jump to navigation

របៀប​ដោនឡូដ​កម្មវិធី​ និង​ហ្គេម​បាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ​ជា​មួយ​ Tongbu ខែកក្កដា 14, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

Tongbu គឺជាទីផ្សារងងឹត (Black Market) សម្រាប់ធ្វើការដោនឡូដហ្គេម​ កម្មវិធី​ Wallpaper​ និង​អ្វី​ជា​ច្រើន​ទៀត​បាន​ដោយ​សេរី​ និង​ងាយ​ស្រួល​បំផុត​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ​iOS។​ កម្មវិធី​នេះ​ទើប​តែ​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​រយៈ​ពេល​ 1 ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ ព្រោះអី​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ ប្រៀប​ធៀប​ទៅ​នឹង​កម្មវិធី​ដទៃ​ ណា​មួយ​ទៀត​វា​ក៏​មាន​ល្បឿន​លឿន​ក្នុង​ការ​ប្រើប្រាស់​ដែរ។ ​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ដោន​ឡូដ​ហ្គេម​ រឺ​ក៏​កម្មវិធី​ណា​មួយ​ចេញ​ពី​ Appstore ​ប៉ុន្តែវា​កំពុង​តែ​ដាក់​លក់​នោះ ​សូម​សាក​ល្បង​ជា​មួយ​កម្មវិធី​ Tongbu​ នេះ​ម្តង​មើល។
cover

កម្មវិធីនេះអាចដំណើរការបានទាំងលើ iPhone, iPad, iPod touch ដែលបាន​ Jailbreak រួច រឺ​ក៏​មិន​ទាន់​ Jailbreak រួច ប៉ុន្តែ​វា​មាន​របៀប​តម្លើង​ខុស​គ្នា ​ហើយ​របៀប​ប្រើប្រាស់​ក៏​ខុស​គ្នា​បន្តិច​បន្តួច​ផង​ដែរ។​ ដោយ​សារ​តែ​នា​ពេល​បច្ចុប្បន្ន​ ប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS បាន Jailbreak ដោយ​ជោគ​ជ័យ​ហើយ​នោះ ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ Jailbreak ទៅ​ព្រោះវា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ជា​មួយ​កម្មវិធី Tongbu ។

របៀបតម្លើងសម្រាប់ iDevice ដែលបាន Jailbreak រួច (មាន​កម្មវិធី Cydia)

បើកកម្មវិធី Cydia > ចុចលើពាក្យ Source > Edit > Add វាយ​ពាក្យ (cydia.angelxwind.net) រួច​ហើយ​ចុច Add និង​ចាំ​មួយ​ភ្លែត
នៅក្នុងកម្មវិធី Cydia ដដែល សូមចចុច​ក្រឡោន​ស្វែង​រក​ និង​វាយ​ពាក្យ​ “ AppSync Unified” រួចតម្លើងវា
បើកកម្មវិធី Sarari រួចវាយអស័យដ្ឋាន tui.tongbu.com និង​ជ្រើស​រើស​យក​ប៊ូតុង​ដោន​ឡូដ​កន្លែង​រូប​ផ្លែ​ម្នាស់​ រឺ​ក៏ ចុចទីនេះ ដើម្បីដោនឡូដ
1

បន្ទាប់ពីបានដោនឡូដកម្មវិធី Tongbu បានសម្រេចហើយ​ សូម​បើក​វា។​ យើង​អាច​ធ្វើ​ការ​ដោន​ឡូដ​ហ្គេម​ និង​កម្មវិធី​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ ដោយ​ចុច​នៅ​ប្រឡោះ ​ស្វែង​រក ​ហើយ​វាយ​ឈ្មោះ​កម្មវិធី​ និង​ចុច​ប៊ូតុង​ដោន​ឡូដ​ជា​ការ​ស្រេច។
សម្រាប់ iPhone, iPad ណាដែលប្រើស៊ីមវិញ​ វា​នឹង​សួរ​បញ្ជាក់​ ថា​តើ​ពិត​ជា​ចង់​ដោន​ឡូដ​ដោយ​ប្រើប្រាស់​អ៊ីនធឺណែត​តាម​ស៊ីម​កាត​មែន​រឺ​យ៉ាង​ណា​នោះ។​ សូម​ជ្រើស​រើស​យក​ជំរើស​ទីមួយ​
នៅពេលដែលវាដោនឡូដពេញហើយ វានឹង​តម្លើង​លើ​ iDevice យើង​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។
របៀបតម្លើងកម្មវិធី Tongbu លើ iDevice ដែលមិនទាន់បាន Jailbreak រួច

តម្រូវការរបស់យើងគឺ iPhone, iPad, iPod និងកុំព្យូទ័រ​មួយ​គ្រឿង​ដែល​ភ្ជាប់​ទៅ​កាន់​បណ្តាញ​អ៊ីនធឺណែត
កម្មវិធី Tongbu Assistant តម្លើងជាស្រេច​នៅ​លើ​កុំព្យូទ័រ។ ចុចទីនេះ ដើម្បីដោនឡូដ
បើកកម្មវិធី Tongbu Assitant នៅ​លើ​កុំព្យទ័រ​ ហើយ​ដោត​ iPhone, iPad, iPod Touch ចូល
2

ចុចលើពាក្យ Tui Store ហើយចាំអោយវាដោន​ឡូដ​កម្មវិធី​ Tongbu ចូលទូរស័ព្ទ
ដល់ពេលដែលវាបានដោនឡូដនិងតម្លើងលើទូរស័ព្ទ​ដោយ​ជោគ​ជ័យ​ហើយ​ សូម​ចុចលើ​ពាក្យ​ Genuine App និង​ចាំ​មួយ​ភ្លែត​ជា​ការ​ស្រច
សាកល្បងដោនឡូដកម្មវិធីណាមួយចេញពី​ កម្មវិធី Tonbgu ដោយ​ចុច​ក្រឡោន​ Search និង​ចុច​ប៊ូតុង​ដោន​ឡូដ។ បន្ទាប់​ពី​ដោន​ឡូដ​ពេញ​ហើយ​ សូម​ចុច​លើ​ប្រឡោះ​ដែល​បាន​ដោន​ឡូដ​រួច​ និង​ចុច​លើ​វា​ហើយ​ Install
កត់ចំណាំថា ប្រសិនបើអ្នកបើកកម្មវិធីនោះ ហើយវា​បង្ហាញ​សារ​អោយ​វាយ​ Apple ID និង Password នោះ ឬ​ក៏​ចុច​ភ្លាម​ លោត​ចេញ​វិញ​ភ្លាម​ សូម​ដោត​ iDevice អ្នក​ចូល​កុំព្យូទ័រ រួច​បើក​កម្មវិធី​ Tongbu Assitant និង​ចុច​លើ​ពាក្យ​ “ Genuine app” ចាំ​មួយ​ភ្លែត​ជា​ការ​ស្រេច។
គូសបញ្ជាក់ផងដែរថា ប្រសិនបើជាយើងតម្លើងកម្មវិធី Tonbgu តាម​រយៈ​វិធី​ទី​មួយ​គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ មិន​សូវ​ជួប​ប្រទះ​បញ្ហា​នោះ​ទេ​ ខុស​ពី​វិធី​ទី​ពីរ​ ដែល​កម្មវិធី​ដែល​ដោន​ឡូដ​ចេញ​ពី​ Tongbu គឺ​ឧស្សាហ៍​គាំង​ចេញ​ Apple ID ហើយ​តម្រូវ​អោយ​អ្នក​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ​ម្តង​ហើយ​ ម្តង​ទៀត។​ សូម​រីករាយ​ក្នុង​ការ​ដោន​ឡូដ​ហ្គេម​ និង​កម្មវិធី​រាប់​លាន​ រាប់​សែន​ ចេញ​ពី​ Tongbu។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: