្រភេទ​ថ្មដូច ទៅ​នឹង Model របស់ Laptop របស់​លោកអ្នក​នោះ ។

laptop-battery-fire1

គួរ​រំឮក​ផង​ដែរ​ថា ប្រភេទ​ថ្ម ដែល​មាន​តម្លៃ​ទាប​ខ្លះ អាច​នឹង​មិន​បាន​រចនា ឬ​ធ្វើ​តេស្ដ​បាន​ត្រឹម​ត្រូវ ហើយ​អាច​នឹង​បណ្ដាល​ឲ្យ​ឆេះ​ខូច​ ក៏​មាន។

ការ​ថែ​ទាំ​ថ្ម
ខាងក្រោម​នេះ​ ជា​គន្លឹះ​ខ្លះ​ក្នុង​ការ​ថែ​ទាំ​ថ្ម របស់ Device របស់​លោកអ្នក​ មិន​ថា Laptop, Smart Phone ឫក៏ Tablet នោះ​ឡើយ។

កុំ​រក្សា​ទុក​នៅ​ទី​ដែល​មាន​កម្ដៅ​ក្ដៅ ឫ ត្រជាក់​ពេក (ដាក់​ក្នុងឡាន​ចោល ឬ​ហាល​ថ្ងៃ) ។
កុំ​ព្យាយាម​ប្រើ​រហូត​ដល់​អស់ (0%) រលត់ ឲ្យ​សោះ ។
គួរ​តែ​មាន​ថាមពល​ប្រមាណ ៥០% ជា​និច្ច (បើ​ចង់​ទុក​ Standby ចោល) ។
កុំ​ដាក់ Standby ចោល​ហួស​ពី ១ថ្ងៃ (បើ​អ្នក​គិតថា​ឈប់​ប្រើ​ហើយ សូម Turn Off ព្រោះ Standby ប្រើ​ជា​លក្ខណៈ​​បិទ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​ប៉ុណ្ណោះ)
សូមផ្តាច់​ចរន្ត (discharge) នៅ​ពេល​ដែល​វា​បាន​សាក​ពេញ ពិសេស​ពេល​ដែល​វា​មាន​កម្ដៅ​ក្ដៅ​ជា​ដើម ។
ការ​សាក​​ថ្ម​ពេល​កំពុង​ប្រើ អាច​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូចជាងគេ ។ លោកអ្នក​គួរ​ប្រើ​ឲ្យ​អស់ (ត្រឹម ២០% ឬ​ ១៥% ឬ ១០%) ទើប​សាកថ្ម ហើយ​សាក​ថ្ម​ឲ្យ​ពេញ ១០០% ទើប​យក​មក​ប្រើ ដែល​វិធី​នេះ ថ្ម Laptop លោកអ្នក​នឹង​កាន់​តែប្រើ​បាន​យូរ និង​មិន​ងាយ​ខូច​ថ្ម​ឡើយ ។

Advertisements

របៀប​ប្រើប្រាស់ LINE ឱ្យ​មាន​ប្រសិទ្ធិភាព ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

line-messaging-service1

របៀប​ដក​លេខ​ទូរសព្ទ័ចេញ​ពី Line (Unlink Phone Number )

អ្នក​បាន​ចុះឈ្មោះ​ប្រើប្រាស់​ Line ដំបូង​ដោយ​ប្រើប្រាស់​លេខ​ទូរសព្ទ័ ហើយ​អ្នក​មិនអាច​ដកលេខទូរសព្ទ័របស់​អ្នក​ចេញ​វិញ​បាន​ឬ ក៏អ្នក​ចង់​ប្តូរលេខទូរសព្ទ​ថ្មីសូម​៖

បើក​កម្មវិធី LINE ចុចលើ More > Settings > Accounts.
នៅពេលនេះ​អ្នក​នឹង​ឃើញ Logo របស់​ Facebook សូមធ្វើ Link ទៅកាន់​ Facebook Accountរបស់​អ្នក (ប្រសិន​បើ Link ហើយ​សូម​បន្តរ​ទៅជំហាន​ខាងក្រោមទៀត)
នៅពេល​ពាក្យ Link ប្តូរទៅ Unlink សូមធ្វើការ​ Uninstall LINE ចេញពី​ទូរសព្ទ័​របស់​អ្នក​សិន
បន្ទាប់​មក​សូមធ្វើការ Install LINE នៅលើទូរសព្ទ័ដៃរបស់​អ្នក​សារជាថ្មី។ (សម្រាប់ Android សម្រាប់ iOS) បន្ទាប់​មកសូមបើក LINE របស់​អ្នក​ឡើងវិញ។
បន្ទាប់មក​សូម​ ធ្វើការ Link ជាមួយ​ Account Facebook របស់​អ្នក​ម្តងទៀត
ប្រសិនបើ​មាន​តម្រូវ​ឱ្យ​វាយ លេខកូដ​សម្ងាត់សូម​ វាយបញ្ជូលលេខ​ 4ខ្ទង់ខាងចុង​របស់​លេខទូរសព្ទ័​របស់​អ្នក​ដែលប្រើជាមួយ Line កាលពីមុនជាការស្រេច។
How To Unlink Phone Number

ទប់ស្កាត់​ការ Add Contact ដោយស្វ័យប្រវតិ្ត

ប្រសិន​ប្រើអ្នក​មិនចង់ឱ្យអ្នក​ដែល​ស្គាល់លេខទូរសព្ទ័របស់​អ្នក​ Add អ្នក​ចូលទៅក្នុង LINE contact របស់គេ​ដោយស្វ័យ​ប្រវត្តិទេ​នោះ លោកអ្នក​អាចបិទវាបានដោយ​នៅពេលដែលគេ Add អ្នក​គេត្រូវ​របស់ចាំរហូតដល់អ្នក​យល់ព្រមនូវ​សំណើរបស់គេ ។

ចូលទៅ LINE > More > Settings.
ចុចលើ Friends ហើយ​ដក Tick នៅលើ Allow Others to Add.
Prevent Others From Added You Automatically In Their Friends List

កែប្រែ​គុណភាពរូបភាពពី​មិនច្បាស់ទៅជាច្បាស់

តាមធម្មតារូបភាព​ដែល​មិត្តរបស់​អ្នក​បាន​ផ្ញើមកអ្នក​តាមរយៈ CHAT ត្រូវ​បាន​ប្តូរទៅជាអន់ជាងរូបភាពដើមដើម្បីឱ្យអ្នក​ទទួលបាន​រូបភាពនោះលឿន។ សូម​ធ្វើដូច​ខាងក្រោម​ដើម្បី​ធ្វើឱ្យរូបភាពរបស់​អ្នក​ទៅជាច្បាស់ធម្មតាដូចរូបដើម។

បើក LINE ចុចលើ More > Settings.
ចុចលើ Chats & Voice > Photo Quality ប្តូរពី Low ទៅ Normal.
Change Default Photo Quality To Normal From Low

ប្តូរសំលេងរោទ៍

អ្នក​អាច​ផ្លាស់​ប្តូរ​សំលេងរោរ៍​នៅពេលមានមិត្តរបស់អ្នក​Chat មករក​អ្នក​បាន​ដែរដោយចូលទៅ៖

បើក LINE app ហើយចុចលើ More > Settings.
ចុចលើ Notifications > Tone​ បន្ទាប់មក​ជ្រើស​សម្លេងដែល​អ្នក​ពេញ​ចិត្ត
Change Your Default Ringtone

លុប, Forward ឬ រក្សារទុកMessages ចូលទៅ Note

អ្នក​អាច លុបសារ ឬ Forward សារ​ទៅកាន់អ្នក​ផ្សេង ឬ រក្សារ​ទុក​សារដាក់ក្នុង Note ដែល​ជម្រើស​ទាំងនេះ​មាននៅក្នុង Edit Messages

ចូលទៅកាន់ chat room របស់​មិត្ត​ណា​មួយរបស់​អ្នក​ហើយ​ចុចលើើ សញ្ញាព្រួញចុះក្រោម ដែល​ស្ថិតនៅខាងលើឈាងខាងស្តាំ. ចុចលើពាក្យ Edit Messages ។
ជ្រើសរើស​ជម្រើស​សកម្មភាពដែល​អ្នក​ចង់ធ្វើ (Delete Messages, Forward or Save to Note) ។
បន្ទាប់មក​ Tick ទៅលើសារ​ណាមួយ​ដែល​អ្នក​ចង់​លុប ហើយចុចលើ Delete (ឧទាហរណ៍ទៅលើការ​លុបសារ) ។
Delete, Forward or Save Messages to Note

បិទ​សារ​ Invite ផ្សេងៗ ដែល​មានក្នុង LINE Family

មិត្ត​របស់​អ្នក​នៅក្នុង​ LINE ផ្ញើសារ Invite អ្នក​ឱ្យ​លេង Games ផ្សេងៗ​ដែល​មាន​នៅក្នុង LINE Family ដែល​អ្នក​មានអារម្មណ៍​រំខានពីវា​ ដូច​នេះអ្នក​ក៏អាចបិទវា​បានដែរ។

ចូលទៅក្នុង LINE ចុចលើ More > Settings > Notifications > Additional Services.
នៅខាងក្រោម Unauthorized Apps,​ ដក Tickពី Receive Messages.
turn off invitations and other messages from LINE family apps

Backup Chat History

រាល់ Chart history របស់​អ្នក​មិនបាន​រក្សារ​ទុកនៅក្នុង LINE cloud server នោះទេ​មានន័យ​ថា​នៅពេលដែលអ្នក Uninstall LINE ពី​ទូរសព្ទ័ដៃ​អ្នក​ហើយ នោះរាល់ Chat របស់​អ្នក​ពីមុនមកនឹងត្រូវបាត់អស់ដូច​នេះ​ដើម្បីរក្សារទិន្នន័យទាំង​នោះបានអ្នក​អាច​ធ្វើការ​ Backup បាន ។

ចូលទៅកាន់ chat room របស់​មិត្តណាមួយរបស់អ្នក​ដែល​អ្នក​ចង់រក្សារទុក ហើយចុច​លើ សញ្ញាព្រួញចុចក្រោម ដែលស្ថិត​នៅខាងលើខាងស្តាំហើយចុចលើ Chat Settings។
ចុចលើ Backup Chat History ហើយជ្រើសយក Backup as a Text File ឬ Backup All នោះទិន្នន័យ​របស់​អ្នក​នឹង​ធ្វើការ​រក្សារទុក​នៅក្នុង Cloud ដូច​ជា Dropbox ជាដើម ។
ប្រសិនបើ​អ្នក​ជ្រើស​យក Backup as a Text File អ្នក​មិនអាច Restore Chat Historyវិញបានទេ។ ប្រសិនបើជ្រើស Backup All អ្នកអាច Restore បាន ។
Backup Chat History

មើលរូបភាព​ ឬ រក្សារទុករូបភាព​ដែលមិត្តអ្នក​បាន​ផ្ញើមកពីមុន

អ្នក​មិនចាំបាច់​ Scroll រកមើលរូបភាព​នៅក្នុង History Chat ដែល​មិត្ត​អ្នក​បាន​ផ្ញើមកពីមុននោះទេ ហើយ​អ្នក​ក៏អាច​ធ្វើការ​រក្សារទុកឬប្តុំ​ជា​ Album

ចូលទៅកាន់​ LINE ហើយចូលទៅ chat room ណាមួយរបស់​មិត្តអ្នក​ដែល​មាន​រូបភាព
ចុចលើសសញ្ញា​ព្រួចចុះក្រោម ហើយចុច Photos.
ចុចលើ Save ដែលស្ថិតនៅខាងក្រោម ហើយ tick ទៅលើ រូបភាព ដែលអ្នក​ចង់​រក្សារទុក អ្នក​អាចជ្រើសទីតាំងក្នុងការរក្សារទុកនៅក្នុង LINE chat album ឬនៅក្នុងទូរសព្ទ័ដៃផ្ទាល់។
View And Save photos Shared Previously

របៀប​ថត​សកម្មភាព​នៅលើ​អេក្រង់​ទូរសព្ទ័ដៃ Android ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

record-screen-android-700x261

1. កម្មវិធី Rec.

Rec. https://play.google.com/store/apps/details?id=com.spectrl.rec គឺជា​កម្មវិធី​សម្រាប់ Record Screen ដែល​ដំណើការ​នៅលើ​ទូរសព្ទ័ដៃ Adroid ដែល​កម្មវិធី​នេះ​តំរូវ​ឱ្យ​អ្នក​ប្រើប្រាស់​ អាច​កំណត់​ទំហំ​វីដេអូ​ជាមុន​(Adjust Bit rate) និង​កំណត់​រយៈពេល​របស់​វីដេអូ​មុន​នឹង​ចុចលើ Record។ អ្នក​ក៏អាច​ធ្វើការ​ កំណត់​ឱ្យ​យក​ថត​សំលេង​នៅពេល Record Screen និង​ដាក់​ឈ្មោះ​ទៅលើវីដេអូ ដែល​អ្នក​នឹង​ធ្វើបានដែរ។ ម្យ៉ាងវិញ​ទៀត​នៅពេល​ដែល​អ្នក​ចាប់​ផ្តើម​ចុច​ទៅលើ​ប៊ូតុង Record វា​នឹងធ្វើការ​រាប់​ចាប់ពី 1 ដល់​ 10 ដើម្បី​ឱ្យអ្នក​អាច​រួចរាល់​មុននឹង​ធ្វើការ​ថត ។

Rec.rec

2. កម្មវិធី Screen Recorder For KitKat – Android

អ្នក​អាចទាញបាន​នៅក្នុង https://play.google.com/store/apps/details?id=app.akexorcist.screenrecorder ដោយឥតគិតថ្លៃ។ នៅក្នុង​កម្មវិធី​នេះ​រួមមាន ការ​កំណត់ Resolution, កំណត់​ទំហំវិដេអូ ​(Adjust Bit Rate) ដោយ​អាស្រ័យទៅលើ​រយៈពេល ការ​រាប់ថយក្រោយ ជាពិសេស​ជាងនេះទៅទៀត​នោះ​លោក​អ្នក​ក៏អាច​បង្វិល​វិដេអូដែល​អ្នក​បាន​ថតនោះបានដែរ ។

screen-recorder

កម្មវិធី​នេះ​អាចឱ្យ​អ្នក​Record Screen បានរយៈពេល 180 វិនាទី។ ហើយនៅពេលដែល​លោក​អ្នក​កំពុងតែ​ធ្វើការ​ Record កម្មវិធីនេះ​នឹងអាចឱ្យ​អ្នក​ដឹងថាជិត​ដល់​ពេល​បញ្ជប់​នៃការ Record Screen តាមរយៈ Notification​។ អ្នក​អាច​រក​វិដេអូរបស់​អ្នក​ដែល​បាន​ថត​ចប់​នៅក្នុង​ Folder /sdcard/ScreenRecorder។

របៀបដោនឡូដ ហ្គេម និងកម្មវិធី រាប់សែន នៅលើ iOS មហាងាយបំផុត ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

cover

Tongbu គឺជាកម្មវិធី ដោនឡូដហ្គេមនិងកម្មវិធី ដ៏ល្បីល្បាញ និងងាយស្រួលរបស់ចិនមួយ​ ដែល​កំពុង​ទទួល​បាន​ការ​ប្រើប្រាស់​ជា​ច្រើន​ មិន​ថា​នៅ​ប្រទេស​ចិន​ ប្រទេស​លោក​ខាង​លិច​ និង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ។

ដើម្បីតម្លើងកម្មវិធីនេះបាន គឺមិនទាមទារអ្វីច្រើននោះទេ ដែលគ្រាន់តែត្រូវការ​ iPhone​ iPad​ និង​ iPod Touch​ ដែល​ដំណើរ​ការ​ ដោយ​ iOS 4​ ឡើង​ទៅ​ និង​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ទាំង​អស់។

ដំបូងសូមចូលទៅកាន់ វេបសាយ tui.tongbu.com ហើយ​ចុច​នៅ​ប៊ូតុង​ Download​ និង​ចុច​ Install​ ជា​ការ​ស្រេច។
4

ទោះបីជាកម្មវិធីនេះ មានភាសាចិនយ៉ាងណាក៏ដោយ​ ក៏​ប៉ុន្តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ដែរ​ ចំណែក​ឯ​ល្បឿន​នៃ​ការ​ដោន​ឡូដ​វិញ​ គឺ​លឿន​ខ្លាំង​ជា​កម្មវិធី​ ដទៃ។

សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនេះ ងាយស្រួលប្រើប្រាស់​ ហើយ​មិន​ទាម​ទារ​ ការ​Jailbreak​ និង​កុំព្យូទ័រ​អ្វី​ឡើយ​ គឺ​ត្រូវ​ការ​តែ​ទូរស័ព្ទ​ រឺ​ថេប្លេត​និង​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ប៉ុណ្ណោះ។

ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

អ្នកប្រើប្រាស់ iOS មួយចំនួនប្រាកដជាឆ្ងល់ពីរបៀបប្រើប្រាស់​ AirPlay​ ហើយ​តើ​គេ​ប្រើ​វា​សម្រាប់​អ្វី​ខ្លះ​ទៅ?​ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ដឹង​រួច​ទៅ​ហើយ។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ តើ​ iOS​ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​នោះ​ជាមួយ​ AirPlay​
1

AirPlay គឺជាមុខងារពិសេស ដែលអនុញ្ញាតិអោយអ្នកអាចលេងវីដេអូ​ មើល​រូបភាព​ រឺ​ក៏​លេង​ហ្គេម​នានា​ ហើយ​បង្ហាញ​ទៅ​លើ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​ រឺ​ក៏​ទូរទស្សន៍​វិញ។​ មុខងារ​មួយ​នេះ​ អ្នក​អាច​ប្រើ​ប្រាស់​ជំនួស​អោយ​ខ្សែរ​ HDMI​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​រូបភាព​ វីដេអូ​អោយ​អ្នក​ដទៃ​បាន​ទស្សនា​ដែរ។​ សម្រាប់​ពពួក​ iDevice​ ដែល​អាច​ប្រើ​មុខងារ​មួយ​នេះ​គឺ​មាន​ច្រើន​ ដូច​ជា​ iPhone​ 4,​ iPad​ 2,​ និង​ iPad​ mini​ ឡើង​ទៅ​រី​ឯ​របៀប​តម្លើង​ និង​ប្រើ​ប្រាស់​គឺ​មាន​ភាព​ងាយ​ស្រួល​ទេ។

តម្រូវការ

iPhone 4, iPad 2, iPad mini ឡើងទៅ និងដំណើរការដោយ iOS 5​ ឡើង​ទៅ​ (យើង​តេស្ត​លើ​ iOS​ 7​ ព្រោះ​មនុស្ស​ភាគ​ច្រើន​ប្រើ​ iOS​ នេះ)
អ្នកអាចភ្ជាប់ទៅកាន់កុំព្យូទ័រ Windows រឺក៏ Mac បាន ដូច្នេះគួរតែមានមួយក្នុងចំណោមនេះ
ប្រសិនបើអ្នកចង់ភ្ជាប់ទៅកាន់ទូរទស្សន៍ នោះអ្នកមានពីរជម្រើស មួយប្រើ Apple TV​ និង​ មួយ​ទៀត​ អ្នក​ប្រើ​ខ្សែ​ HDMI​ រឺ​ ខ្សែ​ Monitor​ ដែល​ប្រើ​ត​ពី​កុំព្យូទ័រ​ ទៅ​កាន់​ទូរទស្សន៍​ (អ្នក​អាច​រក​ទិញ​តាម​ហាង​ក្នុង​តម្លៃ​ថោក​សមរម្យ​បំផុត)
ឧបករណ៍ទាំងពីរនេះត្រូវប្រើ Wi-Fi តែមួយ ដូច្នេគួរតែមានម៉ាស៊ីន Wi-Fi​ រឺ​ចែក​ចាយ​ពី​ទូរស័ព្ទ
របៀបតម្លើង និងប្រើប្រាស់
2
3

សូមចូលទៅកាន់វេបសាយមួយនេះ http://goo.gl/XqihxD ហើយ​ដោនឡូដ​កម្មវិធី​ AirServer​ សម្រាប់​កុំព្យូទ័រ​របស់​អ្នក។​ វា​នឹង​ទាម​ទារ​អោយ​ចុះ​ឈ្មោះ​ ប៉ុន្តែ​គ្រាន់​តែ​ចុច​ Sign​ Up​ with​ Facebook​ ជា​ការ​ស្រេច
វានឹងផ្តល់លេខសម្ងាត់អោយអ្នកចំនួន 14 ខ្ទង់ ABX24FjHOSJDW​ សូម​ចម្លង​វា​ទុក​ ហើយ​នៅ​ពេល​ដែល​អ្នក​តម្លើង​កម្មវិធី​ AirServer​ សូម​វាយ​បញ្ចូល​នូវ​លេខ​សម្ងាត់​ទាំង​នោះ
4

5

បន្ទាប់ពីតម្លើង AirServer នៅលើកុំព្យូទ័របានសម្រេចហើយ​ សូម​ភ្ជាប់​ iPhone​ និង​ iPad​ ទៅ​កាន់​ Wi-Fi​ ដូច​កុំព្យូទ័រ​អ្នក
ឥលូវនេះ សូមអូសដៃពីក្រោមឡើងលើនៅលើ iDevice ដើម្បី​ចូល​ទៅ​កាន់​ Control​ Center​ ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ថា​ AirPlay។​ សូម​ចុច​វា​ ហើយ​បើក​ Mirroring​ ជា​ការ​ស្រេច។
សូមបញ្ជាក់ផងដែរថា AirPlay ដំណើរការ​បាន​ល្អ​ប្រសិន​បើ​អ្នក​ បើក​លេង​វីដេអូ​ និង​រូបភាព៕

តើ​លោក​អ្នក​ចេះ​ Reset​ iPhone​ បាន​ត្រឹម​ត្រូវ​ហើយ​រឺ​នៅ? ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

លក្ខណៈពិសេសរបស់ iOS ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់​និង​ពេញ​ចិត្ត​នោះ​ គឺ​យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ Reset​ (ធ្វើ​អោយ​ដូច​ដើម​វិញ)​ បាន​ច្រើន​ជម្រើស​ ខុស​ពី​ពពួក​ Android​ ដែល​មាន​ត្រឹម​តែ​ពីរ​ជម្រើស​តែ​ប៉ុណ្ណោះ។​ នៅ​ក្នុង​ iOS​ យើង​អាច​ធ្វើ​ការ​ Reset​ បាន​ច្រើន​ដូច​ជា​ Reset​ All​ setting,​ Reset​ all​ Contents,​ Reset​ Network​ Settings,​ Keyboard,​ Home​ Screen,​ និង​ Location។

ទោះជាយ៉ាងណាក៏ដោយ Cambo Report មានជំនឿថា ប្រិយមិត្តមួយចំនួន​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ Reset​ All​ Setting​ នៅ​ឡើយ​ទេ​ រី​ឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ខុស​ថែម​ទៀត​ផង។​ ប្រសិន​បើ​ជា​អ្នក​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ អ្នក​នឹង​អាច​បាត់​បង់​នូវ​ឯកសារ​ រឺ​ក៏​ Cydia​ ជាក់​ជា​មិន​ខាន។​ យើង​អាច​ចូល​ទៅ​កាន់​ Setting​ បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ > ​ហើយ​ចុច​ពាក្យ​ Reset។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​យល់​កាន់​តែ​ច្បាស់​ថា​ តើ​ Reset​ នី​មួយ​ៗ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ​ ដូច្នេះ​សូម​ស្វែង​យល់​ជា​មួយ​យើង។

1. Reset Location & Privacy

លោកអ្នកប្រើវាដើម្បីលុបចោលនូវ ព៌តមានទីកន្លែង (Location) ផ្សេងៗ​ ដើម្បី​កុំ​អោយ​ច្រើន​រញ៉េ​រញ៉ៃ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​ប្រើ​សម្រាប់​លុប​ចោល​ Privacy​ Setting​ ផ្សេងៗ​ទៀត​ដែរ​។​ វា​គឺ​ជា​ការ​សម្អាត​ដ៏​សាមញ្ញ​មួយ​ ចង់​ប្រើ​ក៏​បាន​ មិន​ប្រើក៏​បាន។

2. Reset Screen Layout

ប្រើសម្រាប់ធ្វើអោយ icon ដែលនៅលើផ្ទៃអេក្រង់យើងមានរបៀបរៀបរយ​ តាម​លំដាប់​លំដោយ​វិញ។​ ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ icon​ ទុក​ដាក់​រញ៉េរ​ញ៉ៃ​ច្រើន​ពេក​ ហើយ​ចង់អោ​យវា​មាន​របៀប​រៀប​រយ​ សូម​ជ្រើស​រើស​យក​ Reset​ Screen​ Layout។

3. Reset Keyboard Dictionary

លោកអ្នកអាចបន្ថែមពាក្យថ្មីៗ ដែលមិនមានភ្ជាប់ស្រាប់ទៅក្នុងម៉ាស៊ីនបាន។​ ភាគ​ច្រើន​ខ្មែរ​យើង​ប្រើ​វា​សម្រាប់​ បន្ថែម​ពាក្យ​ខ្មែរ​ជា​អក្សរ​អង់​គ្លេស​ដូច​ជា ​“nhom,​ srolanh,​ somtos”​ ជា​ដើម។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ថែម​ពាក្យ​វា​ច្រើន​ពេក​ រឺ​ក៏​ចង់​សម្អាត​វា​អោយ​ស្អាត​ ដូច្នេះ​សូម​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ចុះ។

4. Reset Network Settings

ជំរើសមួយនេះ ឧស្សាហ៍មានគេប្រើប្រាស់ច្រើនដែរ ព្រោះអីវាមានអត្ថប្រយោជន៍​ច្រើន​ជាង​ Reset​ ទាំង​បី​ខាង​លើ។ ​Reset ​មួយ​នេះ​ នឹង​សំអាត​រាល់​លេខ​សម្ងាត់​ និង​ Cache​ របស់​ Wi-Fi​ ដែល​អ្នក​ធ្លាប់​ភ្ជាប់​អោយ​ស្អាត​ឡើង​វិញ។​ ប្រសិន​បើ​អ្នក​ព្យាយាម​ភ្ជាប់​ទៅ​កាន់​ Wi-Fi​ មួយ​ប៉ុន្តែ​មិន​បាន​សម្រេច​ ដូច្នេះ​សូម​សាក​ល្បង​ Reset​ Network​ Settings​ មួយ​នេះ។​ មួយ​វិញ​ទៀត​វា​ក៏​នឹង​លុប​ VPN,​ Cellular​ Data​ VPN​ ផង​ដែរ​ ដូច្នេះ​ប្រសិន​បើ​ Reset ​វា​ហើយ​ សូម​អ្នក​ចូល​ទៅ​កាន់​ Setting >​ Cellcar​ Network​ > ​APN​ និង​បន្ថែម​ថ្មី​វិញ។

5. Erase All content And Settings

Reset មួយនេះគឺធ្ងន់ធ្ងរជាងគេបន្តិច ព្រោះអីវានឹងលុបរាល់ឯកសារទាំងអស់ដូចជា​ រូបភាព​ កម្មវិធី​ និង​ចម្រៀង​ជា​ដើម​ អោយ​ស្អាត​ដូច​ចេញ​ពី​រោង​ចក្រ​អញ្ជឹង​ដែរ។​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ iPhone,​ iPad,​ iPod​ Touch​ អ្នក​ដើរ​យឺត​ ហើយ​ចង់​អោយ​ថ្មី​វិញ​ សូម​ជ្រើស​រើស​យក​ជម្រើស​នេះចោះ​ ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ Jailbreak​ iDevice​ របស់​អ្នក​ នោះ​អ្នក​នឹង​មិន​អាច​ប្រើ​ Erase All​ Contents​ មួយ​នេះ​ឡើយ​ ពោល​វា​នឹង​គាំង​ពេល​អ្នក​ធ្វើ​វា។​ ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន​ Jailbreak ​តែ​ចង់​លុប​ឯកសារ​ទាំង​អស់​ សូម​ធ្វើ​វា​តាម​ Semmi-Restore​ ដោយ​ចុច​ Link​ មួយ​នេះ​ http://cambo-report.com/news1/Semi-restoreiOS7.aspx

6. Reset All Settings

Reset All Setting គឺជាជម្រើសមួយដែលគេប្រើច្រើនបំផុត ព្រោះអីវា​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​ ហើយ​វា​ក៏​លុប​រាល់​ Setting​ ទាំង​អស់​ផង​ដែរ។​ គេ​ភាគ​ច្រើន​ប្រើ​វា​នៅ​ពេល​ដែល​ គេ​ធុញ​ទ្រាន់​ រឺ​ក៏​ឈឺ​ក្បាល​នឹង​ iDevice​ គេ​ ដែល​មាន​ការ​កែ​ប្រែ​រញ៉េ​រញ៉ៃ​ ខុស​ពី​ទ្រង់​ទ្រាយ​ដើម។​ សម្រាប់​អ្នក​ដែល​បាន​ Jailbreak​ វិញ​សូម​កុំ​ធ្វើ ​Reset All Settings​ អោយ​សោះ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​បាត់​ Cydia​ ជាក់​ជា​មិន​ខាន។

របៀប Boot Windows ទៅកាន់ USB ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

របៀប Boot Windows ទៅ​កាន់ USB សម្រាប់ Format Windows តាម​របៀប​ងាយ​ស្រួល​បំផុត​ ដោយ​ពុំ​ចាំ​បាច់​ប្រើ​ VCD ឬ DVD ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ​យើង​នឹង​ប្រាប់​អំពី​របៀប​ Boot​ ឯកសារ (File) របស់ Windows ទៅកាន់ USB តាម​វិធី​ងាយ​ៗ​បំផុត​ដូច​ខាង​ក្រោម​នេះ​៖​
1

តម្រូវការ

USB Flash ទំហំ 4GB ឡើងទៅ
កម្មវិធីឈ្មោះ Windows 7 USB/DVD Download Tool : http://wudt.codeplex.com
កុំព្យូទ័រដំណើរការដោយ Windows XP, Vista, 7, 8, 8.1
ឯកសារ Windows ជាប្រភេទ ISO
មុននឹងចាប់ផ្ដើមធ្វើ សូម​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​អាចធ្វើ​ការ​ Boot Windows ទៅ​កាន់ USB បាន​គ្រប់​ជំនាន់​ទាំង​អស់​មិន​ថា​ Windows ស៊េរី​ចាស់​ ឬ​ថ្មី​ឡើយ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ File Windows នោះ​គឺ​ជា​ប្រភេទ​ ISO​។ ហើយ​អ្នក​តម្រូវ​អោយ​ប្រើ​ប្រាស់​កុំព្យូទ័រ​មួយ​សម្រាប់​បើក​កម្មវិធី​ Win7 USB/DVD Tool ដើម្បី​ដំណើរ​ការ​ Boot ទៅ​កាន់ USB។ http://www.youtube.com/watch?v=P3dFQz0GKT0

ដំបូន្មានខ្លីៗ ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​អោយ​ឆាប់​ពេញ​ ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

បញ្ហាថ្មទូរស័ព្ទ គឺជាទុក្ខកង្វល់ដ៏ធំមួយ របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​គ្រប់​រូប​ទាំងអស់​កំពុង​ជួប​ប្រទះ ព្រោះ​អី​ថាមពល​ថ្ម​គ្រប់​ស្មាត​ហ្វូន​ទាំងអស់ មិន​អាច​ប្រើប្រាស់​បាន​យូរ​ជាង 8 ម៉ោងឡើយ។ បើ​យើង​ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំៗ យើង​សង្កេត​ឃើញ​ថា ពួក​គេមិន​ទាន់​បាន​បង្កើត​ស្មាតហ្វូន ដែល​មាន​ថាមពលថ្ម​អាច​ប្រើ​បាន​ទៅ​ដល់​ជាង 10 ម៉ោង​នៅឡើយ​នោះ​ទេ ផ្ទុយ​មក​វិញ​គេ​បង្កើត​មុខ​ងារ សន្សំ​សំចៃ​ថ្ម​វិញ ដូច​ជា​បិទ​ពន្លឺ​អេក្រង់ និង Connectivity ផ្សេងៗ​ជា​ដើម ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​នេះ មិន​មែន​ជា​អ្វីដែល​យើង​ចង់​បាន​ឡើយ។
cover-2

1. ផ្នែកនៃទូរស័ព្ទរបស់អ្នក ដែលស៊ីថ្មច្រើនជាងគេគឺផ្នែកអេក្រង់ បន្ទាប់​មក​ទៀត​កម្លាំង​ម៉ាស៊ីន និង បណ្តាញ Network ផ្សេងៗ ដូចជា Data Network, Bluetooth, Wi-Fi និង NFC ជាដើម។ ដូច្នេះ ប្រសិន​បើ​មិន​ចាំ​បាច់ សូម​បើក Airplane Mode និង​បិទ​អេក្រង់​ទូរស័ព្ទ​អ្នក​ចោល។

2. ប្រសិនបើជាអ្នកចង់អោយការសាកថ្មនេះ កាន់​តែ​មាន​ប្រសិទ្ធ​ខ្ពស់​ទ្វេរ​ដង​ទៀត សូម​ដោត​ឌុយ​សាកថ្ម​ចូល​ទូរស័ព្ទ​របស់​អ្នក បន្ទាប់​មក​ទៀត​ចុច Turn Off ។ វិធី​នេះ គឺ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់ ចំពោះ ស្មាតហ្វូន និង​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android។ គូស​បញ្ជាក់​ដែរ​ថា វិធី​នេះ មិន​អាច​ប្រើប្រាស់​បាន​នៅ​លើ iPhone, iPad, iPod Touch ទេ។

3. លោកអ្នក គួរតែប្រើប្រាស់ដុំក្បាលសាកថ្ម ( Adapter) របស់ Original ព្រោះ​អី​វា​មាន​កម្លាំង​ថ្ម​ខ្លាំង ល្អ និង​មាន​ស្ថេរ​ភាព ចៀសវាង​របស់​ក្លែង​ក្លាយ ដែល​កម្លាំង​វា​មិន​សូវ​ខ្លាំង និង​មិន​អាច​ទុក​ចិត្តបាន។

4. សម្រាប់អ្នកដែលប្រើប្រាស់ iPhone វិញ យើង​ណែនាំ​អោយ​អ្នកប្រើ​ក្បាល​សាក​របស់ iPad ព្រោះ​អី​វា​មានទំហំ 12 វ៉ាត់​ឯណោះ ខណៈ​ក្បាល​សាក​របស់ iPhone មានតែ 5 វ៉ាត់​ប៉ុណ្ណោះ​។ បញ្ជាក់: ឆ្នាំងសាករបស់ iPad ដែល​មាន​ទំហំ 12វ៉ាត់ គឺមាន​រាង​ធំ អាច​ដោះ​ជា​ពីរ​បំណែក​បាន។

5. ជួនកាល ថ្មរបស់អ្នកអាចមានបញ្ហា មិនអាចកាន់ថ្មបានយូរ ដូច្នេះ​សូម​សាក​ល្បង​វិធី​ពិសេស​មួយ​នេះ ព្រោះ​អី​វា​អាច​បង្កើន​កម្លាំង​ថ្ម iPhone របស់​អ្នក អោយ​កាន់​បាន​ល្អ​ជាង​មុន។សូមចុចទីនេះដើម្បី​ស្វែង​យល់​បន្ថែម​គន្លឺះ ទាំង​នេះ ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ជួយ​លោក​អ្នក​បាន​ពិត​មែន ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​មមាញឹក​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ខាង​ក្រៅ​ជា​ប្រចាំ យើង​សូម​ណែនាំ​អោយ​អ្នក​ទិញ​ដុំភ្លើង​សាក​ថ្ម (Power Bank) ទៅ​ចុះ។

ចាត់ចែងឯកសារ iPhone, iPad, iPod touch របស់​អ្នក កាន់​តែ​ងាយ​ស្រួល​ជាមួយ iStick ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

1

iStick គឺជាកម្មវិធីដ៏ពិសេសមួយ ដែលអនុញ្ញាត្តិអោយយើងធ្វើការចម្លងចម្រៀង វីដេអូ រូបភាពនិង Ringtones ចូលទៅក្នុង iDevice របស់យើងដូចជា USB Flash ដែរ។ លក្ខណៈប្រើប្រាស់របស់វា គឺមានភាពងាយស្រួល យើងអាច Copy, Paste បានដូចការប្រើប្រាស់នៅលើកុំព្យូទ័រទូទៅដែរ។ ដើម្បីចម្លងឯកសារនានា គឺមានភាពងាយស្រួល គ្រាន់តែភ្ជាប់ iDeviece របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB បន្ទាប់មកទៀត កុំព្យូទ័រអ្នក នឹងលោតចេញជា Driver មួយនៅក្នុង My computer តែម្តង។

វីធីប្រើប្រាស់

ជាដំបូង សូមដោនឡូដកម្មវិធី iStick សម្រាប់កុំព្យូទ័រ ដោយចុចទីនេះ http://softorino.com/products/ រួចហើយតម្លើងវា
បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
2

យើងមានជម្រើសច្រើន ដើម្បីចម្លងឯកសារដូចជា Media (វីដេអូ, ចម្រៀង, Ringtones), Book (ឯកសារនៅក្នុង iBooks), USB Stick (ប្រើសម្រាប់ជំនួស Flash USB) …។ ប្រសិនបើជាយើងពេញចិត្តមួយនេះ សូមចុចប៊ុតុង Mount ដែលស្ថិតនៅផ្នែកខាងស្តាំ និងខាងក្រោម។
បន្ទាប់ពីចុចហើយ សូមចូលទៅកាន់ Explorer នៅលើកុំព្យូទ័រយើង និងបើក My Computer រឺ This PC។ អ្នកនឹងឃើញ លោតចេញជា Driver ជាច្រើនដូចជា Photo, Media រឺក៏ USB។ យើងអាចចម្លងឯកសារ ចេញចូលពីកុំព្យូទ័ររបស់យើង ទៅក្នុង iDevice របស់អ្នកបាន តាមរយៈ Folder ទាំងនោះ។
បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
បន្ទាប់ពីចម្លងចូលក្នុង Folder ទាំងនោះហើយ វានឹង Sync ចូលទៅក្នុង iDevice អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។cover

គួរអោយសោកស្តាយដែរ ដែលកម្មវិធីនេះជាប្រភេទ Trail ដែល​អនុញ្ញាត្តិ​អោយ​យើង​ចម្លង​ឯកសារ​ចេញ​ចូល​កំណត់​បាន​ត្រឹម​តែ 1GB តែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ជា​អ្នក​ប្រើ​ហួស​ដែន​កំណត់ អ្នក​អាច​ជ្រើស​រើស​ប្រើប្រាស់​កម្ម​វិធី iTools វិញ​បាន ព្រោះ​អីវា​ដាក់​អោយ​ប្រើប្រាស់​ជា​និរន្ត គ្រាន់​តែ​របៀប​ប្រើវាដូ​ច​ជា​យ៉ាង​បន្តិច។

របៀប​តម្លើង​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​លើ ​iOS 7.1.x ដែល​បាន​ Jailbreak ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
add a comment

យើងធ្លាប់បានដឹងរួចមកហើយថា មូលហេតុចំបងដែលអ្នកប្រើប្រាស់​ iDevice​ ខ្មែរ​ធ្វើ​ការ​ Jailbreak​ នោះ​គឺ​ដើម្បី​ តម្លើង​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នៅ​លើ​ឧបករណ៍​របស់​គេ។​ កាល​ពី​ម្សិលមិញ​ យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ បាន​សួរ​នាំ​ពី​ពុម្ព​អក្សរខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 7.1.x នេះ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​រៀប​រាង​នៅ​ឡើយ​ទេ។​ យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នេះ​ជា​ចាំ​បាច់​ លោក​អ្នក​ក៏​អាច​តម្លើង​វា​បាន​ដែរ​ នៅលើ​ឧបករណ៍​របស់អ្នក ​ដោយ​ប្រើប្រាស់​ក្តារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ ដែល​បាន​កែ​សម្រួល​ (Patched code) ចេញ​ពី​របស់​ 4Khmeriphone។
cover

ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរ និងពុម្ពអក្សរខ្មែរ​យ៉ាង​ងាយ​ស្រួល​ ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​អាច​ដំឡើង​បាន​ដោយ​ជោគ​ជ័យ​ទាំង​អស់​គ្នា។

តម្រូវការ

iPhone, iPad និង iPod Touch 5th ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 7.1 រឺកី 7.1.1
ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
iPhone រឺ iPad ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត
របៀបតម្លើង
1-3

ចូលទៅកាន់កម្មវិធី Cydia រួចហើយចុចលើពាក្យ​ Source​ នៅ​ជួរ​ខាង​ក្រោម >​ ចុច​លើ​ពាក្យ​ Edit > Add និង​វាយ​ពាក្យ “ elunchen.com/cydia “ និង​ចុច​លើ​ពាក្យ​ Add Source រួច​ចាំ​មួយ​ភ្លែត
នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន​ ស្វែង​រក​ រួច​វាយ​ពាក្យ​ “ iOS 7.1.x “ នោះ​អ្នក​នឹង​ឃើញ​មាន​លទ្ធផល​ចំនួន​បួន។
សូមចុចលើ iOS 7.1.x khmer fonts​ ហើយ​ចុច​ Install រួច​ចុច​ Restart
ចូលកម្មវិធី Cydia ដដែល រួចស្វែងរកពាក្យ ​“ iOS 7.1.x iPhone keyboard “ និង​តម្លើង​ ប៉ុន្តែ​បើ​អ្នក​ប្រើ ​iPhone តែ​បើ​ប្រើ​ iPad វិញ សូម​តម្លើង​ iOS 7.1.x iPad Keybard
2

បន្ទាប់ពីតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះហើយ សូមចូលទៅកាន់​ Setting > General > keyboard > Keyboards > ចុច​លើ ​Add news ហើយ​អូស​ទៅ​ក្រោម​ និង​ចុច​លើ​ពាក្យ​ ក្តារ​ចុច​ខ្មែរ​ជា​ការ​ស្រេច
សូមរីករាយក្នុងការប្រើប្រាស់ ហើយយើងក៏សូមបញ្ជាក់ផងដែរថា​ ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​នេះ ​គឺ​ជា​របស់​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ​ ពោល​វា​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​ធ្វើ​តេស្ត​សាក​ល្បង​ហើយ​ យើង​សង្កេត​ឃើញ​ថា​ វា​អាច​ដំណើរ​ការ​បាន​ស្រួល​ដែរ​ មិន​ចោទ​ជា​បញ្ហា​ច្រើន​នោះ​ទេ។