jump to navigation

វិធី​ទាំង​ ៧​ ធ្វើ​ឲ្យ​ iPhone ដើរ​លឿន​ជាង​មុន ខែកក្កដា 29, 2014

Posted by វិទ្យាល័យ គិរីវង់ in IOS.
add a comment

មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែល​ជា​​​មាន​ការ​ពិបាក​នៅ​ពេល​ដែល​ iPhone របស់​ខ្លួន​ដើរ​យឺត​ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ អ្នក​ខ្លះ​ទៅ​ជា​បន្ទោស​ថា​​ទិញ​ iPhone អស់​ទាំង​លុយ​ៗ​តែ​បែរ​ជា​បាន​ទូរសព្ទ​ដើរ​យឺត​ទៅ​វិញ​។​ តែ​តាម​ពិត​ប្រហែល​ជា​ប្រិយមិត្ត​មិន​សូវ​ដឹង​​ច្បាស់​ពី​ការ​ថែទាំ​ iPhone។ ឥឡូវ​នឹង​ណែនាំ​ប្រិយ​មិត្ត​ពី​វិធី​ទាំង ៧​ ក្នុង​ការ​ធ្វើ​ឲ្យ​ iPhone ដើរ​លឿន​ជាង​មុន​។

១. លុប​រូបថត​ចាស់​ចោល

១.-លុប​រូបថត​ចាស់​ចោល៖​

ប្រសិន​ជា​ប្រិយមិត្ត​មាន​រូបថត​រាប់​រយ​នៅ​ក្នុង​ទូរសព្ទ iPhone គួរ​តែ​​​Sync ពួក​វា​ចូល​ទៅ​ក្នុង​ iPhoto នៅ​លើ​​ Desktop ឬ​ធ្វើ​ការ Back up រូប​ថត​ទាំង​អស់​នោះ​ចូល​ទៅ​ក្នុង iCloud បន្ទាប់​មក​លុប​​វា​ចេញ​ពី​ទូរសព្ទ​។

២. លុប​កម្ម​វិធី​ដែល​ស៊ី Space ខ្លាំង​ពេក

២.-លុប​កម្ម​វិធី​ដែល​ស៊ី-Space-ខ្លាំង​ពេក៖-281x500

ជា​ធម្មតា​កាល​ណា​ iPhone របស់​អ្នក​កាន់​តែ​មាន​កម្ម​វិធី​ច្រើន​ វា​កាន់​តែ​ដើរ​យឺត។ ដូច្នេះ​គួរ​តែ​​លុប​ចោល​កម្ម​វិធី​ណា​ដែល​មិន​សូវ​មាន​ប្រយោជន៍​ឬ​​ក៏​មាន​ទំហំ​ធំ ដើម្បី​នៅ​​ឲ្យ​​ទូរសព្ទ​នៅ​សល់​ Space ខ្លះ។ ដើម្បី​​​មើល​ទំហំ​កម្ម​វិធី​ដែល​បាន​ដំឡើង គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​​ Setting>General>Usage។

៣.​ បិទ Auto App Updates

៣.​-ចុច​បិទ-Auto-App-Updates៖-279x500

ពេល​ខ្លះ​កាល​ដែល​ iPhone របស់​យើង​ដើរ​យឺត​ក៏​ដោយ​សារ​តែ​​មាន​កម្ម​វិធី (app) ​មួយ​ចំនួន​កំពុង​តែ Update ។​​ ប្រិយមិត្ត​អាច​ធ្វើ​ការ​ Update នៅ​ពេល​ណា​មួយ​ដែល​សមរម្យ​​ជា​ជាង​ការ​ដាក់​ឲ្យ​កម្ម​វិធី​ទាំង​នោះ​ត្រូវ​បាន​ Update ដោយ​ស្វ័យ​ប្រវត្តិ (Automatic Update)។ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់ Setting>iTunes & App Store> Automatic Downloads ហើយ​បន្ទាប់​មក​ចុច​​ Off ។

​៤. ចុច​បិទ​ (OFF) មុខ​ងារ Ask to Join Networks

៤.-ចុច​បិទ​-OFF-មុខ​ងារ-Ask-to-Join-Networks-៖-281x500

ធម្មតា​នៅ​ពេល​មាន​ WiFi ទូរសព្ទ​ iPhone ​តែ​ង​តែ​សួរ​ថា “would you like to join WiFi networks?” បើ​ដូច្នេះ​ប្រិយមិត្ត​គួរ​តែ​ចុច​បិទ (OFF) មុខងារ​នោះ ព្រោះ​កាល​ណា​ iPhone របស់​យើង​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​ដូច​ជា​ការ​ភ្ជាប់ WiFi ឬ Update កម្ម​វិធី​ផ្សេងៗ​ វា​ជា​ដើម​ចម​ធ្វើ​ទូរសព្ទ​​របស់​យើង​ដើរ​​យឺត។ ដើម្បី​បិទ​មុខ​ងារ​នោះ​ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings>WiFi> Ask to Join Networks បន្ទាប់​មក​ចុច​បិទ (OFF)។

៥. Restart iPhone យូរ​ៗ​ម្ដង​​​

៥.-Restart-iPhone-យូរ​ៗ​ម្ដង​​​៖-500x375

ពេល​ខ្លះ​ប្រសិន​បើ​​មិន​ច្បាស់​ថា​តើ​នៅ​មាន​កម្ម​វិធី​ណា​ខ្លះ​បិទ​ឬ​នៅ​ ប្រិយមិត្ត​គួរ​តែ​​​ Restart ទូរសព្ទ​គឺ​ជា​ការ​ល្អ ព្រោះ​កាលណា​ទូរសព្ទ​ត្រូវ​បាន​ Restart កម្ម​វិធី​ផ្សេងៗ​ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា។ ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​ឲ្យ​ iPhone របស់​យើង​ដើរ​លឿន​ជាង​មុន​ជា​ជាង​ការ​ដែល​ទុក​ឲ្យ​​កម្ម​វិធី​ទាំង​នោះ​នៅ​ដំណើរ​ការ​រហូត​ទាល់​តែ​ធ្វើ​ឲ្យ​​​ iPhone ​អស់​ថ្ម​រលីង​។ ប៉ុន្តែ​គួរ​កុំ​ Restart ទូរសព្ទ​របស់​ប្រិយ​មិត្ត​ញឹក​ញាប់​ពេក​វា​នាំ​ឲ្យ​ iPhone មាន​បញ្ហា​ណា​មួយ។

៦.ប្រើ​កម្មវិធី​​ Battery Doctor

៦.ប្រើ​កម្មវិធី​​-Battery-Doctor-៖

នៅ​ពេល​ទូរសព្ទ​ដើរ​យឺត​ វា​អាច​ជា​បញ្ហា​ដែល​បណ្ដាល​មក​ពី​ Memory។ កម្ម​វិធី Battery Doctor អាច​បង្ហាញ​​ថា​តើ iPhone របស់​យើង​ដើរ​លឿន​ប៉ុណ្ណា។ ប្រសិន​បើ​វា​ដើរ​យឺត យើង​អាច​ចុច​ប៊ូតុង Reallocate Memory ដើម្បី​ធ្វើ​ការ​បែង​ចែក​ Memory នៅ​ក្នុង​ iPhone ​សារ​ជា​ថ្មី។

៧.លុប​ Cookies​​ and Data នៅ​ក្នុង​ Safari

៧.លុប​-Cookies​​-and-Data-នៅ​ក្នុង​-Safari៖-281x500

iPhone ក៏​ដូច​គ្នា​ទៅ​និង​កុំព្យូទ័រ​ដែរ​​កាល​ណា​​យើង​បើក​អ៊ីនធឺណិត​មើល​វិបសាយ​ផ្សេងៗ​​វា​តែង​តែ​បន្សល់​ទុក Cookies និង​ Data ហើយ​កាល​ណា​យើង​មិន​បាន​សម្អាត​ (Clear) វា​ឲ្យ​បាន​ញឹក​ញាប់​នោះ​ iPhone របស់​យើង​នឹង​ដើរ​យឺត​ជាង​មុន។ ។​ ដើម្បី​លុប​ វា​យើង​គ្រាន់​តែ​ចូល​ទៅ​កាន់​ Setting>Safari>Clear History បន្ទាប់​មក​ចុច Clear Cookies and Data ដែល​នៅ​ពី​ក្រោម​ពាក្យ Clear History។​​​​

សាកល្បង​តិច​មើល៍ ​ហើយ​ប្រាប់​ផង​ថា ​បាន​ផល​ដែរ​ឬ​អត់?

Advertisements

ចង់​ថត​សំឡេង​ពេល​កំពុង​និយាយ​ iPhone មាន​អ្វី​ពិបាក! ខែកក្កដា 25, 2014

Posted by វិទ្យាល័យ គិរីវង់ in IOS.
add a comment

ប្រិយមិត្ត​និយម​ iPhone ចង់​ថត​សំឡេង​ទុក​ពេល​និយាយ​ទូរសព្ទ​ជាមួយ​មិត្ត​ភក្តិ​ឬ​មនុស្ស​សំខាន់​លែង​ពិបាក​ទៀត​ហើយ។ ឥឡូវ​មាន​កម្មវិធី​មួយ​អាច​ថត​សំឡេង​បាន​គ្រប់​ពេល​ហើយ​ឭ​ច្បាស់​ថែម​ទៀត​ផង។​

កម្មវិធី​នោះ​ឈ្មោះ​ថា​ Audio Recorder សូម​អនុវត្ត​វិធី​ខាង​ក្រោម​ដើម្បី​ទាញ​យក៖

១. iPhone ត្រូវ​តែ​ jailbreak

២. ចូល​ទៅ​កាន់​ Cydia
164

៣. Add Sources “http://repo.biteyourapple.net/” ឬ “http://ihackstore.com/repo/”

249
៤. ចូល​ទៅ​កាន់​ Search វាយ​បញ្ចូល​អក្សរ​ Audio Recorder
340

៥. អាច​ជ្រើស​រើស​មួយ​ណា​ក៏​បាន​ដើម្បី​ដំឡើង​
436

៦. បន្ទាប់​មក​ចុច​លើ​ពាក្យ​ install ដើម្បី​ទទួល​យក​កម្ម​វិធី​ថត​សំឡេង​

527
៧. ដំឡើង​រួច​រាល់​ហើយ​ចូល​ទៅ​កាន់​ Setting រក​មើល​កម្មវិធី Audio Recorder
621

៨. ដើម្បី​ឲ្យ​ថត​សំឡេង​ដោយ​ស្វ័យ​ប្រវត្តិ​ Turn On លើ​ពាក្យ​ថា Enable (មើល​រូប)
814

៩.ចង់​ថត​តែ​ពេល​ប្រិយមិត្ត​ហៅ​ចេញ(only Outgoing)​, ថត​ពេល​ហៅ​ចូល(Only Incoming) , និង​ថត​រាល់​ការ​ហៅ​ចូល​និង​ចូល(All) (មើល​រូប)
919

១០. ចូល​ទៅ​ស្តាប់​សំឡេង​បាន​ថត​រួច​ (មើល​រូប)
10527256_687065108014551_4785440727365572705_n1

f3

កម្មវិធី​ដ៏​មាន​អត្ថ​ប្រយោជន៍​​​ទាំង​ ៥​ នៅ​លើ​ iPhone និង​ iPad ខែកក្កដា 23, 2014

Posted by វិទ្យាល័យ គិរីវង់ in IOS.
add a comment

មាន​ apps ថ្មីៗ​ជា​ច្រើនៗ​កំពុង​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​​លើ​ពពួក​ iOS និង​ Android។ ​កម្មវិធី​ទាំង​ប្រាំ​ដែល​អ្នក​មិន​ចំណាយ​មួយ​កាក់​មួយ​សេន​នៅ​លើ​ iPhone និង​ iPad ខាងក្រោម​នេះ​សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រិយមិត្ត​ iOS៖
downloader-soundcloud-500x426

ទី១៖ កម្មវិធី​ Downloader សម្រាប់​ SoundCloud៖ ​កម្មវិធី​នេះ​ប្រៀប​បាន​នឹង​កន្លែង​ដែល​ប្រិយមិត្ត​​អាច​ទាញ​យក​ឬ​ស្ដាប់​បទ​ចម្រៀង​តាម​សប្បាយ​ដោយ​មិន​គិត​ថ្លៃ​នៅ​លើ​ iOS។ កាន់​តែ​ពិសេស​ទៀត​នោះ​ apps មួយ​នេះ​អាច​ឱ្យ​យើង​រក្សា​ទុក​បទ​ចម្រៀង​ណា​មួយ​ដោយ​មិន​ចាំ​បាច់​ភ្ជាប់​ Internet ក៏​បាន​ដែរ។
swipesight-500x442

ទី២៖ កម្មវិធី​ Swipesight អាច​ជួយ​ឱ្យ​ប្រិយមិត្ត​ធ្វើ​ការ​កែ​រូបថត​បាន​តាម​ចិត្ត​ជាមួយ​ Style ប្លែកៗ​ ហើយ​ជា​ពិសេស​វា​មិន​ទាមទារ​ឱ្យ​មាន​ការ​បង់​ប្រាក់​ដូច​ពី​មុន​ទៀត​ទេ ដែល​កាល​ពី​មុន​ត្រូវ​បង់​ ១,៩៩ ដុល្លារ។
Actions-for-iPad-500x375

ទី៣៖ កម្មវិធី​ Actions សម្រាប់​ iPad៖​ វា​ជា​កម្មវិធី​មាន​លក្ខណៈ​អស្ចារ្យ​មែន​ទែន​នៅ​លើ​ iPad​ដែល​ជា​កន្លែង​បញ្ជា​គ្រប់​យ៉ាង​ទៅ​លើ​កុំព្យូទ័រ​ដូចជា​ Mac ឬ​ Windows។
filterloop-pro-500x442

ទី៤៖កម្មវិធី Filterloop Pro ជា​កម្មវិធី​ថ្មី​មួយ​ទៀត​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ធ្វើ​ឱ្យ​រូបថត​សាមញ្ញ​របស់​យើង​ទៅ​ជា​លក្ខណៈ​មិន​​ធម្មតា​ដោយ​អាច​ទាញ​យក​ effects ពី​ភាពយន្ត​ណា​មួយ​តាម​ការ​ចង់​បាន​មក​ដាក់​នៅ​លើ​រូបភាព។
altimeter-hike-tracker-500x442

ទី៥៖ កម្មវិធី Altimeter GPS Hike Tracker វា​អាច​ជួយ​ដល់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​តំបន់​ភ្នំ​ឬ​ខ្ពង់រាប​ដោយ​អាច​ប្រាប់​ជា​ចម្ងាយ​, ល្បឿន​ និង​ ចំណុច​គោល​ដៅ​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់។ វា​បាន​បំពាក់​ត្រីវិស័យ​និង​ប្រព័ន្ធ​ GPS រួច​ជា​ស្រេច។

​កាល​ពី​មុន​ប្រិយមិត្ត​ត្រូវ​ធ្វើ​ការ​បង់​ប្រាក់​លើ​កម្មវិធី​ទាំង​អស់​នេះ តែ​ឥឡូវ​នេះ​មិន​ចាំ​បាច់​ចំណាយ​អ្វី​ទាំង​អស់៕

តើអ្នកចេះប្រើប្រាស់មុខងារ​កាស Earpod នៅ​លើ iPhone, iPad និង iPod Touch អស់​ឬ​នៅ? ខែកក្កដា 22, 2014

Posted by វិទ្យាល័យ គិរីវង់ in IOS.
add a comment

Screen Shot 2014-07-22 at 7.17.30 ល្ងាច

Screen Shot 2014-07-22 at 7.17.50 ល្ងាច

Screen Shot 2014-07-22 at 7.15.12 ល្ងាច

Screen Shot 2014-07-22 at 7.15.33 ល្ងាច

Screen Shot 2014-07-22 at 7.17.06 ល្ងាច