jump to navigation

វិធី​ទាំង​ ៧​ ធ្វើ​ឲ្យ​ iPhone ដើរ​លឿន​ជាង​មុន ខែកក្កដា 29, 2014

Posted by វិទ្យាល័យ គិរីវង់ in IOS.
trackback

មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែល​ជា​​​មាន​ការ​ពិបាក​នៅ​ពេល​ដែល​ iPhone របស់​ខ្លួន​ដើរ​យឺត​ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ អ្នក​ខ្លះ​ទៅ​ជា​បន្ទោស​ថា​​ទិញ​ iPhone អស់​ទាំង​លុយ​ៗ​តែ​បែរ​ជា​បាន​ទូរសព្ទ​ដើរ​យឺត​ទៅ​វិញ​។​ តែ​តាម​ពិត​ប្រហែល​ជា​ប្រិយមិត្ត​មិន​សូវ​ដឹង​​ច្បាស់​ពី​ការ​ថែទាំ​ iPhone។ ឥឡូវ​នឹង​ណែនាំ​ប្រិយ​មិត្ត​ពី​វិធី​ទាំង ៧​ ក្នុង​ការ​ធ្វើ​ឲ្យ​ iPhone ដើរ​លឿន​ជាង​មុន​។

១. លុប​រូបថត​ចាស់​ចោល

១.-លុប​រូបថត​ចាស់​ចោល៖​

ប្រសិន​ជា​ប្រិយមិត្ត​មាន​រូបថត​រាប់​រយ​នៅ​ក្នុង​ទូរសព្ទ iPhone គួរ​តែ​​​Sync ពួក​វា​ចូល​ទៅ​ក្នុង​ iPhoto នៅ​លើ​​ Desktop ឬ​ធ្វើ​ការ Back up រូប​ថត​ទាំង​អស់​នោះ​ចូល​ទៅ​ក្នុង iCloud បន្ទាប់​មក​លុប​​វា​ចេញ​ពី​ទូរសព្ទ​។

២. លុប​កម្ម​វិធី​ដែល​ស៊ី Space ខ្លាំង​ពេក

២.-លុប​កម្ម​វិធី​ដែល​ស៊ី-Space-ខ្លាំង​ពេក៖-281x500

ជា​ធម្មតា​កាល​ណា​ iPhone របស់​អ្នក​កាន់​តែ​មាន​កម្ម​វិធី​ច្រើន​ វា​កាន់​តែ​ដើរ​យឺត។ ដូច្នេះ​គួរ​តែ​​លុប​ចោល​កម្ម​វិធី​ណា​ដែល​មិន​សូវ​មាន​ប្រយោជន៍​ឬ​​ក៏​មាន​ទំហំ​ធំ ដើម្បី​នៅ​​ឲ្យ​​ទូរសព្ទ​នៅ​សល់​ Space ខ្លះ។ ដើម្បី​​​មើល​ទំហំ​កម្ម​វិធី​ដែល​បាន​ដំឡើង គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​​ Setting>General>Usage។

៣.​ បិទ Auto App Updates

៣.​-ចុច​បិទ-Auto-App-Updates៖-279x500

ពេល​ខ្លះ​កាល​ដែល​ iPhone របស់​យើង​ដើរ​យឺត​ក៏​ដោយ​សារ​តែ​​មាន​កម្ម​វិធី (app) ​មួយ​ចំនួន​កំពុង​តែ Update ។​​ ប្រិយមិត្ត​អាច​ធ្វើ​ការ​ Update នៅ​ពេល​ណា​មួយ​ដែល​សមរម្យ​​ជា​ជាង​ការ​ដាក់​ឲ្យ​កម្ម​វិធី​ទាំង​នោះ​ត្រូវ​បាន​ Update ដោយ​ស្វ័យ​ប្រវត្តិ (Automatic Update)។ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់ Setting>iTunes & App Store> Automatic Downloads ហើយ​បន្ទាប់​មក​ចុច​​ Off ។

​៤. ចុច​បិទ​ (OFF) មុខ​ងារ Ask to Join Networks

៤.-ចុច​បិទ​-OFF-មុខ​ងារ-Ask-to-Join-Networks-៖-281x500

ធម្មតា​នៅ​ពេល​មាន​ WiFi ទូរសព្ទ​ iPhone ​តែ​ង​តែ​សួរ​ថា “would you like to join WiFi networks?” បើ​ដូច្នេះ​ប្រិយមិត្ត​គួរ​តែ​ចុច​បិទ (OFF) មុខងារ​នោះ ព្រោះ​កាល​ណា​ iPhone របស់​យើង​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​ដូច​ជា​ការ​ភ្ជាប់ WiFi ឬ Update កម្ម​វិធី​ផ្សេងៗ​ វា​ជា​ដើម​ចម​ធ្វើ​ទូរសព្ទ​​របស់​យើង​ដើរ​​យឺត។ ដើម្បី​បិទ​មុខ​ងារ​នោះ​ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings>WiFi> Ask to Join Networks បន្ទាប់​មក​ចុច​បិទ (OFF)។

៥. Restart iPhone យូរ​ៗ​ម្ដង​​​

៥.-Restart-iPhone-យូរ​ៗ​ម្ដង​​​៖-500x375

ពេល​ខ្លះ​ប្រសិន​បើ​​មិន​ច្បាស់​ថា​តើ​នៅ​មាន​កម្ម​វិធី​ណា​ខ្លះ​បិទ​ឬ​នៅ​ ប្រិយមិត្ត​គួរ​តែ​​​ Restart ទូរសព្ទ​គឺ​ជា​ការ​ល្អ ព្រោះ​កាលណា​ទូរសព្ទ​ត្រូវ​បាន​ Restart កម្ម​វិធី​ផ្សេងៗ​ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា។ ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​ឲ្យ​ iPhone របស់​យើង​ដើរ​លឿន​ជាង​មុន​ជា​ជាង​ការ​ដែល​ទុក​ឲ្យ​​កម្ម​វិធី​ទាំង​នោះ​នៅ​ដំណើរ​ការ​រហូត​ទាល់​តែ​ធ្វើ​ឲ្យ​​​ iPhone ​អស់​ថ្ម​រលីង​។ ប៉ុន្តែ​គួរ​កុំ​ Restart ទូរសព្ទ​របស់​ប្រិយ​មិត្ត​ញឹក​ញាប់​ពេក​វា​នាំ​ឲ្យ​ iPhone មាន​បញ្ហា​ណា​មួយ។

៦.ប្រើ​កម្មវិធី​​ Battery Doctor

៦.ប្រើ​កម្មវិធី​​-Battery-Doctor-៖

នៅ​ពេល​ទូរសព្ទ​ដើរ​យឺត​ វា​អាច​ជា​បញ្ហា​ដែល​បណ្ដាល​មក​ពី​ Memory។ កម្ម​វិធី Battery Doctor អាច​បង្ហាញ​​ថា​តើ iPhone របស់​យើង​ដើរ​លឿន​ប៉ុណ្ណា។ ប្រសិន​បើ​វា​ដើរ​យឺត យើង​អាច​ចុច​ប៊ូតុង Reallocate Memory ដើម្បី​ធ្វើ​ការ​បែង​ចែក​ Memory នៅ​ក្នុង​ iPhone ​សារ​ជា​ថ្មី។

៧.លុប​ Cookies​​ and Data នៅ​ក្នុង​ Safari

៧.លុប​-Cookies​​-and-Data-នៅ​ក្នុង​-Safari៖-281x500

iPhone ក៏​ដូច​គ្នា​ទៅ​និង​កុំព្យូទ័រ​ដែរ​​កាល​ណា​​យើង​បើក​អ៊ីនធឺណិត​មើល​វិបសាយ​ផ្សេងៗ​​វា​តែង​តែ​បន្សល់​ទុក Cookies និង​ Data ហើយ​កាល​ណា​យើង​មិន​បាន​សម្អាត​ (Clear) វា​ឲ្យ​បាន​ញឹក​ញាប់​នោះ​ iPhone របស់​យើង​នឹង​ដើរ​យឺត​ជាង​មុន។ ។​ ដើម្បី​លុប​ វា​យើង​គ្រាន់​តែ​ចូល​ទៅ​កាន់​ Setting>Safari>Clear History បន្ទាប់​មក​ចុច Clear Cookies and Data ដែល​នៅ​ពី​ក្រោម​ពាក្យ Clear History។​​​​

សាកល្បង​តិច​មើល៍ ​ហើយ​ប្រាប់​ផង​ថា ​បាន​ផល​ដែរ​ឬ​អត់?

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: