jump to navigation

ដំបូន្មានខ្លីៗ ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​អោយ​ឆាប់​ពេញ​ ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

បញ្ហាថ្មទូរស័ព្ទ គឺជាទុក្ខកង្វល់ដ៏ធំមួយ របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​គ្រប់​រូប​ទាំងអស់​កំពុង​ជួប​ប្រទះ ព្រោះ​អី​ថាមពល​ថ្ម​គ្រប់​ស្មាត​ហ្វូន​ទាំងអស់ មិន​អាច​ប្រើប្រាស់​បាន​យូរ​ជាង 8 ម៉ោងឡើយ។ បើ​យើង​ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំៗ យើង​សង្កេត​ឃើញ​ថា ពួក​គេមិន​ទាន់​បាន​បង្កើត​ស្មាតហ្វូន ដែល​មាន​ថាមពលថ្ម​អាច​ប្រើ​បាន​ទៅ​ដល់​ជាង 10 ម៉ោង​នៅឡើយ​នោះ​ទេ ផ្ទុយ​មក​វិញ​គេ​បង្កើត​មុខ​ងារ សន្សំ​សំចៃ​ថ្ម​វិញ ដូច​ជា​បិទ​ពន្លឺ​អេក្រង់ និង Connectivity ផ្សេងៗ​ជា​ដើម ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​នេះ មិន​មែន​ជា​អ្វីដែល​យើង​ចង់​បាន​ឡើយ។
cover-2

1. ផ្នែកនៃទូរស័ព្ទរបស់អ្នក ដែលស៊ីថ្មច្រើនជាងគេគឺផ្នែកអេក្រង់ បន្ទាប់​មក​ទៀត​កម្លាំង​ម៉ាស៊ីន និង បណ្តាញ Network ផ្សេងៗ ដូចជា Data Network, Bluetooth, Wi-Fi និង NFC ជាដើម។ ដូច្នេះ ប្រសិន​បើ​មិន​ចាំ​បាច់ សូម​បើក Airplane Mode និង​បិទ​អេក្រង់​ទូរស័ព្ទ​អ្នក​ចោល។

2. ប្រសិនបើជាអ្នកចង់អោយការសាកថ្មនេះ កាន់​តែ​មាន​ប្រសិទ្ធ​ខ្ពស់​ទ្វេរ​ដង​ទៀត សូម​ដោត​ឌុយ​សាកថ្ម​ចូល​ទូរស័ព្ទ​របស់​អ្នក បន្ទាប់​មក​ទៀត​ចុច Turn Off ។ វិធី​នេះ គឺ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់ ចំពោះ ស្មាតហ្វូន និង​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android។ គូស​បញ្ជាក់​ដែរ​ថា វិធី​នេះ មិន​អាច​ប្រើប្រាស់​បាន​នៅ​លើ iPhone, iPad, iPod Touch ទេ។

3. លោកអ្នក គួរតែប្រើប្រាស់ដុំក្បាលសាកថ្ម ( Adapter) របស់ Original ព្រោះ​អី​វា​មាន​កម្លាំង​ថ្ម​ខ្លាំង ល្អ និង​មាន​ស្ថេរ​ភាព ចៀសវាង​របស់​ក្លែង​ក្លាយ ដែល​កម្លាំង​វា​មិន​សូវ​ខ្លាំង និង​មិន​អាច​ទុក​ចិត្តបាន។

4. សម្រាប់អ្នកដែលប្រើប្រាស់ iPhone វិញ យើង​ណែនាំ​អោយ​អ្នកប្រើ​ក្បាល​សាក​របស់ iPad ព្រោះ​អី​វា​មានទំហំ 12 វ៉ាត់​ឯណោះ ខណៈ​ក្បាល​សាក​របស់ iPhone មានតែ 5 វ៉ាត់​ប៉ុណ្ណោះ​។ បញ្ជាក់: ឆ្នាំងសាករបស់ iPad ដែល​មាន​ទំហំ 12វ៉ាត់ គឺមាន​រាង​ធំ អាច​ដោះ​ជា​ពីរ​បំណែក​បាន។

5. ជួនកាល ថ្មរបស់អ្នកអាចមានបញ្ហា មិនអាចកាន់ថ្មបានយូរ ដូច្នេះ​សូម​សាក​ល្បង​វិធី​ពិសេស​មួយ​នេះ ព្រោះ​អី​វា​អាច​បង្កើន​កម្លាំង​ថ្ម iPhone របស់​អ្នក អោយ​កាន់​បាន​ល្អ​ជាង​មុន។សូមចុចទីនេះដើម្បី​ស្វែង​យល់​បន្ថែម​គន្លឺះ ទាំង​នេះ ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ជួយ​លោក​អ្នក​បាន​ពិត​មែន ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​មមាញឹក​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ខាង​ក្រៅ​ជា​ប្រចាំ យើង​សូម​ណែនាំ​អោយ​អ្នក​ទិញ​ដុំភ្លើង​សាក​ថ្ម (Power Bank) ទៅ​ចុះ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: