jump to navigation

ខែមិថុនា 27, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

អ្នក​ចាស់​មិន​ទៅ​ ម៉េច​មាន​អ្នក​ថ្មី​មក! ទោះ​បី​ជា លោកអ្នក​ធ្វើ​ការ​ថែ​រក្សា​ថ្ម (Battery) របស់ Laptop របស់​លោកអ្នក​បាន​ល្អ​ប៉ុណ្ណា​នោះ​ទេ ក៏​គង់​តែ​មាន​ថ្ងៃ​មួយ​ដែល​វា​នឹង​ខូច​ជាក់​ជា​មិនខាន។ ប្រសិន​បើ​លោកអ្នក​មាន​សំណាង​នោះ លោកអ្នក​នឹង​ប្ដូរ Laptop មុន​ពេល​ដែល​ថ្ម​នោះ​ខូច បើ​មិន​ដូច្នោះ​ទេ លោកអ្នក​នឹង​ត្រូវ​ប្ដូរ​ថ្ម មុន Laptop ហើយ😀 ។

replace-laptop-battery1

ថ្ងៃ​នេះ សូមជូន​អំពី​គន្លឹះ​ខ្លះៗ និង​មូល​ហេតុ​បណ្តាល​ឲ្យ​​ថ្មរបស់ Laptop ឆាប់​ខូច និង​វិធី​ការពារ​​ និង​ប្រើប្រាស់​កុំឲ្យ​ឆាប់​ខូច​ផងដែរ ដែល​មាន​ដូច​ត​ទៅ៖

សារ​ពី Windows
ជា​ធម្មតា Windows របស់​លោកអ្នក​នឹង​ធ្វើ​ការបង្ហាញ Warning ប្រាប់​ដល់​លោកអ្នក នៅ​ពេលដែលថ្ម​របស់ laptop ឈាន​ដល់​កម្រិត​មួយ​ទាប​បំផុត​ក្នុង​ការ​ផ្ទុក​ចរន្ត​អគ្គិសនី ដែល​លោកអ្នក​នឹង​ឃើញ​មានសញ្ញា​ខ្វែង​ពណ៌​ក្រហមនៅ​លើ icon របស់ថ្ម នៅ​ឯ system tray នោះ​ ។ ប្រសិន​បើ​លោកអ្នក​ចុច​នៅ​លើ icon នោះ Windows​ នឹង​ប្រាប់​ដល់​លោកអ្នក​ថា “consider replacing your battery.” ដែល​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា “សូម​ប្ដូរ​ថ្មចេញ”។

consider-replacing-your-battery-warning-windows1

ជាមួយ​គ្នា​នេះ Windows ក៏​បាន​ប្រាប់​លោកអ្នក​ផង​ដែរ​ថា កុំព្យូទ័រ​របស់​លោកអ្នក​អាច​នឹង​បិទ (shutdown) ដោយ​ស្វ័យ​ប្រវត្តិ ដោយ​សារ​តែមិន​មាន​ថាមពល​គ្រប់​គ្រាន់ ឫ​បញ្ហា​ផ្សេងទៀត​ជា​មួយ​នឹង​ថ្ម​ជាដើម។ គួរ​សម្គាល់​ផង​ដែរ​ថាសារ warning​ នេះ បាន​បញ្ចូលចាប់​ពី​ជំនាន់Windows 7 តែ​ប៉ុណ្ណោះ ដូចនេះ​លោកអ្នក​នឹង​មិន​ឃើញ​មាន​ទេ ប្រសិន​បើ​លោកអ្នក​កំពុង​ប្រើ​ប្រាស់ Windows Vista ឫ XP នោះ ។

របៀប​ពិនិត្យ​មើល Battery Capacity
ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ថា battery capacity របស់​latop លោកអ្នក កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ល្អ ឫ​ទាប ឫ​យ៉ាង​ណា​នោះ លោកអ្នក​អាច​ប្រើ​ប្រាស់​​កម្មវិធី third-party ដែល​មាន​ឈ្មោះ​ថា BatteryInfoView http://www.nirsoft.net/utils/battery_information_view.html របស់ NirSoft ដើម្បី ពិនិត្យ​មើល។ កម្មវិធី​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​​ក្នុង​ការ​បង្ហាញ​ព័ត៌មានរបស់​ថ្ម រួម​មាន​ដូច​ជា ឈ្មោះ, wear level, capacity ជាដើម​ ហើយ​ជាពិសេស​នោះ គឺ​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយឥត​គិត​ថ្លៃ​ថែម​ទៀត​ផង ។

windows-view-battery-capacity1-575x500
នៅ​ក្នុង​រូប​ខាង​ក្រោម​ យើង​ឃើញ​ថា ថ្មត្រូវ​បាន​ផលិត​ឡើង​សម្រាប់​កាន់​ថាមពល 86,580 mWh ហើយ​ឥឡូវ​នេះ ថ្ម​នេះត្រូវ​បាន​សាក​ពេញ (full charge) ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា វា​មាន​ថាមពល​តែ​ 61,261 mWh​ ប៉ុណ្ណោះ។ និយាយ​ជា​រួមថ្ម​នេះ​មាន​ថាមពល​ត្រឹម​តែប្រមាណ 70% នៃ​សភាព​ដើមប៉ុណ្ណោះ។

ហេតុ​អ្វី​បាន​ជា​ថ្ម Laptop ចេះ​តែ​ចុះ​ខ្សោយ?
ថ្ម laptop ចេះ​តែ​ចុះ​ខ្សោយ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​កម្ដៅ ការ​ប្រើ​ប្រាស់ អាយុ​កាលជាដើម ហើយ​អ្វី​ទាំង​នេះ​គឺ​សុទ្ធ​តែ​មានផល​វិបាក​ដល់​ថ្ម​ដោយ​ខ្លាំង ។ មិន​ថា​យ៉ាង​ណា​ទេ ថ្ម latop ទូរស័ព្ទ ឫ​ក៏ tablet ក៏​ដោយ​ នឹង​ត្រូវ​តែ​ខូច បើ​ទោះ​ជា​លោកអ្នក​ចាក់​សោរ​ទុក​ក្នុង​ទូរដែក មិន​សូម្បី​តែ​ប៉ះ​វា​ក៏​ដោយ យូរ​ឆ្នាំ យូរ​ខែ​ទៅ វា​ក៏​គង់​នឹង​ខូច​ដដែល ។ ប្រសិន​បើ​លោក​អ្នក​ប្រើ​ប្រាស់ laptop នៅ​លើតុ​ លើ​នៅ​លើ​ពូក (Mattress) នោះ រឹត​តែ​ជា​បញ្ហា ព្រោះ​ថា​ laptop របស់​លោកអ្នក​នឹង​កើន​កម្តៅ​ក្តៅ​ខ្លាំង ហើយ​វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ថ្ម​បន្ត​គ្នា ។

laptop-fire.preview

ការផ្លាស់​ប្ដូរ​ថ្ម – Laptop Battery
ប្រសិន​បើ​លោកអ្នក​ត្រូវ​បាន​ធានា​ទៅ​លើ Hardware លោកអ្នក​អាច​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​ និង​ចំនេញ​ការ​ចំណាយ។ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​មិន​ត្រូវ​បាន​ធានា ឬ​ផុត​កំណត់​យ៉ាង​ណា​នោះ លោកអ្នក​នឹង​ត្រូវ​ទាក់​ទង​រក​ទិញ ដែល​ត្រុវ​ចំណាយ​ប្រមាណ​ជា $40+ សម្រាប់​ថ្ម laptop នោះ។ ពេល​ខ្លះ​លោកអ្នក​នឹង​ត្រូវ​ចំណាយ​កាន់​តែ​ច្រើន​ ក្នុង​ការ Order ពី​ក្រៅ​ប្រទេស ប្រសិន​បើ​ជា​មិន​មាន​ប្រភេទ​ថ្មដូច ទៅ​នឹង Model របស់ Laptop របស់​លោកអ្នក​នោះ ។

laptop-battery-fire1

គួរ​រំឮក​ផង​ដែរ​ថា ប្រភេទ​ថ្ម ដែល​មាន​តម្លៃ​ទាប​ខ្លះ អាច​នឹង​មិន​បាន​រចនា ឬ​ធ្វើ​តេស្ដ​បាន​ត្រឹម​ត្រូវ ហើយ​អាច​នឹង​បណ្ដាល​ឲ្យ​ឆេះ​ខូច​ ក៏​មាន។

ការ​ថែ​ទាំ​ថ្ម
ខាងក្រោម​នេះ​ ជា​គន្លឹះ​ខ្លះ​ក្នុង​ការ​ថែ​ទាំ​ថ្ម របស់ Device របស់​លោកអ្នក​ មិន​ថា Laptop, Smart Phone ឫក៏ Tablet នោះ​ឡើយ។

កុំ​រក្សា​ទុក​នៅ​ទី​ដែល​មាន​កម្ដៅ​ក្ដៅ ឫ ត្រជាក់​ពេក (ដាក់​ក្នុងឡាន​ចោល ឬ​ហាល​ថ្ងៃ) ។
កុំ​ព្យាយាម​ប្រើ​រហូត​ដល់​អស់ (0%) រលត់ ឲ្យ​សោះ ។
គួរ​តែ​មាន​ថាមពល​ប្រមាណ ៥០% ជា​និច្ច (បើ​ចង់​ទុក​ Standby ចោល) ។
កុំ​ដាក់ Standby ចោល​ហួស​ពី ១ថ្ងៃ (បើ​អ្នក​គិតថា​ឈប់​ប្រើ​ហើយ សូម Turn Off ព្រោះ Standby ប្រើ​ជា​លក្ខណៈ​​បិទ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​ប៉ុណ្ណោះ)
សូមផ្តាច់​ចរន្ត (discharge) នៅ​ពេល​ដែល​វា​បាន​សាក​ពេញ ពិសេស​ពេល​ដែល​វា​មាន​កម្ដៅ​ក្ដៅ​ជា​ដើម ។
ការ​សាក​​ថ្ម​ពេល​កំពុង​ប្រើ អាច​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូចជាងគេ ។ លោកអ្នក​គួរ​ប្រើ​ឲ្យ​អស់ (ត្រឹម ២០% ឬ​ ១៥% ឬ ១០%) ទើប​សាកថ្ម ហើយ​សាក​ថ្ម​ឲ្យ​ពេញ ១០០% ទើប​យក​មក​ប្រើ ដែល​វិធី​នេះ ថ្ម Laptop លោកអ្នក​នឹង​កាន់​តែប្រើ​បាន​យូរ និង​មិន​ងាយ​ខូច​ថ្ម​ឡើយ ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: