jump to navigation

របៀប​ចាក់​សោរ​កម្មវិធី​ណា​មួយ​នៅ​លើ​ iPhone, iPad របស់​អ្នក​ ចៀស​វាង​មាន​អ្នក​បើក​មើល ខែកក្កដា 18, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.
trackback

cover
ទូរស័ព្ទរបស់យើងដែលកំពុងប្រើប្រើប្រាស់ គឺជារបស់ឯកជនមួយ​ ដែល​មាន​របស់​របរ​សំងាត់​ជា​ច្រើន​ មិន​អាច​ចែក​ចាយ​អោយ​អ្នក​ដទៃ​អោយ​ឃើញ​ឡើយ។​ យ៉ាង​ណា​មិញ​ ការ​រក្សា​របស់​របរ​អាថ៌កំបាំង​នៅ​លើ​ទូរស័ព្ទ​យើង​ មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ព្រោះអី​មិត្តភក្កិ​ ក៏​ដូច​ជា​បង​ប្អូន​ និង​មនុស្ស​មិន​ជិត​ស្និទ​មួយ​ចំនួន​ តែង​តែ​ប៉ះពាល់​ទូរស័ព្ទ​របស់​យើង។​ ដើម្បី​ដោះ​ស្រាយ​នៅ​បញ្ហា​នេះ​ យើង​សូម​ណែ​នាំ​នូវ​កម្មវិធី​ដ៏​ពិសេស​មួយ​សម្រាប់​ iPhone, iPad ពី​វិធី​ចាក់​សោរ​កម្មវិធី​ណា​មួយ​ដូច​ជា​ Photo រឺ Facebook ជា​ដើម​ ទៅ​តាម​ការ​ចាំបាច់​របស់​យើង។

តម្រូវការ

iPhone, iPad និង iPod Touch ដែល​ដំណើរ​ការ​ដោយ iOS 6 ដល់ iOS 7
ឧបករណ៍របស់អ្នកត្រូវតែបាន​ Jailbreak រួច​សិន។​
របៀបតម្លើង និងប្រើប្រាស់
1-2

បើកកម្មវិធី Cydia រួចចុចលើក្រឡោន​ ស្វែង​រក​ និង​វាយ​ពាក្យ​ “ iAppLock” រួចតម្លើងវា
អ្នកនឹងឃើញកម្មវិធី iAppLock លោតឡើង​លើ​ផ្ទៃ​អេក្រង់​ iPhone, iPad របស់​អ្នក ​ដូច្នេះ​សូម​បើក​វា​ រួច​ចុច​លើ​សញ្ញា​ + ដើម្បី​បញ្ចូល​កម្មវិធី​ណា​ ដែល​អ្នក​ចង់​ដាក់​លេខ​សម្ងាត់
នៅពេលដែលយើងជ្រើសរើសយកកម្មវិធីណាដែល​យើង​ចង់​ដាក់​លេខ​សម្ងាត​មួយ​ចំនួន​ហើយ​ សូម​ជ្រើស​រើស​យក​ពាក្យ​ Save និង​វាយ​លេខ​សំងាត់​បួន​ខ្ទង់​ ដែល​យើង​ចង់​ដាក់។
វានឹងសួររក Email របស់អ្នក ដែល Email នេះប្រើនៅពេល​ដែល​អ្នក​វាយ​លេខ​សម្ងាត​ខុស​លើស​ពី​បីដង​ នោះ​វា​នឹង​ផ្ញើរ​សារ​ទៅ​ Email អ្នក​ដើម្បី​ទទួល​បាន​លេខ​សម្ងាត់​ថ្មី។
ឥលូវនេះ អ្នកបានដាក់លេខសម្ងាត់នៅលើកម្មវិធីឯកជនរបស់អ្នក​ណា​មួយ​បាន​សម្រេច​ហើយ​ ដូច្នេះ​សូម​រីក​រាយ​ក្នុង​ការ​សាក​ល្បង។​ គូស​បញ្ជាក់​ផង​ដែរ​ថា ​ដើម្បី​ទទួល​បាន​សុវត្ថិភាព​ខ្ពស់​ សូម​ចាក់​សោរ​កម្មវិធី​ Cydia ផង ព្រោះ​អី​លេខ​សម្ងាត់​នេះ​អាច​លុប​ចេញ​បាន​ដោយ​ស្រួល​ដោយ​គ្រាន់​តែ​លុប​ iApplock ចេញ​ពី​ Cydia។

មតិ»

No comments yet — be the first.

បញ្ចេញមតិ