jump to navigation

កម្មវិធី​ដ៏​មាន​អត្ថ​ប្រយោជន៍​​​ទាំង​ ៥​ នៅ​លើ​ iPhone និង​ iPad ខែកក្កដា 23, 2014

Posted by វិទ្យាល័យ គិរីវង់ in IOS.
trackback

មាន​ apps ថ្មីៗ​ជា​ច្រើនៗ​កំពុង​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​​លើ​ពពួក​ iOS និង​ Android។ ​កម្មវិធី​ទាំង​ប្រាំ​ដែល​អ្នក​មិន​ចំណាយ​មួយ​កាក់​មួយ​សេន​នៅ​លើ​ iPhone និង​ iPad ខាងក្រោម​នេះ​សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រិយមិត្ត​ iOS៖
downloader-soundcloud-500x426

ទី១៖ កម្មវិធី​ Downloader សម្រាប់​ SoundCloud៖ ​កម្មវិធី​នេះ​ប្រៀប​បាន​នឹង​កន្លែង​ដែល​ប្រិយមិត្ត​​អាច​ទាញ​យក​ឬ​ស្ដាប់​បទ​ចម្រៀង​តាម​សប្បាយ​ដោយ​មិន​គិត​ថ្លៃ​នៅ​លើ​ iOS។ កាន់​តែ​ពិសេស​ទៀត​នោះ​ apps មួយ​នេះ​អាច​ឱ្យ​យើង​រក្សា​ទុក​បទ​ចម្រៀង​ណា​មួយ​ដោយ​មិន​ចាំ​បាច់​ភ្ជាប់​ Internet ក៏​បាន​ដែរ។
swipesight-500x442

ទី២៖ កម្មវិធី​ Swipesight អាច​ជួយ​ឱ្យ​ប្រិយមិត្ត​ធ្វើ​ការ​កែ​រូបថត​បាន​តាម​ចិត្ត​ជាមួយ​ Style ប្លែកៗ​ ហើយ​ជា​ពិសេស​វា​មិន​ទាមទារ​ឱ្យ​មាន​ការ​បង់​ប្រាក់​ដូច​ពី​មុន​ទៀត​ទេ ដែល​កាល​ពី​មុន​ត្រូវ​បង់​ ១,៩៩ ដុល្លារ។
Actions-for-iPad-500x375

ទី៣៖ កម្មវិធី​ Actions សម្រាប់​ iPad៖​ វា​ជា​កម្មវិធី​មាន​លក្ខណៈ​អស្ចារ្យ​មែន​ទែន​នៅ​លើ​ iPad​ដែល​ជា​កន្លែង​បញ្ជា​គ្រប់​យ៉ាង​ទៅ​លើ​កុំព្យូទ័រ​ដូចជា​ Mac ឬ​ Windows។
filterloop-pro-500x442

ទី៤៖កម្មវិធី Filterloop Pro ជា​កម្មវិធី​ថ្មី​មួយ​ទៀត​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ធ្វើ​ឱ្យ​រូបថត​សាមញ្ញ​របស់​យើង​ទៅ​ជា​លក្ខណៈ​មិន​​ធម្មតា​ដោយ​អាច​ទាញ​យក​ effects ពី​ភាពយន្ត​ណា​មួយ​តាម​ការ​ចង់​បាន​មក​ដាក់​នៅ​លើ​រូបភាព។
altimeter-hike-tracker-500x442

ទី៥៖ កម្មវិធី Altimeter GPS Hike Tracker វា​អាច​ជួយ​ដល់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​តំបន់​ភ្នំ​ឬ​ខ្ពង់រាប​ដោយ​អាច​ប្រាប់​ជា​ចម្ងាយ​, ល្បឿន​ និង​ ចំណុច​គោល​ដៅ​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់។ វា​បាន​បំពាក់​ត្រីវិស័យ​និង​ប្រព័ន្ធ​ GPS រួច​ជា​ស្រេច។

​កាល​ពី​មុន​ប្រិយមិត្ត​ត្រូវ​ធ្វើ​ការ​បង់​ប្រាក់​លើ​កម្មវិធី​ទាំង​អស់​នេះ តែ​ឥឡូវ​នេះ​មិន​ចាំ​បាច់​ចំណាយ​អ្វី​ទាំង​អស់៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: