jump to navigation

Visa Card និង MasterCard មាន​លក្ខណៈ​ពិសេសអ្វីខ្លះ ហើយ​ខុស​គ្នា​ម៉េច​ទៅ? ខែកក្កដា 18, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

visa_mastercardVisa Card និង MasterCard ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សាកល​សម្រាប់​ទូទាត់​ការទិញ​ទំនិញ​លើ​អនឡាញ ផ្ទេរប្រាក់ ចាយ​វាយ​ក្នុង​ស្រុក និង​ជា​ពិសេស​ក្រៅ​ស្រុក​ដូច​គ្នា។

រឿង​មួយ​ដែល​ប្រិយមិត្ត​ត្រូវ​ដឹង​គឺ​ថា ក្រុមហ៊ុន Visa និង MasterCard ប្រៀប​ដូច​ជា​ឈ្មួញ​កណ្ដាល​សម្រាប់​ទូទាត់​ការ​ចាយ​វាយ​របស់​អតិថិជន​លើ​អនឡាញ ហើយ​មិន​បាន​ចេញ​ប័ណ្ណឥណទាន​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​ខាង​ធនាគារ​ជា​អ្នក​ចេញ ដោយ​មាន Visa និង MasterCard ជា​ដៃគូ​សហការ​ប៉ុណ្ណោះ។

ប័ណ្ណឥណទាន​ទាំង​ពីរ​មាន​លក្ខណៈ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​រហូត​ដល់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បែង​ចែក​មិន​ដាច់។ អីចឹង​ទេ សូម​បង្ហាញ​ភាព​ខុស​គ្នា​តិចតួច​រវាង​ប័ណ្ណឥណទាន​ទាំង​ពីរ៖

១. ការ​ទទួល​ស្គាល់

Visa មាន​ដៃគូ​ពាណិជ្ជ​ជាង ២៨ លាន (ឧ.ធនាគារ) និង​ប្រើ​បាន​ជាមួយ​ទូ ATM ជាង ២ លាន​កន្លែង​នៅ​តាម​បណ្ដា ២០០ ប្រទេស និង​តំបន់។ រីឯ MasterCard វិញ​មាន​ដៃគូ​ពាណិជ្ជ​ជាង ៣០ លាន​ឯណោះ។ ជាទូទៅ ប្រទេស/​តំបន់​ណា​ដែល​​​ប្រើ Visa Card ក៏​អាច​ប្រើ MasterCard បាន​ដែរ។ ប៉ុន្តែ ជួន​កាល នៅ​តំបន់​​មួយ​នោះ អ្នក​អាច​ប្រើ Visa Card តែ​មិន​អាច​ប្រើ MasterCard។ ជាក់ស្ដែង នៅ​កាណាដា មាន​ក្រុមហ៊ុន​សេវាកម្ម​មួយ​មិន​ប្រើ MasterCard នោះ​ទេ។ នេះ​បើ​យោង​តាម Yahoo។

២. សុវត្ថិភាព

Visa ផ្ដល់​សុវត្ថិភាព​ពេល​ទិញ​ទំនិញ​អនឡាញ ជាមួយ​កម្មវិធី ‘Verified by Visa’ ឯ MasterCard វិញ​ក៏​មាន​កម្មវិធី ‘SecureCode’ ដែល​ការពារ​សុវត្ថិភាព​ពេល​ទិញ​ទំនិញ​អនឡាញ​ដែរ។ ប្រព័ន្ធ​សុវត្ថិភាព​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​បច្ចេកវិទ្យា “3-D Secure”។

អ្នក​ប្រើប្រាស់​អាច​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​សុវត្ថិភាព​ទាំង​នេះ។ អ្នក​នឹង​ទទួល​បាន​លេខ​កូដ​សម្ងាត់​សម្រាប់​បំពេញ​ រាល់​ពេញ​ទិញ​ទំនិញ​អនឡាញ។

ធនាគារ​មួយ​ក្នុង​ស្រុក​យើង​ ក៏​មាន​ប្រើ​ប្រព័ន្ធ​សុវត្ថិភាព​នេះ​ដែរ។

៣. អត្រា​ការប្រាក់ និង​ការ​យក​ថ្លៃ​ឈ្នួល

ក្រុមហ៊ុន Visa និង MasterCard មិន​បាន​កំណត់​អត្រា​ការប្រាក់ (interest rates) ឬ​ការ​យក​ថ្លៃ​ឈ្នួល​ (fees) ពេល​ផ្ទេរ​ទឹកប្រាក់ ឬ​ដកប្រាក់​ក្រៅ​ប្រទេស​តាម​ម៉ាស៊ីន ATM នោះ​ឡើយ។ ករណី​នេះ សូម​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​ធនាគារ​ដែល​អ្នក​ធ្វើ Visa Card ឬ MasterCard។

៤. កម្មវិធី​បញ្ចុះ​តម្លៃ

អ្នក​ប្រើប្រាស់ Visa Card ឬ MasterCard ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ខុសៗ​គ្នា រាល់ពេលទិញ ប្រភេទ​ទំនិញខុសៗគ្នា, ប្រើ​សេវាកម្ម ឬ​ញ៉ាំ​អាហារ​ក្នុង​ភោជនីយដ្ឋាន​ណា​មួយ។ អ្នក​ខ្លះ​ប្រើ Visa Card ផង MasterCard ផង ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន។ អត្រា​នៃ​ការ​បញ្ចុះ​តម្លៃ​នៅ​ទីកន្លែង​ណា​ខ្លះ​នោះ គឺ​អាស្រ័យ​ធនាគារជាដៃគូផ្ដល់ឲ្យ។

រួម​សេចក្ដី​មក បើ​សិន​អ្នក​មាន​គម្រោង​ដើរកម្សាន្ត​នៅ​បរទេស អ្នក​គួរ​សាកសួរ​ធនាគារ​របស់​អ្នក​ឲ្យ​ច្បាស់​ថា ការប្រើប្រាស់ Visa Card ទូទៅ​ជាង ឬ MasterCard ទូទៅ​ជាង ឬ​ប្រើ​បាន​ទាំង​ពីរ នៅ​ក្នុង​ប្រទេស ឬ​តំបន់​ដែលអ្នកគ្រោងនឹងទៅលេងនោះ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: