jump to navigation

ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

អ្នកប្រើប្រាស់ iOS មួយចំនួនប្រាកដជាឆ្ងល់ពីរបៀបប្រើប្រាស់​ AirPlay​ ហើយ​តើ​គេ​ប្រើ​វា​សម្រាប់​អ្វី​ខ្លះ​ទៅ?​ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ដឹង​រួច​ទៅ​ហើយ។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ តើ​ iOS​ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​នោះ​ជាមួយ​ AirPlay​
1

AirPlay គឺជាមុខងារពិសេស ដែលអនុញ្ញាតិអោយអ្នកអាចលេងវីដេអូ​ មើល​រូបភាព​ រឺ​ក៏​លេង​ហ្គេម​នានា​ ហើយ​បង្ហាញ​ទៅ​លើ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​ រឺ​ក៏​ទូរទស្សន៍​វិញ។​ មុខងារ​មួយ​នេះ​ អ្នក​អាច​ប្រើ​ប្រាស់​ជំនួស​អោយ​ខ្សែរ​ HDMI​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​រូបភាព​ វីដេអូ​អោយ​អ្នក​ដទៃ​បាន​ទស្សនា​ដែរ។​ សម្រាប់​ពពួក​ iDevice​ ដែល​អាច​ប្រើ​មុខងារ​មួយ​នេះ​គឺ​មាន​ច្រើន​ ដូច​ជា​ iPhone​ 4,​ iPad​ 2,​ និង​ iPad​ mini​ ឡើង​ទៅ​រី​ឯ​របៀប​តម្លើង​ និង​ប្រើ​ប្រាស់​គឺ​មាន​ភាព​ងាយ​ស្រួល​ទេ។

តម្រូវការ

iPhone 4, iPad 2, iPad mini ឡើងទៅ និងដំណើរការដោយ iOS 5​ ឡើង​ទៅ​ (យើង​តេស្ត​លើ​ iOS​ 7​ ព្រោះ​មនុស្ស​ភាគ​ច្រើន​ប្រើ​ iOS​ នេះ)
អ្នកអាចភ្ជាប់ទៅកាន់កុំព្យូទ័រ Windows រឺក៏ Mac បាន ដូច្នេះគួរតែមានមួយក្នុងចំណោមនេះ
ប្រសិនបើអ្នកចង់ភ្ជាប់ទៅកាន់ទូរទស្សន៍ នោះអ្នកមានពីរជម្រើស មួយប្រើ Apple TV​ និង​ មួយ​ទៀត​ អ្នក​ប្រើ​ខ្សែ​ HDMI​ រឺ​ ខ្សែ​ Monitor​ ដែល​ប្រើ​ត​ពី​កុំព្យូទ័រ​ ទៅ​កាន់​ទូរទស្សន៍​ (អ្នក​អាច​រក​ទិញ​តាម​ហាង​ក្នុង​តម្លៃ​ថោក​សមរម្យ​បំផុត)
ឧបករណ៍ទាំងពីរនេះត្រូវប្រើ Wi-Fi តែមួយ ដូច្នេគួរតែមានម៉ាស៊ីន Wi-Fi​ រឺ​ចែក​ចាយ​ពី​ទូរស័ព្ទ
របៀបតម្លើង និងប្រើប្រាស់
2
3

សូមចូលទៅកាន់វេបសាយមួយនេះ http://goo.gl/XqihxD ហើយ​ដោនឡូដ​កម្មវិធី​ AirServer​ សម្រាប់​កុំព្យូទ័រ​របស់​អ្នក។​ វា​នឹង​ទាម​ទារ​អោយ​ចុះ​ឈ្មោះ​ ប៉ុន្តែ​គ្រាន់​តែ​ចុច​ Sign​ Up​ with​ Facebook​ ជា​ការ​ស្រេច
វានឹងផ្តល់លេខសម្ងាត់អោយអ្នកចំនួន 14 ខ្ទង់ ABX24FjHOSJDW​ សូម​ចម្លង​វា​ទុក​ ហើយ​នៅ​ពេល​ដែល​អ្នក​តម្លើង​កម្មវិធី​ AirServer​ សូម​វាយ​បញ្ចូល​នូវ​លេខ​សម្ងាត់​ទាំង​នោះ
4

5

បន្ទាប់ពីតម្លើង AirServer នៅលើកុំព្យូទ័របានសម្រេចហើយ​ សូម​ភ្ជាប់​ iPhone​ និង​ iPad​ ទៅ​កាន់​ Wi-Fi​ ដូច​កុំព្យូទ័រ​អ្នក
ឥលូវនេះ សូមអូសដៃពីក្រោមឡើងលើនៅលើ iDevice ដើម្បី​ចូល​ទៅ​កាន់​ Control​ Center​ ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ថា​ AirPlay។​ សូម​ចុច​វា​ ហើយ​បើក​ Mirroring​ ជា​ការ​ស្រេច។
សូមបញ្ជាក់ផងដែរថា AirPlay ដំណើរការ​បាន​ល្អ​ប្រសិន​បើ​អ្នក​ បើក​លេង​វីដេអូ​ និង​រូបភាព៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: