jump to navigation

របៀប​ប្រើប្រាស់ LINE ឱ្យ​មាន​ប្រសិទ្ធិភាព ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

line-messaging-service1

របៀប​ដក​លេខ​ទូរសព្ទ័ចេញ​ពី Line (Unlink Phone Number )

អ្នក​បាន​ចុះឈ្មោះ​ប្រើប្រាស់​ Line ដំបូង​ដោយ​ប្រើប្រាស់​លេខ​ទូរសព្ទ័ ហើយ​អ្នក​មិនអាច​ដកលេខទូរសព្ទ័របស់​អ្នក​ចេញ​វិញ​បាន​ឬ ក៏អ្នក​ចង់​ប្តូរលេខទូរសព្ទ​ថ្មីសូម​៖

បើក​កម្មវិធី LINE ចុចលើ More > Settings > Accounts.
នៅពេលនេះ​អ្នក​នឹង​ឃើញ Logo របស់​ Facebook សូមធ្វើ Link ទៅកាន់​ Facebook Accountរបស់​អ្នក (ប្រសិន​បើ Link ហើយ​សូម​បន្តរ​ទៅជំហាន​ខាងក្រោមទៀត)
នៅពេល​ពាក្យ Link ប្តូរទៅ Unlink សូមធ្វើការ​ Uninstall LINE ចេញពី​ទូរសព្ទ័​របស់​អ្នក​សិន
បន្ទាប់​មក​សូមធ្វើការ Install LINE នៅលើទូរសព្ទ័ដៃរបស់​អ្នក​សារជាថ្មី។ (សម្រាប់ Android សម្រាប់ iOS) បន្ទាប់​មកសូមបើក LINE របស់​អ្នក​ឡើងវិញ។
បន្ទាប់មក​សូម​ ធ្វើការ Link ជាមួយ​ Account Facebook របស់​អ្នក​ម្តងទៀត
ប្រសិនបើ​មាន​តម្រូវ​ឱ្យ​វាយ លេខកូដ​សម្ងាត់សូម​ វាយបញ្ជូលលេខ​ 4ខ្ទង់ខាងចុង​របស់​លេខទូរសព្ទ័​របស់​អ្នក​ដែលប្រើជាមួយ Line កាលពីមុនជាការស្រេច។
How To Unlink Phone Number

ទប់ស្កាត់​ការ Add Contact ដោយស្វ័យប្រវតិ្ត

ប្រសិន​ប្រើអ្នក​មិនចង់ឱ្យអ្នក​ដែល​ស្គាល់លេខទូរសព្ទ័របស់​អ្នក​ Add អ្នក​ចូលទៅក្នុង LINE contact របស់គេ​ដោយស្វ័យ​ប្រវត្តិទេ​នោះ លោកអ្នក​អាចបិទវាបានដោយ​នៅពេលដែលគេ Add អ្នក​គេត្រូវ​របស់ចាំរហូតដល់អ្នក​យល់ព្រមនូវ​សំណើរបស់គេ ។

ចូលទៅ LINE > More > Settings.
ចុចលើ Friends ហើយ​ដក Tick នៅលើ Allow Others to Add.
Prevent Others From Added You Automatically In Their Friends List

កែប្រែ​គុណភាពរូបភាពពី​មិនច្បាស់ទៅជាច្បាស់

តាមធម្មតារូបភាព​ដែល​មិត្តរបស់​អ្នក​បាន​ផ្ញើមកអ្នក​តាមរយៈ CHAT ត្រូវ​បាន​ប្តូរទៅជាអន់ជាងរូបភាពដើមដើម្បីឱ្យអ្នក​ទទួលបាន​រូបភាពនោះលឿន។ សូម​ធ្វើដូច​ខាងក្រោម​ដើម្បី​ធ្វើឱ្យរូបភាពរបស់​អ្នក​ទៅជាច្បាស់ធម្មតាដូចរូបដើម។

បើក LINE ចុចលើ More > Settings.
ចុចលើ Chats & Voice > Photo Quality ប្តូរពី Low ទៅ Normal.
Change Default Photo Quality To Normal From Low

ប្តូរសំលេងរោទ៍

អ្នក​អាច​ផ្លាស់​ប្តូរ​សំលេងរោរ៍​នៅពេលមានមិត្តរបស់អ្នក​Chat មករក​អ្នក​បាន​ដែរដោយចូលទៅ៖

បើក LINE app ហើយចុចលើ More > Settings.
ចុចលើ Notifications > Tone​ បន្ទាប់មក​ជ្រើស​សម្លេងដែល​អ្នក​ពេញ​ចិត្ត
Change Your Default Ringtone

លុប, Forward ឬ រក្សារទុកMessages ចូលទៅ Note

អ្នក​អាច លុបសារ ឬ Forward សារ​ទៅកាន់អ្នក​ផ្សេង ឬ រក្សារ​ទុក​សារដាក់ក្នុង Note ដែល​ជម្រើស​ទាំងនេះ​មាននៅក្នុង Edit Messages

ចូលទៅកាន់ chat room របស់​មិត្ត​ណា​មួយរបស់​អ្នក​ហើយ​ចុចលើើ សញ្ញាព្រួញចុះក្រោម ដែល​ស្ថិតនៅខាងលើឈាងខាងស្តាំ. ចុចលើពាក្យ Edit Messages ។
ជ្រើសរើស​ជម្រើស​សកម្មភាពដែល​អ្នក​ចង់ធ្វើ (Delete Messages, Forward or Save to Note) ។
បន្ទាប់មក​ Tick ទៅលើសារ​ណាមួយ​ដែល​អ្នក​ចង់​លុប ហើយចុចលើ Delete (ឧទាហរណ៍ទៅលើការ​លុបសារ) ។
Delete, Forward or Save Messages to Note

បិទ​សារ​ Invite ផ្សេងៗ ដែល​មានក្នុង LINE Family

មិត្ត​របស់​អ្នក​នៅក្នុង​ LINE ផ្ញើសារ Invite អ្នក​ឱ្យ​លេង Games ផ្សេងៗ​ដែល​មាន​នៅក្នុង LINE Family ដែល​អ្នក​មានអារម្មណ៍​រំខានពីវា​ ដូច​នេះអ្នក​ក៏អាចបិទវា​បានដែរ។

ចូលទៅក្នុង LINE ចុចលើ More > Settings > Notifications > Additional Services.
នៅខាងក្រោម Unauthorized Apps,​ ដក Tickពី Receive Messages.
turn off invitations and other messages from LINE family apps

Backup Chat History

រាល់ Chart history របស់​អ្នក​មិនបាន​រក្សារ​ទុកនៅក្នុង LINE cloud server នោះទេ​មានន័យ​ថា​នៅពេលដែលអ្នក Uninstall LINE ពី​ទូរសព្ទ័ដៃ​អ្នក​ហើយ នោះរាល់ Chat របស់​អ្នក​ពីមុនមកនឹងត្រូវបាត់អស់ដូច​នេះ​ដើម្បីរក្សារទិន្នន័យទាំង​នោះបានអ្នក​អាច​ធ្វើការ​ Backup បាន ។

ចូលទៅកាន់ chat room របស់​មិត្តណាមួយរបស់អ្នក​ដែល​អ្នក​ចង់រក្សារទុក ហើយចុច​លើ សញ្ញាព្រួញចុចក្រោម ដែលស្ថិត​នៅខាងលើខាងស្តាំហើយចុចលើ Chat Settings។
ចុចលើ Backup Chat History ហើយជ្រើសយក Backup as a Text File ឬ Backup All នោះទិន្នន័យ​របស់​អ្នក​នឹង​ធ្វើការ​រក្សារទុក​នៅក្នុង Cloud ដូច​ជា Dropbox ជាដើម ។
ប្រសិនបើ​អ្នក​ជ្រើស​យក Backup as a Text File អ្នក​មិនអាច Restore Chat Historyវិញបានទេ។ ប្រសិនបើជ្រើស Backup All អ្នកអាច Restore បាន ។
Backup Chat History

មើលរូបភាព​ ឬ រក្សារទុករូបភាព​ដែលមិត្តអ្នក​បាន​ផ្ញើមកពីមុន

អ្នក​មិនចាំបាច់​ Scroll រកមើលរូបភាព​នៅក្នុង History Chat ដែល​មិត្ត​អ្នក​បាន​ផ្ញើមកពីមុននោះទេ ហើយ​អ្នក​ក៏អាច​ធ្វើការ​រក្សារទុកឬប្តុំ​ជា​ Album

ចូលទៅកាន់​ LINE ហើយចូលទៅ chat room ណាមួយរបស់​មិត្តអ្នក​ដែល​មាន​រូបភាព
ចុចលើសសញ្ញា​ព្រួចចុះក្រោម ហើយចុច Photos.
ចុចលើ Save ដែលស្ថិតនៅខាងក្រោម ហើយ tick ទៅលើ រូបភាព ដែលអ្នក​ចង់​រក្សារទុក អ្នក​អាចជ្រើសទីតាំងក្នុងការរក្សារទុកនៅក្នុង LINE chat album ឬនៅក្នុងទូរសព្ទ័ដៃផ្ទាល់។
View And Save photos Shared Previously

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: