jump to navigation

របៀប​ដោន​ឡូដ​ហ្គេម​ និង​កម្មវិធី​សម្រាប់ ​Android​ បាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ ខែកក្កដា 18, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

ចំនួននៃអ្នកប្រើប្រាស់ស្មាតហ្វូន និងថេប្លេតដែលដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android ​កំពុង​តែ​មាន​កំណើន​ខ្ពស់​ ពី​មួយ​ឆ្នាំ ​ទៅ​មួយ​ឆ្នាំ​ ព្រោះអី​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android មាន​ភាព​ទូលំទូលាយ​ក្នុង​ការ​ប្រើប្រាស់​ ហើយ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​សម្រួល​ផង​ដែរ។ ​យ៉ាង​ណា​មិញ​ ដើម្បី​ដោន​ឡូដ​ហ្គេម​ និង​កម្មវិធី​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ​បាន​ មិន​មាន​ជា​ភាព​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ព្រោះអី​ យើង​ត្រូវ​ស្វែង​រក​ឯកសារ​កម្មវិធី​ (APK) វា​តាម​រយៈ​វេបសាយ​ផ្សេងៗ​ ដើម្បី​តម្លើង​ ខុស​ពី​ iOS​ ដែល​វា​មាន​កម្មវិធី​ដូច​ជា​ Tongbu រឺ 25pp ស្រាប់ ដែល​ផ្ទុក​ទៅ​ដោយ​ហ្គេម​ និង​កម្មវិធី​ឥត​គិត​ថ្លៃ​ជា​ច្រើន។

ថ្ងៃនេះ ខេមបូរីផតនឹងណែនាំជូនអ្នកទាំងអស់គ្នានូវកម្មវិធីមួយដែល​មាន​ឈ្មោះថា​ Muzhiwan មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន​ ដែល​កម្មវិធី​នេះ​អនុញ្ញាត្តិ​អោយ​អ្នក​ទាំងអស់​គ្នា​ដោន​ឡូដ​ហ្គេម​ និង​កម្មវិធី​បាន​ជា​ច្រើន​ និង​ដោយ​សេរី។​ កម្មវិធី​នេះ​អាច​តំឡើង​បាន​លើ​គ្រប់​ទូរស័ព្ទ​ និង​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ android ទាំង​អស់​ ហើយ​ក៏​មិន​មាន​ទាម​ទារ​ ការ​ Root​ អ្វី​ដែរ។

របៀបតម្លើង និងប្រើប្រាស់

បើកកម្មវិធីប្រើប្រាស់អ៊ីនធឺណែតណាមួយ ហើយចុចទីនេះ
បន្ទាប់ពីតម្លើងហើយ សូមបើកឯកសារអំបាញ់មិញដែល​បាន​ដោន​ឡូដ​រួច​ហើយ​តម្លើង​វា​។​ ប្រសិន​បើ​យើង​មិន​អាច​តម្លើង​បាន​ទេ​ សូម​ចូល​ទៅ​កាន់​ Setting > Developer Option និង​ចុច​បើក​ធីក​ ត្រង់​កន្លែង​ unknown Source
បន្ទាប់ពីតម្លើងកម្មវិធី Muzhinwan នេះបានដោយជោគជ័យ​ហើយ​សូម​បើក​កម្មវិធី​នេះ​ឡើង​ ដើម្បី​សាក​ល្បង​ធ្វើ​ការ​ដោន​ឡូដ​កម្មវិធី​ និង​ហ្គេម​ណា​មួយ
1

កម្មវិធីនេះគឺពោរពេញទៅដោយហ្គេមជាច្រើនប្រភទ ហើយអ្វីដែលយើង​កត់​សំគាល់​នោះ​គឺ​វា​ក៏​មាន​ផ្ទុក​ហ្គេម​ដែល​បាន​ Hack​ រួច​ហើយ​ដែរ​ ដែល​នឹង​មាន​លុយ​ រឺ​កាក់​ជា​ច្រើន។
ចុចលើហ្គេម រឺកម្មវិធីណាមួយដែលអ្នកចង់បាន ហើយចុចដោន​ឡូដ​ និង​ជ្រើស​រើស​យក​ជំរើស​ទី​មួយ​ រឺ​ទី​ពីរ​ជា​ការ​ស្រេច។​ បន្ទាប់​ពី​បាន​ដោន​ឡូដ​រួច​ហើយ​ វា​នឹង​តម្លើង​ចូល​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​ រឺ​មួយ​យើង​ចាំ ​Install​ តាម​ក្រោយ​ក៏​បាន​ដែរ។
សូមរីករាយនៅក្នុងការដោនឡូដហ្គេម និងកម្មវិធីដោយឥតគិត​ថ្លៃ​ជា​ច្រើន​ ប៉ុន្តែ​វា​មិន​សូវ​ច្រើន​ដូច​នឹង​ Playstore ប៉ុន្មាន​ទេ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: