jump to navigation

កំហុស​ ៩​យ៉ាង​ដែល​អ្នក​ប្រើ​ iPhone ​តែង​ធ្វើ​រាល់​ថ្ងៃ​មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ​ ខែកក្កដា 29, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

សង្កេតឃើញ អ្នកប្រើឧបករណ៍អេឡិចត្រូនិកមួយភាគធំពុំបានមើលធ្ងន់ក្នុងថែទាំ device ដែលខ្លួនកំពុងមាននោះឡើយ។ ជាក់ស្ដែងការប្រើទូរសព្ទដៃទំនើបៗជាដើម។ ដោយសារពុំមែនជាអ្នកជំនាញអីខាងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាពី ដើមមក ដូច្នេះហើយទើបអ្នកប្រើមួយចំនួនពុំបានដឹងពីចំណុចគួរជៀសវាងមួយ ចំនួននៅលើទូរសព្ទនោះទេ។ ខាងក្រោមនេះ ជាកំហុត ៩យ៉ាងដែលអ្នកប្រើ iPhone សព្វថ្ងៃពុំសូវបានទៅគិតគូរសោះ៖

iPhone

គន្លឹះ៖ ៧​ ចំណុច​​​​​ធានា iPhone ​​​កាន់​ថ្ម​​​ម៉ា​ពេញ​ចិត្ត

១. មិនសូវ ឬមិនដែលបិទ (turn off) iPhone សោះ៖ គួរ ណាស់បិទ (turn off) iPhone យ៉ាងហោចម្ដងក្នុងមួយសប្ដាហ៍។ ធ្វើដូចនេះ ដើម្បីបិទផ្ដាច់ service ដែលមិនចាំបាច់មួយចំនួន ព្រោះទោះបីអ្នកបិទ app នៅលើ task manager ក៏នៅតែមិនអាចបញ្ឈប់ service បានទាំងស្រុងឡើយ។ធ្វើដូចនេះ អាចជួយសន្សំសំចៃថ្មបានមួយកម្រិត។

២. បើក Wi-Fi និង Bluetooth ចោលគ្រប់ពេល៖ គ្រាន់តែស្ដាប់ក៏ដឹងដែរថា ប្រាកដជាធ្វើឱ្យទូរសព្ទឆាប់អស់ថ្មហើយ មិនតែប៉ុណ្ណោះប្រសិនអ្នកធ្វើការតភ្ជាប់រវាងឧបករណ៍ណាមួយនោះ នឹងធ្វើឱ្យ iPhone ឡើងកម្ដៅខ្ពស់។ ដូច្នេះ សូម​គិតគូរ​ចំណុច​នេះ​ ​ប្រសិន​ឈប់​ប្រើ គួរណាស់តែបិទឱ្យបានត្រឹមត្រូវ។

៣. ប្រើដោយគ្មានខ្វាយខ្វល់ពីកម្ដៅ៖ មិនថាតែ iPhone ទេទូរសព្ទដទៃក៏ដូចគ្នា គឺមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពក្ដៅពេក ឬត្រជាក់ពេកបានឡើយ។ ធ្វើដូចនេះមិនត្រឹមតែបណ្ដាលឱ្យថ្ម និងទូរសព្ទឆាប់ខូចប៉ុណ្ណោះទេ អាចបង្ក​គ្រោះថ្នាក់​ដល់អ្នកប្រើ​ក៏ថាបាន​ព្រោះ​អាចផ្ទុះដូចករណី ផ្ទុះ iPhone និង Galaxy កន្លងមក។ ដូច្នេះប្រសិនឡើងកម្ដៅខ្លាំងដោយកត្តាណាមួយ គួរណាស់តែ restart ទូរសព្ទម្ដង ហើយទុកឱ្យចុះត្រជាក់សិន ចាំប្រើ។

៤. ដោតបញ្ចូលថ្មចោលពេញ១យប់ស្ទើររាល់ថ្ងៃ៖ និយាយដល់ចំណុចនេះ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់។ មុនពេលគេង យ៉ាងហោចក៏យក iPhone មក touch លេង ឬលេងហ្គេម មើលវីដេអូ ឆែកអ៊ីនធឺណិត រហូត​នាទី​ចុងក្រោយ​ថ្មសល់ប៉ុន្មានកាំ​ ស្របពេលងងុយគេង ដោតសាកថ្មចោលមួយយប់ទល់ភ្លឺ។

កុំមើលរំលងចំណុចតូចមួយនេះ មិនថាម្ចាស់ iPhone ឬ Smartphone ដទៃ បើមានទម្លាប់បែបនេះ គួរកែខៃចេញបន្ទាន់ ព្រោះថាវាអាចបណ្ដាលឱ្យថ្មឆាប់ខូចបាន។

៥. មិនប្រើឆ្នាំងហ្ស៊ីន (original) ទេ ប្រើតែរបស់ក្លែងក្លាយ៖ អ្នកខ្លះយល់ថា របស់ហ្សីនមានតម្លៃថ្លៃពេក ដូច្នេះហើយទិញប្រើតែរបស់ក្លែងក្លាយ ដោយមិនបានគិតគូរលើចំណុចសំខាន់ក្នុងការបង្ការគ្រោះថ្នាក់ផ្ទុះ ទូរសព្ទនោះទេ។ ឆ្នាំងសាកក្លែងក្លាយអន់គុណភាព នៅពេលសាកថ្មធ្វើឱ្យទូរសព្ទឡើងកម្ដៅខ្លាំងបំផុត រហូតអាចបង្កគ្រោះថ្នាក់ផ្ទុះទូរសព្ទបាន។

៦. មិនសូវចេះសម្អាត៖ ទិញប្រើឱ្យតែបានម៉ាតេ (call) មិនសូវយកពេលសម្អាតទាល់តែសោះ នេះជារឿងធម្មតាសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសអ្នកដែលមមាញឹកនឹងមុខរបររកស៊ី។ ទោះជាយ៉ាងណា ក៏កុំឱ្យមើលរំលងព្រោះថា ទូរសព្ទអ្នកកាន់ប្រើក្នុងស្ថានភាព គ្រប់មជ្ឈដ្ឋានជារៀងរាល់ថ្ងៃប្រាកដជាសម្បូរដោយមេរោគមិនខាន ដែលនេះបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព។ អ្នកខ្លះ​ចាប់កាន់​របស់ស្មោកគ្រោកហើយ មិន​បាន​លាងដៃ​ត្រឹមត្រូវ​ក៏ចាប់​កាន់​ទូរសព្ទ​មុន​ទៅហើយ។

៧. មើលវីដេអូមិនដាក់ឱ្យផ្ដេកអេក្រង់៖ ធម្មតាវីដេអូតែងមានកម្រិត resolution បណ្ដោយ និងទទឹង ឬផ្ដេក និងបញ្ឈរ។ វីដេអូភាគច្រើន ស្ថិតក្នុងទម្រង់ផ្ដេក។ ត្រង់ចំណុចនេះ ពុំចាំបាច់និយាយច្រើនទេ ប្រហែលប្រិយមិត្តជាច្រើនសុទ្ធតែយល់ដឹងច្បាស់ហើយ គួរមើលបញ្ឈរ ឬផ្ដេកនោះ វាអាស្រ័យលើវីដេអូតែប៉ុណ្ណោះ។

៨. មិនព្រម​​ដាក់ Password ការពារ iPhone ទេ៖ កុំមើលស្រាលចំណុចនេះ សង្កេត ឃើញ​​​អ្នក​ប្រើ​ទូរសព្ទ​សព្វថ្ងៃ​ហាក់​មិនសូវ​ខ្វាយខ្វល់​សោះ ដោយ​អាង​ថា ខ្លួន​ជា​អ្នក​កាន់​ទៅ​ហើយ។​ ចុះប្រសិន ត្រូវបានចោរលួចនោះ តើ​ទិន្នន័យ​ដែល​សំខាន់​នឹង​ទៅជាយ៉ាងណា? ​រឿងសម្ងាត់ជាច្រើនប្រាកដជាមាន។ ដូច្នេះត្រូវពិចារណាឡើងវិញ។

៩. ដើរទៅណាមកណាតែងសំញែង iPhone កាន់ជាប់នៅនឹងដៃ៖ សង្ហាហើយ តែទន្ទឹមនោះ ទីផ្សារឆក​ទូរសព្ទ​សម្បូរណាស់​នាពេល​បច្ចុប្បន្ន។​ ទីក្រុងធំៗ​តាម​បណ្ដា​ប្រទេស​អន្តរជាតិ​ប្រមាណ​ ៤០% ​គ្របដណ្ដប់​ដោយ​ចោរកម្ម​ លួច​ ឆក់។ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: