jump to navigation

ចន្លោះប្រហោង iOS 7.0-7.0.5 អាចអោយគេ លុបគណនី iCloud ដោយមិនចាំបាច់វាយលេខសំងាត់គណនី ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

ចន្លោះប្រហោងមួយ ត្រូវបានគេរកឃើញ នៅលើ iOS 7.0-7.0.5 ដែលអនុញ្ញាតិអោយ អ្នកប្រើប្រាស់ បិទមុខងារ Find My iPhone ឬលុបគណនី iCloud ពី iPhone/iPad/iPod Touch បាន… នេះបើតាម ប្រភពពី MacRumors។

ដើម្បីធ្វើដូចនោះ អ្នកប្រើប្រាស់ គ្រាន់តែ ធ្វើតាមជំហាន ដូចខាងក្រោម:

1. ចូលទៅ Settings-> iCloud-> ចុចលើឈ្មោះ គណនី iCloud។ ត្រង់កូឡោន Password វាយលេខកូដផ្តេសផ្តាស់ រួចចុច Done-> OK។ រួចចុច Cancel វិញ។
2. ចុចលើគណនី iCloud នោះដដែល ហើយត្រង់ប្រអប់ Description លុបពាក្យ iCloud។ រួចចុច Done។
3. រំកិលចុះក្រោម នោះលោកអ្នក នឹងបានឃើញ Find My iPhone ត្រូវបានបិទមិនខាន។ ចុច Delete Account-> Delete នោះ គណនី iCloud នឹងត្រូវបានលុបមិនខាន។
MacRumors បានអោយដឹងទៀតថា ចន្លោះប្រហែលនេះ ដើរតែនៅលើ iOS 7.0-7.0.5 ប៉ុណ្ណោះ ព្រោះពួកគេ បានតេស្តនៅលើ iOS 7.1 Beta ដែរ តែ មិនដើរនោះទេ។ ហើយវិធីនេះ អាចធ្វើទៅបាន លុះត្រាតែ អ្នកដទៃ អាចឡុកចូលទៅកាន់ Settings បាន។ ដូចនេះ​ ដើម្បីសុវត្ថិភាព អ្នកប្រើប្រាស់ គប្បីដាក់ Passcode ឬ Touch ID ដើម្បីការពារ ការលុប គណនី iCloud របស់ខ្លួន។ បើទោះជា លុបគណនីនេះបាន ក៏ពិតមែន តែនៅពេល Restore ឬអាប់ដេត ទៅកាន់កំណែទំរង់ថ្មី នោះ វានឹងនៅតែជាប់ Activation Lock របស់ម្ចាស់មុន ដដែល។
នេះ គឺជា គ្រោះថ្នាក់ដ៏ធំ សំរាប់ អ្នកដែលទិញទូរស័ព្ទមួយទឹក ដែលគ្រាន់តែឆែកមើល គណនី iCloud ថាមាន ឬអត់។ យោបល់ដ៏មានល្អ និងមានសុវត្ថិភាព បំផុត អ្នកប្រើប្រាស់ គប្បីសុំអោយ អ្នកលក់ ធ្វើការ Restore ថ្មីនូវ ទូរស័ព្ទ ឬថេបប៉្លេត ដែលចង់ទិញ ដើម្បីបញ្ជាក់ថា វានឹងមិនជាប់ Activation Lock នោះទេ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: