jump to navigation

តើ​លោក​អ្នក​ចេះ​ Reset​ iPhone​ បាន​ត្រឹម​ត្រូវ​ហើយ​រឺ​នៅ? ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

លក្ខណៈពិសេសរបស់ iOS ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់​និង​ពេញ​ចិត្ត​នោះ​ គឺ​យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ Reset​ (ធ្វើ​អោយ​ដូច​ដើម​វិញ)​ បាន​ច្រើន​ជម្រើស​ ខុស​ពី​ពពួក​ Android​ ដែល​មាន​ត្រឹម​តែ​ពីរ​ជម្រើស​តែ​ប៉ុណ្ណោះ។​ នៅ​ក្នុង​ iOS​ យើង​អាច​ធ្វើ​ការ​ Reset​ បាន​ច្រើន​ដូច​ជា​ Reset​ All​ setting,​ Reset​ all​ Contents,​ Reset​ Network​ Settings,​ Keyboard,​ Home​ Screen,​ និង​ Location។

ទោះជាយ៉ាងណាក៏ដោយ Cambo Report មានជំនឿថា ប្រិយមិត្តមួយចំនួន​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ Reset​ All​ Setting​ នៅ​ឡើយ​ទេ​ រី​ឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ខុស​ថែម​ទៀត​ផង។​ ប្រសិន​បើ​ជា​អ្នក​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ អ្នក​នឹង​អាច​បាត់​បង់​នូវ​ឯកសារ​ រឺ​ក៏​ Cydia​ ជាក់​ជា​មិន​ខាន។​ យើង​អាច​ចូល​ទៅ​កាន់​ Setting​ បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ > ​ហើយ​ចុច​ពាក្យ​ Reset។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​យល់​កាន់​តែ​ច្បាស់​ថា​ តើ​ Reset​ នី​មួយ​ៗ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ​ ដូច្នេះ​សូម​ស្វែង​យល់​ជា​មួយ​យើង។

1. Reset Location & Privacy

លោកអ្នកប្រើវាដើម្បីលុបចោលនូវ ព៌តមានទីកន្លែង (Location) ផ្សេងៗ​ ដើម្បី​កុំ​អោយ​ច្រើន​រញ៉េ​រញ៉ៃ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​ប្រើ​សម្រាប់​លុប​ចោល​ Privacy​ Setting​ ផ្សេងៗ​ទៀត​ដែរ​។​ វា​គឺ​ជា​ការ​សម្អាត​ដ៏​សាមញ្ញ​មួយ​ ចង់​ប្រើ​ក៏​បាន​ មិន​ប្រើក៏​បាន។

2. Reset Screen Layout

ប្រើសម្រាប់ធ្វើអោយ icon ដែលនៅលើផ្ទៃអេក្រង់យើងមានរបៀបរៀបរយ​ តាម​លំដាប់​លំដោយ​វិញ។​ ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ icon​ ទុក​ដាក់​រញ៉េរ​ញ៉ៃ​ច្រើន​ពេក​ ហើយ​ចង់អោ​យវា​មាន​របៀប​រៀប​រយ​ សូម​ជ្រើស​រើស​យក​ Reset​ Screen​ Layout។

3. Reset Keyboard Dictionary

លោកអ្នកអាចបន្ថែមពាក្យថ្មីៗ ដែលមិនមានភ្ជាប់ស្រាប់ទៅក្នុងម៉ាស៊ីនបាន។​ ភាគ​ច្រើន​ខ្មែរ​យើង​ប្រើ​វា​សម្រាប់​ បន្ថែម​ពាក្យ​ខ្មែរ​ជា​អក្សរ​អង់​គ្លេស​ដូច​ជា ​“nhom,​ srolanh,​ somtos”​ ជា​ដើម។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ថែម​ពាក្យ​វា​ច្រើន​ពេក​ រឺ​ក៏​ចង់​សម្អាត​វា​អោយ​ស្អាត​ ដូច្នេះ​សូម​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ចុះ។

4. Reset Network Settings

ជំរើសមួយនេះ ឧស្សាហ៍មានគេប្រើប្រាស់ច្រើនដែរ ព្រោះអីវាមានអត្ថប្រយោជន៍​ច្រើន​ជាង​ Reset​ ទាំង​បី​ខាង​លើ។ ​Reset ​មួយ​នេះ​ នឹង​សំអាត​រាល់​លេខ​សម្ងាត់​ និង​ Cache​ របស់​ Wi-Fi​ ដែល​អ្នក​ធ្លាប់​ភ្ជាប់​អោយ​ស្អាត​ឡើង​វិញ។​ ប្រសិន​បើ​អ្នក​ព្យាយាម​ភ្ជាប់​ទៅ​កាន់​ Wi-Fi​ មួយ​ប៉ុន្តែ​មិន​បាន​សម្រេច​ ដូច្នេះ​សូម​សាក​ល្បង​ Reset​ Network​ Settings​ មួយ​នេះ។​ មួយ​វិញ​ទៀត​វា​ក៏​នឹង​លុប​ VPN,​ Cellular​ Data​ VPN​ ផង​ដែរ​ ដូច្នេះ​ប្រសិន​បើ​ Reset ​វា​ហើយ​ សូម​អ្នក​ចូល​ទៅ​កាន់​ Setting >​ Cellcar​ Network​ > ​APN​ និង​បន្ថែម​ថ្មី​វិញ។

5. Erase All content And Settings

Reset មួយនេះគឺធ្ងន់ធ្ងរជាងគេបន្តិច ព្រោះអីវានឹងលុបរាល់ឯកសារទាំងអស់ដូចជា​ រូបភាព​ កម្មវិធី​ និង​ចម្រៀង​ជា​ដើម​ អោយ​ស្អាត​ដូច​ចេញ​ពី​រោង​ចក្រ​អញ្ជឹង​ដែរ។​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ iPhone,​ iPad,​ iPod​ Touch​ អ្នក​ដើរ​យឺត​ ហើយ​ចង់​អោយ​ថ្មី​វិញ​ សូម​ជ្រើស​រើស​យក​ជម្រើស​នេះចោះ​ ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ Jailbreak​ iDevice​ របស់​អ្នក​ នោះ​អ្នក​នឹង​មិន​អាច​ប្រើ​ Erase All​ Contents​ មួយ​នេះ​ឡើយ​ ពោល​វា​នឹង​គាំង​ពេល​អ្នក​ធ្វើ​វា។​ ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន​ Jailbreak ​តែ​ចង់​លុប​ឯកសារ​ទាំង​អស់​ សូម​ធ្វើ​វា​តាម​ Semmi-Restore​ ដោយ​ចុច​ Link​ មួយ​នេះ​ http://cambo-report.com/news1/Semi-restoreiOS7.aspx

6. Reset All Settings

Reset All Setting គឺជាជម្រើសមួយដែលគេប្រើច្រើនបំផុត ព្រោះអីវា​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​ ហើយ​វា​ក៏​លុប​រាល់​ Setting​ ទាំង​អស់​ផង​ដែរ។​ គេ​ភាគ​ច្រើន​ប្រើ​វា​នៅ​ពេល​ដែល​ គេ​ធុញ​ទ្រាន់​ រឺ​ក៏​ឈឺ​ក្បាល​នឹង​ iDevice​ គេ​ ដែល​មាន​ការ​កែ​ប្រែ​រញ៉េ​រញ៉ៃ​ ខុស​ពី​ទ្រង់​ទ្រាយ​ដើម។​ សម្រាប់​អ្នក​ដែល​បាន​ Jailbreak​ វិញ​សូម​កុំ​ធ្វើ ​Reset All Settings​ អោយ​សោះ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​បាត់​ Cydia​ ជាក់​ជា​មិន​ខាន។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: